គម្រោងស្ដារពង្រីកផ្លូវជាតិលេខ ៧ សម្រេចបាន ២០% ខណៈដោះផលប៉ះពាល់បាន៨០%

គម្រោងពង្រីក និងលើកកកម្រិតគុណភាពផ្លូវជាតិលេខ ៧ ជា ៤គន្លង ពីរង្វង់មូលស្គន់ ដល់គល់ស្ពានគីស្សូណា សម្រេចបាន ២០% ហើយ។ នេះបើតាមការលើកឡើងរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក្នុងពិធីទិវាមច្ឆជាតិ កាលពីថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ កន្លងទៅ។

ទន្ទឹមនឹងនេះ សម្តេចបវរធិបតី បានបន្តថា ក្រុមការងារ ក៏បានដោះសា្រយផលប៉ះពាល់បាន ៨០% ផងដែរ។

គួរបញ្ជាក់ថា កាលពីអំឡុងខែមករា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលកម្ពុជា បានបើកការដ្ឋានសាងសង់ ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ១១៧ លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។ (អានបន្ថែម)

គម្រោងពង្រីកផ្លូវជាតិលេខ៧ នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) ហើយប្រើរយៈពេលនៃការសាងសង់មានចំនួន ៤០ខែ គ្រោងនឹងបញ្ចប់នៅក្នុងឆ្នាំ២០២៦។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវជនបទ ៣ខ្សែ ប្រវែងជាង ៤០គ.ម ក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ កំពុងស្ថាបនាជិតរួចរាល់

ក្រសួងអភិវឌ្ឍន៍ជនបទ កំពុងពន្លឿនការស្ថាបនាផ្លូវជនបទ ៣ខ្សែ មានប្រវែងជាង ៤០គ.ម ក្នុងខេត្តកំពង់ចាម និងត្បូងឃ្មុំ ខណៈការស្ថាបនាសម្រេចជិតរួចរាល់ ១០០ភាគរយ ហើយ។ នេះបើតាមយោងតាមផេកហ្វេកប៊ុកផ្លូវការរបស់ក្រសួងកាលពីថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៤។ ប្រភពដដែលនេះ បានឱ្យដឹងថា ខ្សែទី១ មានប្រវែង ១៧,៥៥គីឡូម៉ែត្រ តភ្ជាប់ពីភូមិគីឡូ១០ ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅដល់ភូមិភ្នំក្រហម ឃុំបឹងល្វារ ស្រុកសន្ទុក ខេត្តកំពង់ធំ  ជាលទ្ធផលសម្រេចបានប្រមាណ ៩៧% ហើយគ្រោងនឹងបញ្ចប់ នៅចុងខែកញ្ញា ឆ្នាំ២០២៤នេះ។ ខណៈខ្សែទី២ មានប្រវែង ១២,៥០គីឡូម៉ែត្រ តភ្ជាប់ពីភូមិបង្ហើរខ្លែង ឃុំត្រពាំងព្រីង ទៅដល់ភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ  ស្ថាបនាសម្រេចបានប្រមាណ ៨៥% ហើយគ្រោងនឹងបញ្ចប់នៅចុងខែកញ្ញា ឆ្នាំ២០២៤។ ផ្លូវទាំងពីរខ្សែនេះ ជាកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលក្នុងក្របខណ្ឌគម្រោងប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា ឥណទានរបស់ហេដ្ឋារចនាសម្ព័ន្ធអាស៊ាន ឥណទានឥតសំណងកាត់បន្ថយភាពក្រីក្រជប៉ុន និងឥណទានរបស់ទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)។ […]

អាកាសយានដ្ឋានអន្តរជាតិតេជោ បើកការហោះហើរធ្វើតេស្តឧបករណ៍បច្ចេកទេសថ្ងៃនេះហើយ

អាកាសយានដ្ឋានអន្តរជាតិតេជោ ចាប់ផ្តើមហោះហើរធ្វើតេស្តឧបករណ៍រយៈពេលប្រាំថ្ងៃ (គិតចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១២ កញ្ញា ២០២៤នេះ) ខណៈកាលបរិច្ឆេទនៃប្រតិបត្តិ​ការ​អាកាសយានដ្ឋានលំដាប់4F​មួយនេះ ត្រូវបានកំណត់នៅក្នុងអំឡុងពាក់កណ្តាលឆ្នាំ ២០២៥។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៤ នេះ។ ឯកឧត្តម ស៊ិន ចាន់សិរីវុត្ថា បានលើកឡើងថា នេះគឺជាកម្មវិធីហោះហើរ ធ្វើតេស្តឧបករណ៍ដែលយើងបានដំឡើងរួចនៅអាកាសយានដ្ឋាន ដូចជាឧបករណ៍នាំផ្លូវ ភ្លើងបំភ្លឺផ្លូវ និងឧបករណ៍ទំនាក់ទំនង (Navigational Aids and Communications)។ ឯកឧត្តមបន្តទៀតថា​៖ “យើងត្រូវយកយន្តហោះតូចមួយដែលមានឧបករណ៍ធ្វើតេស្តធ្វើការហោះដើម្បីធ្វើតេស្ត (Flight inspection) លើឧបករណ៍ទាំងអស់នោះ ដើម្បីធានាថា ឧបករណ៍ដែលបានដំឡើងរួចធ្វើការស្របទៅតាមលក្ខ័ណបច្ចេកទេស និងធានាបាននូវសុវត្ថិភាព​​” គួររំលឹកថា អាកាសយានដ្ឋានអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល និងខេត្តតាកែវ ចម្ងាយប្រមាណ ២០គីឡូម៉ែត្រ ភាគខាង​ត្បូងរាជធានី​ភ្នំពេញ។ អាកាសយានដ្ឋាននេះ សាងសង់លើផ្ទៃដីទំហំ ២.៦០០​ហិកតា ដែលជាការវិនិយោគរួមគ្នារវាងរាជរដ្ឋា​ភិបាលកម្ពុជា និង​ក្រុមហ៊ុនក្នុងស្រុក OCIC ។ អាកាសយានដ្ឋានអន្តរជាតិតេជោ […]

ក្រោយបើកដំណើរការបានជិត១ឆ្នាំ ព្រលានថ្មីនៅសៀមរាប ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់

ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. (AIAI) ដែលជាក្រុមហ៊ុនវិនិយោគអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានឱ្យដឹងថា គិតចាប់តាំងពីបើកដំណើរការមក អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់។ ទិន្នន័យនេះ ត្រូវបានបង្ហាញឡើងនៅក្នុងជំនួបពិភាក្សាការងារ រវាងតំណាងក្រុមហ៊ុនវិនិយោគ ជាមួយលោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលសៀលថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនោះ លោក Lu Wei  ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន(AIAI) បានឱ្យដឹងថា ចាប់តាំងពីការបើកដំណើរការ មកទល់ពេលនេះ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ទទួលបានអ្នកដំណើរប្រមាណ ៩០ម៉ឺននាក់ ហើយរំពឹងថារហូតដល់ខែតុលា នឹងមានអ្នកដំណើរប្រមាណ ១លាន ៣០ម៉ឺននាក់ ហើយនឹងកើនដល់ ១លាន ៥០ម៉ឺនាក់ នៅដំណាច់ឆ្នាំ២០២៤នេះ។ ជាមួយគ្នានេះ ឯកឧត្តម ជា វុទ្ធី បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន។ ឯកឧត្តមថា តាំងពីបានចាប់ផ្តើមបើកដំណើរការអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ រយៈពេលជិត១ឆ្នាំមកនេះ អាកាសយានដ្ឋាននេះ បានចូលរួមជំរុញកំណើនសេដ្ឋកិច្ចជាតិ និងទាក់ទាញទេសចរបរទេសមកទស្សនាកម្ពុជា […]

គម្រោងស្តារប្រព័ន្ធដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចបានប្រមាណ ៨៩% ហើយ

គិតមកដល់ដើមខែកញ្ញានេះ គម្រោងសាងសង់សំណង់ស្ទាក់ទឹក និងប្រព័ន្ធរំដោះទឹកស្ទឹងតូច ក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ សម្រេចលទ្ធផលបានប្រមាណ ៨៩% ហើយ។ នេះបើតាមក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៤។ បើតាមរបាយការណ៍បានឱ្យដឹងថា ក្រុមការងារកំពុងអនុវត្តលើការងារសំខាន់ៗរួមមាន៖ ទី១)ស្តារស្ទឹងតូចប្រវែង ៥១គីឡូម៉ែត្រ ដែលមានមាត់លើទំហំ ១០០ម៉ែត្រគិតទាំងខ្នងទំនប់ បាតក្រោមទំហំ ៤០ម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ស្ពឺប្រវែង ១២,៥គីឡូម៉ែត្រ និងក្នុងខេត្តកណ្តាលប្រវែង ៣៨,៥គីឡូម៉ែត្រ និង ទី២)ជួសជុល និងសាងសង់សំណង់សិល្បការ្យសរុប ៦៨កន្លែង ក្នុងនោះមានសំណង់ស្ទាក់ទឹក (ទ្វារទឹក) ១កន្លែងមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងបណ្តោយ ៣០០ម៉ែត្រ មានទ្វារទឹកចំនួន៥ ដែលទ្វារទឹកនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងកម្ពស់ ៧,៥ម៉ែត្រ។ គួរបញ្ជាក់ថា អនុគម្រោងនេះជាផ្នែកមួយនៃគម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតចេញពីភូមិសាស្ត្ររាជធានីភ្នំពេញ និងតំបន់រណប ខណៈគម្រោងស្តារស្ទឹងព្រែកត្នោតសម្រេចបាន ៩៥ភាគរយ ហើយ។ (អានបន្ថែម) អនុគម្រោងនេះ អាចពង្វាងទឹកពីស្ទឹងព្រែកត្នោតក្នុងភូមិស្រែកក់ ឃុំរលាំងចក ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រមាណ […]

­­រដ្ឋាភិបាលកម្ពុជា ប្តេជ្ញាអភិវឌ្ឍន៍ខេត្ត៤នៅភាគឦសាន ឱ្យកាន់តែរីកចម្រើន ដោយត្រៀម $២០០លាន បញ្ចប់ការសង់ផ្លូវក្រវាត់ព្រំដែន

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកញ្ចប់ថវិកាប្រមាណ ២០­­០លានដុល្លារ សម្រាប់កសាងផ្លូវតាមបណ្តោយព្រំដែន ជាប់ជាមួយប្រទេសជិតខាងដូចជា ថៃ ឡាវ និងវៀតណាម ដែលនៅសល់ប្រវែង ១,៣០០គីឡូម៉ែត្រទៀត ដោយគ្រោងចំណាយពេលសាងសង់១០ឆ្នាំ។​ ក្នុងពិធីប្រគល់វិញ្ញាបនបត្រ ជូនសិស្ស មេធាវី និងសិក្ខាកាមមេធាវីសរុប ១.៦៦០រូប នៅរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សម្តេចបានចុះហត្ថលេខាលើថវិកាជាង ២០០លានដុល្លារ ដើម្បីបញ្ចប់ផែនការធ្វើផ្លូវក្រវាត់ព្រំដែន នៅក្នុងរយៈពេល១០ឆ្នាំ ខាងមុខ។ សម្តេចធិបតី​ បានលើកឡើងថា៖ “ផ្លូវក្រវាត់ព្រំដែន ដែលយើងត្រូវធ្វើមានជាង ២.៦៦០គីឡូម៉ែត្រ។ ឥឡូវយើងធ្វើបាន ១.៣០០គីឡូម៉ែត្រ ឬស្មើនិង ៥០ភាគរយហើយ នៅសល់ ១.៣០០ គីឡូម៉ែត្រទៀត។ ដូច្នេះខ្ញុំបានចុះហត្ថលេខានៅខែ៧នេះ នូវផែនការបញ្ចប់ជូនរបស់បញ្ជាការដ្ឋានវិស្វកម្ម ដើម្បីបញ្ចប់ក្នុងរយៈពេល១០ឆ្នាំ មានថវិកាជាង ២០០លានដុល្លារ យើងបានរៀបចំរួចរាល់ហើយដើម្បីបន្តធ្វើកិច្ចការងារនេះ»។ សម្តេចធិបតីបានឱ្យដឹងទៀតថា រាជរដ្ឋាភិបាល បានប្តេជ្ញាថានឹងអភិវឌ្ឍន៍ខេត្តទាំងបួន នៅតំបន់ភូមិភាគឦសាន ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត និងខិតខំជំរុញការបោះបង្គោលព្រំដែន ឱ្យបានរួចរាល់។ គួររលឹកថា […]

អាជ្ញាធរកំពុងរៀបចំផ្លូវថ្មើរជើងក្នុងក្រុងបាត់ដំបង ដើម្បីបង្កភាពងាយស្រួលដល់ជនពិការ និង…

រដ្ឋបាលខេត្តបាត់ដំបង កំពុងរៀបចំផ្លូវថ្មើរជើងសម្រាប់ជនពិការ ផ្លូវសម្រាប់ជិះកង់ និងបំពាក់ភ្លើងសូឡាបំភ្លឺតាមបណ្តា​​​សួនបន្ថែមទៀតក្នុងក្រុងបាត់ដំបង ដើម្បីបំភ្លឺទីសាធារណៈ និងបង្កលក្ខណៈងាយស្រួលបន្ថែមដល់ប្រជាព​ល​​រ​ដ្ឋក្នុងការដើរកំសាន្ត និងហាត់កីឡា ដើម្បីសុខភាព។ នេះបើតាមរដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ នៅក្នុងដំណើរចុះពិនិត្យគម្រោងនៅទីតាំងផ្ទាល់ ដឹកនាំដោយ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង លោក សុវណ្ណ វីទិត្យាប្រធានស្តីទីនៃមន្ទីរព័ត៌មានខេត្តបាត់ដំបង បានឱ្យដឹងថា ការរៀបចំផ្លូវសម្រាប់ជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការនេះ នឹងធ្វើចាប់ពីស្ពាន ១៣មករា ​មុខសាលាខេត្តចាស់ អមសងខាងស្ទឹងសង្កែរហូតដល់ស្ពានថ្មថ្មី។ លោកបានបន្ថែមថា ផ្លូវនេះ នឹងមានគំនូសបែងចែកផ្លូវសម្រាប់អ្នកជិះកង់ និងផ្លូវថ្មើរជើងសម្រាប់ជនពិការ ព្រមទាំង​បំពាក់អំពូលភ្លើងសូឡាបន្ថែមទៀតនៅតាមសួនច្បារនានា ដើម្បីបង្កលក្ខណៈងាយស្រួលដល់បងប្អូនប្រជាពលរ​ដ្ឋ​ ជិះកង់ និងដើរកំសាន្ត ស្រូបខ្សល់អាកាស និងមើលទេសភាព ដើមឈើពណ៌បៃតងស្រស់បំព្រងនូវជុំវិញស្ទឹងសង្កែ​។ គួរបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តបាត់ដំបង បានអភិវឌ្ឍកែលម្អក្រុងបាត់ដំបងជាច្រើនកន្លែង ដូចជា វិមានឯករាជ្យ វីថីសម្តេចក្រឡាហោម សួនសម្តេចក្រឡាហោមវិមានឯករាជ្យ សួនធ្នុង ផ្សារាត្រី ច្រាំងស្ទឹងសង្កែ រៀបចំសណ្តាប់ធ្នាប់សាធារណៈ គម្រោងផ្ទះមួយខ្នងដើមឈើមួយដើម នឹងកំពុងរៀបចំប្រព័ន្ធលូរំដោះទឹកកង្ខក់ចេញពីក្រុង ព្រមទាំងសមិទ្ធិផលជាច្រើនទៀត។ (អានបន្ថែម) […]