ក្រសួងនឹងចេញរបាយការណ៍លម្អិតពីគម្រោងព្រែកជីកទន្លេបាសាក់ភ្ជាប់សមុទ្រកែបដាច់ខែនេះ

ក្រសួងសាធារណៈការ និងដឹកជញ្ជូន នឹងចេញរបាយការណ៍លម្អិតស្តីពីការសិក្សាលើគម្រោងព្រែកជីកទន្លេបាសាក់ភ្ជាប់ទៅសមុទ្រខេត្តកែប ដែលជាគម្រោងប្រវត្តិសាស្រ្តដំបូងបង្អស់របស់កម្ពុជា នៅដំណាច់ខែនេះ។ នេះបើតាមការថ្លែងរបស់ឯកឧត្តមរដ្ឋមន្ត្រី ស៊ុន ចានថុល ក្នុងកិច្ចប្រជុំគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

ឯកឧត្តមរដ្ឋមន្ត្រី បានលើកឡើងថា តាមការសិក្សារ គម្រោងនេះនឹងត្រូវដាក់ទ្វារទឹកចំនួន ០៣ គឺ ១.ទ្វារទឹកពីទន្លេមេគង្គចូលទន្លេបាសាក់ ២. ទ្វារនៅតាកែវ ៣​. ទ្វារទឹកនៅកែប ដើម្បីទប់ទឹកប្រើប្រាស់រហូតមួយឆ្នាំទៅមួយឆ្នាំ។

«ទ្វាទឹកចំនួន៣នេះ អាចជួយទប់ទឹកជាប់រហូត មិនបាត់ទឹកទេ….. យើងមានអ្នកបច្ចេកទេស និងក្រុមហ៊ុនដែលពិសេសណាស់នៅប្រទេសចិនកំពុងសិក្សាលម្អិតលើគម្រោងមួយនេះ» ឯកឧត្តមបន្ថែម។

«…នេះជាគម្រោងដ៏ធំមួយ ជាគម្រោងដ៏ប្រវត្តិសាស្ត្រដែលមិនធ្លាប់មាន វាអាចជួយកាត់បន្ថយចំណាយ កាត់បន្ថយពេលវេលា អត់មានការលំបាកនៅតាមទល់ដែនអន្តរជាតិថែមទៀតផង» ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់។

គួររម្លឹកទៀតថា គម្រោងនេះនឹងជួយកាត់បន្ថយចំងាយជាង ១០០គីឡូម៉ែត្រ ចំពោះការដឹកជញ្ជូនតាមផ្លូវទឹកតាមទន្លេបាសាក់ដែលមានស្រាប់នេះ គឺចាប់ពីកំពង់ផែភ្នំពេញ ទៅកំពង់ផែប្រទេសវៀតណាម បើធៀបកំពង់ផែភ្នំពេញ ទៅកំពង់ផែដែលចេញនៅកែប និងនៅកំពត។

លើសពីនេះ ចំពោះការរាំងស្ងួត នឹងមិនកើតមានទៀតឡើយ ចំណែកគ្រោះទឹកជំនន់នៅកំពង់ស្ពឺ និងតាកែវ ក៏នឹងកាត់បន្ថយបានច្រើនដោយសារគម្រោងជីកព្រែកពង្រីកទន្លេបាសាក់ថ្មីនេះ។

ឯកឧត្តមបន្ថែមថា ចំពោះផ្នែកបច្ចេកទេស មិនមានបញ្ហាអ្វីទាំងអស់ គ្មានការបង្ហូរទឹកទន្លេមេគង្គចោលទៅសមុទ្រ ឬទឹកប្រៃហូរពីសមុទ្រនៅកែបចូលមកទន្លេបាសាក់នោះទេ ដោយត្រូវបានសិក្សាវាយតម្លៃច្បាស់លាស់ដោយប្រើប្រាស់​ឧបករណ៍ដ្រូនហោះសិក្សាពីលើ។

គម្រោងនេះ ត្រូវបានសិក្សាជាង ២ឆ្នាំមកហើយ ដោយបានសិក្សាយ៉ាងលម្អិតពីផលប៉ះពាល់នៃគម្រោងនេះ ជាពិសេស​ផ្ទះប្រជាពលរដ្ឋ និងហេដ្ឋរចនាសម្ព័ន្ធ រួមមានស្ពានជាដើម។

បើតាមឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍ គម្រោងនេះ នឹងផ្តល់ផលប្រយោជន៍ច្រើនណាស់ដល់ដំណើរការដឹកជញ្ជូនតាមផ្លូវទឹក ខណៈកំពង់ផែនៅភ្នំពេញ កំពង់ផែនៅកំពង់ឆ្នាំង កំពង់ផែនៅគីឡូលេខ៦ កំពង់ផែនៅទន្លេបិទ កំពុងសាងសង់ជាបណ្តើរ ដែលកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ការខូចខាតផ្លូវថ្នល់ និងចំណាយផ្សេងៗផងដែរ។

គួរបញ្ជាក់ថា គម្រោងព្រែកជីកនេះ កំពុងសិក្សាដោយចំនួនពីរ គឺក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) និងជំនាញការរបស់ក្រុមហ៊ុន CCCC Water Transport Consultant។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងស្តារផ្លូវជាតិលេខ១០ សម្រេចបានជិត ៩៣%, ខណៈស្ពានខ្ពស់បំផុតសង់បាន ៧៩%

គិតត្រឹមដំណាច់ខែតុលានេះ គម្រោងសាងសង់ផ្លូវជាតិលេខ១០ ដែលតភ្ជាប់ខេត្តចំនួនបីគឺ ខេត្តកោះកុង ពោធិ៍សាត់ និងបាត់ដំបង សម្រេចបាន ៩២.៩៤ភាគរយ ក្នុងនោះស្ពានដែលមានកម្ពស់ខ្ពស់ជាងគេប្រវែងរហូតដល់ ៥៣០ម៉ែត្រ សម្រេចការសាងសង់បាន ៧៩ភាគរយ ដោយគ្រោងនឹងបញ្ចប់នៅខែមិថុនា ឆ្នាំ២០២៥ ខាងមុខ។ នេះបើយោងតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ឯកឧត្តម បុង ប៊ុនហួន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគ្រប់គ្រងគម្រោង នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤។ បច្ចុប្បន្ននេះ ផ្លូវជាតិលេខ១០ ត្រូវបានបើកឱ្យប្រជាពលរដ្ឋធ្វើដំណើរជាបណ្តោះអាសន្ន តែត្រូវមានការប្រុងប្រយ័ត្ន ដោយសារកំណាត់ផ្លូវខ្លះនៅជាក្រួសក្រហម និងកំណាត់ផ្លូវខ្លះទៀត អាចរអិលដោយអន្លើពេលមានភ្លៀងធ្លាក់ខ្លាំង។ ចំពោះស្ថានភាពផ្លូវ ចាប់ពី PK0(សំឡូត)-PK60(ក្រពើពីរ)កៅស៊ូ, ពីPK60-PK85 ក្រួសក្រហម, ពីPK 85-PK112(អូរសោម)កៅស៊ូ, ពីPK112 -PK130 ក្រួសក្រហម(អាចរអិលបន្តិចបន្តួចពេលភ្លៀងលើកំណាត់ខ្លះៗ), ពីPK130-PK160 កៅស៊ូ, PK160 -PK175 ក្រួសក្រហម និង ពីPK175-PK198 (កោះកុង)កៅស៊ូ។ គួររំលឹកថា ផ្លូវជាតិលេខ១០នេះ ជាប្រភេទផ្លូវ Grade III ក្រាលកៅស៊ូពីរស្រទាប់ (DBST) […]

ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ប្រកាសគិតថ្លៃសេវាពេញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកានេះតទៅ

ក្រុមហ៊ុនផ្លូវល្បឿនលៀនភ្នំពេញ- ក្រុងព្រះសីហនុ បានប្រកាសចាប់ផ្តើមគិតថ្លៃសេវាធ្វើដំណើរលើផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ក្នុងតម្លៃពេញ (ជាតម្លៃដើមពីក្រុមហ៊ុន) វិញ ចាប់ពីថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះតទៅ។ ចំពោះការបញ្ចុះតម្លៃ (២០%) ដែលធ្លាប់បានផ្តល់ជូនសាធារណជនកាលពីមុន ត្រូវបានបញ្ចប់នៅម៉ោង០០ថ្ងៃទី៣១ ខែតុលា ២០២៤។​ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រុមហ៊ុន ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៤។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្លូវល្បឿនលឿននៅតែបន្តបំពាក់ឧបករណ៍ ETC ដោយឥតគិតថ្លៃ ជូនសាធារណជន ដោយគ្រាន់តែបញ្ចូលទឹកប្រាក់ក្នុងគណនីចំនួន២០ដុល្លារ ដោយការស្នើរសុំឧបករណ៍ ETC អាចធ្វើនៅតាមអគាររដ្ឋបាលនៅគ្រប់ច្រកចូលផ្លូវល្បឿនលឿន និងមជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC ដែលមានទីតាំងនៅខាងស្តាំដៃបញ្ជរបង់ប្រាក់ភ្នំពេញ និងក្រុងព្រះសីហនុ។ ដោយឡែក សម្រាប់ក្រុមហ៊ុនដឹកជញ្ជូនដែលបានចុះអនុស្សរណៈយោគយល់គ្នា  មិនទទួលផលប៉ះពាល់ពីគោលការ​ណ៍​ខាងលើឡើយគឺនៅទទួលបានការបញ្ចុះតម្លៃដូចអ្វីដែលទ្វេភាគីធ្លាប់បានព្រមព្រៀងគ្នាកន្លងមកដដែល។ គួរបញ្ជាក់ថា កន្លងមក ក្រុមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មិនគិតថ្លៃសេវាធ្វើដំណើរចំនួនមួយខែចំពោះ​រថយន្តគ្រប់ប្រភេទក្នុងរយៈពេលបើកសាកល្បងខែដំបូង ដោយគិតចាប់ពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២។ ជាក់ស្តែង ក្រុមហ៊ុន បានបន្តការបញ្ចុះតម្លៃ២០% សម្រាប់អតិថិជនដែលប្រើប្រាស់គន្លង ETC និង ANPR រហូតដល់ថ្ងៃទី៣១ ខែតុលា […]

រដ្ឋគ្រោងអភិវឌ្ឍសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ធំ១ លើផ្ទៃដី ៣០ហិកតា នៅក្រុងតាខ្មៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងអភិវឌ្ឍសាងសង់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ធំ១ លើផ្ទៃដី ៣០ហិកតា ស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល។ នេះបើតាមកិច្ចប្រជុំ ដឹកនាំដោយឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង និងឯកឧត្តម គួច ចំរើន អភិបាលនៃគណ:អភិបាលខេត្តកណ្តាល ​កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីផ្តល់ការសម្របសម្រួល និងកិច្ចសហការពីភាគីពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានសំដៅដល់ការចាប់ផ្តើមការងារសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងតាខ្មៅ ខេត្តកណ្តាល ប្រព្រឹត្តទៅដោយរលូន។ បើតាមកិច្ចប្រជុំនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងតាខ្មៅនេះ គឺជាគម្រោងជំហានទី១ ដែលក្រៅពីការងារស្ថាបនាបណ្តាញលូទឹកកខ្វក់ លូទឹកភ្លៀង និងស្ថានីយបូមទឹកកខ្វក់តូចធំ ស្ថិតក្រោមហិរញ្ញប្បទាន ដោយមូលនិធិសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ច របស់ធនាគារអាហរ័ណ-នីហរ័ណនៃសាធារណរដ្ឋកូរ៉េ។ គម្រោងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដីប្រមាណ ៣០ហិកតា ស្ថិតនៅភូមិព្រែកថី សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដែលត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ ជាមួយក្រុមហ៊ុន Joint Venture of […]

គម្រោងសង់ស្ពានអាកាសមរតកតេជោ «ជំហានទី២» នឹងបញ្ចប់មុនផែនការ នៅខែកុម្ភៈ ឆ្នាំ២០២៥

គម្រោងសាងសង់ស្ពានអាកាស «មរតកតេជោ» ជំហានទី២ គ្រោងនឹងបញ្ចប់អំឡុងខែកុម្ភ:​ ឆ្នាំ២០២៥​ ខណៈជំហា​ន​ទី១​ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្នកាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ រួចរាល់ហើយ។ នេះបើយោងតាមផេកហ្វេកប៊ុកផ្លូវការរបស់លោក កើត ឆែ អភិ​បាលរងរាជធានីភ្នំពេញ ចេញផ្សាយនៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៤។​ បើតាមលោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC បានបញ្ជាក់ជាមួយប្រភពខាងលើថា ការសាងសង់ស្ពានអាកាសមរតកតេជោ«ជំហានទី២» ក្រុមហ៊ុនគ្រោងនឹងបញ្ចប់មុនផែនការកំណត់ គឺនៅក្នុងអំឡុងខែកុម្ភ:​ ឆ្នាំ២០២៥​ ខាងមុខនេះ។ គួរបញ្ជាក់ថា កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានប្រកាសដាក់ប្រើប្រាស់ជាបណ្តោះអាសន្ន ស្ពានអាកាស មរតកតេជោ ជាន់ទី២ ដំណាក់កាលទី១ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ និងដោះស្រាយការកកស្ទះចរាចរបានមួយកម្រិត។ (អានបន្ថែម) គួររំលឹកទៀតថា គម្រោងស្ពានអាកាសមហាវិថីព្រះមុនីវង្សនេះ ត្រូវបានតភ្ជាប់មុខគ្នាជាផ្លូវការនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤  និងបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ ២០២២ និងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC […]

កម្ពុជា-ចិន រួមគ្នាអភិវឌ្ឍសេដ្ឋកិច្ច តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប

ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមហ៊ុនបច្ចេកវិទ្យាព័ត៌មានចិន-អាស៊ាន (CAIH) ចុះអនុស្សារណៈ ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងលើកកម្ពស់គុណភាពជីវិតនៅក្នុងតំបន់ តាមរយៈការប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតខ្ពស់ និងបច្ចេកវិទ្យាទំនើប។ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ហ៊ុល សៀងហេង អនុរដ្ឋលេខាធិការនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សារណៈនេះថា ការចុះហត្ថលេខាលើអ​នុស្សារណៈនេះគឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការបច្ចេកវិទ្យាឌីជីថល និងពង្រឹ​ង​ប្រព័ន្ធអេកូឡូស៊ីវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជា។ វាមានគោលបំណងបង្កើនការតភ្ជាប់ឌីជីថល និ​ងការផ្លាស់ប្តូរជំនាញដែលនឹងផ្តល់អត្ថប្រយោជន៍សម្រាប់ទាំងប្រទេសកម្ពុជា និងតំបន់អាស៊ាន។ ដោយឡែក លោក គង់ ម៉ុងគឺ អគ្គនាយករងនៃក្រុមហ៊ុន CAIH បានសម្តែងការសាទរចំពោះសក្តានុពលនៃកិច្ចព្រមព្រៀងនេះ ដោយលើកឡើងថា ដើម្បីអនុវត្តកិច្ចសហប្រតិបត្តិការនេះ យើងស្នើផ្តល់អាទិភាពលើការអភិវឌ្ឍរដ្ឋាភិបាលឌីជីថល ដែលជំហានបន្ទាប់នឹងផ្តោតលើការបង្កើតថ្នាលអភិបាលកិច្ចឆ្លាតវៃសម្រាប់កម្ពុជា។ លោកបានបន្ថែមថា យើងចង់ក្លាយជាក្រុមហ៊ុនតភ្ជាប់ដ៏អស្ចារ្យ (Super Connector) សម្រាប់ឧស្សាហកម្ម ធនធាន និងអតិថិជន ដោយដើរតួនាទីជាអ្នកផ្តល់លទ្ធភាពសម្រាប់បរិវត្តកម្មឌីជីថល និងជាក្រុមហ៊ុនឈានមុខនៃគំនិតផ្តួចផ្តើមវិថីសូត្រឌីជីថល។ តាមរយៈអនុស្សារណៈនេះ ក្រសួង​អាចប្រើប្រាស់បច្ចេកវិទ្យាកម្រិតខ្ពស់របស់ក្រុមហ៊ុន CAIH សម្រាប់សេដ្ឋកិច្ចឌីជីថល ការតភ្ជាប់អន្តរកម្មឆ្លាតវៃ និងអន្តរប្រតិបត្តិការទិន្នន័យ […]

គម្រោងស្ដារផ្លូវជាតិលេខ៣១ (ពីបែកគុស ទៅកំពង់ត្រាច) សម្រេចបានជិត ៩៩% ហើយ

គិតត្រឹមថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤នេះ គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ ប្រវែងជាង ៥៣គីឡូម៉ែត្រ បានបញ្ចប់ស្ទើរទាំងស្រុងហើយ ដោយសម្រេចបាន ៩៨,៦៨% ភាគរយនៃគម្រោងទាំងមូល។ នេះបើតាមដំណើរពិនិត្យលើវឌ្ឍនភាពការរងារ ដឹកនាំដោយឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការ និងជានាយកគម្រោងស្ដារ និងលើកកម្រិតផ្លូវជាតិលេខ៣១ និងក្រុមអ្នកបច្ចេកទេសសាងសង់ កាលព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៤។ ​ឯកឧត្តម ខាន់ ម៉ាណេរ បានឱ្យដឹងថា ផ្លូវជាតិលេខ៣១ ប្រវែងសរុប ៥៣,៥៤ គីឡូម៉ែត្រ (ចាប់ពីបែកគុស ចំណុចប្រសព្វផ្លូវជាតិលេខ៣ រហូតទៅដល់ទីរួមស្រុកកំពង់ត្រាច ចំណុចតភ្ជាប់ផ្លូវជាតិលេខ៣៣) សម្រេចបាន ៩៨,៦៨% ហើយ។ ឯកឧត្តមបញ្ជាក់ថា វឌ្ឍនភាពនេះ គឺមានន័យថាគម្រោងនេះសម្រេចមុនកិច្ចសន្យាមួយឆ្នាំ ដោយធានាកម្រិតគុណភាពតាមស្តង់ដារបច្ចេកទេសខ្ពស់។ យោងតាមរបាយការណ៍វឌ្ឍនភាពបានឱ្យដឹងទៀតថា បច្ចុប្បន្នការងារអ៊ុតកៅស៊ូ AC ទាំង២ស្រទាប់ បានបញ្ចប់១០០ភាគរយ។ ចំពោះលការងារបំពាក់សម្ភារៈសុវត្តិភាពចរាចរណ៍(គំនូសចរាចរណ៍ ផ្លាកសញ្ញា ផ្លាកបង្ហាញទិសផ្លូវ របារ-Guardrail និងការងារចាំបាច់ផ្សេងៗក៏បានបញ្ចប់ស្ទើររួចរាល់ហើយដែរ។គួររំលឹកដែរថា គម្រោងស្ដារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣១ មានប្រវែងសរុប ៥៣,៥៣គ.ម […]