ផ្លូវក្រវាត់រាជធានីភ្នំពេញខ្សែទី៣ សម្រេចបាន ៣៧,១៥% ហើយ

គិតត្រឹមចុង ខែ មេសា ឆ្នាំ​ ២០២០ ផ្លូវក្រវាត់ក្រុងទី៣ ដែល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្ត​កណ្ដាល​នេះ​ សម្រេចការ​សាងសង់​បាន ​៣៧,១៥% ហើយ​។

លោក​ ហ៊ាង​ សុទ្ធាយុត្តិ អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និងដឹកជញ្ជូន​ប្រាប់​ ទស្សនាវដ្ដី​សំណង់​​ និង​អចលនទ្រព្យ​ថា ដំណើរ​ការនៃ​ការ​សាងសង់ផ្លូវក្រវ៉ាត់ក្រុងទី ៣ បានសម្រេចបាន ៣៧,១៥% ហើយ បើគិតត្រឹមចុងខែមេសា ២០២០ នេះ។

លោក​ក៏បាន​បន្ថែម​ថា​៖ «បើទោះជាពិភពលោក និងកម្ពុជាជួបវិបត្តិនៃការផ្ទុះឡើង នៃ COVID19 ក្តី គម្រោងផ្លូវក្រវ៉ាតក្រុងទី៣ នៅតែដំណើរការបានល្អប្រសើរដដែល។»

ផ្លូវក្រវ៉ាត់ក្រុង​មួយ​ខ្សែនេះ មានប្រវែងសរុបប្រមាណជា​ ៥២,​៩៨៣ គីឡូម៉ែត្រ ឆ្លងកាត់ភូមិសាស្រ្តខេត្តកណ្តាល ប្រវែងជិត ៣៨ គីឡូម៉ែត្រ និងភូមិសាស្រ្តរាជធានីភ្នំពេញប្រមាណ ១៥ គីឡូម៉ែត្រ ដែលត្រូវ​បាន​បើក​សម្ពោធបើក​ការដ្ឋានសាងសង់កាល​ពីថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០១៩។

ក្នុងគម្រោងផ្លូវក្រវាត់ក្រុងទី ៣ នេះ ក៏នឹងមានការសាងសង់ស្ពានអាកាស ឆ្លងកាត់ចំនួនបួនកន្លែងប្រវែងសរុប ១០០០ ម៉ែត្រ ដែលការសាងសង់នេះ ​នឹងត្រូវចំណាយ​ថវិកាប្រមាណ ២៧៣ លានដុល្លារអាមេរិក​ដែល​ជា​កម្ចី​ពីសាធារណរដ្ឋប្រជាមានិតចិន។​

តាមការបញ្ជាក់របស់ឯកឧត្ដមស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវ​មួយ​ខ្សែនេះ​ នឹងប្រើប្រាស់រយៈពេលប្រហែល ៤២ ខែ ដើម្បី​សាង​សង់​ គិត​ចាប់ពីខែធ្នូ ឆ្នាំ២០១៨ ដល់ ខែធ្នូ ឆ្នាំ២០២១។ (អាន​បន្ថែម​)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតភ្នំពេញ រកចំណូលបានជាង $៤១លាន, និងមានទូកុងតឺន័រឆ្លងកាត់កើនជិត៥០ម៉ឺន TEU

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូលបាន ៤១.៥៨៨.១៧២ដុល្លារ និងទទួលបានកំណើនខ្ពស់នៃទូកុងតឺន័រឆ្លងកាត់ចំនួន ៤៨០.២០០ TEUs។  នេះបើយោងតាមសេចក្តីប្រកាសរព័ត៌មានរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ចុះថ្ងៃទី១៤ និងទី១៦ ខែមករា ឆ្នាំ២០២៥។ តាមសេចក្តីប្រកាសខាងលើបានបង្ហាញថា ក្នុងរយៈពេល១ឆ្នាំនៃឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ (PPAP) រកចំណូល(ពុំទាន់ធ្វើសវនកម្ម)សរុបបានចំនួន ៤១.៥៨៨.១៧២ដុល្លារ កើនឡើង ២១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣។ ចំណូលទាំងនោះរួមមាន៖ ចំណូលពីប្រតិបត្តិការផែបានចំនួន ៣៤.៥៦៣.៧៥៦ដុល្លារ កើន២១%, ចំណូលពីអាជ្ញាធរផែចំនួន ៥.៨៣៤.៤៨១ដុល្លារ កើន២១%, និងចំណូលពីសេវាផ្សេងៗចំនួន ១.១៨៩.៩៣៥ដុល្លារ កើន២%. ទាក់ទងនឹងចរាចរណ៍កុងតឺន័រ PPAP បានកត់សម្គាល់ឃើញថា ក្នុងឆ្នាំ២០២៤នេះ កំពង់ផែស្វ័យតភ្នំពេញមានទូកុងតឺន័រឆ្លងបានកាត់ចំនួន ៤៨០.២០០TEUs កើនឡើង ២១.៩១% ធៀបនឹងឆ្នាំ២០២៣ មានត្រឹម៣៩៦.២២៥ TEUs។ ប្រភពដដែលបានលម្អិតទៀតថា កំពង់ផែទឹកសាបមួយនេះ ទទួលបានបរិមាណទំនិញ និងប្រេងឥន្ធនៈសរុបចំនួន ៤.៨០៦.៦៥៤តោន កើនឡើង ១៥.៩១% និងកប៉ាល់ដឹកទំនិញឆ្លងកាត់កំពង់ផែមានចំនួន ៤.៨៩៤ កប៉ាល់ បានកើនឡើង​ […]

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្តនៅបន្ទាយមានជ័យ សម្រេចបានជាង ៦៤ភាគរយ

គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត ដើម្បីកាត់បន្ថយទឹកជំនន់ (IDFMP) នៅខេត្តបន្ទាយមានជ័យ សម្រេចបានប្រមាណជាង ៦៤ភាគរយ ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលឆ្នាំ២០២៦ ខាងមុខនេះ។ នេះបើតាមរបាយការណ៍ក្រុមការងារក្រសួងធនធានទឹក និងឧតុនិយម បានបង្ហាញឱ្យដឹងកាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ បើតាមប្រភពដដែលនេះ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់នៅខេត្តបន្ទាយមានជ័យនេះ សម្រេចបាន ៦៤,០២ភាគរយ  ដោយក្នុងនោះ វឌ្ឍនភាពការងារសម្រេចបានដូចខាងក្រោម៖ ទី១) ការងារស្តារអាងទឹក៖ អាងទឹកពង្រសម្រេចបាន ១០០%, អាងទឹកវាំងហែងសម្រេចបាន១០០% និងអាងទឹកកន្សែងសម្រេចបាន ៩៩%។ ទី២) ការងារប្រពន្ធ័ប្រឡាយខ្នាតធំ៖ ប្រឡាយមេ MC១-១ សម្រេចបាន ៩៨%, ប្រឡាយមេ MC១-២ សម្រេចបាន ៨៥%, ប្រឡាយមេ MC២ សម្រេចបាន ៩៥,០៤%, ប្រឡាយមេ MC៣-១ សម្រេចបាន ៣៦%និងប្រឡាយមេ MC៣-២ សម្រេបាន ៩៨.៥០%។ ទី៣) ការសាងសង់សំណង់សិល្បការ្យសម្រេចបានចំនួន ១២៧សំណង់ លើសំណង់សរុប ២១៦កន្លែង។ គម្រោងនេះ ទទួលហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាទទួលបានការចុះបញ្ជីយានយន្តអគ្គីសនីចំនួន ២២៥៣គ្រឿង កើន៦២០%

ក្នុងឆ្នាំ ២០២៤ ប្រទេសកម្ពុជាមានការកើនឡើងគួរឱ្យកត់សម្គាល់នៃការចុះបញ្ជីយានយន្តអគ្គិសនីដែលឈានដល់ចំនួនសរុប ២.២៥៣គ្រឿង ពោលគឺកើនឡើង ៦២០% បើធៀបនឹងឆ្នាំ ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។ កំណើនដ៏ច្រើននេះបង្ហាញពីការផ្លាស់ប្តូរជាវិជ្ជមានឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតងនៅក្នុងប្រទេសកម្ពុជា ឯកឧត្តម ផន រឹម បានបញ្ជាក់ថា “ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនីដែលបានចុះបញ្ជីសរុបចំនួន ២,២៥៣គ្រឿង កើនឡើង ៦២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣ ដែលមានត្រឹមតែ ៣១៣គ្រឿងប៉ុណ្ណោះ”។ តួលេខដ៏សំខាន់នេះឆ្លុះបញ្ចាំងពីការកើនឡើងនៃការយល់ដឹងរបស់អ្នកប្រើប្រាស់ និងចំណូលចិត្តសម្រាប់ជម្រើសយានយន្តប្រកបដោយនិរន្តរភាពនៅកម្ពុជា។ បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីចំនួន៣ កំពុងនាំមុខគេក្នុងទីផ្សាររថយន្តនៅកម្ពុជា ទី១- ក្រុមហ៊ុនរថយន្ត BYD មកពីប្រទេសចិន, ទី២- ក្រុមហ៊ុនរថយន្ត Toyota មកពីប្រទេសជប៉ុន និង ទី៣- ក្រុមហ៊ុនរថយន្ត Tesla មកពីសហរដ្ឋអាមេរិក។ ក្រុមហ៊ុនទាំងនេះកំពុងរួមចំណែកយ៉ាងសំខាន់ដល់ទីផ្សារក្នុងស្រុក និងពង្រឹងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះអនាគតបៃតង។ ឯកឧត្តម  ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន […]

គម្រោងសង់សំណង់ស្ទាក់ទឹក ដែលអាចស្តុកទឹក ៣០០លានម៉ែត្រគូប  នៅកំពង់ធំ សង់បាន ២៥%

គិតមកដល់ពេលនេះ គម្រោងសង់សំណង់ស្ទាក់ទឹកកំពង់គោ ក្នុងខេត្តកំពង់ធំ សាងសង់បានប្រមាណ ២៥% ហើយ។ នេះបើយោងតាម ឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារគម្រោងផ្ទាល់ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម ចាន់ ស៊ីណាត បានឱ្យដឹងថា វឌ្ឍនភាពការងារជារួម បច្ចុប្បន្នសម្រេចបានប្រមាណ ២៥% ក្នុងនោះ៖ ការងារសំណង់ស្ទាក់ទឹកកំពង់គោសម្រេចបានប្រមាណ ១០% ការងារការដ្ឋានក្បាលហុងស្ទឹងស្លាប់សម្រេចបានប្រមាណ ៦៥% និងការងារប្រឡាយពង្វាងទឹកស្ទឹងស្លាប់សម្រេចបានប្រមាណ ៤៥%។ គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ មានទីតាំងស្ថិតក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ត្រូវបានរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តការងារសាងសង់តាំងពីខែឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សំណង់ស្ទាក់ទឹកកំពង់គោនេះ  មានសមត្ថភាពស្ដុកទឹកបានប្រមាណ ៣០០លានម៉ែត្រគូប មានវិសាលភាពគ្របដណ្ដប់លើក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ ស្រុកសន្ទុក ស្រុកប្រាសាទបល្ល័ង្គ និងស្រុកសណ្តាន់ និងមានសក្តានុពលស្រោចស្រពលើផ្ទៃដីបង្កបង្កើនផល ប្រមាណ ៣០ម៉ឺនហិកតា។ វឌ្ឍនភាពនៃគម្រោងសង់សំណង់ស្ទាក់ទឹក​កំពង់​គរ គឺជា​សក្ខីភាព​បញ្ជាក់​ពី​ការ​ប្តេជ្ញាចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា​ក្នុង​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ និង​កសិកម្ម​ប្រកបដោយ​ចីរភាព។ ការអាប់ដេតបន្ថែមនឹងត្រូវបានផ្តល់ជូន នៅពេលដែលគម្រោងនេះបន្តដំណើរការទៅមុខ។ - […]

មិនដល់១ខែផង ការងារសង់ច្រាំងទន្លេនៅស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបាន៦៥%ហើយ

គិតមកដល់ពេលនេះ ការងារសាងសង់ច្រាំងទន្លេ ប្រវែងជាង ២០០ម៉ែត្រ ស្ថិតនៅភូមិមាន់ដប់លើ ឃុំមានជ័យ ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម សម្រេចបានប្រមាណ ៦៥% ហើយ។ នេះបើយោងតាមរបាយការណ៍វឌ្ឍនភាពការងាររបស់ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥។ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក បានឱ្យដឹងថា ការងារសាងសង់ច្រាំងទន្លេ ដែលបានចាប់ផ្ដើមពីថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៤ កន្លងទៅនេះ បច្ចុប្បន្នបើគិតមកដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពការងារសម្រេចបានប្រមាណ ៦៥% ក្នុងនោះរួមមាន៖ ១)ការពារជើងក្រោម សម្រេចបាន ១០០% និង ២)ការងាររៀបបាវខ្សាច់ជាកាំជណ្តើរដើម្បីបំពេញខ្សាច់នៅកន្លែងបាក់ស្រុត សម្រេចបាន ៣៥% ។ គួររំលឹកថា ច្រាំងទន្លេមេគង្គនៅចំណុចក្រោយវត្តសុទស្សនារាម ក្នុងភូមិសាស្ត្រខាងលើ បានរងការបាក់ស្រុតកាលពីយប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ សភាពបាក់ច្រាំង គឺដោយសារការហូរច្រោះនៃចរន្តទឹកក្រោមដី និងស្ថានភាពដីមាត់ច្រាំងជាប្រភេទដីខ្សាច់ម៉ដ្ឋងាយរបេះតាមចរន្តទឹកហូរ។ ជាវិធានការចំពោះមុខ ក្រុមការងារបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយមបានអនុវត្តការសាងសង់ច្រាំងទន្លេប្រវែង ២២០ម៉ែត្រ ដោយចែកជាពីរដំណាក់កាល គឺដំណាក់កាលទី១ ធ្វើការការពារជើងក្រោមដោយរៀបជាបាវខ្សាច់ប្រភេទ Geotextile និងដំណាក់កាលទី២ […]

ក្នុងឆ្នាំ២០២៤ ខេត្តកំពង់ចាម សម្រេចការកសាងហេដ្ឋារចនាសម្ព័ន្ធ(ផ្លូវ)បានជាង ១១៩គីឡូម៉ែត្រ

ក្នុងរយៈពេល១២ខែ នៃឆ្នាំ២០២៤ ខេត្តកំពង់ចាមទទួលបានគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ ប្រភេទ DBST ចំនួន ២៧ខ្សែ ប្រវែង១១៩,១គីឡូម៉ែត្រ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម​ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តមបានឱ្យដឹងបន្តថា ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រាលកៅស៊ូ DBST ខេត្តកំពង់ចាម ក៏ទទួលបាន ផ្លូវ​បេតុង​ ចំនួន ២០៧ខ្សែ ប្រវែង ៨៩,៥គ.ម និងផ្លូវដី ចំនួន ៣៨ខ្សែ ប្រវែង ១៥៥,៦គ.ម។ លើសពីនេះ ឯកឧត្តមក៏បានបង្ហាញពីសមិទ្ធផលនានាជាច្រើនទៀតដែលខេត្តកំពង់ចាម បានទទួលពីរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ក្នុងនោះរួមមាន៖ ទីលានទុកដាក់សំរាមក្រុងកំពង់ចាម តាមលក្ខណៈស្តង់ដាបច្ចេកទេស គម្រោងសាងសង់ប្រព័ន្ធលូ ដោះទឹកកខ្វក់ និងលូដោះទឹកភ្លៀង និងគម្រោងទឹកស្អាតជាដើម។ គួរបញ្ជាក់ថា សម្រាប់ឆ្នាំ២០២៤នេះដែរ ខេត្តកំពង់ចាមមានកំណើនសេដ្ឋកិច្ច ៨,៦% ស្មើនឹង ២.៦៥៧លានដុល្លារ ក្នុងនោះ វិស័យ […]