ក្រុង ៣ របស់កម្ពុជា ជាប់ជ័យលាភីទីក្រុងស្អាតអាស៊ាន ២០២២-២០២៤

ទីក្រុងបាត់ដំបង ព្រះសីហនុ និងសៀមរាប បានជាប់ជ័យលាភីជា ទីក្រុងទេសចរណ៍ស្អាតប្រចាំអាស៊ានលើកទី៣ (ASEAN Clean Tourist City Standard) សម្រាប់ឆ្នាំ២០២២-២០២៤ ក្នុងចំណោមក្រុងជ័យលាផី ១៨ ផ្សេងទៀតនៅក្នុងតំបន់។

នេះយោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត នាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២ នេះ។

ការប្រគល់រង្វាន់នេះ ធ្វើឡើងដើម្បីពង្រឹងភាពទាក់ទាញ និងបង្កើនភាពប្រកួតប្រជែងរបស់ទីក្រុងទេសចរណ៍អាស៊ាន ក៏ដូចជាពង្រឹងគុណភាពផលិតផល និងសេវាកម្មទេសចរណ៍នៅតាមបណ្តាទីក្រុងរបស់អាស៊ាន។

ការប្រកួតប្រជែងនេះ ក៏បានជំរុញដល់ការរៀបចំមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាទីក្រុងនៅក្នុងតំបន់អាស៊ានឱ្យកាន់តែប្រសើរឡើង ព្រមទាំងចូលរួមយ៉ាងមានប្រសិទ្ធភាពដល់ការអភិវឌ្ឍទីក្រុងប្រកបដោយនិរន្តរភាព សុវត្ថិភាព និងបរិយាបន្ន។

 

 

 

 

 

- Video Advertisement -