ចិនកំពុងពន្លឿនបញ្ចប់ការអភិវឌ្ឍន៍បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅកម្ពុជាត្រឹមឆ្នាំ២០២៥
ស្ថិតក្នុងដំណាក់កាលនៃការវិវត្តន៍ខ្លួនទៅរកសម័យបច្ចេកវិទ្យាឌីជីថល ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជី វិនិយោគិនចិនកំពុងតែពន្លឿនបញ្ចប់ការសាងសង់បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆិតានេះ មានគោលបំណងសម្រេចឱ្យបាននូវការគ្របដណ្តប់ប្រព័ន្ធអ៊ីនធើណែតឱ្យបាន ១០០ភាគរយ នៅក្នុងទីក្រុង និង ៧០ភាគរយ នៅតំបន់ជនបទ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម Wang Winpin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា-ចិន ដែលបានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម Wang បានលើកឡើងពីតួនាទីដ៏សំខាន់របស់អ្នកវិនិយោគចិនក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់កម្ពុជា។ ឯកឧត្តម បាននិយាយថា “ភាគីចិនបានចូលរួមយ៉ាងសកម្មក្នុងការសាងសង់បណ្តាញទូរស័ព្ទចល័តនៅកម្ពុជា និងបានធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្របដណ្តប់ទូទាំងប្រទេស”។ វេទិកានេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការវិនិយោគលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលជាកត្តាចាំបាច់ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ នាឱកាសនោះ ឯកឧត្តម Wang ក៏មិនភ្លេចធ្វើការកោតសរសើរដល់វិនិយោគិនចិន សម្រាប់តួនាទីរបស់ពួកគេក្នុងការអនុវត្តគម្រោងនេះប្រកបដោយភាពច្នៃប្រឌិតដូចជា បញ្ញាសិប្បនិមិត្ត (AI) បច្ចេកវិទ្យា(Cloud) និងប្រព័ន្ធទូទាត់រហ័សលើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងនៅក្នុងវេទិកានេះ ដោយបានបង្ហាញឱ្យឃើញពីរបៀបដែលបច្ចេកវិទ្យាឌីជីថលទាំងនេះជួយជំរុញការច្នៃប្រឌិតថ្មីៗ ដែលជំរុញផលិតភាព និងប្រសិទ្ធភាព។ ឯកឧត្តមឧបនាយក បានគូសបញ្ជាក់បន្ថែមថា “សម្រាប់ប្រទេសកម្ពុជា ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ នៅពេលដែលការវិនិយោគលើបច្ចេកវិទ្យាបន្តហូរចូលប្រទេសកម្ពុជា ប្រជាជាតិបានត្រៀមខ្លួនសម្រាប់ដំណាក់កាលផ្លាស់ប្តូរដែលមានបំណងភ្ជាប់ពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាពជាមួយសេដ្ឋកិច្ចពិភពលោក។ - Video Advertisement -
បច្ចុប្បន្ន កម្ពុជាមានរោងចក្រ-សហគ្រាស ១២២កន្លែងចុះកិច្ចសន្យាបំពាក់ប្រព័ន្ធស្វ័យពិនិត្យការបញ្ចេញសំណល់រាវ ដើម្បីការពារបរិស្ថាន
បច្ចុប្បន្ន មានរោងចក្រ-សហគ្រាសសរុបចំនួន ១២២កន្លែង បានចុះកិច្ចសន្យា និងត្រៀមរៀបចំការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងទីតាំងរបស់ខ្លួន ឱ្យស្របតាមច្បាប់ជាធរមានរបស់កម្ពុជា។ នេះបើតាមការឱ្យដឹងពីក្រសួងបរិស្ថាន កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៤។ ក្រសួងបរិស្ថាន បានបន្តថា មកដល់ពេលនេះ មានរោងចក្រ-សហគ្រាសចំនួន ៥ បានបំពាក់ និងដាក់ឱ្យដំណើរការឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវរួចហើយ។ទន្ទឹមគ្នានេះ រោងចក្រ សហគ្រាសចំនួន ១០ កន្លែងផ្សេងទៀត ក្នុងចំណោមរោងចក្រ សហគ្រាសសរុបចំនួន១២២កន្លែង ក៏បានចុះកិច្ចសន្យា និងកំពុងធ្វើការបំពាក់ឧបករណ៍នេះជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងថា រោងចក្រសហគ្រាស ដែលបានធ្វើការបំពាក់ រួមមាន៖ នៅតំបន់សេដ្ឋកិច្ចពិសេស ប្រភេទរោងចក្របោកគក់ ជ្រលក់ព៌ណ និងប្រភេទរោងចក្រផលិត ផលិតផលពាក់កណ្តាលសម្រេច សម្រាប់ប្រើជាវត្ថុដើមក្នុងការផលិតឱសថ នៅក្នុងខេត្តស្វាយរៀង កណ្តាល បាត់ដំបង និងភ្នំពេញ។ បើតាមក្រសួងបរិស្ថាន ការបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យការបញ្ចេញសំណល់រាវ នៅក្នុងរោងចក្រ-សហគ្រាស គឺមានប្រយោជន៍ច្រើនដូចជា៖ ១) អាចធ្វើការត្រួតពិនិត្យនិងតាមដានពីចម្ងាយប្រកបដោយប្រសិទ្ធភាពខ្ពស់ នូវដំណើរការប្រព្រឹត្តិកម្មសម្អាតសំណល់រាវ គុណភាពសំណល់រាវត្រូវបញ្ចេញ […]
Blyncsy បញ្ចេញផែនទីផ្លូវហាយវេថ្មី ដើម្បីគ្រប់គ្រងសុវត្ថិភាព ការថែទាំ និងពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស
Blyncsy បានផ្តល់លទ្ធភាពថ្មីដល់នាយកដ្ឋានដឹកជញ្ជូនអាមេរិក ជាមួយនឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងប្រៀបធៀប — នៅក្នុងពេលវេលាជាក់ស្តែង — ស្ថានភាពនៃផ្លូវហាយវេសំខាន់ណាមួយនៅក្នុងសហរដ្ឋអាមេរិកទាំងមូលជាមួយនឹងទិន្នន័យដែលមានស្រាប់ សម្រាប់ការសម្រេចចិត្តជាមួយព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ ការប្រកាសផ្សព្វផ្សាយផែនទីឌីជីថលជាសាធារណៈនៃផ្លូវហាយវេឆ្លងកាត់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗជាទ្រព្យរដ្ឋ ដូចជា បង្កាន់ដៃសុវត្ថិភាព ផ្លាកសញ្ញាកំណត់ល្បឿន និងតំបន់ការដ្ឋានការងារ។ល។ គឺដើម្បីគាំទ្រលក្ខខណ្ឌសុវត្ថិភាព និងការថែទាំផ្លូវ។ ឥឡូវនេះទិន្នន័យទាំងនេះអាចរកបានពីភ្នាក់ងារនៃនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋទាំងអស់ក្នុងប្រទេសអាមេរិក ដែលអនុញ្ញាតឱ្យការដោះស្រាយបញ្ហាសុវត្ថិភាព ការថែទាំ និងការជួសជុលផ្លូវដែលខូច និងការធ្វើការដោយភាពប្រថុយប្រថានកាន់តែមានប្រសិទ្ធភាព និងសន្សំសំចៃជាងមុន ជាពិសេសក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ នេះបើយោងតាមការសេចក្តីប្រកាសរបស់ក្រុមហ៊ុន Blyncsy និង Bentley Systems កាលពីថ្ងៃទី 29 តុលា 2024 នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AASHTO ក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ ផែនទីផ្លូវហាយវេឆ្លងកាត់រដ្ឋថ្មីរបស់ Blyncsy បានប្រើប្រាស់រូបភាពកាមេរ៉ា (ដាសខេម) ចេញពីប្រភពរថយន្តជាង 1 លានគ្រឿងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ខណៈពេលភ្ជាប់ជាមួយឧបករណ៍វិភាគរូបភាព AI ដ៏មានអានុភាពរបស់ Blyncsy វាអាចរកឃើញស្ថានភាពផ្លូវជាង 40 ផ្សេងៗគ្នា រាប់ចាប់ពីការកំណត់សារពើភ័ណ្ឌ អាយុកាល ឬលក្ខខណ្ឌនៃផ្លូវក្នុងពេលវេលាជាក់ស្តែង។ បញ្ហាទាំងឡាយ […]
សមត្ថភាពវិភាគកាបូនរបស់ Bentley Systems ជាជំហានថ្មីមួយជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន
កម្មវិធី Bentley ជួយឱ្យការវិភាគផលប៉ះពាល់ពីបំភាពកាបូនជាផ្នែកនៃប្រព័ន្ធដំណើរការរចនាសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងមានស្រាប់ ដើម្បីសម្រួលដល់ធ្វើរបាយការណ៍វាយតម្លៃអំពីកាបូនជាមួយនឹងការបន្ថែមរូបភាព 3D រូបថត៖ Bentley Systems៖ ការបង្ហាញសមត្ថភាពវិភាគកាបូនរបស់ Bentley ដោយការដាក់កាបូនជាក្រុម តាមសមាសធាតុទូទៅសម្រាប់ជារបាយការណ៍ ថ្មីៗនេះ ក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពវិភាគកាបូនថ្មីនៅក្នុង iTwin Experience ដើម្បីវាយតម្លៃ និងកាត់បន្ថយផលប៉ះពាល់កាបូនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Bentley System នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ 2024 Year in Infrastructure ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ សមត្ថភាពវិភាគកាបូនថ្មីនេះ អាចជួយវិស្វករងាយស្រួលទាញយកទិន្នន័យវិភាគកាបូន និងការមើលឃើញកាបូនដែលបានបញ្ចូលទៅតាមរូបធាតុនីមួយៗ ជាពិសេស ស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរឡើង និងយ៉ាងឆាប់រហ័ស។ កាបូនដែលបានបង្កប់នៅក្នុងធាតុផ្សំនីមួយៗ គឺជាការតាមដានកាបូននៃសំណង់ទាំងមូលមុនពេលវាត្រូវបានសាងសង់ ដោយវាអាចដឹងពីឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញក្នុងអំឡុងពេលដំណើរការសាងសង់ និងក្រោយពេលសាងសង់។ សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ផ្តល់នូវការវាយតម្លៃ “cradle-to-gate” តាមរយៈបទដ្ឋានកំណត់នៃកាបូនឌីអុកស៊ីត រាប់ចាប់ពីការបំលែងវត្ថុធាតុដើមរហូតដល់វាចេញពីរោងចក្រ ដែលតំណាងឱ្យការរួមបញ្ចូលធំបំផុតសម្រាប់កាបូនដែលបានបញ្ចូលទៅក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រី […]
ឥណ្ឌូនេស៊ីប្រកាសចង់ក្លាយជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនីធំបំផុតនៅអាស៊ីអាគ្នេយ៍
ប្រទេសឥណ្ឌូនេស៊ីបានបង្ហាញពីមហិច្ចតាចង់ប្រែក្លាយខ្លួនទៅជាមជ្ឈមណ្ឌលផលិតរថយន្តអគ្គិសនី (EV) និងផលិតអាគុយសម្រោប់(EV) ដ៏ធំនៅអាស៊ីអាគ្នេយ៍។ នេះបើយោងតាមការចុះផ្សាយរបស់ vietnamplus នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៤។ កាលពីខែកក្កដាកន្លងទៅ ប្រទេសឥណ្ឌូនេស៊ីបានបើកសម្ពោធរោងចក្រផលិតអាគុយ EV ដំបូងបង្អស់ក្នុងងតំបន់ ដែលជាក្រុមហ៊ុនដែលបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Hyundai Motor និង LG Energy Solution ពីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) ក្រោមទុនវិនិយោគសរុបជាង ១,១ពាន់លានដុល្លារ មានទីតាំងស្ថិតនៅ West Java ។ លោក Fransiscus Soerjopranoto នាយកប្រតិបត្តិក្រុមហ៊ុន Hyundai Motors Indonesia បានឱ្យដឹងថា រោងចក្រថ្មីនេះនឹងដាក់ប្រទេសឥណ្ឌូនេស៊ីជាតួអង្គដ៏សំខាន់នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់រថយន្តអគ្គិសនី (EV) នៅអាស៊ីអាគ្នេយ៍។ ខណៈពេលដែលរដ្ឋាភិបាលឥណ្ឌូនេស៊ីមានគោលបំណងចង់ក្លាយខ្លួនជាប្រទេសមួយក្នុងចំណោមក្រុមហ៊ុនផលិតអាគុយសម្រោប់រថយន្តអគ្គិសនី កំពូលៗទាំងបីរបស់ពិភពលោក បើទោះបីជាកម្រិតនៃការវិនិយោគក្នុងវិស័យមួយនេះនៅមានកម្រិតតិចតួចក៏ដោយ។ គួរបញ្ជាក់ថា ប្រទេសឥណ្ឌូនេស៊ីមានទុនបំរុងនីកែលធំបំផុតនៅទូទាំងពិភពលោក រួមជាមួយនឹងជាតិដែក ទង់ដែង និងសារធាតុបុកស៊ីត ដែលជាសមាសធាតុដ៏សំខាន់សម្រាប់ផលិតអាគុយ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសនេះនៅតែពឹងផ្អែកលើនីកែលកែច្នៃដែលនាំចូលពីកូរ៉េខាងត្បូង និងចិន ដោយសារកង្វះឧស្សាហកម្មពាក់ព័ន្ធ។ ដើម្បីជំរុញទីផ្សារ EV ក្នុងស្រុក […]
កូរ៉េកំពុងស្វែងរកកិច្ចសហប្រតិបត្តិការវិនិយោគបង្កើតសួនបច្ចេកវិទ្យានៅកម្ពុជា
មជ្ឈមណ្ឌលនវានុវត្តន៍កូរ៉េ Gyeongbuk Technopark មានបំណងសហការជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីវិនិយោគបង្កើតសួនបច្ចេកវិទ្យានៅកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងលោក Minjae Joung ប្រធានមជ្ឈមណ្ឌល Gyeongbuk Technopark កាលពីថ្ងៃទិ២៨ ខែតុលា ឆ្នាំ២០២៤។ ក្នុងជំនួបនោះ លោក Minjae Joung បានគូសបញ្ជាក់ថា មជ្ឈមណ្ឌលរបស់លោកមានឯកទេសក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យា។ ដំណើរទស្សនកិច្ចរបស់លោកមកកម្ពុជាក្នុងគោលបំណងស្វែងយល់ពីវិស័យវិនិយោគជាអាទិភាពរបស់ប្រទេសពីសាធារណរដ្ឋកូរ៉េ។ លោកបានសង្កត់ធ្ងន់ថា ជំនាញនៃមជ្ឈមណ្ឌលបច្ចេកទេស Gyeongbuk Technopark មានភាពសមស្របទៅនឹងអាទិភាពរបស់ប្រទេសកម្ពុជា ជាពិសេសលើវិស័យកសិកម្មឆ្លាតវៃ បច្ចេកវិទ្យាសុខភាព និងបច្ចេកវិទ្យាបៃតង។ លើសពីនេះ លោកបានបង្ហាញចំណាប់អារម្មណ៍ក្នុងការសហការបង្កើតមជ្ឈមណ្ឌលផលិត និងធ្វើតេស្តឧបករណ៍វេជ្ជសាស្ត្រ ដើម្បីបង្កើនបច្ចេកវិទ្យាវេជ្ជសាស្ត្រនៅកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម ហែម វណ្ឌី បានកត់សម្គាល់ថា ប្រទេសកម្ពុជាកំពុងផ្លាស់ប្តូរពីការក្លាយជាប្រទេសប្រើប្រាស់បច្ចេកវិទ្យា ទៅជាប្រទេសផលិតបច្ចេកវិទ្យា។ លោកបានស្វាគមន៍ចំពោះកិច្ចសហប្រតិបត្តិការដ៏មានសក្ដានុពលក្នុងការបង្កើតមជ្ឈមណ្ឌលបច្ចេកវិទ្យា ដែលអាចគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម ជាពិសេសក្នុងវិស័យកសិឧស្សាហកម្ម និងផលិតកម្មសំដៅនាំចេញ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកទឹកចិត្តដល់មជ្ឈមណ្ឌល Gyeongbuk […]