និន្នាការសំខាន់ ៧យ៉ាង ដែលនឹងកើតឡើងក្នុងទីផ្សារអលចនទ្រព្យឆ្នាំ ២០២៣

ទីផ្សារអលចនទ្រព្យកម្ពុជានៅឆ្នាំ ២០២៣ នៅតែបន្តរងសម្ពាធ ហើយនឹងមិនទាន់អាចងើបឡើងវិញដូចគ្រប់គ្នាគិតនោះទេ ខណៈស្ថានភាពតឹងតែងបែបនេះ នឹងបន្ដយូរជាងការរំពឹងទុក ដែលភាគច្រើនគឺបង្កពីផលប៉ះពាល់ដែលបន្សល់ទុកពីវិបត្តិកូវីដ និងស្ថានភាពសង្គ្រាមរុស្ស៊ី-អ៊ុយគ្រែន ក៏ដូចជាការធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោកជាដើម។

ស្ថានភាពទីផ្សារអចលទ្រព្យឆ្នាំ ២០២៣ នេះ គឺប្រៀបដូចនឹងស្ថានក្រោយព្យុះភ្លៀងធំមួយមេរួច មេឃក៏ស្រឡះចែស តែក៏នៅមានបញ្ហារំខានផ្សេងៗដូចជាទឹកជំនន់ និងស្ទះលូជាដើម ពោលគឺនៅមានបញ្ហាបន្សល់ទុកពីវិបត្តិជាង ៣ ឆ្នាំ កន្លងមកនេះច្រើន។ លើសពីនេះ វិបត្តិដែលនៅសេសសល់នេះ គឺគ្មាននរណាអាចព្យាករណ៍ថានឹងអាចបញ្ចប់វិញពេលណាច្បាស់លាស់នោះទេ។

នេះបើយោងតាមការព្យាករណ៍ របស់ លោក Marc Townsend ប្រធានក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យអន្តរជាតិ CBRE Cambodia ក្នុងកម្មវិធី Fearless Forecast 2023: Onto A New Cycle ដែលរៀបចំឡើងកាលពីថ្មីៗនេះ។

លោក Marc Townsend បានបង្ហាញពីនិន្នការសំខាន់ៗដែលនឹងកើតមានក្នុងទីផ្សារអចលនទ្រព្យក្នុងឆ្នាំ ២០២៣ នេះផងដែរ។

១) មា​នសាច់ប្រាក់ មានឱកាស តែត្រូវសំឡឹងឱ្យបានវែងឆ្ងាយ

សម្រាប់អ្នកមានទុន និងសាច់ប្រាក់ក្នុងដៃច្រើន នេះជាឱកាសល្អ ក្នុងការទិញអចលនទ្រព្យក្នុងតម្លៃទាប ដើម្បីទុកចំណេញ ប៉ុន្តែមិនមែនចំណេញពេលនេះនោះទេ គឺត្រូវចាំយ៉ាងហោចណាស់ក៏ ៥ ទៅ ១០​ឆ្នាំទៀតដែរ។ ក្នុងកាលៈទេសៈនេះ សាច់ប្រាក់គឺជាដង្ហើមនៃគ្រប់យ៉ាង។

២) ទិញដី អាចមិនមែនជាជម្រើសល្អបំផុតទៀតទេ

និន្នាការសំខាន់ដែលនឹងកើតឡើងក្នុងឆ្នាំ ២០២៣ គឺ ការវិនិយោគទិញដីមិនមែនជាជម្រើសល្អបំផុតសម្រាប់គ្រប់គ្នាទៀតទេ តែការទិញអចលនទ្រព្យដែលអាចបង្កើតចំណូលបានតាមរយៈការជួល ដូចជាផ្ទះ អគារ ការិយាល័យ ឬផ្សារទំនើប គឺជាឱកាសថ្មី។ វិនិយោគលើដីនៅពេលនេះ អ្នកអាចនឹងកប់លុយចោលយ៉ាងហោច  ៥ ឬ​ ទើបអាចចំណេញ ប៉ុន្តែ​បើទិញអគារ ឬផ្ទះ ដែលអាចដាក់ជួលបាន  យ៉ាងហោចក៏អាចផ្ដល់លំហូរសាច់ប្រាក់ខ្លះវិញដែរ។

៣) ចង់លក់អចលនទ្រព្យចេញបែប Secondary Sale ក្នុងឆ្នាំនេះ គឺពិបាក

លោកបន្តថា ក្នុងឆ្នាំ ២០២៣  ការលក់បែប Secondary Sale ឬការលក់ពីអ្នកទិញទូទៅ និងអ្នកទិញទូទៅ នឹងមិនសូវមានទៀតទេ។ ឧទាហរណ៍ ពេលយើងទិញផ្ទះពីបូរី ហើយយើងចង់លក់ផ្ទះនោះវិញទៅឱ្យអ្នកទិញផ្សេងទៀត វានឹងពិបាកលក់ខ្លាំង ឬស្ទើតែលក់មិនចេញតែម្ដង ព្រោះមានបូរីថ្មីៗ រីកដូចផ្សិត ព្រមនឹងតម្លៃសមរម្យជាងមុន ដូច្នេះ នឹងគ្មាននរណាមកទិញផ្ទះ ដែលប្រើរួច ជាជាងទៅទិញបូរីទើប សង់ថ្មី ជាមួយនឹងម៉ូតថ្មីៗ នោះទេ។ ដូច្នេះ អ្នកដែលមានផ្ទះ ឬខុនដូ ហើយចង់លក់ចេញ អាចនឹងពិចារណាជួលសិន ហើយរង់ចាំឱកាសលក់ពេលក្រោយ។

៤) សកម្មភាពបំប៉ោងតម្លៃដី ​នឹងបញ្ចប់

ដោយសារលំហូរវិនិយោគិនមានការថមថយ សកម្មភាពបំប៉ោងតម្លៃដី ទិញលក់ដើម្បីចំណេញលឿនក៏មិនសូវមានខ្លាំងដូចមុននោះដែរ។ ដូច្នេះការទិញដី ត្រូវពិចារណា និងត្រូវធ្វើផែនការឱ្យបានច្បាស់លាស់។

៥) តម្លៃខុនដូបន្ដធ្លាក់

កត្តាខ្វះវិនិយោគិនក្រៅស្រុក ក៏នឹងធ្វើឱ្យតម្លៃខុនដូបន្តធ្លាក់នៅក្នុងឆ្នាំ ២០២៣។ ក្រៅពីមិនសូវមានវិនិយោគិនពីបរទេស ចំ​នួនការផ្គត់ផ្គង់ខុនដូ គឺមានច្រើនហួសកម្រិត ដែលធ្វើឱ្យតម្លៃកាន់តែធ្លាក់។ ម្ចាស់ខុនដូ ភាគច្រើននឹងពន្យារពេលសាងសង់គម្រោង រហូតដល់ពួកគេលក់បានគ្រប់ចំនួន ហើយករណីធ្ងន់ធ្ងរគឺនឹងមិនសង់គម្រោងតែម្ដង។ ដោយឡែក ម្ចាស់គម្រោងដែលសង់រួចហើយ អាចនឹងប្ដូរមុខងារអគារឱ្យទៅជាអ្វីផ្សេង ដើម្បីរកចំណូល។

៦) ត្រូវចេះប្ដូរមុខងារការប្រើប្រាស់អចលនទ្រព្យ

លើសពីនេះ ក្នុងឆ្នាំ ២០២៣ អ្នកប្រឡូកក្នុងវិស័យនេះត្រូវចេះប្ដូរមុខងារនៃការប្រើប្រាស់អចលនទ្រព្យដែលខ្លួនមាន ប្ដូរប្រភេទនៃការវិនិយោគ និងវិនិយោគលើអចលនទ្រព្យច្រើនប្រភេទ។

លោក Marc បានពន្យល់ថា អចលនទ្រព្យប្រភេទថ្មីៗ ដែលអាចនឹងមានសក្ដានុពលមានដូចជា អគារស្នាក់នៅសម្រាប់សិស្ស និសិ្សតមហាវិទ្យាល័យបែបទំនើប  ឃ្លាំងស្ដុកឥវ៉ាន់ទូទៅសម្រាប់ជួល អគារស្នាក់នៅបុគ្គលិកក្រុមហ៊ុនបែ​បតម្លៃសមរម្យតែមានផាសុខភាព សាលារៀនអន្តរជាតិ  ផ្ទះបាយរួមសម្រាប់ជួល (Cloud Kitchen) សួនបន្លែលើអគារខ្ពស់ កន្លែងស្ដុកឥវ៉ាន់ត្រជាក់ ផ្ទះស្នាក់អាស្រ័យមនុស្សចាស់ និងសណ្ឋាគារសម្រាប់ទេសចរបែបតម្លៃសមរម្យ ជាដើម។

៧) អនុវត្តគោលនយោបាយ Customer-Centric Strategy

ដោយឡែក និន្នាការមួយទៀត ដែលកើតឡើងក្នុងទីផ្សារអចលនទ្រព្យឆ្នាំ ២០២៣ គឺ អតិថិជននឹងមានដូច្នេះម្ចាស់គម្រោងត្រូវប្ដូរយុទ្ធសាស្រ្តមកយកចិត្តអតិថិជនជាងមុន ឬ Customer-Centric Strategy ដើម្បីបន្តរស់ក្នុងទីផ្សារ។ ឧទាហរណ៍ ម្ចាស់គម្រោងត្រូវមានការផ្ដល់ជូនពិសេសច្រើនជាងមុនដល់អតិថិជន ដើម្បីលក់ដាច់។ ដូចគ្នានេះ សម្រាប់អ្នកជាម្ចាស់Apartment  ការិយាល័យជួល ឬម្ចាស់ផ្សារទំនើប ត្រូវផ្ដល់សេវាដិតដល់ទៅអ្នកជួលច្រើនជាមុនដែរ ព្រោះអ្នកជួលបច្ចុប្បន្នមានជម្រើសច្រើន ក្នុងតម្លៃដែលទាបជាងមុនផងដែរ។ សេវាកម្មនោះមានដូចជា ការរៀបចំអគារឱ្យមានសណ្ដាប់ធ្នាប់ជាងមុន ការរៀបចំផ្នែកខាងក្នុងនិងខាងក្រៅឡើងវិញ និងការបង្កើតសុវត្ថិភាព ជាដើម។

លើសពីនេះ ការធ្វើទីផ្សារ នឹងត្រូវចំណាយពេលវែងទើបឃើញលទ្ធផល​ ហើយត្រូវមានការផ្ដោតជាងមុន។ ជាពិសេសត្រូវការប្រើប្រាស់បច្ចេកវិទ្យា មកជំនួសវិញទើបធ្វើឱ្យអាជីវកម្មដំណើរការទៅដោយមានប្រសិទ្ធភាពជាងមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អ្នកជំនាញ៖ ដូណាល់ត្រាំអាចនឹងផ្តាច់ខ្សែច្រវាក់ផលិតកម្មវៀតណាមដូចធ្វើដាក់ចិន ហើយកម្ពុជានឹងមានផលចំណេញច្រើន

ប្រទេសកម្ពុជា ត្រៀមខ្លួនក្លាយជាអ្នកទទួលផលដ៏សំខាន់នៃការផ្លាស់ប្តូរគោលនយោបាយពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដោយអ្នកជំនាញបានព្យាករពីឱកាសផលិតកម្មសំខាន់ៗបន្ទាប់ពីលោក ប្រធានាធិបតីដូណាល់ត្រាំ  Donald Trump ត្រឡប់ចូលកាន់តំណែងវិញ ជាពិសេសនៅពេលដែលប្រទេសវៀតណាមអាចនឹងប្រឈមនឹងការដាក់កំហឹតពន្ធគយដ៏តានតឹងឡើងវិញដោយរដ្ឋាភិបាលអាមេរិកថ្មី ស្រដៀងនឹងការកំណត់ពីមុនដែលធ្លាប់បានធ្វើចំពោះចិន នេះ​បើ​យោងតាមបទវិភាគស្តីពី 2025 Fearless Forecast  របស់លោក Marc TownSend ប្រធាន CBRE Cambodia ​នៅ​ក្នុង​វេទិកា​អចលន​ទ្រព្យ​អាស៊ី​អាគ្នេយ៍​ក្នុង​ទីក្រុង​ភ្នំពេញ​នៅ​ថ្ងៃ​ទី១៤ ខែ​មករា ឆ្នាំ ២០២៥។ ការផ្លាស់ប្តូរគោលនយោបាយថ្មីរបស់សហរដ្ឋអាមេរិក  ត្រូវបានលោករំពឹងទុកថា អាចនឹងផ្លាស់ប្តូរយ៉ាងខ្លាំងនូវសក្ដានុពលផលិតកម្មអាស៊ីអាគ្នេយ៍។ ចំពោះមុខរបត់នយោបាយពិភពលោកថ្មីបែបនេះ ប្រទេសវៀតណាម ដែលបច្ចុប្បន្នកំពុងប្រឈមមុខនឹងអតុល្យភាពពាណិជ្ជកម្មដ៏ច្រើន ជាមួយ សហរដ្ឋអាមេរិក អាចនឹងក្លាយទៅជាអ្នករងគ្រោះច្រើនជាងគេមួយទៀត ចំពោះមុខយុទ្ធសាស្ត្រពន្ធដ៏ តឹងតែង ដែលលោកធ្លាប់បានអនុវត្តដូចគ្នាកាលពីមុនមកចំពោះប្រទេសចិន។ អ្នកវិភាគសេដ្ឋកិច្ចជាន់ខ្ពស់ក្នុងវេទិកាអចលនទ្រព្យនេះ បានធ្វើការកត់សម្គាល់ថា “លោក Trump នឹងកាត់ផ្តាច់វិស័យផលិតកម្មរបស់វៀតណាមជាមួយនឹងការដាក់កំហឹតពន្ធគយថ្មី តាមរបៀបដែលគាត់ធ្វើដាក់ប្រទេសចិន” ដោយលោកបានបន្ថែមថា “ហើយបើពិតជាដូច្នោះមែននោះ កម្ពុជាអាចនឹងក្លាយជាអ្នកឈ្នះដ៏ធំ” ។ ឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងសំខាន់ ដែលគេអាចសម្គាល់បានដោយការអភិវឌ្ឍអគារការិយាល័យប្រភេទ កម្ពស់ដល់ទៅ ៥០-៦០ជាន់ ដែលមិនធ្លាប់មានពីមុនមក នេះជាការលោតផ្លោះយ៉ាងច្រើនខុសពីមុន ដែលទីក្រុងកម្ពុជាធ្លាប់តែមានអគារកម្ពស់អស់ច្រើនណាស់ត្រឹមតែ ១៨-២០ជាន់តែប៉ុណ្ណោះ។ មួយវិញទៀត […]

ការព្យាករណ៍អចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០២៥៖ ការប្រឈម ភាពធន់ និងឱកាស

ទីផ្សារអចលនទ្រព្យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ហាក់បង្ហាញភាពស្វាហាប់ឡើងវិញសម្រាប់ឆ្នាំ២០២៥ ដែលត្រូវបានជំរុញដោយការធ្លាក់ចុះអត្រាការប្រាក់សកល និងការព្យាករកំណើន GDP ក្នុងតំបន់ ចំនួន ៤,៤% បើទោះបីជាបញ្ហាប្រឈមដែលបណ្តាលមកពីការតស៊ូទីផ្សារអចលនទ្រព្យរបស់ប្រទេសចិន និងភាពតានតឹងភូមិសាស្ត្រនយោបាយក៏ដោយ នេះបើយោងតាមការវិភាគ អ្នកជំនាញអចលនទ្រព្យប្រចាំតំបន់អាស៊ី Benjamin Cole របស់ស្ថាប័នស្រាវជ្រាវអចលនទ្រព្យ irei.com ចេញផ្សាយនៅថ្ងៃទី ២១ ខែធ្នូ ឆ្នាំ២០២៤។ ប្រភពដដែលបានឱ្យដឹងថា កំណើន GDP ក្នុងតំបន់ កើនឡើងដល់ ៤,៦% នៅឆ្នាំ ២០២៤ មុនពេលថយចុះមកត្រឹម ៤,៤% នៅឆ្នាំ ២០២៥ យោងតាមទស្សនវិស័យប្រចាំឆមាសប្រចាំឆ្នាំរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ដែលបានចេញផ្សាយក្នុងខែវិច្ឆិកា ឆ្នាំ ២០២៤ ។ តួលេខដដែលនេះ ត្រូវបានបញ្ជាក់ដោយធនាគារពិភពលោកប្រចាំតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។ និន្នាការអត្រាការប្រាក់ និងផលប៉ះពាល់អចលនទ្រព្យ កត្តាសំខាន់ដែលជំរុញអចលនទ្រព្យអាស៊ីប៉ាស៊ីហ្វិកនៅឆ្នាំ២០២៥  គឺការបន្ធូរបន្ថយអត្រាការប្រាក់រយៈពេលវែងនៅទូទាំងប្រទេសសេដ្ឋកិច្ចធំៗ។ ជាក់ស្តែង ធនាគារប្រជាជនចិន (PBOC) ទើបតែបានចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់យ៉ាងសម្បើមនៅចុងឆ្នាំ ២០២៤ ដែលគាំទ្រដោយអត្រាអតិផរណាត្រឹមតែ ០,៣%នៃអត្រាប្រចាំឆ្នាំ ក្នុងខែតុលា ឆ្នាំ ២០២៤។ […]

អ្នកជំនាញបង្ហាញការព្រួយបារម្ភ ខណៈបំណុលទិញផ្ទះក្នុងបុរីនៅកម្ពុជាកើនដល់ប្រមាណ $១ពាន់លាន

ក្នុងកិច្ចពិភាក្សាតុមូលមួយ ក្រោមចំណងជើងថា “ស្ថានភាពបំណុលនៅកម្ពុជា” លោក ជូ វណ្ណៈ អគ្គនាយកនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ បានលើកឡើងថា បច្ចុប្បន្នអ្នកទិញផ្ទះបង់រំលស់ជាមួយបុរីដែលមានអាជ្ញាបណ្ណពីនិយ័តករ និងអាជីវកម្មអចលនវត្ថុ មានប្រមាណ ៨០០ ទៅ ៩០០លានដុល្លារ ឬប្រហែល ១ពាន់លានដុល្លារ។ តួលេខដ៏ធំសម្បើមនេះ បានបង្ហាញពីបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់របស់អ្នកទិញផ្ទះនៅក្នុងទិដ្ឋភាពសេដ្ឋកិច្ចបច្ចុប្បន្ន។ នាឱកាសនោះដែរ លោកអគ្គនាយកបានលើកឡើងថា បច្ចុប្បន្នក្រុមហ៊ុនអភិវឌ្ឍបុរីចំនួន ៨៣ មានបំណុលជាមួយធនាគារក្នុងនាមជានីតិបុគ្គលមានប្រមាណ ១៥០០លានដុល្លារ, និងអ្នកដែលបានខ្ចីធនាគារស្ថិតក្នុងកម្រិតរូបវ័ន្តបុគ្គល មានប្រមាណ ៥០០លានដុល្លារ សរុបទៅមានប្រមាណ ២ពាន់លានដុល្លារ សម្រាប់គម្រោងអភិវឌ្ឍលំនៅដ្ឋាន ហើយម្ខាងទៀត​ជាកម្ចី​សម្រាប់អ្នកបង់រំលោះជាមួយអ្នកអភិវឌ្ឍន៍មានខ្ទង់ ១ពាន់លានដុល្លារ។ ស្ថានភាពនេះបានបញ្ជាក់ពីភាពតានតឹងផ្នែកហិរញ្ញវត្ថុទាំងម្ចាស់ផ្ទះ និងអ្នកអភិវឌ្ឍន៍។ ជាមួយគ្នានេះដែរលោក វណ្ណៈ ក៏បានលើកឡើងពីទិន្នន័យរបស់ធនាគារជាតិនៃកម្ពុជាថា បំណុលសរុបក្នុងវិស័យសំណង់ និងអចលនទ្រព្យបានកើនលើសពី ១៨ពាន់លានដុល្លារ បើគិតត្រឹមខែកញ្ញា ឆ្នាំ២០២៤។ ទាក់ទិននឹងបញ្ហាបំណុលនេះដែរ លោក គង់ ឆៃឡេង ជាស្ថាបនិក និងជានាយកក្រុមហ៊ុន HRTS CONSULTING ក៏បានបង្ហាញនូវតួលេខបំណុលដ៏គួរឱ្យភ្ញាក់ផ្អើលថា បច្ចុប្បន្នប្រជាជនកម្ពុជាមានប្រាក់កម្ចីផ្ទាល់ខ្លួនប្រមាណ ៥០ពាន់លានដុល្លារ រួមជាមួយកម្ចីអាជីវកម្មចំនួន […]

អ្នកជំនាញអចលនទ្រព្យផ្តល់យុទ្ធសាស្ត្រថ្មីដើម្បីរកច្រកចេញ ខណៈទីផ្សារអចលនទ្រព្យអាស៊ាន+៣ នៅបន្តជាប់គាំង ហាក់គ្មានពន្លឺ

ទីផ្សារអចលនទ្រព្យអាស៊ានបូក៣ ដែលគ្របដណ្តប់ប្រទេសអាស៊ានរួមជាមួយនឹងប្រទេសចិន ហុងកុង ជប៉ុន និងកូរ៉េ កំពុងប្រឈមនឹងការធ្លាក់ចុះនៃតម្លៃ និងបរិមាណទំនិញប្រតិបត្តិការ ដែលរួមផ្សំដោយឧបសគ្គផ្នែកហិរញ្ញវត្ថុ ស្តុកអតិរេក និងអ្នកអភិវឌ្ឍន៍ដែលមានហានិភ័យ។ បញ្ហាប្រឈមទាំងនេះ បូកបន្ថែមលក្ខខណ្ឌហិរញ្ញវត្ថុកាន់តែតឹងរ៉ឹង និងការថយចុះទំនុកចិត្តរបស់អ្នកទិញ បញ្ជាក់ពីតម្រូវការបន្ទាន់សម្រាប់វិធានការស្តារស្ថេរភាពទាំងក្នុងវិស័យអចលនទ្រព្យ និងហិរញ្ញវត្ថុ នៅក្នុងតំបន់អាស៊ានបូក៣។ ស្ថានភាពនេះត្រូវបានគូសបញ្ជាក់នៅក្នុងការវិភាគថ្នាក់តំបន់ នាពេលថ្មីៗនេះ ដែលចុះផ្សាយដោយ Thailand-business-news នៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ ២០២៤។ ការតស៊ូនៃការស្តារឡើងវិញក្រោយជំងឺរាតត្បាត គេនៅចាំបានថា បន្ទាប់ពីវិបត្តិជំងឺរាតត្បាតសាកល ទីផ្សារអចលនទ្រព្យនៅក្នុងប្រទេសសេដ្ឋកិច្ចអាស៊ានបូក៣ បានប្រឈមមុខនឹងឧបសគ្គធ្ងន់ធ្ងរ។ កំណើនសេដ្ឋកិច្ចយឺតរបស់ប្រទេសចិន រួមជាមួយនឹងបញ្ហាហិរញ្ញវត្ថុរបស់អ្នកអភិវឌ្ឍន៍ធំៗដូចជា Evergrande និង Country Garden បានរីកដុះដាលពាសពេញតំបន់ ដែលគំរាមកំហែងដល់ស្ថាប័នហិរញ្ញវត្ថុថា្នក់តំបន់ទាំងមូល។ បរិមាណប្រតិបត្តិការចរាចរទំនិញក្នុងតំបន់ បានធ្លាក់ចុះ ហើយជាង ២០% នៃមូលបត្របំណុលដែលបោះលក់ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យអាស៊ាន+៣ ដែលភាគច្រើនត្រូវបានគេវាយតម្លៃថាជា “ប័ណ្ណបំណុល” ដែលមានហានិភ័យខ្ពស់នោះ  ត្រូវបានគេរំពឹងថា នឹងដល់ពេលអស់សុពលភាពនៅត្រឹមឆ្នាំ ២០២៥ ដែលកត្តានេះ នឹងបង្កើនហានិភ័យខ្លាំងជាងពេលមុន។ ថ្វីបើមានការលំបាកទាំងនេះក៏ដោយ ក៏សេដ្ឋកិច្ចសម្រាប់តែប្រទេសក្នុងតំបន់អាស៊ាននៅតែស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ ថ្វីត្បិតតែបានចៀសផុតពីផលប៉ះពាល់ធ្ងន់ធ្ងរជាពិសេសគឺផុតពីវិបត្តិប្រព័ន្ធហិរញ្ញវត្ថុ ដែលឃើញមាននៅក្នុងប្រទេសសមភាគីបូក៣ របស់ខ្លួនក៏ពិតមែន។ […]

គុណសម្បត្តិនិងគុណវិបត្តិនៃវិធានការលើកលែងពន្ធប្រថាប់​ត្រា​សម្រាប់​អចលនទ្រព្យ​ដែល​មាន​តម្លៃ ៧ម៉ឺនដុល្លារ

ការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការដាក់ចេញវិធានការលើកលែងពន្ធប្រថាប់ត្រាសម្រាប់អចលនទ្រព្យដែលមានតម្លៃ ៧០០០០ដុល្លារ ឬតិចជាងនេះ គឺជាគោលនយោបាយដែលមានគោលបំណងកាត់បន្ថយបន្ទុកហិរញ្ញវត្ថុលើអ្នកទិញអចលនទ្រព្យ និងជំរុញទីផ្សារអចលនទ្រព្យ។ ទោះជាយ៉ាងណាក៏ដោយ ខណៈដែលវិធានការនេះហាក់ដូចជាមានអត្ថប្រយោជន៍ច្រើនសម្រាប់អ្នកអចលនទ្រព្យក៏ពិតមែន ប៉ុន្តែការវិភាគកាន់តែស៊ីជម្រៅបានបង្ហាញពីគុណសម្បត្តិ និងគុណវិបត្តិមួយចំនួនដែលចោទជាសំណួរអំពីប្រសិទ្ធភាពរួមរបស់វិធានការពន្ធដារថ្មីនេះ។ គុណសម្បត្តិ ១_ ជាការលើកទឹកចិត្តដល់ប្រតិបត្តិការទិញលក់លំនៅឋានដែលមានតម្លៃសមរម្យ៖ ដោយការលើកលែងពន្ធលើអចលនទ្រព្យដែលមានតម្លៃ ៧0000ដុល្លារ ឬតិចជាងនេះ វិធានការនេះ នឹងជួយកាត់បន្ថយឧបសគ្គផ្នែកហិរញ្ញវត្ថុសម្រាប់គ្រួសារដែលមានចំណូលកម្រិតមធ្យម និងកម្រិតទាប ក្នុងការទិញអចលនទ្រព្យ។ ការលើកលែងនេះ អាចជំរុញឱ្យមានតម្រូវការលំនៅឋានតម្លៃសមរម្យ បង្កើតឱកាសសម្រាប់អ្នកទិញផ្ទះលើកដំបូង និងលើកកម្ពស់បរិយាបន្នភាពនៅក្នុងទីផ្សារអចលនទ្រព្យ។ ២_ ការកាត់បន្ថយពន្ធសម្រាប់អចលនទ្រព្យដែលមានតម្លៃខ្ពស់៖ សម្រាប់អចលនទ្រព្យដែលមានតម្លៃលើសពី ៧0000ដុល្លារ ចំពោះការកំណត់ដែលអនុញ្ញាតឱ្យមានការកាត់តម្លៃ ៧0000ដុល្លារ ចេញ មុនពេលគណនាពន្ធប្រថាប់ត្រា អាចជួយកាត់បន្ថយបំណុលពន្ធបានច្រើនខ្លះដែរ។ យន្តការនេះ ផ្តល់នូវដំណោះស្រាយធូរស្រាលមួយផ្នែកសម្រាប់អ្នកទិញអចលនទ្រព្យតម្លៃមធ្យម និងតម្លៃខ្ពស់ ធ្វើឱ្យការវិនិយោគអចលនទ្រព្យកាន់តែមានភាពទាក់ទាញ។ ៣_ ជំរុញទីផ្សារអចលនទ្រព្យ៖ ក្រៅពីជួយសម្រួលបន្ទុកដល់អ្នកទិញអចលនទ្រព្យ គោលនយោបាយនេះ ក៏អាចជួយស្តារទីផ្សារអចលនទ្រព្យដែលកំពុងប្រឹងងើបឡើងវិញពីផលប៉ះពាល់សេដ្ឋកិច្ចនៃជំងឺរាតត្បាត កូវីដ-១៩ តាមរយៈការជួយជំរុញការលើកទឹកចិត្តទាំងប្រតិបត្តិការ និងសកម្មភាពសំណង់នៅក្នុងវិស័យអចលនទ្រព្យកម្រិតទាប និងមធ្យម។ ៤_ ការគណនាពន្ធដែលមានលក្ខណៈសាមញ្ញជាងមុន៖ ភាពច្បាស់លាស់នៃការកំណត់កម្រិតតម្លៃត្រឹម ៧0000ដុល្លារ ជួយសម្រួលដំណើរការពន្ធសម្រាប់អ្នកទិញជាច្រើន ដោយកាត់បន្ថយការភ័ន្តច្រឡំ ឬជម្លោះដែលអាចកើតមានលើការវាយតម្លៃតម្លៃអចលនទ្រព្យ។ គុណវិបត្តិ ១_ […]

ត្រីមាសទី២-២០២៤ អត្រាទំនេរក្នុងអគារការិយាល័យនៅប្រទេសថៃ កើន ២៦,៣%

អត្រាទំនេរនៃអគារការិយាល័យនៅទីក្រុងបាងកកនៅក្នុងអគារលំដាប់ A នៅតាមតំបន់សំខាន់ៗ បានកើនឡើងដល់ ២៦,៣% ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃការផ្គត់ផ្គង់លើសតម្រូវការ ប៉ុន្តែក្រុមហ៊ុន Frasers Property Limited (FPL) ដែលដឹកនាំដោយមហាសេដ្ឋីដែលមានបំផុតរបស់ប្រទេសថៃ រំពឹងថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិននឹងជំរុញតម្រូវការអគារការិយាល័យ និងកន្លែងឧស្សាហកម្មនៅទូទាំងអាស៊ីអាគ្នេយ៍ឡើងវិញ ការព្យាករនេះ ត្រូវបានចុះផ្សាយក្នុងសារៈព័ត៌មាន bangkokpost កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ ២០២៤។​ ជាមួយនឹងការវិនិយោគចំនួន ៣,៦ ពាន់លានដុល្លារអាមេរិកនៅក្នុងគម្រោង ‘One Bangkok’ ដែលជាគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតនៅក្នុងប្រទេស នាយកប្រតិបត្តិក្រុមហ៊ុន FPL លោក Panote កូនប្រុសរបស់មហាសេដ្ឋីថៃលោក Charoen Sirivadhanabhakdi បានបង្ហាញសុទិដ្ឋិនិយមថា តំបន់អាស៊ីអាគ្នេយ៍នឹងមើលឃើញការកើនឡើងគួរឱ្យកត់សម្គាល់នៃការវិនិយោគផ្ទាល់ពីបរទេស ជាពិសេសពីប្រទេសចិន និងសិង្ហបុរី ដែលជំរុញតម្រូវការសម្រាប់វិស័យទ្រព្យផ្នែក ពាណិជ្ជកម្ម។ ដំណាក់កាលដំបូងនៃគម្រោង One Bangkok នេះ ដែលគ្រោងនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ២០២៤ រួមមានអគារការិយាល័យចំនួន ៣អគារ និងតំបន់លក់រាយចំនួន ២ […]