Total Solar គ្រោងផ្គត់ផ្គង់ថាមពលពន្លឺ​ព្រះអាទិត្យថ្មីនៅ​លើកោះរ៉ុង​សន្លឹម​

ក្រុមហ៊ុន Total Solar Cambodia​ គ្រោងនឹង​ផលិត និងផ្គត់ផ្គង់​ថាមពលអគ្គិសនី ដើរ​ដោយ​ពន្លឺព្រះអាទិត្យថ្មី​មួយ​​​នៅ​លើ​កោះរ៉ុង​សន្លឹម​ ដើម្បី​ផ្គត់​ផ្គង់​តម្រូ​វ​ការ​របស់​ប្រជាជន​ក្នុង​តំបន់​នេះ។ នេះ​បើ​យោងតាម​ ការ​ចេញផ្សាយ​របស់ក្រុមហ៊ុន ​កាលពីពេល​ថ្មីៗនេះ។​

គម្រោង​ថាមពល​ពន្លឺ​ព្រះអាទិត្យ​នេះ នឹងសាងសង់ជាប្រព័ន្ធហាយប្រីដ ក្រៅបណ្តាញ ដែលរៀបបញ្ចូលគ្នារវាងស្ថានីយថាមពលសូឡា មាន​អានុភាព ១,២៥​ មេហ្កាវ៉ាត់ និងប្រព័ន្ធអាគុយសមត្ថភាព ២,០ មេហ្កាវ៉ាដែលមាន​ទីតាំង​ស្ថិត​នៅ​លើ​កោះ​រ៉ុង​សន្លឹម​ សម្រាប់ផ្គត់ផ្គង់ថាម​ពល​អគ្គិសនី ដល់​ប្រជា​ជន​ ក៏ដូចជា​អាជីវកម្ម​ដែល​ស្ថិត​នៅ​លើ​កោះនេះ​ផង​ដែរ។ ​

គួរ​បញ្ជាក់​ផង​ដែរថា ​គម្រោងកោះរ៉ុងសន្លឹមនេះ​គឺ​ជា​ផ្នែកមួយនៃការអនុវត្ត “គម្រោង​ថាមពលសូឡា​អាស៊ីប៉ាស៊ីហ្វិក២០២០” ដែល​​ក្រុម​ហ៊ុន​Total Solar DG ​នេះ គ្រោង​នឹង​សាងសង់​ស្ថានីយថាមពល​អគ្គិសនី ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យនៅ​ប្រទេ​ស​ចំនួន​ 0៣។ យោងតាមការចុះផ្សាយរបស់ PV magazine កាលពីចុងខែមុន។

នៅប្រទេសថៃ គម្រោងសូឡាលើដំបូលរោងចក្រចំនួន ២៤ ឱ្យក្រុមហ៊ុនThai agro-industrial giant Betagro Group​ដែលមានទំហំ ២៥ MW ប្រើប្រាស់ ៦២ ០០០ ផ្ទាំងសូឡា។ នៅប្រទេសឥណ្ឌូនេស៊ី គម្រោងសូឡាសម្រាប់ព្រលានយន្តហោះ APT Pranoto Airport នៅលើកោះ Samarindaដែលជានឹងក្លាយព្រលានយន្តហោះទីមួយ ដំណើរការដោយថាមពលសូឡា។ និង​គម្រោងទី០៣ នៅកម្ពុជា​ គឺគម្រោងកោះរ៉ុងសន្លឹមនេះ។

បច្ចុប្បន្ននេះ ក្រុមហ៊ុន​Total Solar DG បាន​និង​កំពុង​អភិវឌ្ឍន៍​នូវ​គម្រោង​ថាម​ពលសូឡា បាន​សរុប​ប្រមាណ ៦០០ មេហ្កាវ៉ាត់ហើយ​ នៅ​ប្រទេស​អាស៊ី​ប៉ាស៊ី​ហ្វិក​ រួម​មាន​ប្រទេស​ ហ្វីលីពីន កម្ពុជា ថៃ​ និង​ឥណ្ឌូនេស៊ី​ និង​គ្រោង​សម្រេចឱ្យបាន គម្រោងថាមពលសូឡា​​លើដំបូល ១០០០ មេហ្កាវ៉ាត់​ ត្រឹមពីរបីឆ្នាំ​ក្រោយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]