ឯកឧត្តម ស៊ុន ចាន់ថុល៖ ស្ពានស្វាយជ្រុំ កូរ៉េនៅសិក្សានៅឡើយ មិនទាន់មានផែនការអ្វីជាក់លាក់ទេ

រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងសិក្សាលទ្ធភាពសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតភ្ជាប់ពីតំបន់ជ្រោយចង្វារទៅកាន់ស្វាយជ្រុំ បច្ចុប្បន្នសាធារណរដ្ឋកូរ៉េខាងត្បូង បានឯកភាពសំណើកម្ពុជាហើយ តែស្ថិតក្នុងការសិក្សានៅឡើយទេ។

ថ្លែងក្នុងឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ កាលថ្ងៃទី២១ ខែមិថុនា នេះ ឯកឧត្តម ស៊ុន ចាន់ថុល បានបញ្ជាក់ថា តបតាមសំណើរបស់សម្តេចតេជោ ហ៊ុន សែន ពេលនេះភាគីកូរ៉េបានយល់ព្រមឯកភាពជួយសង់ស្ពាននេះហើយ។

យ៉ាងណា ឯកឧត្តមបន្តដូច្នេះថា៖ «បច្ចុប្បន្នមិនទានមានផែនការអ្វីជាក់លាក់ទេ ព្រោះភាគីកូរ៉េកំពុងសិក្សានៅឡើយ ដោយក្រុមហ៊ុនកូរ៉េកំពុងសិក្សាថាតើសាងសង់ស្ពានប្រភេទណា? អស់ថវិកាប៉ុន្មាន? ហើយនៅពេលសិក្សាចប់សព្វគ្រប់នឹងដាក់ដេញថ្លៃដើម្បីជ្រើសរើសក្រុមហ៊ុនមកសាងសង់ស្ពានស្វាយជ្រុំរបស់យើង»។

យ៉ាងណាក្ដី រដ្ឋមន្រ្តីរូបនេះ មិនបានបញ្ជាក់ពីកាលបរិច្ឆេទជាក់លាក់ថា ការសិក្សានឹងបញ្ចប់នៅពេលណានោះទេ។

ក្នុងថ្ងៃជាមួយគ្នានេះ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់ថា ផែនការ និងការសិក្សាស្ពានក្រចេះ-កំពង់ធំ ត្រូវបានត្រៀមរួចរាល់ ខណៈការសាងសង់គ្រោងនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ ក្រោយសម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន សម្រេចអនុម័តជាផ្លូវការ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលកម្ពុជាសហការ និងក្រុមហ៊ុនឯកជន ពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវដែកនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែក (Framework Agreement) ជាមួយក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC) សំដៅរួមគ្នាពង្រឹង និងអភិវឌ្ឍន៍ផ្លូវដែកកម្ពុជាឱ្យមានភាពល្អប្រសើររិតតែខ្លាំង។ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ឌផ្លូវដែករវាងភាគីទាំងពីរ បានធ្វើឡើង កាលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន រ៉ូយ៉ាល់រេលវេ ម.ក. (RRPLC)។ ភាគីទាំងពីរ បានលើកឡើងថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះ គឺជំហ៊ានដំបូង ដើម្បីជាមូលដ្ឋានឈានដល់ការចរចារ និងចុះកិច្ចព្រមព្រៀងភាពជាដៃគូរវាងរដ្ឋ និងឯកជន និងស្វែងរកដៃគូរយុទ្ធសាស្រ្តដែលមានចំណេះជំនាញ និងបទពិសោធន៍លើវិស័យផ្លូវដែក ដើម្បីចូលរួមអភិវឌ្ឍន៍ផ្លូវដែកឱ្យមានភាពល្អប្រសើរ និងមានប្រសិទ្ធភាពខ្ពស់ ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា។ ជាងនេះទៀត កិច្ចព្រមព្រៀងនេះ គឺបានផ្តោតសំខាន់លើការពង្រឹងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងនៅប្រទេសកម្ពុជា និងធានាបាននូវដំណោះស្រាយដឹកជញ្ជូនដ៏ប្រសើរ និងគ្រប់គ្រងបានយូរអង្វែងសម្រាប់អនាគត។ បើតាមក្រសួងសារធារណការ បានបញ្ជាក់ថា ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌនេះ គឺអនុវត្តស្របតាមគោលការណ៍ ឯកភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចនាយករដ្ឋមន្ត្រី ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៥ […]

ហ្វីលីពីនកំពុងស្វែងរកដៃគូនៅកម្ពុជា ដើម្បីសហការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗ

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅកម្ពុជា សាជីវកម្ម San Miguel ដែលជាក្រុមហ៊ុនឈានមុខគេនៅប្រទេសហ្វីលីពីន បានបង្ហាញពីបំណងរបស់ខ្លួនដែលកំពុងស្វែងរកដៃគូសហការជាមួយក្រុមហ៊ុននៅកម្ពុជា ដើម្បីធ្វើការវិនិយោគលើវិស័យហេដ្ឋារចនាសម្ព័ន។ គំនិតផ្តួចផ្តើមនេះត្រូវបានលើកឡើងក្នុងជំនួបរវាងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Ramon S. Ang ប្រធាន និងនាយកប្រតិបត្តិនៃសាជីវកម្ម San Miguel នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ  លោកប្រធាន Ramon S. Ang បានឱ្យដឹងថា សាជីវកម្ម​ San Miguel​ គឺជាក្រុមហ៊ុនឈានមុខគេ​ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធរូបវន្ត, អាហារ​ និងភេសជ្ជៈ​,​ ថាមពល​​ និង​ចំរាញ់ប្រេង​។ សាជីវកម្ម​ San Miguel ធ្លាប់បានសាងកេរ្តិ៍ឈ្មោះរបស់ខ្លួនតាមរយៈការសាងសង់ និងគ្រប់គ្រងគម្រោងដ៏សំខាន់មួយគឺ អាកាសយានដ្ឋានអន្តរជាតិ Ninoy Aquino។​​ ទន្ទឹមនឹងនេះ ក្រុមហ៊ុនក៏បានបង្ហាញពីបំណងរបស់ខ្លួនដែលកំពុងសម្លឹងរកឱកាសវិនិយោគនៅក្នុងប្រទេសកម្ពុជា ជាពិសេសនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធធំៗផងដែរ។ ជាការឆ្លើយតប, សម្ដេចបវរធិបតីបានស្វាគមន៍ចំពោះចំណាប់អារម្មណ៍បណ្ដាក់ទុនវិនិយោគនៅកម្ពុជា ហើយសម្ដេចក៏បានបញ្ជាក់បន្ថែមពីសក្ដានុពល និងឱកាសនៃការវិនិយោគលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ដូចជាផ្លូវល្បឿ​ន​លឿនដែលតភ្ជាប់នៅក្នុងប្រទេសកម្ពុជា​ ក៏ដូចឆ្ពោះទៅកាន់បណ្ដាប្រទេសក្នុងតំបន់។ ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី […]

ជប៉ុនវិនិយោគជាង $២០ម៉ឺន សង់កំពង់ផែនៅកោះរ៉ុង និងតម្លើងម៉ាស៊ីនផលិតឧបករណ៍សិប្បនិម្មិតនៅភ្នំពេញ

រដ្ឋាភិបាលជប៉ុនបានអនុម័តថវិកាជំនួយចំនួន ២០៤.៧២០ដុល្លារ ដើម្បីវិនិយោគលើគម្រោងសំខាន់ៗចំនួនពីរ ក្នុងគោលបំណងពង្រឹងហេដ្ឋារចនាសម្ព័ន្ធក្នុងស្រុក និងការកែលម្អសេវាសុខភាពនៅកម្ពុជា។ ការផ្តល់មូលនិធិនេះត្រូវបានរៀបចំជាផ្លូវការនៅក្នុងកិច្ចព្រមព្រៀងផ្តល់ជំនួយដែលបានចុះហត្ថលេខានៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ ដោយ ឯកឧត្តម Ueno Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា រួមជាមួយនឹងតំណាងមកពីស្ថាប័នទទួល។ ថវិកា​មួយ​ផ្នែក​ដែល​មាន​ចំនួន ៦៣.៤៧០ដុល្លារ ​នឹង​ត្រូវ​បែងចែក​សម្រាប់​តម្លើងម៉ាស៊ីនដ៏សំខាន់មួយនៅ​រោងចក្រ​ផលិត​ឧបករណ៍​សិប្បនិម្មិត​​នៅ​រាជធានី​ភ្នំពេញ។ គ្រឿងបរិក្ខារដ៏ទំនើបបំផុតនេះ នឹងមកជំនួសឱ្យម៉ូដែលចាស់ដែលមានមុខងារទាប និងប្រើពេលវេលាផលិតយូរ។ ជំនួយសប្បុរសមួយនេះមានគោលបំណងធ្វើឱ្យដំណើរការផលិតកាន់តែមានភាពប្រសើរឡើង និងលឿនរហ័សជាងមុន ដើម្បីផ្គត់ផ្គង់ដល់តម្រូវដ៏ចាំបាច់ក្នុងវិស័យសុខាភិបាល។ បន្ថែមពីលើគំនិតផ្តួចផ្តើមផ្នែកសុខភាព ថវិកាដែលនៅសេសសល់នឹងគាំទ្រដល់ការសាងសង់កំពង់ផែថ្មីមួយនៅឃុំកោះរ៉ុង ស្ថិតក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។ រដ្ឋបាលក្រុងកោះរ៉ុង នឹងទទួលបានថវិកាចំនួន ១៤១.២៥០ដុល្លារ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នេះ ដែលនឹងបម្រើដល់ប្រជាពលរដ្ឋក្នុងស្រុកប្រមាណ ៣.០០០នាក់។ កំពង់ផែថ្មីនេះត្រូវបានគេរំពឹងថានឹងសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពជាងមុនរវាងកោះរ៉ុង និងដីគោក ក៏ដូចជាពង្រឹងការដឹកជញ្ជូនទំនិញ និងជំរុញប្រតិបត្តិការសន្តិសុខរបស់កងទ័ពជើងទឹកក្នុងពេលមានអាសន្នផងដែរ។ គួររំលឹកថា ជំនួយនេះស្ថិតនៅក្រោមគម្រោងជំនួយឥតសំណងរបស់ប្រទេសជប៉ុនសម្រាប់គម្រោងសន្តិសុខមនុស្សខ្នាតតូច (Kusanone) ដែលបានដំណើរការក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ១៩៩១មកម្ល៉េះ។ ប៉ុន្មានឆ្នាំមកនេះ ប្រទេសជប៉ុនបានបរិច្ចាគជាង ៧០លានដុល្លារ ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការមិនមែនរដ្ឋាភិបាលតាមរយៈគំនិតផ្តួចផ្តើមខាងលើនេះ។ ជំនួយដ៏សប្បុរសនេះ គឺជាជំហានដ៏សំខាន់មួយទៀតក្នុងភាពជាដៃគូដែលកំពុងបន្តរវាងប្រទេសជប៉ុន និងកម្ពុជា ដោយបង្ហាញពីសារៈសំខាន់នៃការវិនិយោគទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការអភិវឌ្ឍន៍សហគមន៍។ - Video Advertisement […]

រដ្ឋាភិបាល​កម្ពុជាប្រកាស​បោះទុន ​$៦០​លាន​ ​ដើម្បី​ពង្រីកបណ្ដាញ​ចែកចាយទឹកស្អាតក្នុងខេត្តចំនួន៥

នៅក្នុងវិធានការដ៏សំខាន់មួយក្នុងការជំរុញលទ្ធភាពទទួលបានទឹកស្អាត រាជរដ្ឋាភិបាលកម្ពុជាបានប្រកាសនូវការវិនិយោគចំនួន ៦០លានដុល្លារ ក្នុងរយៈពេល ៣ឆ្នាំខាងមុខ ដើម្បីពង្រីកបណ្តាញផ្គត់ផ្គង់ទឹកស្អាតនៅក្នុងខេត្តចំនួន៥។ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានចែករំលែកសេចក្តីសម្រេចនេះ ដោយបានសង្កត់ធ្ងន់ថាដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុង និងទីប្រជុំជនធំៗ។ ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ សម្តេចបន្តថា ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាលសម្តេចបានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លា​​​រ ក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ស​ម្រា​ប់​ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន៖ រដ្ឋករទឹកកំពត ខេត្តកំពត, រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង, រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ, រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី, រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់ ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាតដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស ហើយបាននឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់នៅទូទាំងប្រទេសនៅថ្ងៃអនាគត។ ការវិនិយោគជាយុទ្ធសាស្រ្តនេះគឺជាជំហានដ៏សំខាន់មួយក្នុងការលើកកម្ពស់សុខភាពសាធារណៈ និងគុណភាពជីវិត ដោយពង្រឹងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងសុខុមាលភាពរបស់ប្រជាជន។ គំនិតផ្តួចផ្តើមនេះត្រូវបានគេរំពឹងថានឹងមានឥទ្ធិពលយ៉ាងសំខាន់លើការផ្តល់សិទ្ធិអំណាចដល់សហគមន៍មូលដ្ឋាន […]

រដ្ឋត្រៀមរៀបផ្លូវថ្មើរជើងបន្ថែមទៀតនៅក្រុងភ្នំពេញ និងបាត់ដំបង ក្រោយជោគជ័យលើគម្រោងទី១នៅរាជធានីភ្នំពេញ

ក្រសួងមហាផ្ទៃ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កំពុងជំរុញទៅកាន់អាជ្ញាធរឱ្យរៀបចំ និងអភិវឌ្ឍន៍ផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញ និងខេត្តបាត់ដំបង ក្រោយទទួលបានការគាំទ្រពីសាធារណជនបន្ទាប់បើកដំណើរការសាកល្បងផ្លូវថ្មើរជើងនៅរាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ។ យោងតាមកិច្ចប្រជុំ កាលថ្ងៃទី១១ ខែកុម្ភៈ ២០២៥ អគ្គនាយកដ្ឋានរៀបចំដែនដី និងនគរូបនីយកម្ម និងអគ្គនាយកនៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី បានបើកកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារក្លឹបបាល់ទាត់វិសាខា ដើម្បីពិនិត្យសំណើសុំរៀបចំសួន ចំណតរថយន្ត និងអភិវឌ្ឍន៍ផ្លូវថ្មើរជើងប្រវែង ១៩៣ម៉ែត្រ ជាប់របងកីឡាដ្ឋានក្លិបបាល់ទាត់វិសាខា មានទីតាំងស្ថិតក្នុងបុរីហ្គ្រេនភ្នំពេញ ដីឡូតិ៍លេខ០៦៦៣ ផ្លូវលេខ៣០៧ ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ដោយឡែក ថ្លែងក្នុងពិធីបិទសន្និបាតរបស់រដ្ឋបាលខេត្តបាត់ដំបង កាលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានណែនាំឱ្យរដ្ឋបាលខេត្តបាត់ដំបង សិក្សាទីតាំងណាមួយក្នុងក្រុងបាត់ដំបង ដើម្បីរៀបចំរផ្លូវថ្មើរជើង តាមលំនាំសាលារាជធានីភ្នំពេញ គឺរៀងរាល់ល្ងាចថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ។ ឯកឧត្តមថា ការណែនាំនេះ ដើម្បីផ្តល់ជម្រើសដល់បងប្អូនប្រជាពលរដ្ឋ ទាំងអ្នករស់នៅក្នុងក្រុងបាត់ដំបង និងភ្ញៀវទេសចរ បន្ថែមលើអ្វីដែលមានស្រាប់ ដូចជា៖ ផ្លូវជុំវិញស្ទឹងសង្កែ សួនវិមានឯករាជ្យ និងសួនសម្តេចក្រឡាហោម […]

មកទល់ពេលនេះស្ពានដែកឆ្លងទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សង់បាន ៥,៤០%

មកទល់ពេលនេះសកម្មភាពដ៏ស្វាហាប់របស់ក្រុមហ៊ុនសាងសង់ (CRBC) កំពុងសម្រុកយ៉ាងសកម្មបន្តសាងសង់ស្ពានដែកបណ្ដោះអាសន្នឆ្លងទន្លេមេគង្គ ត្រង់ចំណុច (ដីឥដ្ឋ-ថ្មគរ) ដោយសម្រេចការងារបាន ៥,៤០% ហើយ។ នេះបើតាមការបញ្ជក់របស់ ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥។ ឯកឧត្តមបានបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការស្ថាបនាស្ពានដែកបណ្តោះអាសន្ន នៅផ្នែកខាងលិច បានប្រវែង ២៧១ម៉ែត្រ ស្មើនឹង៥១%(ប្រវែងសរុប ៥៣៣ម៉ែត្រ) និងផ្នែកខាងកើតកំពុងរៀបចំដំណើរការសាងសង់ស្ពានដែកបណ្តោះអាសន្ន ប្រវែង ៥៥៤ម៉ែត្រ ដើម្បីបំពាក់សំភារៈ គ្រឿងចក្រ។ ឯកឧត្តម រំលឹកថាការសាងសង់ស្ពានដែកបណ្តោះអាសន្ននេះ គឺសង់ជំនួសឱ្យការប្រើប្រាស់សាឡង់ សម្រាប់ជំរុញដំណើរការខួងចាក់គ្រឹះសាងសង់ស្ពានបេតុង (ដីឥដ្ឋ-ថ្មគរ) ដែលជាស្ពានដ៏សំខាន់សម្រាប់តភ្ជាប់ផ្លូវក្រវាត់ក្រុងទី៣ និងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។ គួរបញ្ជាក់ថា ស្ពានបតុង (ដីឥដ្ឋ-ថ្មគរ) នេះ ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល និងជាស្ពានដ៏សំខាន់ និងមានអត្ថន័យបំផុត សម្រាប់ការតភ្ជាប់, សេដ្ឋកិច្ច, ការដឹកជញ្ជូន និងសង្គម ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភ្ជាប់មហាវិថី […]