ក្រសួង ប្តេជ្ងាលុបបំបាត់ពាក្យ «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ» លើកំណាត់ផ្លូវធំៗ ២ ខ្សែ

រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានប្ដេជ្ញាថានឹងលុបបំបាត់ពាក្យថា «ធ្វើមុខខូចក្រោយ ធ្វើក្រោយខូចមុខ» លើកំណាត់ផ្លូវ២ ខ្សែ ពោលគឺកំណាត់ផ្លូវជាតិលេខ៣ កំពត-វាលរេញ និងផ្លូវជាតិលេខ៧ ត្បូងឃ្មុំ-ក្រចេះ។

ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះថា បញ្ហាធ្វើមុខខូចក្រោយនេះធ្វើឱ្យប្រជាពលរដ្ឋមិនសប្បាយចិត្តខ្លាំងណាស់ ដូច្នេះឯកឧត្តម កំពុងរិះរកនីតិវិធីជួសជុលយ៉ាងណាឱ្យផ្លូវនេះជាប់បានយូរអង្វែង ដោយថ្មីៗនេះ ទើបតែបានជួប ជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដើម្បីសុំអនុសាសន៍។

ឯកឧត្តម បានឱ្យដឹងថា៖ «លើកនេះ យើងចង់ធ្វើម្ដង ធ្វើឱ្យលម្អិត ធ្វើឱ្យជាប់បានយូរ។ ត្រូវសិក្សាឱ្យបានដិតដល់ ជាពិសេសកំណាត់ ២០ គម ពីត្រពាំងរពៅ ទៅវាលរេញ ធ្វើចេះតែខូច ដោយសារដីស្អុយមានភួកជម្រៅ ១៨ ម៉ែត្រ អញ្ចឹងយើងត្រូវរកវិធីចាក់គ្រឹះធ្វើស្ពានក្រោមដី។ បើធ្វើមិនបាន បើត្រូវដូរ alignment [ប្លង់] គឺត្រូវតែដូរ។

«ដូច្នេះ ខ្ញុំសូមស្នើឱ្យអ្នកធ្វើផ្លូវទាំងអស់កុំធ្វើផ្លូវឱ្យរួចពីដៃ កុំធ្វើផែល ពោលគឺត្រូវធ្វើឱ្យបានម៉ត់ហ្មត់» ឯកឧត្តមបានបន្ត។

ទោះជាយ៉ាងណាក្ដី ឯកឧត្តម មិនបានបញ្ជាក់ថាការសិក្សាដ៏លម្អិតនេះ នឹងបញ្ចប់នៅពេលណា ចំណាយប៉ុន្មាន ហើយនឹងចាប់ផ្ដើមពេលណា នោះទេ។

គួរបញ្ជាក់ផងដែរថា ផ្លូវទាំង ២ខ្សែ នេះត្រូវបានជួសជុលជាបន្តបន្ទាប់ ក្រោមជំនួយរបស់ធនាគារពិភពលោក តាំងពីឆ្នាំ២០១៨ មកម្លេះ។ (អានបន្ថែម)

សម្រាប់គម្រោងផ្លូវជាតិលេខ ៧ គឺជាគម្រោងគ្រប់គ្រងទ្រព្យសម្បត្តិផ្លូវទី ២ (Road Asset Management) មានប្រវែងសរុប ១៦៤ គីឡូម៉ែត្រ ដោយលើកកម្ពស់គុណភាពផ្លូវពី DBST ទៅជា AC។

គម្រោងនេះត្រូវបានបែងចែកជា ៣ ការដ្ឋានធំៗ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៨ ខែ និងរយៈពេលថែទាំចំនួន ៣៦ ខែ។ គម្រោងកំពុងសាងសង់ដោយក្រុមហ៊ុនចិន ត្រួតពិនិត្យដោយក្រុមហ៊ុនកូរ៉េ និងចំណាយថវិកាប្រមាណជាង ៣៦ លានដុល្លារអាមេរិក។

ដោយឡែក កំណាត់ផ្លូវជាតិលេខ៣ (ទីរួមខេត្តកំពត-វាលរេញ) មានប្រវែង៥៤,៣០គីឡូម៉ែត្រ ត្រូវបានជួសជុល និងក្រាលបេតុងកៅស៊ូ ដោយប្រើប្រាស់រយៈពេល៥៤ខែ ចំណាយថវិកា ប្រមាណ ១២ លានដុល្លារសហរដ្ឋអាមេរិក ក្រោមគម្រោងឥណទានធនាគារពិភពលោក។

មកដល់បច្ចុប្បន្ន កំណាត់ផ្លូវទាំង ២ នេះ សាងសង់បានប្រមាណ ៨០ % ហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំៗចំនួន៤ ចង់ពង្រីកការវិនិយោគរបស់ខ្លួននៅកម្ពុជាបន្ថែមទៀត

ក្រុមហ៊ុន​រថយន្ត និង​អេឡិចត្រូនិក​ល្បីៗ​ចំនួន​បួន​ បង្ហាញឆន្ទៈចង់​ពង្រីក​ការ​វិនិយោគរបស់ខ្លួន​នៅ​កម្ពុជាបន្ថែមទៀត ​ក្នុង​គោល​បំណង​ជំរុញ​សេដ្ឋកិច្ច​ជាតិ។ ការប្តេជ្ញាចិត្តនេះត្រូវបានប្រកាសក្នុងដំណើរទស្សនកិច្ចសិក្សានាពេលថ្មីៗនេះ ដោយឯកឧត្តម ជា សុជាតិ នាយករងខុទ្ទកាល័យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥។ ក្នុងដំណើរទស្សនៈកិច្ចនេះ ឯកឧត្តម ជា សុជាតិ និងក្រុមការងារបានចុះទស្សនកិច្ចសិក្សារោងចក្រផលិតគ្រឿងបន្លាសរថយន្ត និងអេឡិចត្រូនិកទាំង៤ ដែលមានទីតាំងនៅតាមបណ្តាររាជធានី-ខេត្តដូចជា៖ ពីរនៅភ្នំពេញ មួយនៅខេត្តកណ្តាល និងមួយទៀតនៅខេត្តតាកែវ។ គោលបំណងនៃដំណើរទស្សនកិច្ចនេះគឺដើម្បីទទួលបានការយល់ដឹងកាន់តែស៊ីជម្រៅទៅលើប្រតិបត្តិការរបស់ក្រុមហ៊ុននីមួយៗ ដោយពិនិត្យមើលកត្តាផលិតកម្ម ខ្សែសង្វាក់ផ្គត់ផ្គង់ ស្ថានភាពទីផ្សារ បញ្ហាប្រឈម និងទស្សនវិស័យអាជីវកម្មនាពេលអនាគត។ ឯកឧត្តមបញ្ជាក់ថា “ដំណើរទស្សនកិច្ចនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការប្រមូលព័ត៌មានដែលនឹងរួមចំណែកដល់របាយការណ៍វឌ្ឍនភាពរយៈពេលពីរឆ្នាំ (២០២៣-២០២៤) ដែលផ្តោតលើការអនុវត្តផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍សម្រាប់ឧស្សាហកម្មរថយន្ត និងអេឡិចត្រូនិចរបស់កម្ពុជា។ តាមរយៈដំណើរទស្សនកិច្ចនេះ តំណាងក្រុមហ៊ុនទាំង៤ បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការថែទាំនិងយកចិត្តទុកដាក់ដល់ក្រុមហ៊ុនដែលបានមកវិនិយោគនៅកម្ពុជា ខណៈក្រុមហ៊ុនក៏បានបង្ហាញពីឆន្ទៈក្នុងការពង្រីកការវិនិយោគរបស់ខ្លួនបន្ថែមទៀតផងដែរ។ ក្រុមហ៊ុនដែលចូលរួមក្នុងគំនិតផ្តួចផ្តើមនេះរួមមាន: ១. SEIKAWA (CAMBODIA) TECHNOLOGY CO.,LTD – មានជំនាញក្នុងការផលិតគ្រឿងអេឡិចត្រូនិច និងអគ្គិសនីដែលផលិតពីផ្លាស្ទិច។ ២. MARUSAN PLASTIC (PHNOM PENH) CO., LTD – […]

ចិនប្រកាសពីគម្រោងសង់រោងចក្រចម្រាញ់ប្រេងដ៏ធំបំផុត និងដំបូងបង្អស់ នៅខេត្តកំពត

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់វិស័យថាមពលរបស់កម្ពុជា ក្រុមហ៊ុន Guanzun Energy Investment Co., Ltd ដែលជាក្រុមហ៊ុនចិន បានបង្ហាញពីផែនការបង្កើតរោងចក្រចម្រាញ់ប្រេងដំបូង បង្អស់ និងធំជាងគេរបស់ប្រទេស ដោយគ្រោងនឹងសាងសង់នៅក្នុងខេត្តកំពត។ គម្រោងនេះមានតម្លៃរហូតដល់ ៣.៥០០លានដុល្លារ ត្រូវបានប្រកាសនាពេលថ្មីៗនេះ ដោយរដ្ឋបាលខេត្តកំពត និងទូរទស្សន៍ជាតិកម្ពុជា។ រោងចក្រចម្រាញ់ប្រេងដ៏ធំសម្បើមនេះ នឹងលាតសន្ធឹងលើផ្ទៃដី ២៣៤ហិកតា ហើយត្រូវបានរចនាឡើងដើម្បីដំណើរការចម្រាញ់ប្រេងឱ្យបាន ១០លានតោនក្នុងមួយឆ្នាំ។ ដើម្បីជួយសម្រួលដល់ការអនុវត្តគម្រោងនេះ ក្រុមហ៊ុន Guanzun Energy បានចុះកិច្ចព្រមព្រៀងសហការជាមួយក្រុមហ៊ុនល្បីៗមួយចំនួន រួមមាន Sinopec Second Construction Group Co., Ltd., China Railway Port and Navigation Bureau និង Shanxi Construction Investment Co., Ltd. លោក Qiao Guanjun ប្រធានក្រុមហ៊ុន Guanzun Energy Investment Co., Ltd. […]

នាយករដ្ឋមន្រ្តីបង្ហាញផែនការរៀបចំសួនសាធារណៈទំហំប្រមាណ ៧០ហិកតា នៅតំបន់ទំនប់កប់ស្រូវ

ក្នុងដំណើរឆ្ពោះទៅមុខ ដើម្បីបង្កើនសុខុមាលភាពសហគមន៍ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានប្រកាសថា នឹងប្រែក្លាយដីទំហំ ៧០ហិកតា នៅតំបន់ទំនប់កប់ស្រូវ ទៅជាសួនសាធារណៈដ៏រស់រវើក។ គំនិតផ្តួចផ្តើមនេះត្រូវបានបង្ហាញក្នុងពិធីសម្ពោធជាផ្លូវការនូវស្ពានអាកាសមរតកតេជោនៅថ្ងៃទី៧ ខែមេសា ដែលនឹងផ្តល់ឱ្យអ្នករស់នៅទីក្រុងភ្នំពេញទទួលបាននូវកន្លែងសម្រាកកម្សាន្តដ៏ស្រស់ស្អាតមិនធ្លាប់មានពីមុន។ សម្តេចនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់លើសារៈសំខាន់នៃទីធ្លាបៃតងដោយលើកឡើងថា “ខ្ញុំបានបញ្ជាឱ្យរៀបចំផ្ទៃដីជាង ៧០ហិកតា នៅតំបន់ទំនប់កប់ស្រូវធ្វើជាសួនសាធារណៈសម្រាប់ប្រជាពលរដ្ឋរស់នៅរាជធានីភ្នំពេញបានកម្សាន្ត និងសម្រាកលំហែកាយ”។ ឧទ្យានថ្មីនេះមានគោលបំណងបម្រើជាកន្លែងស្ងប់ស្ងាត់ សម្រាប់អ្នកដែលចង់រត់គេចចេញពីភាពអ៊ូអរ និងមមាញឹកក្នុងជីវិតទីក្រុង ជាកន្លែងដែលក្រុមគ្រួសារអាចសម្រាក និងចូលរួមក្នុងសកម្មភាពកម្សាន្តផ្សេងៗបាន។ បន្ថែមពីលើការអភិវឌ្ឍន៍ក្នុងរាជធានីភ្នំពេញ សម្តេចបានលើកទឹកចិត្តឱ្យខេត្តផ្សេងទៀត បង្កើនការខិតខំប្រឹងប្រែងបង្កើតសួនសាធារណៈ ជំរុញស្មារតីនៃការប្រកួតប្រជែងជាមិត្តភាព។ សម្តេច​បាន​កត់​សម្គាល់ទៀត​ថា​៖ «​នៅ​ពេល​អនាគត ទីក្រុង​ធំៗ​គួរ​មាន​ទីធ្លា​ធំ​ៗ ឬ​ទីធ្លា​សម្រាប់​សួន​សាធារណៈ​»។ សម្តេចក៏បានបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការដាំដើមឈើឲ្យបានច្រើននៅតំបន់ទីក្រុង ដើម្បីលើកកម្ពស់គុណភាពបរិស្ថាន និងបង្កើតបរិយាកាសរីករាយសម្រាប់ប្រជាពលរដ្ឋ។ គួរបញ្ជាក់ថា បច្ចុប្បន្នរដ្ឋបាលរាជធានីភ្នំពេញកំពុងតែខិតខំយ៉ាងសកម្មក្នុងដាំដុះដើមឈើចម្រុះជាច្រើនដើម ដើម្បីដាំលម្អក្នុងសួនសាធារណៈថ្មីនេះ។ គម្រោងដ៏មានមហិច្ឆតានេះ មិនត្រឹមតែមានគោលបំណងលើកកម្ពស់ទេសភាពទីក្រុងប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ និងការចូលរួមសហគមន៍ផងដែរ។ - Video Advertisement -

រដ្ឋបង្ហើបពីផែនការបង្កើតមជ្ឈមណ្ឌលភស្ដុភារកម្មដ៏ទំនើបមួ​យ នៅខេត្តព្រះសីហនុ

រដ្ឋាភិបាលកម្ពុជាបង្ហើបពីការបង្កើតនូវមជ្ឈមណ្ឌលភស្តុភារកម្មដ៏ទំនើបមួយ ដែលជាគម្រោងមួយស្ថិតក្នុងគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធ្វើសមាហរណកម្មសេវាភស្ដុភារកម្មសម្រាប់ការលើកដាក់ទំនិញ និងទូកុងតឺន័រ ទាំងក្នុងស្រុក និងអន្ដរជាតិ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងប្រតិភូសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (International Finance Corporation – IFC) នៃធនាគារពិភពលោក អំពីវឌ្ឍនភាពនៃការសិក្សាគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មខេត្តព្រះសីហនុ កាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ បន្ថែមពីនេះ គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មនេះ គ្រោងនឹងតភ្ជាប់ទៅតំបន់សេដ្ឋកិច្ចពិសេសនៃកំពង់ផែព្រះសីហនុ (SPSEZ) ដែលនឹងចូលរួមបង្កើនសមត្ថភាពផ្ទុកទំនិញរបស់កំពង់ផែ ក៏ដូចជាជំរុញទៅដល់ការរីកលូតលាស់នៃវិស័យភស្ដុភារកម្មនៅប្រទេសកម្ពុជាផងដែរ។ ក្រៅពីការផ្ដល់នូវសេវាភស្ដុភារកម្មបែបប្រពៃណីដូចជាការដឹកជញ្ជូន, ការផ្ទុកទំនិញ, ការប្រមូលផ្តុំទំនិញ និងការចែកចាយទំនិញ, មជ្ឈមណ្ឌលភស្តុភារកម្មទំនើបនេះ ក៏នឹងផ្ដល់នូវសេវាកម្មបន្ថែមផ្សេងទៀតដូចជា ប្រព័ន្ធគ្រប់គ្រងទំនិញ និងការបំពេញបែបបទពន្ធគយសម្រាប់ទំនិញចេញចូល និងសម្រួលទៅដល់អ្នកផ្ដល់សេវាកម្មផ្សេងៗទៀត ដូចជា ឃ្លាំងផ្ទុកទំនិញជាប់ពន្ធ (Bonded Warehousing) ជាដើម។ គម្រោងនេះ ក៏នឹងនាំមកនូវសេវាភស្ដុភារកម្មបែបថ្មី ដូចជា ខ្សែច្រវ៉ាក់ទំនិញត្រជាក់ (Cold Chain), ការផ្ទុកទំនិញរាយដែលតិចជាងកុងតឺន័រ (Less than container load), និងប្រព័ន្ធគ្រប់គ្រងអ្នកផ្គត់ផ្គង់ទំនិញ […]

ក្រុមហ៊ុនចិនប្រកាសចង់បើករោងចក្រកាត់ដេរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ៣កន្លែង នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មកាត់ដេរនៅកម្ពុជា ក្រុមហ៊ុនចិន Nanchang Shunmin បានប្រកាសពីចេតនារបស់ខ្លួនក្នុងការបង្កើតរោងចក្រកាត់ដេរនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសចំនួនបីនៅទូទាំងប្រទេស។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបនាពេលថ្មីៗនេះរវាងលោក គង់ ពុទ្ធា អនុព័ន្ធពាណិជ្ជកម្មកម្ពុជានៅទីក្រុងប៉េកាំង និងតំណាងមកពី Nanchang Shunmin ខណៈដែលពួកគេបានពិភាក្សាអំពីសក្តានុពលនៃការវិនិយោគ និងការបណ្តាក់ទុនអាជីវកម្មនៅកម្ពុជា។ ក្រុមហ៊ុនមានចំណាប់អារម្មណ៍ជាពិសេសក្នុងការបង្កើតរោងចក្រនៅតាមទីតាំងសំខាន់ៗមួយចំនួន រួមមានតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងតំបន់សេដ្ឋកិច្ចពិសេសមហាថានក្នុងខេត្តស្វាយរៀង។ ការអភិវឌ្ឍន៍នេះស្របតាមនិន្នាការដែលកំពុងបន្តនៅក្នុងប្រទេសកម្ពុជា ដែលការវិនិយោគរបស់ចិនបានជាប់ចំណាត់ថ្នាក់ជាប្រភពមួយក្នុងចំណោមប្រភពដើមទុនបរទេសកំពូលអស់រយៈពេលជាងមួយទសវត្សរ៍មកហើយ។ យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ក្នុងរយៈពេលពីរខែដំបូងនៃឆ្នាំ២០២៥ CDC បានអនុម័តគម្រោងវិនិយោគចំនួន ១១២ ដែលមានទំហំទឹកប្រាក់ជាង ១ពាន់លានដុល្លារ។ គួរ​កត់​សម្គាល់​ថា ការ​វិនិយោគ​ពី​ប្រទេស​ចិន​មាន​​ជិត ៨០% នៃ​ចំនួន​សរុប​នេះ។ ដោយសារសេដ្ឋកិច្ចកម្ពុជាបន្តទាក់ទាញការវិនិយោគពីបរទេស សក្តានុពលនៃការបង្កើតរោងចក្រកាត់ដេរទាំងនេះអាចជំរុញទីផ្សារការងារក្នុងស្រុកបន្ថែមទៀត និងលើកកំពស់សមត្ថភាពផលិតកម្មរបស់ប្រទេស។ - Video Advertisement -

រដ្ឋាភិបាលកម្ពុជា គ្រោងវិនិយោគជិត $១ពាន់លាន អភិវឌ្ឍខេត្តព្រះសីហនុទៅជាមជ្ឈមណ្ឌលភ័ស្ដុភារប្រចាំតំបន់

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយ ដើម្បីបង្កើនហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ខ្លួន រដ្ឋាភិបាលកម្ពុជាបានប្រកាសពីគម្រោងវិនិយោគជិត ១ពាន់លានដុល្លារអាមេរិក ក្នុងការអភិវឌ្ឍន៍ក្រុងព្រះសីហនុ ទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនក្នុងតំបន់នៅឆ្នាំ ២០២៩។ ការវិនិយោគនេះនឹងត្រូវបានអនុវត្តជាបីដំណាក់កាលសំខាន់ៗ ដោយដំណាក់កាលទី១ នៃការអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុបានបើកដំណើរការរួចហើយកាលពីឆ្នាំមុន ដោយប្រើប្រាស់ថវិកាកម្ចីពីប្រទេសជប៉ុនប្រមាណ ២០០លានដុល្លារអាមេរិក។ មូលនិធិដែលនៅសេសសល់ ត្រូវបានប៉ាន់ស្មានថាមានចំនួន ប្រមាណ ៦០០លានដុល្លារអាមេរិក សម្រាប់គាំទ្រដល់ដំណាក់កាលពីរបន្ទាប់ទៀត។ សម្តេចនាយករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ការវិនិយោគដ៏ច្រើនសន្ធឹកនេះ មានគោលបំណងមិនត្រឹមតែប្រែក្លាយខេត្តព្រះសីហនុ ទៅជាកំពង់ផែអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប្រែក្លាយវាទៅជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់បំផុតក្នុងតំបន់ផងដែរ។ ទន្ទឹមគ្នានេះដែរ សម្តេចក៏លើកឡើងពីសក្ដានុពលនៃការរីកចម្រើនបន្ថែមទៀតនៅក្នុងខេត្តព្រះសីហនុ ដែលជាចំណុចផ្តោតនៃ “កម្មវិធីពិសេសរបស់រដ្ឋាភិបាលក្នុងការជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤” ។ កម្មវិធីនេះត្រូវបានកំណត់ថានឹងបន្តផ្តល់អត្ថប្រយោជន៍ពិសេសរហូតដល់ចុងឆ្នាំ២០២៥។ គិតមកដល់ពេលនេះ ខេត្តព្រះសីហនុ តាមរយៈការប្រកាសដាក់ចេញនូវ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» របស់រដ្ឋាភិបាល បានសម្រេចបន្តផ្តល់ «អត្ថប្រយោជន៍ពិសេស» ក្រោមវិសាលភាពនៃកម្មវិធីពិសេសនេះរហូតដល់ដំណាច់ឆ្នាំ២០២៥ ជាលទ្ធផលក្រុមការងារពិសេសបានជំរុញការវិនិយោគទទួលបានសំណើសុំលើកទឹកចិត្តចំនួន ៣០២ គម្រោង ក្នុងនោះគម្រោងដែលទទួលបាន «លិខិតអនុញ្ញាតជាគោលការណ៍» ចំនួន ២៦៩ គម្រោង។ ជាងនេះទៀត ដើម្បីជំរុញសកម្មភាពអភិវឌ្ឍន៍ឡើងវិញ រាជរដ្ឋាភិបាល ក៏ទើបបានអនុម័តគម្រោងអភិវឌ្ឍន៍​ខេត្តជាប់សមុទ្រ ក្នុងនោះយកខេត្តព្រះសីហនុជាគោលផងដែរ។នេះបើតាមការបញ្ជាក់បន្ថែមពីសម្តេចធិបតី។ យុទ្ធសាស្ត្រអភិវឌ្ឍន៍ដ៏ទូលំទូលាយនេះ គូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការលើកកម្ពស់ការតភ្ជាប់ក្នុងតំបន់ តាមរយៈការវិនិយោគជាយុទ្ធសាស្ត្រលើហេដ្ឋារចនាសម្ព័ន្ធ។ […]