អគារភ្លោះ Twin Towers ត្រូវបានពន្យារពេលម្តងទៀត

ការសាងសង់មជ្ឈមណ្ឌលពាណិជ្ជកម្ម Thai Boon Roong Twin Trade Center ត្រូវបានពន្យារពេលម្តងទៀតនៅពេលផែនការបច្ចេកទេសសម្រាប់អគារត្រូវបានសម្រេចចុងក្រោយ ។

ការចាប់ផ្តើមការដ្ឋានសាងសង់គម្រោងអគារដែលនឹងក្លាយជាអគារខ្ពស់ជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ក្រោយពេលបញ្ចប់ការសាងសង់នោះ ត្រូវបានពន្យារពេលពីរដងមកហើយ គឺពីខែកញ្ញា ឆ្នាំ2016 ២០១៦ ទៅខែកក្កដា ឆ្នាំ២០១៧ 2017 ហើយឥឡូវនេះពន្យារទៅឆ្នាំ 2018 ២០១៨ ប៉ុន្តែមិនទាន់មានការប្រកាសនៅឡើយ។

ខណៈដែលការធានារ៉ាប់រងនៅតែមាននៅលើការគាំទ្រមូលធនសម្រាប់សំណង់អគារលើផ្ទៃដី 4.9៤,៩ ហិចតា តម្លៃ 5 ៥ប៊ីលានដុល្លារ និងកម្ពស់ 133១៣៣ជាន់នេះ ភាពមិនច្បាស់លាស់នេះនៅតែបន្តធ្វើឲ្យមានភាពបង្អែរបង្អង់លើទីតាំងពាណិជ្ជកម្ម និងបច្ចេកទេសរបស់អគារនេះ។

ក្រុមហ៊ុនចិន Sino Great Wall International Engineering Co. Ltd. ជាអ្នកឈ្នះការដេញថ្លៃសាងសង់អគារភ្លោះនេះនៅឆ្នាំ 2017២០១៧។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួង​សម្រេចផ្អាក​ដំណើរការ​ក្រុមហ៊ុន​វារីអគ្គិសនីដ៏ធំ១ នៅពោធិ៍សាត់ និងកោះកុង ជា​បណ្តោះ​អាសន្ន

​ក្រសួង​បរិស្ថាន​បាន​សម្រេច​ផ្អាក​ដំណើរ​ការ​សកម្ម​ភាព​ជា​បណ្តោះ​អាសន្ន​របស់​ក្រុម​ហ៊ុន​វារី​អគ្គិសនីស្ទឹងមេទឹក ​ហាយដ្រូ​ផៅវ័រ​ (Stung Meteuk Hydropower) របស់លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់​ ដែលមានទីតាំងស្ថិតក្នុងដែនជម្រកសត្វព្រៃសំកុស ភូមិសាស្ត្រខេត្តពោធិ៍សាត់ និងខេត្តកោះកុង។ នេះ​បើ​តាម​លិខិត​របស់​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន ​ចុះ​ថ្ងៃ​ទី ​២​ ខែ​កញ្ញា ​ដាក់​ទៅ​លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់​ ដែលជា​ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​នៃ​ក្រុមហ៊ុន​ស្ទឹងមេទឹក​ហាយដ្រូ​ផៅវ័រខាងលើ។​ តាមលិខិតខាងលើបានឱ្យដឹងថា ការផ្អាកនេះ ក៏ព្រោះតែក្រុម​ហ៊ុន​វារី​អគ្គិសនីស្ទឹងមេទឹក ​ហាយដ្រូ​ផៅវ័រ ​របស់លោកអ្នកឧកញ៉ា​ លី យ៉ុងផាត់ ​ពុំបានអនុវត្តត្រឹមត្រូវតាមលិខិតបទដ្ឋានគតិយុត្ត ខ្លឹមសារណែនាំនៃសៀវភៅបន្ទុក ប្រមូលផល-អនុផលព្រៃឈើ និងការណែនាំរបស់រដ្ឋបាលខេត្តពោធិ៍សាត់ ព្រមទាំងសមត្ថកិច្ចមន្ទីរបរិស្ថានខេត្តពោធិ៍សាត់។ ជាងនេះទៅទៀត ក្រុមហ៊ុនបាន​ធ្វើ​សកម្ម​ភាព​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ក្រម​បរិស្ថាន​ និង​ ធនធានធម្មជាតិម្តងហើយម្តងទៀត​ខុស​ពី​កិច្ច​សន្យាររហូតដល់ទៅបីលើក ក្នុងនោះរួមមាន៖ ទី១. ការដឹកជញ្ជូនឈើដោយគ្មានលិខិតអនុញ្ញាត ល្មើសនឹងការចែងក្នុងមាត្រា៨៥០ ចំណុច (ង), ទី២. ការកាប់ ប្រមូលឈើក្រៅតំបន់បាតអាងវារីអគ្គិសនី ល្មើសនឹងការចែងក្នុងមាត្រា៨៥១ ចំណុច (ខ) និង ទី៣. ការដឹកជញ្ចូន កែច្នៃឈើ ដែលមិនទាន់បង់ថ្លៃសួយសារ ល្មើសនឹងការចែងក្នុងមាត្រា៩៨ នៃច្បាប់ស្តីពីព្រៃឈើ។ ​ […]

ឱកាសមាស ! ទិញផ្ទះនៅបុរី ប៉េង ហួត ចំណេញទាំងលុយ និងចូលនៅបានភ្លាមៗ

ក្នុងអំឡុងពេលនេះ ក្រុមហ៊ុន បុរី ប៉េង ហួត កំពុងមានការផ្ដល់ជូនពិសេស សម្រាប់លោកអ្នកដែលកំពុងស្វែងរកផ្ទះ ចូលរស់នៅភ្លាមៗ។ ក្រុមហ៊ុនមានផ្ទះជាច្រើនបានសាងសង់រួចរាល់ ១០០% សម្រាប់ឱ្យលោកអ្នកជ្រើសរើស ដោយអាចចូលរស់នៅបានត្រឹមតែ ១ សប្ដាហ៍ប៉ុណ្ណោះ ហើយក៏មានការផ្ដល់ជូនលក្ខខណ្ឌពិសេសៗច្រើនទៀត។ ការផ្ដល់ជូនទាំងនោះមានដូចជា៖ ១- ប្រម៉ូសិនប្រចាំខែដូចជា៖ ការបញ្ចុះតម្លៃរហូតដល់ ១០% ជាមួយនឹងលក្ខខណ្ឌបង់ប្រាក់កាន់តែងាយស្រួល រំលស់ដោយឥតការប្រាក់រយៈពេលវែង បង្វិលកងសំណាងដើម្បីទទួលបានរង្វាន់ដូចជា កាស Airport Pro ចំនួន០១គ្រឿង,​ Apple watch Series ៩ ចំនួន០១គ្រឿង និង Voucher ទទួលទានអាហារប៊ូហ្វេបែបប្រេស៊ីលលក្ខណៈគ្រួសារនៅភោជនីយដ្ឋាន Samba។ ២- ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិកត្រូនិច ៣,០០០ ដុល្លារ ៣- ប័ណ្ណទឹកប្រាក់ទិញគ្រឿងសង្ហារិម ២,០០០ ដុល្លារ ៤- ប័ណ្ណទឹកប្រាក់តុបតែងវាំងននគ្រប់បន្ទប់ ១,៥០០ ដុល្លារ ៥- អាចធ្វើការរំលស់ជាមួយធនាគាដៃគូ ដែលមានអត្រាការប្រាក់ទាប ត្រឹម ៣% ប៉ុណ្ណោះ ដែលទំហំកម្ចីរហូតដល់ […]

កម្ពុជាចំណាយជាង ៦២លានដុល្លារ សង់អគារ ៣ទៀត នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដើម្បីពង្រឹងវិស័យសុខាភិបាល

រាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមបើកការដ្ឋានសាងសង់អគារ ០៣បន្ថែមទៀត ដើម្បីផ្ដល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព។ នេះបើតាមពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤។ គម្រោងសាងសង់នេះ គ្រោងចំណាយថវិកាសរុបចំនួន ៦២.៤១៥.៦០០ដុល្លារអាមេរិក ក្នុងនោះរួមមាន មជ្ឈមណ្ឌលកណ្តាល អគារចំណតនិងរោងជាង និងអគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង នៅមន្ទីរពេទ្យកាល់ម៉ែត។ មជ្ឈមណ្ឌលកណ្តាលនេះ មានកម្ពស់ ២៥ជាន់ បណ្តោយ ៦៤,៨០ម៉ែត្រ និងទទឹង៤៩,៥០ ស្មើនឹង ៦៥,៥២១ ម៉ែត្រក្រឡា។ ចំពោះ អគារមជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង មានបណ្តោយ ១៤,៩ ម៉ែត្រ ទទឹង ១១,៧ ម៉ែត្រ និងកម្ពស់ ០២ជាន់ មានផ្ទៃក្រឡាសរុប ៦០៥.២៣ ម៉ែត្រការ៉េ។ មជ្ឈមណ្ឌលវេជ្ជសាស្ត្រស៊ីក្លូត្រុង ក៏មានសក្តានុពលក្នុងការ ផលិតឱសថវិទ្យុសកម្មបន្ថែមសម្រាប់ត្រៀមចែកចាយទៅមន្ទីរពេទ្យ ឬមជ្ឈមណ្ឌលផ្សេងៗទៀត ដែលត្រូវការ និងមានបំណងធ្វើទំនើបកម្មការធ្វើរោគវិនិច្ឆ័យ និងការព្យាបាលជំងឺប្រកបដោយប្រសិទ្ធភាព ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តនានា។ ដោយឡែក អគារចំណត នឹងផ្តល់ភាពងាយស្រួលជូនប្រជាពលរដ្ឋ ដែលប្រើប្រាស់មធ្យោបាយធ្វើដំណើរផ្ទាល់ខ្លួន […]

គម្រោងដំឡើងប្រព័ន្ធលូប្រអប់ខ្នាតធំលើផ្លូវជាតិលេខ៤ សម្រេចបាន ឬស្មើ ១១ % លឿនជាងផែនការ

គិតមកដល់ពេលនេះ ការដ្ឋានដាក់លូប្រអប់ខ្នាតធំលើផ្លូវជាតិលេខ៤ នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សម្រេចបានប្រវែង ៦២៤ម៉ែត្រ ឬស្មើ ១១ % ហើយ។ នេះបើតាមការឱ្យដឹងពីមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ កាលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤។ គួរបញ្ចាក់ថា សកម្មភាពដាក់លូនៅផ្លូវជាតិលេខ៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញនេះ ជាគម្រោងផែនការវិនិយោគហេដ្ឋារចនាសម្ព័ន្ឋ ប្រព័ន្ឋលូ និងប្រព័ន្ឋរំដោះទឹកសម្រាប់បញ្ចៀសការជន់លិចក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ បើតាមមន្ទីរសាធារណការ បានបញ្ជាក់ដែរថា គម្រោងដាក់លូប្រអប់ខ្នាត់ធំនេះ នឹងកាត់បន្ថយទឹកជំនន់ដោយទឹកភ្លៀងនៅភូមិសាស្ត្រខណ្ឌចំនួន២ គឺខណ្ឌកំបូល និងខណ្ឌពោធិ៍សែនជ័យ ជាពិសេសដើម្បីជួយលើកកម្ពស់សុខភាព អនាម័យ សុខុមាលភាពសាធារណៈ និងរក្សាបាននូវសោភ័ណភាពទីក្រុងផងដែរ។ (អានបន្ថែម) ជាងនេះទៀត បើតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារគម្រោងវិនិយោគបន្ទាន់លើហេដ្ឋារចនាសម្ព័ន្ធលូ និងប្រព័ន្ធរំដោះទឹក កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤ បានបញ្ជាក់ថា ដំណើរការសាងសង់គម្រោងនេះ សម្រេចបានលទ្ធផលការងារលឿនជាងផែនការដល់ទៅ ៣,៩២ភាគរយ។ - Video Advertisement -

ការទិញសិទ្ធិប្រើប្រាស់ផែនទី 3D ពី Cesium របស់ Bentley និងធ្វើឱ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល

ការរួមបញ្ចូលគ្នានៃ Cesium បូកនឹង iTwin ផ្តល់ជូនអ្នកអភិវឌ្ឍន៍បន្ថែមនូវវេទិកាឌីជីថលដ៏ទូលំទូលាយបំផុតសម្រាប់ការសាងសង់ និងបរិស្ថានធម្មជាតិ។ ក្រុមហ៊ុន Bentley Systems ដែលជាក្រុមហ៊ុនផ្នែកទន់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធបានប្រកាសទិញសិទ្ធពីក្រុមហ៊ុន 3D Geospatial Cesium នេះបើយោងតាមការប្រកាសកាលពីថ្ងៃទី 6 ខែកញ្ញា របស់ក្រុមហ៊ុន Bentley Systems នៅ Exton រដ្ឋ Pennsylvania។ កម្មវិធី Cesium ត្រូវបានគេទទួលស្គាល់ជាវេទិកាបើកចំហដ៏ចម្បងមួយសម្រាប់បង្កើតកម្មវិធីភូមិសាស្ត្រ 3D ដ៏មានអានុភាព ហើយស្តង់ដារដែលអាចបើក-បង្វិល 3D Tiles របស់វាត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់យ៉ាងទូលំទូលាយដោយសហគ្រាសឈានមុខធំៗ ទាំងរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍កម្មវិធីរាប់ម៉ឺនស្ថាប័ននៅទូទាំងពិភពលោក។ Cesium ion ជាវេទិកា SaaS (Software as a Service) របស់ក្រុមហ៊ុន Cesium ដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីមកប្រើនៅលើ Cloud Base ដែលជាការនាំមកនូវបទពិសោធន៍ 3D geospatial ដល់ឧបករណ៍ចល័តសកម្មជាង 1 លានគ្រឿងជារៀងរាល់ខែ ខណៈដែលការផ្តល់ជូនប្រភពបើកចំហរបស់ក្រុមហ៊ុន Cesium […]

អាល្លីម៉ង់ជួយកម្ពុជាជាង ៣លានដុល្លារ សម្រាប់ការងារដោះមីនក្នុងខេត្តចំនួន២

​រដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ បានផ្តល់ជំនួយជាផ្លូវការចំនួន ៣,១២លានដុល្លារអាមេរិក ដល់អង្គភាពស៊ីម៉ាក់សម្រា​ប់​​សកម្មភាពបោសសម្អាតមីនក្នុងខេត្តចំនួន២ ។ នេះបើតាមផេកហ្វេកប៊ុករបស់ CMAC នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៤។ ជំនួយនេះ ត្រូវបានផ្តល់ឱ្យតាមរយៈអង្គការជំនួយប្រជាជនណ័រវេស្ស (NPA) នាឱកាសជំនួបពិភាក្សាការងាររវាង ឯកឧត្តម ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកស៊ីម៉ាក់ និងលោក Hans Risser ប្រធានអង្គការNPA ប្រចាំកម្ពុជា។ ក្នុងជំនួបនេះ លោក Hans Risser បានពាំនាំនូវដំណឹងនៃការសម្រេចចិត្តជាផ្លូវការនូវការផ្តល់ជំនួយហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលសារធាណរដ្ឋសហពន្ធ័អាល្លឺម៉ង់គាំទ្រដល់អង្គភាពស៊ីម៉ាក់ ដែលមានថវិកាសរុបចំនួន ៣.១២​០.០​០០ដុល្លារអាម៉េរិក។ ហិរញ្ញប្បទានឥតសំណងនេះ នឹងត្រូវប្រើប្រាស់សម្រាប់សកម្មភាពបោសសម្អាតមីននៅខេត្តបន្ទាយមានជ័យ និងខេត្តឧត្ត​រ​មាន​ជ័យក្នុងរយ:ពេល ២ឆ្នាំ (កញ្ញា ២០២៤-សីហា២០២៦)។ ក្រៅពីអង្គការខាងលើ កន្លងមក ក្នុងសកម្មភាពបោសសម្អាតមីន កម្ពុជាក៏ទទួលបានជំនួយពីអង្គការ Halo Trust ផងដែរ ដែលរយៈពេលជាង ៣០ឆ្នាំ ចាប់ពីឆ្នាំ១៩៩១ រហូតដល់បច្ចុប្បន្ន អង្គការ Halo Trust បានជួយកម្ពុជារំដោះផ្ទៃដីមានមីនចំនួន ៥១១គីឡូម៉ែត្រការ៉េ។ (អានបន្ថែម)   - […]