វិស័យសំខាន់២នៅកម្ពុជា ទទួលបានការបញ្ជុះតម្លៃពិសេសលើការប្រើប្រាស់អគ្គិសនី

ក្រសួងរ៉ែ​ និងថាមពល អគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា​ បានសម្រេចបញ្ចុះតម្លៃអគ្គិសនីជូនអ្នកប្រើប្រាស់ប្រភេទឧស្សាហកម្ម និងកសិកម្មទូទាំងប្រទេស ក្នុងគោលដៅជំរុញការពង្រីកផលិតកម្មរោងចក្រ និងសហគ្រាស ដើម្បីបង្កើតការងារ និងប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ នេះបើតាមសេចក្តីប្រកាសពត៌មានចុះថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

គោលការថ្មីនេះ គឺផ្តោតសំខាន់លើអ្នកប្រើប្រាស់ដែលភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និងតង់ស្យុង់ខ្ពស់ ដែលរួមមានអ្នកប្រើ​ប្រាស់អគ្គសិនីតាមអត្រាតម្លៃមធ្យម អ្នកប្រើប្រាស់អគ្គិសនីតាមពេលវេលានិងអានុភាព និងអ្នកប្រើប្រាស់អគ្គិសនីដែលមានដំឡើងប្រព័ន្ធពន្លឺព្រះអាទិត្យដែលភ្ជាប់ជាមួយបណ្ដាញជាតិ បានប្រើប្រាស់លើសពីមធ្យមភាគប្រចាំខែនៃការប្រើ​ប្រាស់ ៦ខែ ចុងក្រោយ។

បន្ថែមពីនេះ ចំពោះអត្រាបញ្ចុះតម្លៃវិញ រដ្ឋបានកំណត់ដូចខាងក្រោម៖

  • បញ្ចុះតម្លៃក្នុងអត្រា ១០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទ ដល់ថៃ្ងសៅរ៍ ចន្លោះម៉ោង ៧ ព្រឹក ដល់ម៉ោង ៩ យប់
  • និងបញ្ចុះតម្លៃក្នុងអត្រា ២០% សម្រាប់បរិមាណថាមពលដែលប្រើប្រាស់លើសមធ្យមភាគប្រចាំខែ ពីថ្ងៃចន្ទដល់ថៃ្ងសៅរ៍ ចន្លោះម៉ោង ៩ យប់ ដល់ម៉ោង ៧ ព្រឹក និង ២៤ ម៉ោង សម្រាប់ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ

យ៉ាងណាមិញ រយៈពេលអនុគ្រោះលើតម្លៃអគ្គិសនីនេះ គឺដើម្បីលើកទឹកចិត្តឱ្យបង្កើនការប្រើប្រាស់ក្នុងវិស័យសំខាន់ទាំងពីរខាងលើ មានរយៈពេល ៣ ខែ ចាប់ពី ខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ និងអាចពិនិត្យបន្តតាមរយៈការជូនដំណឹងមុន ៣០ថ្ងៃ តាមលទ្ធភាពជាក់ស្តែងរបស់អគ្គិសនីកម្ពុជា។

មួយវិញទៀត សម្រាប់អតិថិជនដែលកំពុងប្រើប្រាស់អគ្គិសនីប្រភេទឧស្សាហកម្ម និងកសិកម្ម ភ្ជាប់ពីបណ្តាញតង់ស្យុងមធ្យម និង តង់ស្យុងខ្ពស់ ត្រូវធ្វើការដាក់ពាក្យស្នើសុំទៅអ្នកផ្គត់ផ្គង់អគ្គិសនីក្នុងតំបន់របស់ខ្លួន ដែលយល់ថាខ្លួនមានលទ្ធភាពបង្កើនការប្រើប្រាស់ និងមានបំណងទទួលបានការអនុគ្រោះតម្លៃនេះ។

ដោយឡែក ចំពោះអ្នកប្រើប្រាស់អគ្គិសនីតាមលំនៅឋាន ស្ថាប័នរដ្ឋ ផ្នែកពាណិជ្ជកម្ម មិនទទួលបានការអនុគ្រោះនេះទេ ដោយរដ្ឋបានជួយឧបត្ថម្ភធនរួចហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនិងឯកជន សហការគ្នាជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យនៅទូទាំងប្រទេសកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការលើកកម្ពស់វិស័យលំនៅឋានតម្លៃសមរម្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយ ក្រុមហ៊ុនអេជេន​២១ ក្លូប៊ល ឯ.ក ដើម្បីជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍លំនៅឋានតម្លៃសមរម្យ ក្នុងគោលបំណងផ្តល់អត្ថប្រយោជន៍ដល់គ្រួសារដែលមានចំណូលទាប និងមធ្យមនៅទូទាំង ២៥ខេត្តក្រុងក្នុងប្រទេសកម្ពុជា។ អនុស្សរណៈខាងលើនេះ ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ លាង មុនីរិទ្ធ តំណាងឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រួមជាមួយឥស្សរជនជាច្រើនរូបទៀត រួមមាន លោក ប្រាក់ អង្គារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន និងលោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ។ ភាពជាដៃគូនេះត្រូវបានធ្វើឡើងស្របតាមគោលនយោបាយជាតិលំនៅឋានរបស់រាជរដ្ឋាភិបាលដែលខិតខំធានាថាប្រជាពលរដ្ឋទាំងអស់អាចទទួលបានលំនៅដ្ឋានប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ។ នាឱកាសនោះ ឯកឧត្តម លាង មុនីរិទ្ធ បានសម្តែងការគាំទ្រយ៉ាងខ្លាំងចំពោះការចូលរួមរបស់ ក្រុមហ៊ុន អេជេន​២១ ក្លូប៊ល ឯ.ក ដោយបានលើកឡើងពីការរួមចំណែករបស់ពួកគេក្នុងការរៀបចំជាផ្ទះគំរូ នៅក្រុងរុនតាឯកតេជោសែន និងតំបន់អភិវឌ្ឍន៍ពាក់ស្នែង ព្រមទាំងបានសហការជាមួយអគ្គនាយកដ្ឋានលំនៅឋានក្នុងការរចនាម៉ូតផ្ទះ ប្រមាណ១០០ម៉ូត ដើម្បីផ្សព្វផ្សាយដល់គ្រួសារប្រជាពលរដ្ឋ ដែលមានប្រាក់ចំណូលទាប […]

រដ្ឋសម្រេចបន្តលើកទឹកចិត្តពន្ធបន្ថែមចំពោះគម្រោងជាប់គាំងនៅព្រះសីហនុ រហូតដល់ដំណាច់ឆ្នាំ២០២៨

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តការលើកទឹកចិត្តបន្ថែមចំពោះពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦មក។ នេះបើតាមសេចក្តីជូនដំណឹង ចុះថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ សេចក្តីជូនដំណឹងនេះ បានឱ្យដឹងថា រាជរដ្ឋាភិបាល បានសម្រេចបន្តផ្តល់ការលើកទឹកចិត្តបន្ថែមដោយអនុញ្ញាតលើក​លែងពន្ធលើអចលនទ្រព្យដូចមានកំណត់ក្នុង “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ដែលនឹងផុតកំណត់នៅដំណាច់ឆ្នាំ ២០២៥នេះ រហូតដល់ដំណាច់ឆ្នាំ២០២៨ សម្រាប់​​គម្រោងអគារជាប់គាំងនៅក្នុងខេត្តព្រះសីហនុដែលបានសាងសង់ចាប់ពីឆ្នាំ២០១៦ ទោះបីជាបាន ឬមិនទាន់បាន​បញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៥នេះក្តី។ ក្នុងនោះដែរ ការផ្តល់ជូននេះ ធ្វើឡើងចំពោះគម្រោងអគារជាប់តាំងនៅក្នុងខេត្តព្រះសីហនុ ដែលស្ថិត ឬមិនស្ថិតក្នុងក្របខ័ណ្ឌនៃ “កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤”។ ទន្ទឹមនឹងនេះ ចំពោះគម្រោងអគារជាប់គាំងដែលមិនទាន់ទទួល បានការសម្រួលនិងលើកទឹកចិត្តផ្សេងៗទៀត រួមទាំងការលើកទឹកចិត្តផ្នែកពន្ធដារ តាមរយៈ “កម្មវិធីពិសេសជំរុញការ វិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” របស់រាជរដ្ឋាភិបាល ម្ចាស់គម្រោងអាចដាក់ពាក្យស្នើសុំមកកាន់ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីទទួលបានការសម្រួលនិងការលើកទឹកចិត្តផ្សេងៗទៀតក្រៅពីការលើកលែងពន្ធលើអចលនទ្រព្យនេះ។ យ៉ាងណាមិញ ការអនុគ្រោះនេះ ពុំអនុវត្តឡើងវិញចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម និង ការប្រាក់) ដែលបានបង់រួចហើយនោះទេ។ វិធីសាស្រ្តសកម្មនេះមានគោលបំណងជំរុញទំនុកចិត្តវិនិយោគិន និងលើកទឹកចិត្តដល់ការបន្តសកម្មភាពសំណង់ក្នុងខេត្តព្រះសីហនុ ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍន៍ក្នុងខេត្ត។ សម្រាប់ព័ត៌មានបន្ថែម ម្ចាស់គម្រោងត្រូវបានលើកទឹកចិត្តឱ្យទាក់ទងអាជ្ញាធររដ្ឋាភិបាលក្នុងតំបន់ ដើម្បីស្វែងយល់បន្ថែម។ - […]

ថៃ​បន្ធូរបន្ថយ​ច្បាប់កម្ចី​ ដើម្បីស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងជួបលំបាកខ្លាំង

ធនាគារកណ្តាលរបស់ប្រទេសថៃ បានប្រកាសពីការបន្ធូរបន្ថយលក្ខខណ្ឌច្បាប់កម្ចីទិញផ្ទះ ដោយបង្កើនអនុបាតប្រាក់កម្ចីធៀបនឹងតម្លៃទ្រព្យ (LTV) ដល់ ១០០% សម្រាប់កិច្ចសន្យាលំនៅដ្ឋានទាំងអស់ ចាប់ពីខែឧសភា ឆ្នាំ ២០២៥ ដល់ខែមិថុនា ឆ្នាំ ២០២៦ ដែលជាចំណាត់ការដ៏បន្ទាន់មួយ ក្នុងគោលបំណងស្តារឡើងវិញនូវវិស័យអចលនទ្រព្យ ដែលកំពុងធ្លាក់ចុះរបស់ប្រទេស ដែលនៅតែបន្តរើឡើងវិញ ដោយសារកត្តាចម្បងមួយចំនួនជាពិសេសបញ្ហាការផ្គត់ផ្គង់លើស បញ្ហាតម្រូវការទាប និងការជាប់គាំងកម្ចីលំនៅឋាន នេះបើយោងតាម World.thaipbs ចេញផ្សាយថ្ងៃទី ២០ ខែមីនា ឆ្នាំ ២០២៥។​ គួររំលឹកថា កាលពីមុន អនុបាត LTV របស់ប្រទេសថៃ ត្រូវបានកំណត់នៅកម្រិតចន្លោះពី ៧០% ទៅ ៩០% ដែលមានន័យថា អ្នកខ្ចី អាចស្នើសុំប្រាក់កម្ចីបានត្រឹមតែ ៧០-៩០% នៃតម្លៃអចលនទ្រព្យប៉ុណ្ណោះ។ ប៉ុន្តែតាមរយៈវិធាការផ្លាស់ប្តូរថ្មីនេះ បានបង្កើនកម្រិត LTV ដល់ទៅ ១០០%  ដែលនឹងអនុញ្ញាតឱ្យអ្នកខ្ចី ទទួលបានការផ្តល់ប្រាក់កម្ចីក្នុងតម្លៃពេញលេញនៃអចលនទ្រព្យ ដោយមិនចាំបាច់បង់ប្រាក់កក់មុន។ វិធានការនេះ ​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ការ​បន្ធូរ​បន្ថយបន្ទុកអ្នកខ្ចី និងស្ថានភាពអចលនទ្រព្យថៃ ​ព្រោះ​វាបានជួយ​ដក​របាំង​​សម្រាប់​អ្នក​ទិញ ដែល​ធ្វើ​ឱ្យ​វា​ងាយ​ស្រួល​ក្នុង​ការ​ទទួល​បាន​កម្ចី​និង​លទ្ធភាពទិញ​ផ្ទះ។ តាមរយៈការបង្កើនអត្រា […]

រដ្ឋប្រកាសបញ្ចប់ការវាស់វែងដីធ្លីលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ដែលមានជាង ១លានក្បាលដី

  រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសពីការបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តកំពង់ស្ពឺ ខណៈបានវាស់វែងក្បាលដី​សរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី ហ៊ុន ម៉ានី និងឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៥។ លោក កង វណ្ណារ៉ូ អភិបាលរងខេត្តកំពង់ស្ពឺ បានឱ្យដឹងក្នុងពិធីខាងលើនេះថា ខេត្តកំពង់ស្ពឺ មានក្បាលដីប៉ាន់ស្មានសរុបចំនួន ១.១០០.៩១០ក្បាលដី និងបានវាស់វែងក្បាលដីសរុបចំនួន ១.០៨៨.០៩៥ក្បាលដី (វាស់វែងចប់នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤)។ លោកបានបន្តថា ខេត្តកំពង់ស្ពឺត្រូវបានប្រកាសបញ្ចប់ការវាស់វែងដីធ្លីមានលក្ខណៈជាប្រព័ន្ធ ព្រមទាំងប្រគល់វិញ្ញា​បន​បត្រសម្គាល់ម្ចាស់អចលនវត្ថុចំនួន ៩២ភូមិ ១៣ឃុំ-សង្កាត់ ៧ក្រុង-ស្រុក មានវិញ្ញាបនបត្រសម្គាល់ម្ចាស់អលនវត្ថុសរុបចំនួន ៥៩.៩៥៣បណ្ណ ក្នុងនោះ៖ ស្រុកបសេដ្ឋ ចំនួន ១១.០៨៦បណ្ណ ស្មើនឹង ១៧ភូមិ ១ឃុំ, ស្រុកគងពិសី ចំនួន ៩.៨០១បណ្ណ ស្មើនឹង ១៥ភូមិ ២ឃុំ, ស្រុកភ្នំស្រួច ចំនួន ៥.៧៩០បណ្ណ […]

ម៉ាឡេស៊ីបញ្ចេញថវិកា ២៥០លានដុល្លារ បណ្តុះអ្នកជំនាញផ្នែកបន្ទះឈីប ១ម៉ឺននាក់ ដើម្បីធ្វើបដិវត្តន៍រចនាបន្ទះឈីបក្នុងស្រុក

ប្រទេសម៉ាឡេស៊ី បានចុះហត្ថលេខាលើភាពជាដៃគូដែលមានតម្លៃ ២៥០លានដុល្លារ ជាមួយ ក្រុមហ៊ុន Arm Holdings ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស ក្នុងកិច្ចព្រមព្រៀង ផ្តល់ឱ្យប្រទេស អាស៊ីអាគ្នេយ៍មួយនេះ ទទួលបានកម្មសិទ្ធិបញ្ញាកម្រិតខ្ពស់របស់ក្រុមហ៊ុនអាម (Arm ដែលក្រុមហ៊ុនលំដាប់ខ្ពស់ផ្នែកស៊ីមីកុងដាក់ទ័រ) ជាមួយនឹងគោលបំណងផ្លាស់ប្តូរពីសេដ្ឋកិច្ចផ្អែកលើ ការផលិតផល ទៅជាមជ្ឈមណ្ឌលរចនា និងការបង្កើតថ្មីដែលមានតម្លៃខ្ពស់នៅក្នុងខ្សែច្រវាក់ ផ្គត់ផ្គង់ទីផ្សារបន្ទះឈីបសកលលោក នេះបើយោងតាមសេចក្តីរាយការណ៍ដោយ TechHQ នៅថ្ងៃទី ១៣ ខែមីនា ឆ្នាំ ២០២៥។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខាជាផ្លូវការនៅថ្ងៃទី ៥ ខែមីនា ឆ្នាំ ២០២៥ នៅទីក្រុង Kuala Lumpur ដោយនាយករដ្ឋមន្ត្រី Anwar Ibrahim និងនាយកប្រតិបត្តិក្រុមហ៊ុន Arm លោក Rene Haas។ ការបោះជំហានថ្មីលើវិស័យបន្ទះឈីបនេះ  គឺជាចំណុចរបត់ដ៏សំខាន់មួយនៅក្នុងមហិច្ឆតា របស់ប្រទេសម៉ាឡេស៊ីក្នុងការក្លាយជាអ្នកដឹកនាំក្នុងតំបន់ លើវិស័យរចនាបន្ទះឈីប AI ដែលមានប្រសិទ្ធភាពខ្ពស់។ នៅក្រោមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងរយៈពេលមួយទសវត្សរ៍នេះ ប្រទេសម៉ាឡេស៊ី នឹងផ្តល់អាជ្ញាប័ណ្ណ ប្រព័ន្ធរងកុំព្យូទ័រ (CSS) ចំនួនប្រាំពីរពីក្រុមហ៊ុន Arm […]

រដ្ឋផ្ដល់ការលើកទឹកចិត្តពិសេសដល់គម្រោងជាប់គាំងនៅព្រះសីហនុចំនួន១៨ មានទុន $២០៥លាន

នៅក្នុងចលនាដ៏សំខាន់មួយដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្រុមការងារជំរុញការវិនិយោគនៅខេត្តព្រះសីហនុបានប្រកាសផ្តល់ការលើកទឹកចិត្តពិសេសដល់គម្រោងចំនួន ១៨ ដែលកំពុងជាប់គាំង និងគម្រោងថ្មី ដែលមានតម្លៃសរុបចំនួន ២០៥លានដុល្លារ។ គំនិតផ្តួចផ្តើមនេះបានបង្ហាញនៅទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារនេះ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥។ ក្នុង​ចំណោម​គម្រោង​ដែល​បាន​ជ្រើស​រើស មាន​៥គម្រោង ដែលជា​អគារ​ជាប់​គាំង និង ១៣គម្រោងទៀត ជាគម្រោង​អភិវឌ្ឍ​ថ្មី។ គំនិតផ្តួចផ្តើមទាំងនេះត្រូវបានគេរំពឹងថានឹងបង្កើតការងារជិត ២.៩១៦ នៅទូទាំងវិស័យផ្សេងៗ រួមមានរោងចក្រស្ល និង កែច្នៃលោហៈធាតុ, រោងចក្រកែច្នៃកាកសំណល់, រោងចក្រផលិតផលិតផលធ្វើពីក្រដាស, អគារការិយាល័យ, អគារស្នាក់នៅរួម, សណ្ឋាគារ និង ស្ថានីយទូរទស្សន៍។ គួរបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥នេះ ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចគោលការណ៍ផ្តល់ការលើកទឹកចិត្តដល់គម្រោងចំនួន ២៨៧គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណចំនួន ៦.៨៧៥ លានដុល្លារ។។ កម្មវិធីដ៏ទូលំទូលាយនេះ មានគោលបំណងជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ តាមរយៈផ្តល់ការលើកទឹកចិត្ត ការអនុគ្រោះ និង ការសម្របសម្រួលផ្សេងៗ ដល់គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងថ្មី ដែលពុំពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងពង្រីក និងគម្រោងមានស្រាប់ ដែលត្រូវស្នើសុំ និងដំណើរការអនុវត្តគម្រោង ក្នុងឆ្នាំ២០២៥ ក្នុងខេត្តព្រះសីហនុ បើទោះបីជាគម្រោងនោះជាគម្រោងរបស់រូបវ័ន្តបុគ្គល, […]