២ខែ ដើមឆ្នំា២០២៤ កម្ពុជាលក់សំបុត្រចូលទស្សនាអង្គរបានជាង ១១លានដុល្លារ កើន ៥២%

រយៈពេល ២ខែ ដើមឆ្នាំ២០២៤ ប្រទេសកម្ពុជារកចំណូលបានចំនួន ១១.២៣៤.៦៧៥ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ ទៅភ្ញៀវទេសចរបរទេសចំនួន ២៣៥.៨៥០នាក់។

នេះបើតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ចំណូលនេះបានកើនឡើង ៥២,០៩ភាគរយ ធៀបនិងរយៈពេលដូ​ចគ្នាក្នុងឆ្នាំ២០២៣។

របាយការណ៍ដដែលបានឱ្យដឹងថា សម្រាប់ខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្រឹះស្ថានអង្គរ រកចំណូលបានចំនួន ៥.៧៣៦.៦២១ដុល្លារ ពីការលក់បណ្ណជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយដ្ឋានអង្គរចំនួន ១២០.៣១៨​នាក់ ដែលចំណូលនេះកើនឡើង ៥៣,២៥%ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។

គួរបញ្ជាក់ថា តម្លៃចូលទស្សនារមណីដ្ឋានអង្គរសម្រាប់ទេសចរអន្តរជាតិ ក្នុងមួយថ្ងៃតម្លៃ ៣៧ដុល្លារ ៣ថ្ងៃ តម្លៃ៦២ដុល្លារ និង១សប្តាហ៍តម្លៃ ៧២ដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

លំហូរវិនិយោគបរទេសក្នុងទីផ្សារខុនដូរបស់ប្រទេសថៃនៅបន្តកើនឡើង, ទោះសេដ្ឋកិច្ចសកលនៅមិនទាន់ប្រាកដប្រជាក៏ដោយ!

ចំណូលរបស់ប្រទេសថៃបានមកពីការលក់ខុនដូឲ្យវិនិយោគិនបរទេស មានប្រមាណ ៥៣៨,៥ លានដុល្លារ  ក្នុងនោះមានខុនដូចំនួន ៣.៧៥៦យូនីត បានផ្ទេរ ទៅឱ្យអ្នកទិញអន្តរជាតិ ដែលមានការកើនឡើង ១១,៦% នៃអត្រាប្រចាំឆ្នាំ នេះបើយោងតាមរបាយការណ៍ ដែលចេញផ្សាយដោយមជ្ឈមណ្ឌលព័ត៌មានអចលនទ្រព្យ Asianews.network ចុះថ្ងៃទី៩ ខែមករា ឆ្នាំ ២០២៥។ បច្ចុប្បន្នភាពនៃទិដ្ឋភាពវិនិយោគក្នុងទីផ្សារអចលនទ្រព្យថៃ បង្ហាញពីចំណូលចិត្តយ៉ាងច្បាស់លាស់ ក្នុងចំណោមអ្នកទិញអន្តរជាតិ ជាក់ស្តែងអចលនទ្រព្យមានតម្លៃក្រោម ៨៧.០០០ ដុល្លារ (៣លានបាត) គ្របដណ្តប់ជាង ៥០% នៃប្រតិបត្តិការទាំងអស់។ យូនីតដែលមានទំហំចាប់ពី ៣១ ទៅ ៦០ ម៉ែត្រការ៉េ ដែលជាធម្មតា មានបន្ទប់គេងពីមួយទៅពីរបន្ទប់ បានជាប់ចំណាត់ថ្នាក់ជាប្រភេទបន្ទប់ ដែលត្រូវបានគេ ស្វែងរកច្រើនបំផុត ដែលឆ្លុះបញ្ចាំងពីការកើនឡើងនៃតម្រូវការសម្រាប់លំនៅឋានរស់នៅជាក់ស្តែង និងដែលបានរចនាយ៉ាងល្អនៅក្នុងទីតាំងសំខាន់ៗ។ បើនិយាយអំពីរបាយនៃការទិញតាមភូមិសាស្រ្តវិញ ភាគច្រើនគឺនៅតែប្រមូលផ្តុំនៅក្នុងតំបន់សំខាន់ៗ ចំនួនបី គឺទីក្រុងបាងកក ឈុនបុរី និងភូកេត ដែលរួមបញ្ចូលគ្នា ចូលរួមចំណែកស្មើនឹង ៧៤% នៃប្រតិបត្តិការខុនដូអន្តរជាតិទាំងអស់។ ជនជាតិចិននាំមុខគេលើផ្នែកប្រជាសាស្រ្តវិនិយោគិនបរទេសនៅក្នុងទីផ្សារអចលនទ្រព្យថៃ បន្ទាប់មកអ្នកទិញមកពីប្រទេសមីយ៉ាន់ម៉ា និងរុស្ស៊ី ដែលរួមចំណែកដល់ការកើនឡើង យ៉ាងរឹងមាំប្រមាណ […]

ក្រុមហ៊ុន Nippon និង Inoue Calcium ចង់វិនិយោគកែច្នៃស្វាយចន្ទីកម្ពុជា សម្រាប់នាំចេញ

ក្រុមហ៊ុនបរទេសចំនួនពីរគឺ Nippon Koei Business Partners Co., Ltd និង Inoue Calcium Corporation កំពុងស្វែងរកឱកាសវិនិយោគក្នុងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជា ដោយផ្តោតលើការលើកកម្ពស់គុណភាពគ្រាប់ស្វាយចន្ទីសម្រាប់ការនាំចេញ ជាពិសេសទៅកាន់ប្រទេសជប៉ុន។ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៥ មានកិច្ចប្រជុំសំខាន់ពីរត្រូវបានរៀបចំឡើង។ កិច្ចប្រជុំលើកទី១ គឺជាជំនួបរវាង លោក Tsutomu Tamura អគ្គនាយករងនៃក្រុមហ៊ុន Nippon Koei Business Partners Co., Ltd និង ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃគណៈកម្មាធិការវិនិយោគកម្ពុជា។ ភាគីទាំងពីរបានពិភាក្សាអំពីសក្តានុពលក្នុងការកែច្នៃគ្រាប់ និងសំបកស្វាយចន្ទី ទៅជាទឹកខ្មេះសម្រាប់នាំចេញទៅទីផ្សារអន្តរជាតិ។ នាឱកាសនោះ លោក Tamura ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនលោកចំពោះវិស័យស្វាយចន្ទីកម្ពុជា ដោយ​បាន​គូសបញ្ជាក់​ពី​គម្រោង​កែច្នៃ​គ្រាប់ និង​សំបក​​ស្វាយចន្ទីទៅជា​ទឹកខ្មេះ និង​ប្រេង ខណៈកាកសំណល់របស់វាក៏នឹងត្រូវកែច្នៃទៅ​ចំណី​សត្វ (គោ) ផងដែរ​។ កិច្ចប្រជុំលើកទី២ គឺជាជំនួបរវាង លោក Akira Sasaki នាយកគ្រប់គ្រងក្រុមហ៊ុន Inoue […]

អ្នកជំនាញ៖ ឆ្នាំ២០២៥ យុទ្ធសាស្រ្តទីផ្សារអចលនវត្ថុនៅកម្ពុជាគួរមានយន្តការកែលម្អ, ខណៈទីផ្សារក្នុងតំបន់មានលក្ខណៈប្រកួតប្រជែងខ្លាំង!

គិតត្រឹមដើមឆ្នាំ២០២៥ ទីផ្សារអចលនទ្រព្យរបស់កម្ពុជា បង្ហាញពីបញ្ហាប្រឈមសំខាន់ៗជាមួយនឹង អត្រាកាន់កាប់អគារការិយាល័យនៅត្រឹមកម្រិត ៦៥,១% ទាបជាងស្តង់ដារអន្តរជាតិ ដែលជាទូទៅមាន ចន្លោះពី ៨៥-៩០% ដែលរក្សាបាននូវតម្លៃជួលបុព្វលាភនៅត្រឹមរង្វង់ ២៧ដុល្លារ ក្នុងមួយម៉ែត្រការ៉េ នេះបើយោងតាមរបាយការណ៍ “Fearless Forecast” ដែលបង្ហាញដោយប្រធាន CBRE Cambodia លោក Marc Townsend នៅ Novotel Phnom Penh BKK1 កាលពីថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៥។ វិស័យហាងលក់រាយ ប្រឈមមុខនឹងបញ្ហាស្រដៀងគ្នានេះដែរ ដែលមានអត្រាកាន់កាប់ហាងលក់រាយមាន នៅត្រឹមរង្វង់ ៦១,៨% ទាបជាងស្តង់ដារពិភពលោក ដែលជាទូទៅយ៉ាងហោចត្រូវមានចាប់ពីចន្លោះ ៩០-៩៥% សម្រាប់ទីផ្សារលក់រាយដែលមានសុខភាពល្អ។ ទោះបីជាមានបញ្ហាប្រឈមនឹងការកាន់កាប់ ទាំងនេះក៏ដោយ គេសង្កេតឃើញថា កន្លែងលក់រាយសំខាន់ៗនៅតែបន្តរក្សាតម្លៃបានប្រហែល ២២,៦ ដុល្លារក្នុងមួយម៉ែត្រការ៉េ ដែលបង្ហាញពីភាពមិនស៊ីសង្វាក់គ្នាដែលអាចកើតមានរវាងស្ថានភាពតម្លៃពិត នៃទីផ្សារ និងយុទ្ធសាស្រ្តកំណត់តម្លៃនៅក្នុងទិដ្ឋភាពអចលនទ្រព្យដែលកំពុងវិវត្តរបស់កម្ពុជា។ ការផ្គត់ផ្គង់ខុនដូចូលបន្ថែមថ្មីមកក្នុងទីផ្សារមានចំនួនជាង ៣២០០យូនីត ដែលកំពុងតែ បង្ហាញពីសញ្ញាណឲ្យមានការត្រួតពិនិត្យដោយប្រុងប្រយ័ត្នឡើងវិញសម្រាប់អ្នកអភិវឌ្ឍក្នុងវិស័យនេះ ខណៈតម្លៃលក់សម្រាប់ខុនដូ កម្រិតខ្ពស់នាពេលបច្ចុប្បន្ន […]

វៀតណាមប្រកាសប្រើថវិកាជាតិ $៦៧ពាន់លាន សង់ផ្លូវដែកល្បឿនលឿនវែងជាងគេ, និងប្តេជ្ញាឈប់ប្រើកម្ចីបរទេស

ជាយុទ្ធសាស្ត្រពង្រឹងជំហរសេដ្ឋកិច្ចឯករាជ្យរបស់ខ្លួន រដ្ឋសភាវៀតណាម បានអនុម័តលើគម្រោងបណ្តាញ ផ្លូវដែកល្បឿនលឿនវែងបំផុតដ៏មានមហិច្ឆតាមួយខ្សែ ដែលមានខ្ទង់ថវិកាចំណាយប្រមាណ ៦៧ពាន់លានដុល្លារ ដើម្បីតភ្ជាប់រដ្ឋធានីហាណូយទៅទីក្រុងហូជីមិញ។ អ្វីដែលពិសេសខុសប្លែកពី គម្រោង វិនិយោគនានា នោះគឺការសម្រេចចិត្តដែលមានលក្ខណៈបដិវត្តន៍ថ្មីជាប្រវត្តិសាស្ត្រ ដោយសារមូលនិធិ ជាចម្បង សម្រាប់ សាងសង់គម្រោងយក្សនេះ គឺបានមកតាមរយៈប្រភពវិភាគទានពីក្នុងស្រុក ជាជាង ការពឹងផ្អែកលើជំនួយ ទុនពីវិនិយោគបរទេស តាមដែលគម្រោងនានាធ្លាប់ធ្វើនាពេលកន្លងមក។ នេះបើតាម សេចក្តីប្រកាសរបស់ រដ្ឋសភាក្នុងទីក្រុងហាណូយ និងចុះផ្សាយដោយ Eastasiaforum.org កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤។ បណ្តាញផ្លូវដែកដ៏វែងបំផុតក្នុងប្រទេសនេះ នឹងឆ្លងកាត់តាមខេត្តចំនួន ២០ និងកាត់បន្ថយពេលវេលា ធ្វើដំណើររវាងទីក្រុងធំៗចំនួនពីររបស់វៀតណាមមកត្រឹម ៥ ម៉ោងកន្លះ។ ជាជាងងាកទៅរកម្ចាស់ជំនួយ អន្តរជាតិ ឬការវិនិយោគរបស់ចិន វៀតណាមគ្រោងផ្តល់ហិរញ្ញប្បទានដល់គម្រោងដ៏ធំនេះ តាមរយៈការ រួមបញ្ចូលគ្នានៃការបែងចែកថវិការដ្ឋ មូលបត្របំណុលរបស់រដ្ឋាភិបាល និងកម្ចីការប្រាក់ទាបក្នុងស្រុក ដែលជាយុទ្ធសាស្ត្រដែលគូសបញ្ជាក់អំពី “ស្មារតីឯករាជ្យ និងការពឹងផ្អែកខ្លួនឯង” របស់ប្រទេស។ ” វិធីសាស្រ្តផ្តល់មូលនិធិលើគម្រោងអភិវឌ្ឍន៍ដោយខ្លួនឯងនេះ កើតឡើងបន្ទាប់ពីវៀតណាម បានឆ្លងកាត់ បទពិសោធន៍ចម្រុះច្រើនរាប់មិនអស់ នឹងការលំបាក  ជាមួយគម្រោងហេដ្ឋារចនាសម្ព័ន្ធដែលគាំទ្រដោយ ប្រភពថវិកាពីបរទេស។ […]

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ រកចំណូលបានជាង ១១០លានដុល្លារ កើនជាង២៤%

ក្នុងឆ្នាំ២០២៤ កំពង់ផែស្វ័យតក្រុងព្រះសីហនុ ដែលចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា រកចំណូលបាន ៤៥២.៥៧៨លានរៀល(ប្រមាណ ១១០,៣៨លានដុល្លារ) កើនឡើ២៤,១២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៣ ដែលមានត្រឹមតែ ៣៦៤.៦៤១លានរៀល (ប្រមាណ ៨៨,៩៤លានដុល្លារ)។ នេះបើតាមរបាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានចេញផ្សាយនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។ របាយការណ៍ដដែលបានបង្ហាញទៀតថា ក្នុងឆ្នាំ២០២៤នេះ កំពង់ផែស្វ័យតក្រុងព្រះសីហនុ សម្រេចការងារដឹកជញ្ជូនទំនិញឆ្លងកាត់កំពង់ផែនាំចេញ-នាំចូល មានចំនួនសរុប ៩.៦០៨.១៧១តោន កើនឡើង ២១,៦៧% ធៀបនឹងឆ្នាំ២០២៣ ដែលមានចំនួនសរុប ៧.៨៩៣.១៥៦តោនប៉ុណ្ណោះ។​ កម្ពុជាមានកំពង់ផែធំៗចំនួនពីរ គឺកំពង់ផែស្វ័យតក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ ដែលដើរតួនាទីយ៉ាងសំខាន់សម្រាប់ដឹកទំនិញនាំចូល-នាំចូល ។ ចំពោះកំពង់ផែស្វយ័តភ្នំពេញ (PPAP)ក្នុងឆ្នាំ២០២៤ នេះ ទទួលបានកំណើនខ្ពស់នៃទូកុងតឺន័រឆ្លងកាត់ចំនួន ៤៨០.២០០TEUs និងរកចំណូលបានជាង ៤១លានដុល្លារ កើនឡើង ២‌១%។​ (អានបន្ថែម) តាមរបាយការណ៍ខាងលើបានបញ្ជាក់ទៀតថា ក្នុងឆ្នាំ២០២៤ ដដែលនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រមូលចំណូលពីការផ្តល់សេវាដឹកជញ្ជូនតាមផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ បានចំនួនសរុប ២.២៨១លានរៀល។ - […]

កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជននៅចក្រភពអង់គ្លេស និងឥណ្ឌា ដើម្បីទាក់ទាញអ្នកវិនិយោគ

កម្ពុជា គ្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា នៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស និងទីក្រុងញ៊ូវដែលី នៃសាធារណរដ្ឋឥណ្ឌា ដើម្បីជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ ពិសេសដើម្បីទាក់ទាញពាណិជ្ជករ និងវិនិយោគិនបរទេស។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកជំទាវ ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម ជាមួយឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន AZ Group និងលោក Jas Sohl នាយកក្រុមហ៊ុន SOHL និងគណៈប្រតិភូ កាលទី២០ ខែមករា ឆ្នាំ២០២៥។ ជំនួបនេះ ភាគីខាងលើ បានពិនិត្យ និងពិភាក្សាអំពីការរៀបចំបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនរបស់កម្ពុជានៅក្រៅប្រទេស ដែលមជ្ឈមណ្ឌលពាណិជ្ជកម្មនេះ ជាច្រកទ្វារដ៏សំខាន់ក្នុងការផ្សព្វផ្សាយ និងជំរុញផលិតផលខ្មែរទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការដាក់តាំងបង្ហាញផលិតផលសក្តានុពលរបស់កម្ពុជា និងឯកសារពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងវប្បធម៌របស់កម្ពុជា ដើម្បីទាក់ទាញពាណិជ្ជករ វិនិយោគិន និងភ្ញៀវទេសចរបរទេស មកកាន់ព្រះរាជាណាចក្រកម្ពុជា។ យ៉ាងណាក៏ដោយ ក្រោយពេលដែលមជ្ឈមណ្ឌលនេះត្រូវបានបង្កើតនៅទីក្រុងឡុងដ៍ និងទីក្រុងញ៊ូវដែលី ភាគីទាំងពីរ ប្តេជ្ញាថា នឹងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការជំរុញការនាំចេញផលិតផលសក្តានុពលរបស់កម្ពុជា ជាពិសេសគ្រាប់ស្វាយចន្ទីកម្ពុជា ទៅកាន់ទីផ្សារចក្រភពអង់គ្លេស និងសាធារណរដ្ឋឥណ្ឌាផងដែរ។ គួររំលឹកថា កន្លងមកមានក្រុមហ៊ុនជប៉ុនបានបង្ហាញពីគម្រោងបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជា […]