UK Condo បន្ថែមការផ្គត់ផ្គង់ទៅក្នុងទីផ្សារខុនដូនៅកម្ពុជា

ចំនួនខុនដូនៅទូទាំងប្រទេសកម្ពុជាបន្តកើនឡើងយ៉ាងខ្លាំងជាមួយនឹងកំណើនជាមធ្យមប្រហែល ១៨ ភាគរយ នៅក្នុងត្រីមាសទី ៤ នៃឆ្នាំ ២០១៨ ដែលនេះគឹឆ្លុះបញ្ចាំងពីកំណើនសេដ្ឋកិច្ចដ៏រឹងមាំរបស់ប្រទេសជាតិ។

ជាមួយនឹងការកើនឡើងនៃការផ្គត់ផ្គង់បែបនេះ ក្រុមហ៊ុនអភិវឌ្ឍន៍ខុនដូ UK Condo & Construction Co, Ltd កំពុងទទួលបានចំណែកទីផ្សារបន្ថែមទៀតជាមួយនឹងគម្រោងបន្តបន្ទាប់របស់ខ្លួនដែលបច្ចុប្បន្នក្រុមហ៊ុនមានចំនួនខុនដូរប្រមាណជា ៤០០០ យូនីតនៅតាមទីក្រុងធំៗ។

ថ្មីៗនេះក្រុមហ៊ុនបានចាប់ផ្តើមលក់គម្រោងខុនដូដែលមានតម្លៃសមរម្យរបស់ខ្លួនឈ្មោះថា ‘UK Plaza’ ដោយប្រើប្រាស់ទុនវិនិយោគរហូតដល់ ២០លានដុល្លារអាមេរិកក្នុងគោលបំណងនាំយករបៀបរស់នៅថ្មីសម្រាប់ប្រជាជនជំនាន់ក្រោយរបស់ប្រទេសកម្ពុជា។

លោក Alexander Evengroen ប្រធានក្រុមនាយកប្រតិបត្តិរបស់ក្រុមហ៊ុនUK Condo បានឱ្យដឹងថាបូរីនិងវីឡាមានតម្លៃថ្លៃ និងកំពុងតែពេញនិយមបានក្លាយជាបញ្ហាមួយសម្រាប់ប្រជាជនជំនាន់ក្រោយហើយក្រុមហ៊ុនUK Condoកំពុងបំពេញចន្លោះនៃបញ្ហានេះជាមួយនឹងគម្រោងខុនដូដែលមានតម្លៃសមរម្យ។

លោកបានមានប្រសាសន៍ថា៖ «ប្រជាជនកម្ពុជាភាគច្រើនមានអាយុក្រោម ៣៥ ឆ្នាំដូច្នេះនេះគឺជាក្រុមអតិថិជនដែលយើងត្រូវផ្តោតតាមរយៈការបន្ថែមខុនដូដែលមានតំលៃសមរម្យនិងមានគុណភាពខ្ពស់សម្រាប់ទីផ្សារ»។

ជាមួយនឹងនិន្នាការនៃរបៀបរស់នៅថ្មីនេះ ក្រុមហ៊ុនបានអះអាងថាខុនដូUK Plaza កម្ពស់ ២៧ជាន់នៅក្នុងតំបន់ទួលគោករបស់ខ្លួនគឺមានតម្លៃសមរម្យនិងជាពិសេសមានជាទីតាំងល្អ។

«តម្លៃរបស់យើងគឺមានការប្រកួតប្រជែងខ្លាំងណាស់ព្រោះយើងអាចគ្រប់គ្រងអ្វីៗគ្រប់យ៉ាង។ យើងមិនចាំបាច់ពឹងផ្អែកលើភាគីទីបីទេហើយនេះគឺមានតែមួយគត់ពីព្រោះគម្រោងភាគច្រើនធ្វើការជាមួយភាគីទីបីនិងទីបួន ប៉ុន្តែយើងធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនយើងផ្ទាល់» លោកបានបន្ត។

«ទីតាំងល្អផ្តល់ឱ្យអ្នកនូវការវិលត្រឡប់ទុនវិនិយោគមកវិញដ៏អស្ចារ្យដូច្នេះទីតាំងវាមានសារៈសំខាន់ណាស់សម្រាប់យើង»លោកបានបន្ថែម។

យោងទៅតាមរបាយការណ៍ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia ទីផ្សារខុនដូនេះបានផ្លាស់ប្តូរពីកម្រិតខ្ពស់ទៅតំលៃសមរម្យ ជាមួយនឹងតម្លៃសមរម្យគឺមានតម្លៃក្រោម១៦០០ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ខណៈ Mid-end មានតម្លៃ ២៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ និង High-end មានតម្លៃចាប់ពី ៣៣០០ដុល្លារអាមេរិកឡើងទៅក្នុងមួយម៉ែត្រការ៉េ ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]