UK Construction Trade Mission បានចូលរួមក្នុងពិព័រណ៍សមាគមអ្នកសាងសង់កម្ពុជា

តាមរយៈ British Chamber of Commerce (Britcham) និងគាំទ្រដោយនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ The UK បានចូលរួមក្នុងពិព័រណ៍របស់សមាគមអ្នកសាងសង់កម្ពុជា លើកទី៣ ជាលើកដំបូងក្នុងឆ្នាំ២០១៦។

ការចូលរួមនេះគឺជាផ្នែកមួយនៃ UK Construction Trade Mission មកកាន់កម្ពុជា ដែលគេឃើញមានក្រុមហ៊ុនចំនួន ៨ បានចូលរួម រួមមាន Hongkong Land (Mansions) Ltd, Knight Frank (Cambodia) Pte., Ltd, ARUP (Cambodia) Limited, Aurecon Vietnam, Arcadia Engineering, Chapman Taylor, CBRE – CB Richard Ellis (Cambodia) Co., Ltd and CACPM CO., Ltd.។

រាប់បញ្ចូលទាំង Trade Mission សម្រាប់ក្រុមហ៊ុនទាំងអស់ដែលមានវត្តមាននៅក្នុងស្តង់ GREAT ក្នុងពិព័រណ៍សមាគមអ្នកសាងសង់កម្ពុជា ដែលបានរៀបចំឡើងចាប់ពីថ្ងៃទី០១ ដល់ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៦ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្នុងរាជធានីភ្នំពេញ។ គោលបំណងនៃ Trade Mission គឺដើម្បីបង្កើនបទពិសោធន៍សម្រាប់យុទ្ធនាការណ៍របស់ GREAT និងក្រុមហ៊ុននីមួយៗដែលបានចូលរួម។

ឯកអគ្គរាជទូតអង់គ្លេស ឯកឧត្តម Bill Longhurst បានរៀបចំកម្មវិធីពិសេសមួយនៅស្ថានទូតដើម្បីឲ្យភាគីពាក់ព័ន្ធនៅក្នុងឧស្សាហកម្មនេះ អ្នកតំណាងឲ្យរាជរដ្ឋាភិបាលកម្ពុជា ក្រុមហ៊ុន UK Construction Trade Mission សមាជិកសមាគមអ្នកសាងសង់កម្ពុជា និងលោក Charles Vann តំណាង់ប្រធានសមាគមអ្នកសាងសង់កម្ពុជា។

ជាចុងក្រោយ Construction Trade Mission ទទួលបានជំនួញ 1-2-1 ដោយបានសហការជាមួយ JBAC (សមាគមជំនួញជប៉ុននៅកម្ពុជា) រួមទាំងក្រុមហ៊ុនទាំង ១២ របស់គេឲ្យចូលរួមក្នុងវិស័យនេះ។

នៅស្តង់ UK នៅឯពិព័រណ៍សមាគមអ្នកសាងសង់កម្ពុជា ភាពស្ទាត់ជំនាញ និងសមត្ថភាព របស់ប្រជាជាតិអង់គ្លេសត្រូវបានតាំងបង្ហាញ។ ដោយមានការចូលរួមពីលោកឯកអគ្គរាជទូត អង់គ្លេស អ្នកចូលរួមនៅស្តង់ UK GREAT បានជួបជាមួយបុគ្គលសំខាន់ៗនៅក្នុងឧស្សាហកម្មនេះ ព្រមទាំងអ្នកតំណាងឲ្យរាជរដ្ឋាភិបាលនៅកិច្ចស្វាគមន៍ដំបូង និងពេលបើកសម្ពោធជាផ្លូវការនៃពិព័ណ៌នេះ។

ទស្សនិកជនបានជួបជាមួយក្រុមហ៊ុនមកពីអង់គ្លេស ដែលជាសមាជិករបស់សភាពាណិជ្ជកម្មអង់គ្លេសនៅកម្ពុជា និងសភាពាណិជ្ជកម្មអង់គ្លេសក្នុងតំបន់ បានផ្តល់ជូននូវផលិតផល និងសេវាកម្មជាច្រើនប្រភេទទៅកាន់ឧស្សាហកម្មនេះ។

លើសពីការបង្កើនចំណងពាណិជ្ជកម្មរវាងប្រទេសអង់គ្លេស និងកម្ពុជា យើងក៏ចង់បង្ហាញនូវភាពសំខាន់នៃសមត្ថភាពសាងសង់ និងចែករំលែកការអនុវត្តល្អៗរវាងបណ្ដាក្រុមហ៊ុនអង់គ្លេស និងកម្ពុជា។ នៅក្នុងស្តង់ពិព័រណ៍អង់គ្លេសនេះ ក៏បានបង្ហាញបណ្ដាក្រុមហ៊ុនដែលមានសក្តានុពលក្នុងស្រុកនូវឱកាសដើម្បីរៀនសូត្រពីបទពិសោធន៍របស់អង់គ្លេសផ្លាស់ប្ដូរចំណេះដឹង និងជំនាញ។

អង់គ្លេសជាអ្នកផ្ដល់នូវផលិផល និងសេវាកម្ម ស្ថាបត្យកម្មឈានមុខគេនៅក្នុងសាកលលោក ដែលមានគំនិតច្នៃប្រឌិតថ្មីក្នុងវិស័យសំណង់ និងផ្ដល់ជំនាញការ និងការដឹកនាំលំដាប់ថ្នាក់ពិភពលោក ដើម្បីចូលទៅបំពេញតម្រូវការសព្វថ្ងៃ ក្នុងវិស័យនេះទូទាំងពិភពលោក។

ក្រុមហ៊ុនសាងសង់អង់គ្លេស បានអភិវឌ្ឍភាពជំនាញការក្នុងការកែប្រែជាថ្មីនៅតំបន់ជនបទ ដែលត្រូវអរគុណដល់ការកែប្រែនៃទីក្រុងឡុងដ៍ និងមេនឆេសស្ទឺនៃប្រទេសអង់គ្លេស ហើយភាពជំនាញនេះកំពុងតែត្រូវបាននាំចេញទៅទូទាំងសកលលោក។ British Standards and Codes ត្រូវបានគេស្គាល់ជុំវិញពិភពលោក ហើយបានចងក្រងជាការគ្រប់គ្រង ជាមូលដ្ឋាននៅក្នុងឧស្សាហកម្មសាងសង់ជាច្រើន។ ការតាំងចិត្តដ៏រឹងមាំក្នុងការរក្សានិរន្តភាពក្នុងការអភិវឌ្ឍ គឺជាបេះដូងនៃវិស័យសំណង់របស់អង់គ្លេស ដូចនេះក្រុមហ៊ុនអង់គ្លេសទាំងឡាយស្ថិតនៅជួរមុខក្នុងការត្រួសត្រាយផ្លូវឲ្យទៅដល់គោលដៅនេះ។ អ្នកម៉ៅការសាងសង់ និងអ្នកប្រឹក្សាអង់គ្លេស ធ្វើប្រតិបត្តិការសឹងតែគ្រប់ប្រទេសទូទាំងពិភពលោក ក្នុងការនាំចេញនូវសេវាកម្ម និងផលិតផលរបស់ខ្លួន។ វាមានច្រើន ហើយវាមានទំនាក់ទំនងគ្នានឹងការផ្តល់នូវជំនាញ ចំណេះដឹង និងភាពស្ទាត់ជំនាញ ជុំវិញការកសាង ចាប់ពីដំណាក់កាលរៀបចំផែនការ តាមរយៈសេវាហិរញ្ញវត្ថុ នីតិកម្ម និងវិស្វកម្ម រហូតដល់ដំណាក់កាលចុងក្រោយគឺការបង្កើតនូវម៉ាកយីហោ ប្រតិបត្តិការ ការថែទាំ និងឈប់ប្រើប្រាស់។

ជារៀងរាល់ឆ្នាំ ចក្រភពអង់គ្លេស បានធ្វើការនាំចេញផលិតផល និងសេវាកម្មរបស់ខ្លួន ដែលមានតំលៃលើសពី ១៩ ប៊ីលានផោន។

ក្រុមហ៊ុន និងម៉ាកយីហោ របស់ចក្រភពអង់គ្លេស ដែលកំពុងតែមានវត្តមានក្នុងទីផ្សារ ប្រទេសកម្ពុជាសព្វថ្ងៃរួមមាន Royal Institution of Charted Surveyors, Arup, Hongkong Land, JCB construction, Knight Frank, CBRE។

សភាពាណិជ្ជកម្មអង់គ្លេស និងនាយកដ្ឋានពាណិជ្ជកម្មអន្តរជាតិ កំពុងធ្វើការបង្កើតភាពជាដៃគូរវាងក្រុមហ៊ុនកម្ពុជា និងអង់គ្លេស។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អង្គការជប៉ុន សម្រេចជួយសង់អគារសិក្សាចំនួន ២០ខ្នងក្នុង១ឆ្នាំ នៅកម្ពុជា

អង្គការ School Aid Japan បានសន្យាថា នឹងជួយសាងសង់អគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំ សំដៅចូលរួមចំណែកផ្តល់កន្លែងបណ្ដុះបណ្ដាលដល់សិស្សានុសិស្សកម្ពុជា ដែលជាក្មេងកំព្រា។ នេះបើតាមការលើកឡើងរបស់លោក MIKI Watanabe អគ្គនាយកអង្គការ School Aid Japan​ ថ្លែងក្នុងជំនួបជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះ លោកអគ្គនាយកអង្គការ School Aid Japan បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលដែលបានផ្ដល់ការគាំទ្រសកម្មភាពការងាររបស់អង្គការនៅកម្ពុជា ខណៈលោកក៏បានជម្រាបជូនសម្ដេចធិបតីថា អង្គការលោកមានគម្រោងកសាងអគារសិក្សានៅកម្ពុជាចំនួន ២០ខ្នងក្នុងមួយឆ្នាំផងដែរ។ ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះអង្គការដែលបានរួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ជាពិសេសការផ្ដល់ការបណ្ដុះបណ្ដាលដល់កុមារកំព្រា និងការជួយដល់សាលារៀននៅកម្ពុជា ដែលនេះ ស្របទៅនឹងគោលដៅរបស់រដ្ឋាភិបាលនៅក្នុងការលើកកម្ពស់វិស័យអប់រំ តាមរយៈការពង្រឹងមូលដ្ឋានអប់រំចាប់ពីកម្រិតមត្តេយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ។ សម្ដេចធិបតី ក៏បានលើកទឹកចិត្តឱ្យអង្គការបន្តសកម្មភាពដ៏ល្អនេះ ដើម្បីកសាងមូលធនមនុស្សនៅកម្ពុជាឱ្យកាន់តែរឹងមាំ។ គួរបញ្ជាក់ថា អង្គការ School Aid Japan បានធ្វើសកម្មភាពនៅក្នុងប្រទេសកម្ពុជា រយៈពេលជាង ២ ទសវត្សរ៍ មកហើយ […]

កាណាដា កំពុងស្វែងរកការវិនិយោគក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា

  ក្រុមបេសកកម្មពាណិជ្ជកម្មកាណាដា បានមកស្វែងរកឱកាសវិនិយោគក្នុងវិស័យសាធារណការ និងដឹកជញ្ជូននៅកម្ពុជា ខណៈបច្ចុប្បន្នក្រុមបេសកកម្មពាណិជ្ជកម្មកាណាដា បានមកជួបពិភាក្សាជាមួយក្រសួងសាធារណការ និងដឹកជញ្ជូនអំពីរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយលោក Ponora Ang ដៃគូ និងជាសហប្រធានក្រុមអាស៊ីប៉ាស៊ីហ្វិក Fasken Martineau DuMoulin LLP (Fasken) និងក្រុមបេសកកម្មពាណិជ្ជកម្មកាណាដាប្រចាំកម្ពុជា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥។ នៅក្នុងជំនួបរវាងក្រុមបេសកកម្មពាណិជ្ជកម្មកាណាដា និងក្រសួងសាធារណការ គឺធ្វើឡើងក្នុងគោលបំណង ដើម្បីស្វែងរកការវិនិយោគពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកាណាដា ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគរវាងក្រសួង និងក្រុមបេសកកម្មពាណិជ្ជកម្ម ប្រទេសកាណាដា ក្នុងវិស័យសាធារណការ និងដឹកជញ្ជូនផងដែរ។ ពាក់ព័ន្ធវិស័យសាធារណការ និងដឹកជញ្ជូននេះដែរ ធនាគារដ៏ធំមួយរបស់ប្រទេសជប៉ុន (JBIC) ក៏បានបង្ហាញពីបំណងស្វែងរកឱកាសកិច្ចសហប្រតិបត្តិការលើគម្រោងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅកម្ពុជាផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយ លោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ​​ (Japan Bank for […]

អាល្លឺម៉ង់ប្តេជ្ញាបន្តជួយកម្ពុជាអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញកំណើនឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិ

  នៅក្នុងជំហានឆ្ពោះទៅមុខដ៏សំខាន់មួយសម្រាប់កំណើនឧស្សាហកម្ម និងពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា អាល្លឺម៉ង់បានអះអាងជាថ្មីនូវការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមជំនួបរវាងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងគណៈប្រតិភូមកពីវិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥។ ឯកឧត្តម ហែម វណ្ណឌី បានលើកឡើងថា វិទ្យាស្ថានមាត្រាសាស្ត្រជាតិអាល្លឺម៉ង់ (PTB) បានបន្តគាំទ្រកម្ពុជាចាប់តាំងពីឆ្នាំ២០១៨មក ជាពិសេសការគាំទ្រសម្រាប់មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិកម្ពុជា។ ឯកឧត្តម បានបន្តថា ក្រសួងបន្តរលើកកម្ពស់ប្រព័ន្ធរង្វាស់រង្វាល់ តាមរយៈការវាយតម្លៃទទួលស្គាល់មន្ទីរពិសោធន៍ ការកែទម្រង់ស្ថាប័ន និងការរិះរកវិធីសាស្ត្រច្នៃប្រឌិតសម្រាប់ផ្តល់សេវាមាត្រាសាស្ត្រឱ្យបានទៅដល់តំបន់ជនបទ ដែ​ល​​ជាសេវាចាំបាច់ ខណៈកម្ពុជាបន្តទទួលបានកំណើននៃ​រោងចក្រ-សហគ្រាស ​និង​ឧស្សាហូបនីយកម្ម​នៅទូទាំងប្រទេស។ ទន្ទឹមនឹងនេះ លោក Windecker បានរំលេចពីតួនាទីរបស់សហព័ន្ធអាល្លឺម៉ង់ ដែលជាដៃគូទ្វេភាគីធំបំផុតក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធគុណភាពរបស់កម្ពុជា។ លោកបានបន្តថា “ប្រព័ន្ធស្តង់ដាដែលអាចជឿទុកចិត្តបាន និងដែលមានការទទួលស្គាល់ជាអន្តរជាតិ មានសារៈសំខាន់ណាស់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ជាពិសេសសម្រាប់ការត្រៀមលក្ខណៈចាកចេញពីឋានៈជាប្រទេ​ស​​ដែ​លមានការអភិវឌ្ឍតិចតួច។” ជាចុងក្រោយ ភាគីទាំងពីរ បានបង្ហាញនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការ ដើម្បីសម្រេចឱ្យបាននូវការវាយតម្លៃទទួលស្គាល់ជាអន្តរជាតិពេញលេញលើប្រព័ន្ធរង្វាស់រង្វាល់របស់កម្ពុជា និង​ការអភិវឌ្ឍគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ (NQI) ដើម្បីគាំទ្រដល់សហគ្រាសធុនតូច និងមធ្យម និងការពង្រឹងសមាហរណកម្មរបស់ម្ពុជាទៅក្នុងតំបន់ និងពិភពលោក។ នៅពេលដែលប្រទេសកម្ពុជាត្រៀមខ្លួនសម្រាប់យុគសម័យផ្លាស់ប្តូរនៅក្នុងទិដ្ឋភាពឧស្សាហកម្មរបស់ខ្លួន ភាពជាដៃគូបន្តជាមួយប្រទេសអាល្លឺម៉ង់សន្យាថានឹងត្រួសត្រាយផ្លូវសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព […]

ធនាគារ JBIC របស់ជប៉ុន ចាប់អារម្មណ៍ចង់សហការលើគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា

ធនាគារជប៉ុនសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ​​ (Japan Bank for International Cooperation-JBIC) បាន បង្ហាញចំណាប់អារម្មណ៍សហប្រតិបត្តិការលើគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។ នេះបើតាមជំនួបរវាងសម្ដេ​ច​​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោក MAEDA Tadashi ប្រធាន និងជានាយកប្រតិបត្តិនៃធនាគារ​ JBIC នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥។ នាឱកាសនោះដែរ​ លោកប្រធានធនាគារ​ JBIC បានលើកបង្ហាញអំពីកិច្ចសហប្រតិបត្តិការរបស់ធនាគា​រ​ JBIC ជាមួយនឹងបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងក្នុងសាកលលោកផងដែរ។ លើសពីនេះ លោកប្រធាន ក៏បានគូសបញ្ជាក់អំពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការនៅ​កម្ពុជា ដើម្បីចូលរួមចំណែកដល់កិច្ចខិតខំប្រឹប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ដោ​យ​​ផ្ដោតទៅលើវិស័យ និងគម្រោងធំៗជាច្រើន ដូចជា៖ វិស័យថាមពល, គម្រោងនៃការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការគ្រប់គ្រងសំណល់, និងថាមពលស្អាត ជាដើម។ ជាការឆ្លើយតប សម្ដេចបវរធិបតី បានស្វាគមន៍ចំពោះក្រុមហ៊ុនដែលមានចំណាប់អារម្មណ៍ស្វែងរកកិច្ចសហប្រតិបត្តិការលើវិស័យ និងគម្រោងសំខាន់ៗ​ នៅក្នុងប្រទេសកម្ពុជា។ ទន្ទឹមនឹងនេះ សម្ដេចមានជំនឿយ៉ាងមុតមាំថា ចំណាប់អារម្មណ៍របស់ធនាគារ​ JBIC នឹងរួមចំណែកដល់ការពន្លឿនការអភិវឌ្ឍនៃគម្រោងតភ្ជាប់សំខាន់ៗនៅកម្ពុជា និងបានលើកទឹកចិត្តឱ្យធនាគារ​ JBIC បន្តផ្សារភ្ជាប់ទំនាក់ទំនង និងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកម្ពុជា ដើម្បីស្វែងរកឱកាសនៃកិច្ចសហប្រតិបត្តិការលើគម្រោងវិនិយោគនានា​នៅកម្ពុជា។ […]

ក្រុមហ៊ុនម៉ាឡេស៊ីចំនួន២ បង្ហាញបំណងចង់​វិនិយោគលើវិស័យឌីជីថល​នៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយសម្រាប់ទិដ្ឋភាពឌីជីថលដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុនម៉ាឡេស៊ីដ៏លេចធ្លោ២គឺ MMAG Holdings Berhad និង NexG Berhad បានបង្ហាញពីចេតនារបស់ពួកគេក្នុងការវិនិយោគលើវិស័យឌីជីថលនៅទីនេះ ដោយបច្ចុប្បន្នក្រុមហ៊ុនទាំងពីរ បានជួបពិភាក្សាជាមួយរដ្ឋាភិបាលកម្ពុជា ដើម្បីសិក្សាពីរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជាមួយលោក Datuk Hanifah Noordin នាយកប្រតិបត្តិនៃ MMAG Holdings Berhad និង ក្រុមហ៊ុន NexG Berhad នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ក្នុងឱកាសអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៦ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ។ នាឱកាសនោះ លោកនាយកប្រតិបត្តិក្រុមហ៊ុនខាងលើ បានថ្លែងអំណរគុណសម្តេច ខណៈលោកថា នាពេលខាងមុខក្រុមហ៊ុនមានបំណងស្វែងរកឱកាសវិនិយោគលើវិស័យសន្តិសុខឌីជីថល និងការពង្រីកការវិនិយោគបន្ថែមទៀតលើវិស័យឡូជីស្ទីកនៅកម្ពុជា។ ជាការឆ្លើយតប សម្តេចបានស្វាគមន៍ចំពោះបំណងវិនិយោគរបស់ក្រុមហ៊ុននៅកម្ពុជា។ ចំពោះវិស័យឌីជីថលវិញ សម្តេចធិបតី បានសង្កត់ធ្ងន់ពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលបានចាត់ទុកវិស័យឌីជីថលជាវិស័យអាទិភាពគន្លឹះ។ ទន្ទឹមគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តដល់ក្រុមហ៊ុនឱ្យបន្តផ្សារភ្ជាប់ទំនាក់ទំនងជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា ដើម្បីពិនិត្យលទ្ធភាពវិនិយោគជាក់ស្តែងនៅកម្ពុជា។ សូមជម្រាបថា […]

ក្រសួងប្រកាសផ្តល់បណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធចំនួន ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋ

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈរដ្ឋបាលរាជធានី-ខេត្ត និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី នឹងចាប់ផ្តើមប្រគល់បណ្ណកម្មសិទ្ធដែលទទួលបានការលើកលែងពន្ធប្រថាប់ត្រា (ពន្ធសូន្យ) ប្រមាណ ៨០ម៉ឺនក្បាលដី ជូនប្រជាពលរដ្ឋ។ នេះបើតាមកិច្ចប្រជុំពិភាក្សាការងាររវាងអង្គភាពសារពើពន្ធ និងអង្គភាពរដ្ឋបាលសុរិយោដី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥។ ថ្លែងក្នុងកិច្ចប្រជុំខាងលើ ឯកឧត្តមរដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារ បានចាប់ផ្តើមចែករំលែកទិន្នន័យព័ត៌មានទៅវិញទៅមក ដើម្បីបុព្វហេតុក្នុងការគ្រប់គ្រងចំណូលសារពើពន្ធរបស់រដ្ឋ។ ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា បញ្ហាដីធ្លីគឺជាបញ្ហារ៉ាំរ៉ៃ និងអាចបង្កគ្រោះថ្នាក់ដល់សង្គមជាតិនាថ្ងៃខាងមុ​ខ ដែលទាមទារឱ្យមានវិធានការដោះស្រាយអោយបានសមស្របត្រឹមត្រូវ។ ឯកឧត្តមបន្តថា​ រាជរដ្ឋាភិបាលកម្ពុជា បានប្រើប្រាស់យុទ្ធសាស្ត្រចុះបញ្ជីដីធ្លីបង្ហើយដោយប្រើប្រាស់កំលាំងសរុប ដើម្បីកាត់បន្ថយវិវាទក្នុងសង្គមជាតិ ខណៈបច្ចុប្បន្នការចុះបញ្ជីដីធ្លីនៅទូទាំងប្រទេស គឺនៅសល់ត្រឹមតែប្រមាណ ៣០ម៉ឺនក្បាលដីទៀតប៉ុណ្ណោះ ដែលនឹងត្រូវបញ្ចប់ជាស្ថាពរ ក្រៅពីនេះក៏នៅមានការចុះបញ្ជីដីរដ្ឋ និងដីឯកជនរបស់រដ្ឋផងដែរ។ ជាមួយគ្នានេះដែរ ក្នុងកិច្ចប្រជុំខាងលើនេះ ឯកឧត្តម គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានគាំទ្រចំ​ពោះ​​ការសម្រួលនីតិវិធីដើម្បីដោះស្រាយបញ្ចប់បញ្ហាក្បាលដីជាប់ពន្ធសូន្យ ដោយត្រូវបញ្ជូនឯកសារមកខាងពន្ធដា​រ ដើម្បីសម្រួលបែបបទនិងផ្ទៀងផ្ទាត់ទិន្នន័យនានាជាដើម ការធ្វើបទបញ្ញត្តិដើម្បីគ្រប់គ្រងបុរី គឺជាកត្តាសំខាន់ងា​យ​ស្រួ​លក្នុងការគ្រប់គ្រងលើការបង់ពន្ធ។ […]