ULS សហការនឹងធនាគារ J Trust Royal ផ្ដល់កម្ចីទិញខុនដូ Rose Apple នៅសៀមរាប ក្នុងការប្រាក់ទាប

ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ Urban Living Solutions (ULS Cambodia) បានចុះអនុស្សរណៈយោគយល់គ្នាជាមួយធនាគារ J Trust Royal សម្រាប់គម្រោងអភិវឌ្ឍន៍ទំនើបចម្រុះចុងក្រោយបង្អស់របស់ខ្លួននៅខេត្តសៀមរាប Rose Apple Square ។

កិច្ចសហប្រតិបត្តិការដ៏ល្អនេះ មានគោលបំណងផ្តល់ជូននូវភាពងាយស្រួលមួយកម្រិតទៀត ក្នុងដំណើរការស្នើសុំកម្ចីទិញផ្ទះ ក៏ដូចជាលើកទឹកចិត្តដល់អ្នកទិញផ្ទះលើកដំបូង និងគ្រួសារជំនាន់ថ្មី ក្នុងការទិញគេហដ្ឋានក្នុងក្តីស្រមៃរបស់ពួកគេតាមរយៈ ៣ ជំហានងាយៗ៖

ជំហានទី ១៖ អ្នកអាចធ្វើការជ្រើសរើសប្រភេទយូនីត ដែលលោកអ្នកពេញចិត្តនៅ Rose Apple Square ។

ជំហានទី ២៖ អ្នកអាចធ្វើការទំនាក់ទំនងទៅកាន់អ្នកប្រឹក្សាគេហដ្ឋាន Rose Apple Square តាមរយៈលេខ +៨៥៥ (០) ៩៩ ២២៥ ៥៨៨ ។

ជំហានទី ៣៖ ប្រធានផ្នែកកម្ចីឥណទានរបស់ធនាគារ J Trust Royal នឹងធ្វើការទំនាក់ទំនងទៅកាន់ អ្នកដើម្បីផ្តល់ព័ត៌មានលម្អិតពីចំនួនសាច់ប្រាក់ដែលលោកអ្នកអាចខ្ចីបាន។

ជាមួយនឹងកម្មវិធី Alliance Program របស់ធនាគារ J Trust Royal អ្នកដែលមានចំណាប់អារម្មណ៍ទិញខុនដូ Rose Apple Square អាចទទួលបានសមាមាត្រប្រាក់កម្ចីរហូតដល់ ៦០% ក្នុងអត្រាការប្រាក់ត្រឹមតែ ៦.៨៨% តែប៉ុណ្ណោះ សម្រាប់ឆ្នាំដំបូង និង ៧.៨៨% សម្រាប់ឆ្នាំបន្តបន្ទាប់។

កម្មវិធីដ៏ពិសេសនេះ ក៏បានផ្តល់ជូនរយៈពេលនៃការដាក់ពាក្យស្នើសុំប្រាក់កម្ចីរយៈពេលខ្លី ត្រឹម៥ថ្ងៃសម្រាប់អ្នកដាក់ពាក្យដែលមានចំណូលពីប្រាក់ខែ និង ៨ថ្ងៃសម្រាប់អ្នកដែលមានចំណូលពីអាជីវកម្ម។

បន្ថែមពីលើដំណើរការរហ័សក្នុងការស្នើសុំ បេក្ខភាពជោគជ័យក្នុងការស្នើសុំប្រាក់កម្ចី ដែលមានទំហំសាច់ប្រាក់ចាប់ពី ២០០,០០០ ដុល្លារឡើងទៅ នឹងមានសិទ្ធិក្លាយជាអតិថិជន VIP របស់ធនាគារ J Trust Royal ដោយមិនតម្រូវឲ្យមានគណនីប្រាក់កក់អប្បបរមាក៏បាន។

Rose Apple Square នឹងក្លាយទៅជាបណ្តុំសហគមន៍ដ៏មមាញឹកមួយ ចំកណ្ដាលក្រុងសៀមរាប ដែលរួមបញ្ចូលមុខងារសំខាន់ទាំង ៤ ក្នុងកន្លែងតែមួយដូចជា ខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា និងកន្លែងរស់នៅជុំគ្នា ស័ក្តិសមបំផុតសម្រាប់និយោជិតសម័យបច្ចេកវិទ្យាទំនើប។

គម្រោងដែលមានភាពសម្បូរបែប ពោរពេញដោយភាពច្នៃប្រឌិតខ្ពស់នេះ ត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្ម re:edge architecture + design ដែលធ្លាប់ទទួលបានពានរង្វាន់ផ្នែកអចលនទ្រព្យល្បីៗដូចជា Best Residential Development ក្នុងខេត្តសៀមរាប ពានរង្វាន់ Best Commercial Landscape Architectural Design នៅក្នុងកម្មវិធី ពានរង្វាន់អចលនទ្រព្យកម្ពុជា ២០២០ រៀបចំដោយ PropertyGuru ដែលជាក្រុមហ៊ុន ផ្នែកបច្ចេកវិទ្យាអចលនទ្រព្យដ៏ឈានមុខគេក្នុងតំបន់អាស៊ីអាគ្នេយ៍។

លោក គាន គឹមលាង ដែលជាស្ថាបនិក និងជានាយកគ្រប់គ្រងរបស់ក្រុមហ៊ុន ULS បានមានប្រសាសន៍ថា៖ «យើងបានគិតគូរយ៉ាងល្អិតល្អន់ចំពោះការរចនា Rose Apple Square ដោយផ្តោតសំខាន់លើអ្នកជំនាញវ័យក្មេង និងអ្នកទិញផ្ទះលើកដំបូង។ ដោយសារយើងមើលឃើញពីតម្រូវការជាក់ស្តែងរបស់ប្រជាជនកម្ពុជាក្នុងយុគសម័យថ្មី ដែលពួកគាត់ទាមទារឱ្យមានតុល្យភាពការងារ និងជីវិតដ៏សមស្របមួយ ដែលជាមូលហេតុចម្បងធ្វើឲ្យយើងបង្កើតនូវអចលនទ្រព្យមុខងារចម្រុះស្ថិតក្នុងកន្លែងតែមួយ»។

«ជាមួយគម្រោងលើវិសាលភាពផ្ទៃដី ០.៦ ហិកតា យើងបានរួមបញ្ចូល ខុនដូ អគារការិយាល័យសហកម្មសិទ្ធិ កន្លែងធ្វើការរួមគ្នា ហាងទំនិញ ក៏ដូចជាទីធ្លាប្រមូលផ្តុំសហគមន៍ជាច្រើន ដែលនឹងធ្វើឲ្យគម្រោងរបស់យើងកាន់តែពិសេស និងមានភាពរស់រវើក។ តាមរយៈភាពជាដៃគូរបស់យើងជាមួយធនាគារ J Trust Royal យើងសង្ឃឹមនឹងផ្តល់ជូនអតិថិជននូវបទពិសោធន៍ទិញផ្ទះលឿន រហ័ស ងាយស្រួល និងគ្មានភាពស្មុគស្មាញ» លោកបានបន្ត។

អំពី ULS៖
ULS គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងការរស់នៅដែលមានមូលដ្ឋាននៅទីក្រុងភ្នំពេញដែលផ្តោតសំខាន់លើដំណោះស្រាយក្នុងការរស់នៅជាសហគមន៍ ដើម្បីឆ្លើយតបទៅនឹងសន្ទុះនៃការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យអចលនទ្រព្យរបស់កម្ពុជា។ បង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយលោក គាន គឹមលាង ULS បានកសាងគម្រោងផ្តោតសំខាន់លើសហគមន៍ ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាច្រើននៅក្នុងព្រះរាជាណាចក្រដូចជាគម្រោង Urban Loft, Factory Phnom Penh, Urban Village Phase 1, Odom Garden និង Bakong Village ។

ហ្វេសប៊ុក៖ https://www.facebook.com/RoseAppleSquare
វេបសាយ៖ https://www.roseapplesquare.com/
YouTube៖ https://www.youtube.com/channel/UCWfPEVORBP89eHJJtptvFGw
ដើម្បីដឹងកាន់តែច្បាស់ពីគម្រោង សូមទស្សនាវីដេអូខាងក្រោមនេះ៖ https://www.youtube.com/watch?v=HoZMqGADDSQ

 

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ពិព័រណ៍សំណង់អន្តរជាតិ CICEE2025 នៅខេត្ត Hunan ប្រទេសចិន នឹងប្រព្រឹត្តិឡើងនៅថ្ងៃទី១៥-១៨ ខែឧសភា ឆ្នាំ២០២៥

ពិព័រណ៍សម្ភារៈសំណង់អន្តរជាតិ Changsha International Construction Equipment Exhabition (CICEE) បានក្លាយជាព្រឹត្តិការណ៍ឧស្សាហកម្មសំណង់ដ៏សំខាន់មួយដែលនឹងរួមបញ្ចូលវេទិកាអន្តរជាតិ ដែលមានការប្រកួតប្រជែងជាអន្តរជាតិ ការផ្លាស់ប្តូរបច្ចេកវិទ្យាទំនើបៗនៅក្នុងឧស្សាហកម្មសំណង់ និងការបង្ហាញរចនាប័ទ្មសហគ្រាសជាសកលផងដែរ។ CICEE2025 នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិ Changsha ក្នុងខេត្ត Hunan ប្រទេសចិន។ ការតាំងពិព័រណ៍នេះ ត្រូវបានគេរំពឹងថានឹងមានអ្នកចូលរួមតាំងបង្ហាញផលិតផលជាង ១៨០០ប្រភេទ ដែលរួមមាន គ្រឿងចក្រម៉ាកល្បីៗចំនួន ៣៥ប្រភេទ មកពីជុំវិញពិភពលោក និងផលិតផលក្នុងស្រុកចំនួន ៥០មុខ។ ក្នុងព្រឹត្តិការណ៍ដ៏ធំនេះ នឹងមានភ្ញៀវទាំងក្នុង និងក្រៅស្រុកមកចូលរួមទស្សនាប្រមាណជា ៣០ម៉ឺននាក់ ក្នុងនោះដែរក៏នឹងមានវត្តមានរបស់បុគ្គលសំខាន់ៗ ដែលនឹងមកចូលរួមប្រមាណជា ៩ម៉ឺននាក់ថែមទៀតផង។ បើគិតជាទំហំទឹកប្រាក់សម្រាប់ប្រតិបត្តិការមួយនេះមានប្រមាណជាជាង ៦០ពាន់លានយន់។ កម្មវិធីសំខាន់ៗនៅអំឡុងពេលតាំងពិព័រណ៍ នឹងមានការបង្ហាញនូវផលិតថ្មីៗ ដែលមានគុណភាពខ្ពស់ អាចជួយលើកកម្ពស់កិច្ចការងារក្នុងឧស្សាហកម្មសំណង់ ដោយធានាជូននូវគុណភាព រួមជាមួយនឹងបច្ចកវិទ្យាថ្មីទំនើបៗជាង ១៥០០ប្រភេទ ដែលនឹងធ្វើការដាក់បង្ហាញក្នុងអំឡុងពេលនោះ។ ពិព័រណ៍មួយនេះក៏នឹងផ្តោតលើគោលការសំខាន់បីគឺ “គុណភាព ភាពឆ្លាតវៃ និងភាពបៃតង” យើងនឹងធ្វើការងារនេះឱ្យល្អបំផុតសម្រាប់ឧស្សាហកម្មសេវាកម្មផងដែរ។ ពិព័រណ៍ CICEE2025 […]

បុរី ប៉េង ហួត ប្រកាសបើកលក់គម្រោងថ្មី ម៉ូតផ្ទះក៏ថ្មី ទំហំដីកាន់តែធំ តម្លៃរិតតែល្អពិសេស!!!

គម្រោងភូមិមរកតដែលក្រុមហ៊ុនបុរី ប៉េង ហួត ទើបប្រកាសបើកលក់ Pre-Sale កាលពីពេលថ្មីៗនេះ ត្រូវបានចាត់ទុកជាបេះដូង នៃតំបន់ផ្លូវ ៦០ម៉ែត្រ នៅភាគខាងត្បូងនៃរាជធានីភ្នំពេញ  ដែលជាចំនុចតភ្ជាប់ទៅកាន់មហាវិថីសម្ដេចហ៊ុន នាង  និងមហាវិថីសម្ដេច តេជោ ហ៊ុនសែន  ជាពិសេសផ្លូវនេះគឺជាសរសៃឈាមនៃចរន្តសេដ្ឋកិច្ចនៅតំបន់ផ្លូវ ៦០ម៉ែត្រ និងជាផ្លូវសាធារណៈដែលធំជាងគេក្នុងរាជធានីភ្នំពេញ។ ក្នុងកម្មវិធីការបើកលក់ Pre-Sale នៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ លោកអ្នកដែលកំពុងស្វែងរកគេហដ្ឋានក្នុងតំបន់ដ៏មានសក្តានុពលលើផ្លូវ ៦០ម៉ែត្រ នឹងទទួលបានឱកាសដ៏ចំណេញ ប្រូម៉ូសិនដ៏ពិសេសមុនគេ សំខាន់គឺអាចជ្រើសរើសទីតាំងផ្ទះល្អមុនគេតែម្តង។  ស្របគ្នានេះដែរ គម្រោងភូមិមរកតមានប្រភេទផ្ទះជាច្រើនជម្រើសសម្រាប់ការជ្រើសរើសរបស់លោកអ្នកចាប់តាំងពីហ្សបហោស៍នៅលើផ្លូវធំ វីឡាកូនកាត់ វីឡាភ្លោះ វីឡាទោលប្រណីតៗ និងមានអគារពាណិជ្ជកម្មស្ថិតនៅច្រកធំនៃគម្រោងតែម្តង។ លំនៅដ្ឋាននីមួយៗមានសស់ដីធំទូលាយ ការរចនាដ៏ទំនើប និងបរិក្ខារប្រណិត ដែលឆ្លុះបញ្ចាំងពីស្តង់ដារខ្ពស់បំផុតនៃការរស់នៅបែបទាន់សម័យ និងទំនើប។ ចង់ដឹងថាកម្មវិធីការបើកលក់ Pre-Sale គម្រោងភូមិមរកតនេះមានអ្វីពិសេស ទទួលបាននូវការផ្ដល់ជូនដ៏ពិសេសអ្វីខ្លះនោះ, សូមអញ្ចើញមកចូលរួមដល់ទីតាំងកម្មវិធី ដែលនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃនៅថ្ងៃទី១៥-១៦ ខែមីនា ឆ្នាំ២០២៥​ មានទីតាំងនៅការិយាល័យលក់គម្រោងភូមិមរកត។ សម្រាប់ព័ត៌មានបន្ថែមអំពីកម្មវិធី សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី​ ប៉េង​ ហួត​ […]

រួសរាន់ឡើង…! សល់តែ ២ថ្ងៃទៀតប៉ុណ្ណោះ ប្រ៉ូម៉ូសិន Month Of Love ជិតផុតកំណត់ហើយ

ដើម្បីជាចំណងដៃក្នុងខែនៃសេចក្តីស្រលាញ់ បុរី ប៉េង ហួត បានផ្តល់ជូននូវ​ឱកាសដ៏ចំណេញ គឺប្រ៉ូម៉ូសិន Month Of Love សម្រាប់អតិថិជនដែលមានបំណងទិញផ្ទះដ៏កក់ក្តៅសម្រាប់គ្រួសារ ឬក៏ចង់បង្កើតអាជីវកម្មក្នុងក្តីស្រមៃរបស់លោកអ្នកក្នុងខែកុម្ភៈនេះ ពិតជាពិសេស និងចំណេញទ្វេដង។ សូមកុំឱ្យឱកាសដ៏ចំណេញ​នេះរំលេងហួសឱ្យសោះ បានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ដូចខាងក្រោម៖ –         ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់  ៣.០០០ដុល្លារ –         ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈRomantic  រយៈពេល ២យប់ ៣ថ្ងៃ –         ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣.០០០ដុល្លារ ​-         បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ –         ការប្រាក់ ០%រយៈពេលវែង ដូច្នេះសូមអតិថិជនទាំងអស់រួសរាន់ឡើង ព្រោះប្រ៉ូម៉ូសិន Month Of Love នៅសល់តែរយៈពេល ២ ថ្ងៃទៀតតែប៉ុណ្ណោះ។ នៅចាំអីទៀត! សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន សូមអញ្ជើញណាត់ជួបសហការីលក់របស់បុរី ប៉េង […]

កាដូនៃក្ដីស្រលាញ់ពីបុរី ប៉េង ហួត នៅតែបន្តផ្ដល់ជូនរហូតដល់ជាង ១ម៉ឺនដុល្លារ

តើលោកអ្នកបានផ្ដល់កាដូជូនមនុស្សជាទីស្រឡាញ់នៅថ្ងៃបុណ្យនៃ​ក្ដីស្រឡាញ់ហើយឬនៅ? ប្រសិនជាមិនទាន់បាន​ទេ តោះទៅយកកាដូពីបុរី ប៉េង ហួត ដែលមានតម្លៃ​រហូតដល់ជាង ១ ម៉ឺនដុល្លារ នៅថ្ងៃទី២២ និង ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ នៅការិយាល័យលក់ផ្ទះ (បឹងស្នោរ) ជាប់ផ្លូវជាតិលេខ១ ក្នុងខណ្ឌច្បារអំពៅ សម្រាប់អតិថិជនដែលកក់ផ្ទះក្នុងថ្ងៃកម្មវិធីនេះ។ ​អតិថិជននឹងទទួលបានការផ្តល់ជូននូវកាដូដ៏ពិសេសជាច្រើនដូចជា៖ – បង់មុនត្រឹមតែ ៥%អាចចូលរស់នៅបានភ្លាមៗ – ការប្រាក់ ០%រយៈពេលវែង – ប័ណ្ណទឹកប្រាក់ថែមថយរហូតដល់ ៥.០០០ដុល្លារ – ប័ណ្ណដាក់វាំងននរហូតដល់ ៣.០០០ដុល្លារ – ប័ណ្ណទិញគ្រឿងអេឡិចត្រូនិករហូតដល់ ៣,០០០ដុល្លារ លើសពីនេះ ក៏មានការថែមនូវឱកាសចាប់កាដូ Surprising box ដែលនឹងផ្ដល់ជូនដ៏សន្ធឹកសន្ធាប់ដូចជា ៖ – ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិកបន្ថែមរហូតដល់ ៣.០០០ដុល្លារ – ដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២យប់ ៣ថ្ងៃ – និងប័ណ្ណទឹកប្រាក់នៅ PH Grand Hall  […]

Month Of Love ទទួលបានកាដូនៃក្តីស្រឡាញ់ពីប្រូម៉ូសិនបុរី ប៉េង ហួតដូចគ្នា!

ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ខាងមុខនេះ ហើយក៏ជាខែនៃក្តីស្រឡាញ់បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិន Month of Love សម្រាប់ការទិញផ្ទះក្នុងខែកុម្ភៈនេះ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញ និងទទួលបានកាដូជាទីគាប់ចិត្តគឺឱកាសចាប់កាដូ Surprising box ដែលនឹងទទួលបានការផ្ដល់ជូនសន្ធឹកសន្ធាប់ដូចជា ៖ –        ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់ ៣០០០ដុល្លារ –        ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២ យប់ ៣ថ្ងៃ –        ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣០០០ដុល្លារ ​-        បង់មុនត្រឹមតែ ៥% អាចចូលរស់នៅបានភ្លាមៗ -‌        ការប្រាក់ ០% រយៈពេលវែង សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលងហួសឲ្យសោះបានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន […]

GeoStudio, អនាគតនៃការវិភាគដែនកំណត់ស្ថិរភាពសម្រាប់ការងារភូគព្ភសាស្រ្ត

ដោយ ល្វីសហេនរី ប្រេដ សមាហរណកម្មលំហូរការងារភូគព្ភសាស្ត្រ ចក្ខុវិស័យរបស់ Seequent គឺដើម្បីផ្តល់នូវដំណោះស្រាយការងារក្នុងដីដែលរួមបញ្ចូលយ៉ាងរលូនទៅក្នុងគ្រប់ដំណាក់កាលនៃការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។ ចាប់ផ្តើមពីការការប្រមូល និងគ្រប់គ្រងទិន្នន័យនៅនឹងកន្លែង ជាមួយកម្មវិធី OpenGround បន្តទៅការកំណត់លក្ខណៈស្រទាប់ដី និងការធ្វើគំរូភូគព្ភសាស្ត្រជាមួយកម្មវិធី LeapFrog Works និងបញ្ចូលការវិភាគភូគព្ភសាស្ត្រកម្រិតខ្ពស់ជាមួយកម្មវិធី PLAXIS និង Geo ការវិភាគភូគព្ភសាស្ត្រ តាមរយៈការពិចារណាលើលំហូរការងារ កិច្ចការចម្បងក្នុងការអភិវឌ្ឍន៍គម្រោងហេដ្ឋារចនាសម្ព័ន្ធគឺការវិភាគភូគព្ភសាស្ត្រ ឬសណ្ឋានដី។ ទាំងនេះជាការវិភាគតាមរយៈជំនួយជាលេខតាមក្បួនគណិតវិទ្យា ដែលបង្ហាញពីការប្រែប្រួលដោយកម្លាំងសង្កត់ និងការផ្លាស់ប្តូរទ្រង់ទ្រាយនៃដីនៅក្នុងប្លង់គ្រឿងបង្គុំ។ ការបង្កើតគំរូសណ្ឋានដីដ៏ទូលំទូលាយជាមួយការរចនាដ៏ជាក់លាក់នូវប៉ារ៉ាម៉ែត្រមុនពេលធ្វើការវិភាគគឺមានសារៈសំខាន់ណាស់សម្រាប់ឆ្លុះបញ្ចាំងពីលក្ខខណ្ឌដីដែលរំពឹងទុក។ ការយល់ដឹងពីការវិភាគនេះ បានជួយដល់ការជ្រើសរើស ការរចនាប្លង់ និងលក្ខខណ្ឌជាក់លាក់នៃដំណោះស្រាយ។ ដំណោះស្រាយនៃការវិភាគភូគព្ភសាស្ត្រដែលមាននៅក្នុងលំហូរការងារក្នុងកម្មវិធី Seequent រួមមាន GeoStudio និង PLAXIS គឺជាឧបករណ៍អាចទុកចិត្តបានសម្រាប់ដំណោះស្រាយវិស្វកម្មស្មុគស្មាញដែលអាចប្រើបានសម្រាប់ការវិភាគធរណីមាត្រជា 2D និង 3D ។ ការបោះបង់កម្មវិធី PLAXIS LE (SOILVISION) កម្មវិធី PLAXIS LE (អតីត SOILVISION) គឺជាផ្នែកមួយនៃដំណើរការការងារនេះ ទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងខែមិថុនា ឆ្នាំ […]