Uncategorized @km

៥ខែដើម ឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវទេសចរសាធារណរដ្ឋឆែក ប្រមាណជិត ៤០០០នាក់

ក្នុងរយៈពេល៥ខែ ពោលចាប់ពីខែមករា-ឧសភា ឆ្នាំ២០២៥ មានភ្ញៀវទេសចរសាធារណរដ្ឋឆែក បានមកទស្សនាកម្ពុជាប្រមាណជិត ៤.០០០នាក់ ខណៈ​កម្ពុជា និង ឆែក ក៏បានប្តេជ្ញារួមគ្នាជំរុញកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ពិសេសវិស័យទេសចរណ៍ផងដែរ។ នេះបើយោងតាមជំនួបពិភាក្សារវាង  ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាមួយឯកឧត្តម Martin Vávra ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋឆែកប្រចាំកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្...

អាន​បន្ថែម

៦ខែ កម្ពុជាប្រមូលពន្ធគយបានជិត $១៥០០លាន ខណៈទំហំពាណិជ្ជកម្មមានជាង $៣០ពាន់លាន

ក្នុងឆមាសទី១ ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានប្រមូលពន្ធ និងអាករ សម្រេចបាន ៦.០០៩ ប៊ីលានរៀល (ស្មើនឹងប្រមាណ ១.៤៧៨,២ ដុល្លារ) មានកំណើនចំនួន ១.០៤២,១ ប៊ីលានរៀល ឬត្រូវជាប្រមាណ ២១% ប្រៀបធៀបនឹងចំណូលក្នុងឆមាសទី១ ឆ្នាំ២០២៤។ នេះបើតាមកិច្ចប្រជុំបូកសរុបការងារប្រចាំឆមាសទី១ ឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្តរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា (អគរ) នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥។ ចំណូលសរុបទាំងនេះ ត្រូវបានបែ...

អាន​បន្ថែម

រដ្ឋបង្កើតក្រុមការងាពិសេសររៀបចំបម្លាស់ទីផ្ទះបណ្តែតទឹកជុំវិញបឹងទន្លេសាប ដើម្បីការពារជីវៈចម្រុះ

នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប រាជរដ្ឋាភិបាលបានរៀបចំបង្កើតក្រុមការងារពិសេសមួយ សំដៅផ្លាស់ប្តូរលំនៅឋានបណ្តែតទឹកក្នុងខេត្តចំនួន៥ជុំវិញបឹងទៅកាន់ដីគោកវិញ។ គំនិតផ្តួចផ្តើមនេះត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីសម្រេចលេខ ៨៦ សសរ ចុះថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២៥។ សេចក្តីសម្រេចខាងលើនេះ បានបង្ហាញថា គណៈកម្មាការចំពោះកិច្ចនេះ មានសមាសភាពចំនួន ២៧រូប ក្នុងនោះមានរ...

អាន​បន្ថែម

គម្រោងសង់ផ្លូវក្រវាត់ព្រំដែនក្រោមមូលនិធីជិត ២៧លានដុល្លារ សម្រេចបានជាង ៥៣% ហើយ

គម្រោងកសាងផ្លូវក្រវាត់ព្រំដែនដែលស្ថិតក្រោមមូលនិធិជិត ២៧លានដុល្លារ សម្រេចបានប្រមាណ ៥៣,៣០% ក្នុងនោះ ខេត្តមណ្ឌលគិរី សម្រេចបានប្រវែង ៦​១​ គីឡូម៉ែត្រ ស្មើនឹង ៥៦.៦៤% និងខេត្តរតនគិរី បានប្រវែង ២៤,៩០ គីឡូម៉ែត្រ ស្មើនឹង ៤៨,៤៨%។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមការងារចំពោះកិច្ចគ្រប់គ្រងមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដោយផ្តោ​​​ត​លើការកសាងផ្លូវក្រវាត់ព្រំដែន (ក.គ.ម) នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥។...

អាន​បន្ថែម

កម្មវិធីតែ១ តុ ក៏អាចប្រារព្ធនៅអគារប្រណីតបានដែរ!! PH Grand Hall ផ្តល់ជូនប្រូម៉ូសិនបញ្ចុះតម្លៃ ២០% និង ជម្រើស ២០ មុខដោយឥតគិតថ្លៃសម្រាប់អតិថិជនកក់នៅរដូវកាលបៃតងនេះ!

  លោកអ្នកធ្លាប់បានលឺឈ្មោះយូរមកហើយពីអគារសន្និបាត និងសាលប្រារព្ធពិធីមង្គលការលំដាប់ផ្កាយប្រាំតែមួយគត់នៅតំបន់ច្បារអំពៅដែលមានទីតាំងស្ថិតនៅចំកណ្តាលបេះដូងរបស់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម តាមបណ្តោយផ្លូវជាតិលេខ១ ។ អគារដ៏ប្រណីតនេះអាចទទួលភ្ញៀវសម្រាប់រៀបចំកម្មវិធីចាប់ពី១តុឡើងទៅ ដោយសារអគារនេះមានបន្ទប់ តូច-ធំជាច្រើនដែលអាចឲ្យភ្ញៀវជ្រើសរើសបានស្របទៅតាមតម្រូវការ។ ជាពិសេសនៅជាន់ទី១លោកអ្នកអាចជ្រើសរើសស...

អាន​បន្ថែម

ឱកាសពិសេសសម្រាប់បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិតេជោ៖ តោះមកស្វែងរកផ្ទះក្នុងក្តីស្រមៃរបស់អ្នកនៅ TERRA-TIA CITY ដែលកំពុងផ្តល់ការបញ្ចុះតម្លៃខ្ពស់បំផុតមិនធ្លាប់មាន!

  តើអ្នកធុញទ្រាន់នឹងការធ្វើដំណើរទៅ-មកឆ្ងាយដែរឬទេ? តើអ្នកប្រាថ្នា ចង់បានផ្ទះថ្មី ងាយស្រួល និងតម្លៃសមរម្យនៅជិតកន្លែងធ្វើការមែនទេ? កុំស្ទាក់ស្ទើរទៀត! TERRA-TIA CITY ជាគម្រោងលំនៅឋានដ៏ធំសម្បើមលើផ្ទៃដីជាង ៣០ហិកតា ដែលមានផ្ទះតម្លៃត្រឹមតែជិត ៩ម៉ឺនដុល្លារ ប៉ុណ្ណោះ! ដើម្បីបំពេញ តម្រូវការពិសេសរបស់បុគ្គលិកអាកាសយានដ្ឋានអន្តរជាតិតេជោ គម្រោង TERRA-TIA CITY ប្រកាសផ្តល់ជូននូវការបញ្ចុះតម្លៃពិសេស ចំពោះ...

អាន​បន្ថែម

រដ្ឋមន្រ្តី៖ រាល់និតិវិធីនៃការទិញ លក់ ផ្ទេរអចលនទ្រព្យនៅកម្ពុជាទាំងអស់ នឹងមិនឆ្លងកាត់មេភូមិ និងមេឃុំទៀតទេ ព្រោះ…

ចាប់ពីពេលនេះតទៅ រាល់និតិវិធីនៃការទិញ លក់ ស្នើរ ឬផ្ទេរអចលនទ្រព្យនៅកម្ពុជាទាំងអស់ នឹងមិនត្រូវធ្វើតាមរយៈមេភូមិ ឬមេឃុំទៀតទេ ពោលគឺនឹងត្រូវអនុវត្តន៍តាមប្រព័ន្ធអនឡាញវិញម្តង ខណៈរាជរដ្ឋាភិបាល យល់ថា នេះគឺជាការផ្តល់ជូនសេវាគាំចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែងាយស្រួល។ នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈវីដេអូ រយៈពេលជិត១នាទី...

អាន​បន្ថែម

៦ខែនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង $២៧លាន, និងមានអ្នកដំណើរ ឆ្លងកាត់តាមផ្លូវអាកាសជាង ៣លាននាក់ កើន ១៦%

ឧស្សាហកម្មទេសចរណ៍កម្ពុជាក្នុងឆមាសទី១នៃឆ្នំា២០២៥នេះ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយថ្មីៗនេះគ្រឹះស្ថានអង្គរបានបង្ហាញពីចំណូលរបស់ខ្លួនជាង ២៧លានដុល្លារ បានមកពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗ។ កំណើនដ៏ខ្លាំងខ្លានេះត្រូវបានកើនឡើងស្របពេលដែលប្រទេសកម្ពុជាមានចំនួនអ្នកដំណើរជាង ៣,៤លាននាក់ បានឆ្លងកាត់តាមអាកាសយានដ្ឋានអន្តរជាតិទាំងបីរបស់ខ្លួន ពោលគឺកើន ១៦% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ នេះបើតាមសេចក្ដី...

អាន​បន្ថែម

រដ្ឋសម្ពោធបើកឱ្យប្រើប្រាស់ភូមិសន្តិភាពក្នុងខេត្តប៉ៃលិន ក្រោមជំនួយឥតសំណងរបស់ KOICA

ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានារបស់គម្រោងកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ នៅខេត្តប៉ៃលិន ដែលជាគម្រោងមួយក្នុងចំណោមគម្រោងកំពុងអនុវត្តក្នុងខេត្តចំនួន ០៣ ស្ថិតក្រោមជំនួយឥតសំណងរបស់ KOICA ដែលមានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារ។ នេះបើតាមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥...

អាន​បន្ថែម

ចង់បើក ឬ ពង្រីកអាជីវកម្ម គួរពិចារណាលើទីតាំងដ៏ពិសេសមួយនេះ នៅបុរី ប៉េង ហួត

  សម្រាប់អ្នកដែលមានបំណងចង់បើកអាជីវកម្មថ្មី ឬពង្រើកអាជីវកម្មបន្ថែមទៀត ហើយកំពុងស្វែងរកទីតាំង ពេលនេះយើងខ្ញុំសូមណែនាំទីតាំងដ៏ល្អមួយនៅក្នុងបុរី ប៉េង ហួត គម្រោងដឹស្ដា ដាយមិន I (ផ្លូវ ៦០ម៉ែត្រ) ដែលមានផ្ទះអាជីវកម្មរហូតដល់ទៅ ៣ផ្ទះជាប់គ្នា (ផ្ទះលេខ ៧៤-៧៦-៧៨ ផ្លូវ C01) បានសាងសង់រួច ៩០% ហើយ។ អ្វីដែលកាន់តែពិសេសសម្រាប់ផ្ទះទាំង ៣នេះគឺ មានការបញ្ចុះតម្លៃរហូតដល់ ១២% ដែលជាការបញ្ចុះតម្លៃយ៉ាងច្រើនដែលមិនមានព...

អាន​បន្ថែម