រដ្ឋបង្កើតក្រុមការងាពិសេសររៀបចំបម្លាស់ទីផ្ទះបណ្តែតទឹកជុំវិញបឹងទន្លេសាប ដើម្បីការពារជីវៈចម្រុះ

នៅក្នុងវិធានការដ៏សំខាន់មួយដើម្បីការពារជីវៈចម្រុះនិងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប រាជរដ្ឋាភិបាលបានរៀបចំបង្កើតក្រុមការងារពិសេសមួយ សំដៅផ្លាស់ប្តូរលំនៅឋានបណ្តែតទឹកក្នុងខេត្តចំនួន៥ជុំវិញបឹងទៅកាន់ដីគោកវិញ។ គំនិតផ្តួចផ្តើមនេះត្រូវបានគូសបញ្ជាក់នៅក្នុងសេចក្តីសម្រេចលេខ ៨៦ សសរ ចុះថ្ងៃទី១០ ខែកក្កដា​ ឆ្នាំ២០២៥។

សេចក្តីសម្រេចខាងលើនេះ បានបង្ហាញថា គណៈកម្មាការចំពោះកិច្ចនេះ មានសមាសភាពចំនួន ២៧រូប ក្នុងនោះមានរដ្ឋមន្ត្រីក្រសួងមហាផ្ទៃជាប្រធាន ថ្នាក់ដឹកនាំក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលខេត្តទាំង ៥ ជាសមាជិក។

គណៈកម្មាការចំពោះកិច្ចនេះ មានភារកិច្ចដូចតទៅ៖

  • រៀបចំផែនការយុទ្ធសាស្ត្រសម្រាប់រយៈពេលមធ្យម និងរយៈពេលវែងសម្រាប់ធ្វើការបម្លាស់ទីផ្ទះបណ្តែតទឹកមកលើដីគោក ព្រមទាំងដាក់ចេញគោលការណ៍ណែនាំតម្រង់ទិសដល់រដ្ឋបាលខេត្តទាំង៥ ជុំវិញបឹងទន្លេសាប ក្នុងការអនុវត្តវិធានការបម្លាស់ទីផ្ទះបណ្តែតទឹកមករស់នៅលើដីគោក ដើម្បីកាត់បន្ថយការបំពុលបរិស្ថានជីវៈច​ម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងបឹងទន្លេសាប
  • រៀបចំយន្តការគ្រប់គ្រងស្ថិតិផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹក និងការធ្វើបែចិញ្ចឹមត្រី
  • ចាត់វិធានការហាមឃាត់ ទប់ស្កាត់ និងរុះរើផ្ទះបណ្តែតទឹក បែចិញ្ចឹមត្រី និងការតាំងទីលំនៅថ្មី បន្ថែមនៅលើទឹក
  • សិក្សា និងរៀបចំសណ្តាប់ធ្នាប់ និងរបៀបរៀបរយនៃការរស់នៅរបស់ប្រជាពលរដ្ឋលើផ្ទៃទឹកក្នុងបឹងទន្លេ​សាប ដោយកំណត់តំបន់ដែលអាចបន្តរស់នៅលើទឹកបាន និងតំបន់ហាមឃាត់មិនឱ្យតាំងទីលំនៅលើទឹក
  • រៀបចំផែនការក្នុងការបម្លាស់ទីប្រជាពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកឱ្យមករស់នៅលើដីគោកវិញជាជំហានៗ ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល និងកិច្ចសហការពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តទាំង៥
  • រៀបចំផែនការផ្តល់ដីសម្បទានសង្គមកិច្ចសមស្របជូនដល់ប្រជាពលរដ្ឋខ្មែរដែលបម្លាស់ទីមករស់នៅលើដីគោ​ក ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគាំទ្រក្នុងទីតាំងដីសម្បទានសង្គមកិច្ច
  • រៀបចំផែនការគាំទ្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋដែលស្ម័គ្រចិត្តមករស់នៅលើគោក តាមរយៈការផ្តល់ជំនួយឧបត្ថម្ភគាំទ្រ និងមធ្យោបាយក្នុងរយៈពេលសមស្រប ព្រមទាំងការបង្កើតការងារ និងមុខរបរក្រៅពីការនេសាទ និងការចិញ្ចឹមត្រី
  • ចាត់វិធានការចំពោះជនអន្តោប្រវេសន្តខុសច្បាប់ដែលកំពុងរស់នៅលើទឹក ស្របតាមច្បាប់ជាធរមាន
  • ធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋដែលកំពុងរស់នៅផ្ទះ បណ្តែតទឹក និងបែចិញ្ចឹមត្រី កុំឱ្យមានការពង្រីក ឬបង្កើតថ្មីបន្ថែមទៀត ព្រមទាំងលើកទឹកចិត្តឱ្យ ប្រជាពលរដ្ឋបម្លាស់ទីមករស់នៅលើដីគោក
  • ទប់ស្កាត់ និងបង្ក្រាបការនេសាទខុសច្បាប់ ដើរទន្ទឹមនឹងវិធានការផ្សព្វផ្សាយអប់រំ និងណែនាំ
  • ធ្វើការពិនិត្យ និងវាយតម្លៃពីផលប៉ះពាល់បរិស្ថានឡើងវិញ ដើម្បីចៀសវាងនូវការខូចខាតធ្ងន់ធ្ងរ ដល់ជីវៈចម្រុះ និងប្រព័ន្ធអេកូឡូស៊ីក្នុងទឹក ការធ្លាក់ចុះគុណភាពទឹក ការបំពុលបរិស្ថាន ការប៉ះពាល់ ដល់ផ្លូវនាវាចរ និងចាត់វិធានការដោះស្រាយឱ្យបានសមស្របតាមស្ថានភាពជាក់ស្តែង
  • គាំទ្រដល់ការផ្តល់សេវាសុខាភិបាល អប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងទប់ស្កាត់ការបើកសាលារៀនខុសច្បាប់
  • ធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពលទ្ធផលការងារជូននាយករដ្ឋមន្ត្រី។

កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការការពារជីវចម្រុះដ៏សម្បូរបែបរបស់បឹងទន្លេសាប និងជាការលើកកម្ពស់ជីវភាពរស់នៅរបស់អ្នកស្រុក ដោយឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលចំពោះការគ្រប់គ្រងបរិស្ថាន និងការគាំទ្រសហគមន៍។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តំបន់រ៉ាមសាររបស់កម្ពុជា ត្រូវបានដាក់បញ្ចូលជាបេក្ខភាពជាឧទ្យានបេតិកភណ្ឌអាស៊ាន

ការគាំទ្រជាឯកច្ឆន្ទពីរដ្ឋជាសមាជិកអាស៊ានបានបើកផ្លូវឱ្យតំ […]

ក្រសួងជំរុញគម្រោងអភិវឌ្ឍន៍គោលដៅលម្ហែបៃតង «ទេទឹកពុះ» ខេត្តកំពង់ស្ពឺ ដើម្បីទាក់ទាញទេសចរណ៍

ដឹកនាំដោយលោករដ្ឋមន្ត្រី អ៊ាង សុផល្លែត គម្រោងនេះមានគោលបំ […]

វិទ្យាស្ថាន GGGI ប្តេជ្ញាអភិរក្សជីវៈចម្រុះ ដើម្បីធ្វើឱ្យកម្ពុជាក្លាយជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

កិច្ចព្រមព្រៀងសហប្រតិបត្តិការដែលទើបចុះហត្ថលេខាថ្មីសម្រា […]

ក្រសួងបរិស្ថាន និង WB រួមគ្នាពង្រឹងគ្រប់គ្រងការអភិរក្សតំបន់ការពារលើផ្ទៃដីជាង ៤០ម៉ឺនហិកតា

ក្រសួងបរិស្ថាន និងធនាគារពិភពលោក (World Bank) បានប្តេជ្ញ […]