UNDP សន្យាជួយកៀងគរជំនួយហិរញ្ញវត្ថុសម្រាប់គម្រោងរោងចក្រថាមពលនានានៅកម្ពុជា

UNDP បានសន្យាថា នឹងជួយស្វែងរកជំនួយផ្សេងៗ និងកៀងគរថវិកាពីដៃគូអភិវឌ្ឍន៍នានា ដើម្បីអភិវឌ្ឍវិស័យថាមពលរបស់កម្ពុជា ជាពិសេសលើគម្រោងប្រសិទិ្ធភាពថាមពល និងការប្រយុទ្ធប្រឆាំងបញ្ហាប្រែប្រួលអាកាសធាតុ។

នេះជាការលើកឡើងរបស់លោកស្រី Alissar Chaker ប្រធានUNDP ប្រចាំកម្ពុជាក្នុងជំនួបរវាងឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពលនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១។

ក្នុងជំនួបខាងលើនេះ ភាគីទាំងពីរ បានស្វែងយល់បន្ថែមអំពីទស្សន:វិស័យរបស់ក្រសួង និងគម្រោងអាទិភាពនានាពាក់ព័ន្ធទៅនឹងការអភិវឌ្ឍប្រសិទិ្ធភាពថាមពល ក៏ដូចជាឱកាស និងគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត ដើម្បីបន្តនិងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យថាមពល។

លើសពីនេះ ភាគីទាំងពីរ ក៏បេ្តជ្ញាពង្រឹងការអនុវត្តស្របតាមអនុស្សារណៈយោគយល់គ្នា និងពង្រឹងភាពជាដៃគូ ក្នុងវិស័យថាមពលបន្តទៀត។

ឯកឧត្តមរដ្ឋមន្ត្រី ស៊ុយ សែម បានបង្ហាញនូវគោលដៅនៃការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជា លទ្ធផលការងារ ក៏ដូចជាការរៀបចំគោលនយោបាយជាតិស្តីពីប្រសិទ្ធិភាពថាមពលពាក់ព័ន្ធទៅនឹងបញ្ហាអាកាសធាតុផងដែរ។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-កូរ៉េ ប្តេជ្ញាបង្កើតកម្មវិធីអគារបៃតង ដើម្បីជំរុញឱ្យមានអព្យាក្រឹត្យកាបូនត្រឹមឆ្នាំ២០៥០

ក្រសួងបរិស្ថាន និងវិទ្យាស្ថានវិស្វកម្មស៊ីវិល និងបច្ចេកវ […]

ក្រសួងប្តេជ្ញាប្រើចំណូលលក់ឥណទានកាបូន រៀបចំបន្ទប់ទឹកតាមសាលាឱ្យមានស្ដង់ដារបរិស្ថានបៃតង

រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល បានលើកឡើងថា […]

ក្រសួងបរិស្ថាន៖ ផ្ទៃដីទាំងអស់របស់កម្ពុជាត្រូវបានចែកចេញជា ២១​ប្រភេទ

ទិន្នន័យបឋមនៃការប្រើប្រាស់ដីឆ្នាំ២០២២ ត្រូវបានសិក្សាលម្ […]

ធនាគារពិភពលោកផ្តល់កម្ចី ៦០លានដុល្លារ សម្រាប់អនុវត្តគម្រោងគ្រប់គ្រងកាកសំណល់នៅកម្ពុជា

ធនាគារពិភពលោក(WB) បានផ្តល់ហិរញ្ញប្បទានប្រមាណ ៦០លានដុល្ល […]

ក្រសួងបើកតំបន់សម្បទាន ១៥៥ហិកតា នៅកំពត ឱ្យឯកជនវិនិយោគលើការងាររុករករ៉ែ

ក្រសួងរ៉ែ និងថាមពលបានប្រកាសបើកតំបន់សម្បទានស្វែងរករ៉ែទំហ […]

កម្ពុជានឹងចុះកិច្ចសន្យាលក់ឥណកាបូន ១៥លានតោន ឱ្យទៅក្រុមហ៊ុនអន្តរជាតិ

កម្ពុជាបានយល់ព្រមថានឹងចុះកិច្ចសន្យាលក់ឥណកាបូនចំនួន ១៥លា […]