UNESCO បារម្ភថាគម្រោងរីសតតម្លៃជាង ៣៥០ដុល្លាររបស់ NagaCorp នៅសៀមរាប អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្ត

អង្គការយូណេស្កូ បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូដ៏ធំតម្លៃជាង ៣៥០ លានដុល្លាររបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ដែលជាបេតិកភ័ណ្ឌពិភពលោក ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។

អង្គការយូណេស្កូ បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៧ កុម្ភៈ ថា លទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) បានឱ្យដឹងថា ទាំងអ្នកបច្ចេកទេស និងជំនាញផ្នែកអភិរក្ស សុទ្ធតែយល់ថា គម្រោងនេះអាចប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។

សេចក្ដីប្រកាសបានបន្តថា គម្លាតពីគម្រោងទៅតំបន់អភិរក្ស ក៏ដូចជាសកម្មភាពដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ពិតជាអាចជះឥទ្ធិពលដល់ប្រាសាទអង្គរ ពោលគឺអាចប៉ះពាល់ដល់ការរៀបចំជុំវិញតំបន់អភិរក្ស បញ្ហាបរិស្ថាន និងវត្ថុបុរាណ ដែលជាការងារសំខាន់មួយនៃសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្រៅពីសម្ដែងក្ដីបារម្ភនេះ អង្គការយូណេស្កូក៏នឹងបន្តតាមដានសកម្មភាពរបស់គម្រោងនេះជាបន្តបន្ទាប់។ ក្នុងនោះដែរ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងពិភាក្សាបញ្ហានេះបន្ថែមទៀត នៅសម័យប្រជុំលើកទី ៤៤ នៅខែមិថុនា ដល់ខែ កក្កដា ឆ្នាំ ២០២១ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន NagaCorp បានប្រកាសថានឹងអភិវឌ្ឍគម្រោងនេះកាលពីខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងនេះ។ ក្រុមហ៊ុនអះអាងថា គម្រោងនេះមិនមែនជាកាស៊ីណូទេតែជារមណីយដ្ឋានចំរុះដែលរួមមានជា សណ្ឋាគារ ឧទ្យានទឹក កន្លែងជិះទុកកម្សាន្ត សាលសម្រាប់ប្រជុំ សាលតាំងពិព័រណ វប្បធម៌ និងអាហារដ្ឋាន ជាដើម។ (អានបន្ថែម)

NagaCorp ក៏បានអះអាងទៀតថា គម្រោងនឹងត្រូវសាងសង់ឡើងលើផ្ទៃដីប្រមាណ ៧៥ ហិកតា ដែលក្រៅតំបន់អភិរក្ស។

បើតាមផែនការ ការអភិវឌ្ឍរមណីដ្ឋានលំដាប់អន្តរជាតិនេះ នឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ ២០២៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]