UNESCO បារម្ភថាគម្រោងរីសតតម្លៃជាង ៣៥០ដុល្លាររបស់ NagaCorp នៅសៀមរាប អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្ត

អង្គការយូណេស្កូ បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូដ៏ធំតម្លៃជាង ៣៥០ លានដុល្លាររបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ដែលជាបេតិកភ័ណ្ឌពិភពលោក ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។

អង្គការយូណេស្កូ បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៧ កុម្ភៈ ថា លទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) បានឱ្យដឹងថា ទាំងអ្នកបច្ចេកទេស និងជំនាញផ្នែកអភិរក្ស សុទ្ធតែយល់ថា គម្រោងនេះអាចប៉ះពាល់ដល់រមណីយដ្ឋានអង្គរ។

សេចក្ដីប្រកាសបានបន្តថា គម្លាតពីគម្រោងទៅតំបន់អភិរក្ស ក៏ដូចជាសកម្មភាពដែលក្រុមហ៊ុនគ្រោងនឹងធ្វើ ពិតជាអាចជះឥទ្ធិពលដល់ប្រាសាទអង្គរ ពោលគឺអាចប៉ះពាល់ដល់ការរៀបចំជុំវិញតំបន់អភិរក្ស បញ្ហាបរិស្ថាន និងវត្ថុបុរាណ ដែលជាការងារសំខាន់មួយនៃសម្បត្តិបេតិកភណ្ឌពិភពលោក។

ក្រៅពីសម្ដែងក្ដីបារម្ភនេះ អង្គការយូណេស្កូក៏នឹងបន្តតាមដានសកម្មភាពរបស់គម្រោងនេះជាបន្តបន្ទាប់។ ក្នុងនោះដែរ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក នឹងពិភាក្សាបញ្ហានេះបន្ថែមទៀត នៅសម័យប្រជុំលើកទី ៤៤ នៅខែមិថុនា ដល់ខែ កក្កដា ឆ្នាំ ២០២១ ខាងមុខនេះ។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន NagaCorp បានប្រកាសថានឹងអភិវឌ្ឍគម្រោងនេះកាលពីខែ វិច្ឆិកា ឆ្នាំ ២០២០ កន្លងនេះ។ ក្រុមហ៊ុនអះអាងថា គម្រោងនេះមិនមែនជាកាស៊ីណូទេតែជារមណីយដ្ឋានចំរុះដែលរួមមានជា សណ្ឋាគារ ឧទ្យានទឹក កន្លែងជិះទុកកម្សាន្ត សាលសម្រាប់ប្រជុំ សាលតាំងពិព័រណ វប្បធម៌ និងអាហារដ្ឋាន ជាដើម។ (អានបន្ថែម)

NagaCorp ក៏បានអះអាងទៀតថា គម្រោងនឹងត្រូវសាងសង់ឡើងលើផ្ទៃដីប្រមាណ ៧៥ ហិកតា ដែលក្រៅតំបន់អភិរក្ស។

បើតាមផែនការ ការអភិវឌ្ឍរមណីដ្ឋានលំដាប់អន្តរជាតិនេះ នឹងត្រូវបញ្ចប់នៅត្រឹមឆ្នាំ ២០២៥។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នំានេះ កម្ពុជាទទួលបានមូលនិធិពិសេស $២លាន ពីមេគង្គ-ឡានឆាង ដើម្បីអភិវឌ្ឍគម្រោង ០៨

កម្ពុជា នឹងទទួលបានហិរញ្ញប្បទានចំនួន ២លានដុល្លារអាមេរិក ពីគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៤ សម្រាប់អភិវឌ្ឍគម្រោងចំនួន ០៨។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៤។ ទឹកប្រាក់នៃក្របខណ្ឌមូលនិធិពិសេសនេះ សម្រាប់គម្រោងចំនួន ០៨ គ្របដណ្តប់លើផ្នែកទេសចរណ៍ សកម្មភាព ដោះមីន កសិកម្ម អភិវឌ្ឍន៍ជនបទ ការលើកកម្ពស់ការយល់ដឹងពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ការជំរុញសេដ្ឋកិច្ចក្នុងតំបន់ ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក៏ដូចជាការកសាង សមត្ថភាព និងការគ្រប់គ្រងហានិភ័យទឹកជំនន់។ គួរបញ្ជាក់ថា ក្នុងរយៈពេល ៧ឆ្នាំកន្លងមកនេះ មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ- ឡានឆាង បានផ្តល់ហិរញ្ញប្បទានដល់គម្រោងប្រមាណ ៩០ នៅកម្ពុជា ក្នុងការរួមចំណែកដល់ការកសាងសហគមន៍វាសនារួមគ្នា សម្រាប់បណ្តាប្រទេសមេគង្គ-ឡានឆាងទាំងអស់។ - Video Advertisement -

រោងចក្រផលិតកង់រថយន្តដំបូងបង្អស់ក្នុងខេត្តក្រចេះ តម្លៃ $១៤០លាន បើកដំណើរការជាផ្លូវការហើយ

​រោងចក្រផលិតសំបកកង់យានយន្តរបស់ក្រុមហ៊ុន Newbustar (Cambodia) Tire Co., Ltd. តម្លៃ ១៤០លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល នៅខេត្តក្រចេះ ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ទីប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៤។ រោងចក្រនេះ ត្រូវបានសាងសង់លើផ្ទៃដីចំនួន ៤០ហិកតា ដែលបានបើកការដ្ឋានសាងសង់ កាលពីអំឡុងខែឧសភា ឆ្នាំ២០២៣ កន្លងទៅ។ (អានបន្ថែម) បន្ថែមពីនេះ រោងចក្រនេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខណៈដែលតំបន់សេដ្ឋកិច្ចពិសេសនេះ បានស្រូបយកគម្រោងវិនិយោគលើវិស័យសំខាន់ៗមួយចំនួនដូចជា ការផលិតសម្ភារៈអគ្គិសនី ផ្តុំដំឡើងបន្ទះសូឡា និងការផលិតសំបកកង់យានយន្ត ដែលជាឧស្សាហកម្មថ្មីមានតម្លៃបន្ថែមខ្ពស់ និង ប្រើប្រាស់បច្ចេកវិទ្យាទំនើប។ គួរបញ្ជាក់ថា គិតមកទល់បច្ចុប្បន្ននេះ តំបន់សេដ្ឋកិច្ចពិសេសដែលកំពុងដំណើរការមានចំនួន ២៦តំបន់ ដោយបានស្រូបយកគម្រោងវិនិយោគប្រមាណ ៧៧៥គម្រោង ក្នុងទំហំទុនវិនិយោគប្រមាណ ១០ពាន់លានដុល្លារ និង បានផ្តល់ការងារជូនបងប្អូនកម្មករនិយោជិតប្រមាណ ១៨ម៉ឺនកន្លែង។ ក្នុងនោះ យោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា […]

ក្រុមហ៊ុនហុងកុង ចង់មកវិនិយោគលើឧស្សាហកម្មវាយនភ័ណ្ឌ និងកាត់ដេរនៅកម្ពុជា

វិនិយោគិនហុងកុង មកពីសម្ព័ន្ធក្រុមហ៊ុនហ្វុង បានលើកឡើងថា នាពេលខាងមុខ ខ្លួននឹងពិនិត្យលទ្ធភាពស្វែងរកឱកាសដាក់ទុនវិនិយោគ លើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់នៅតាមតំបន់សេដ្ឋកិច្ចពិសេសរបស់ប្រទេសកម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយគណៈប្រតិភូហុងកុងមកពី សម្ព័ន្ធក្រុមហ៊ុនហ្វុង (FUNG Group) ដឹកនាំដោយ លោក William Kwok Lun Fung អគ្គនាយករងនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង កាលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤។ នាឱកាសនេះ គណៈប្រតិភូនៃសម្ព័ន្ធក្រុមហ៊ុនហ្វុង បានកត់សម្គាល់លើការផ្លាស់ប្តូរមុខមាត់របស់កម្ពុជា ក្នុងការត្រៀមខ្លួនសម្រាប់ទទួលវិនិយោគិនពីបរទេស ពិសេសការគិតគូរពីបរិស្ថាន ការប្រើប្រាស់នូវថាមពលកកើតឡើងវិញ និងការលើកកម្ពស់កម្លាំងពលកម្មរបស់ស្ត្រី ក្នុងវិស័យឧស្សាហកម្មពាក់ព័ន្ធ។ គណៈប្រតិភូខាងលើ ក៏បានបង្ហាញនូវសុទិដ្ឋិនិយម ក្នុងការពិនិត្យលទ្ធភាព និងឱកាសដាក់ទុនវិនិយោគរបស់ខ្លួន មកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខ ដោយផ្តោតជាពិសេសលើឧស្សាហកម្មវាយនភ័ណ្ឌ និងឧស្សាហកម្មកាត់ដេរផលិតសម្លៀកបំពាក់ នៅតាមបណ្តាតំបន់សេដ្ឋកិច្ចពិសេស ដែលមានសក្តានុពលផងដែរ។ ជុំវិញរឿងនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានរំលេចពីសក្តានុពលវិជ្ជមាននានារបស់កម្ពុជា ដែលមានដូចជា៖ សុខសន្តិភាព និងស្ថិរភាពនយោបាយ លំនឹងម៉ាក្រូសេដ្ឋកិច្ច កម្លាំងពលកម្មវ័យក្មេងដែលមានលក្ខណៈរួចរាល់សម្រាប់បរិវត្តកម្មឌីជីថល ហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយដែលបាន […]

រយៈពេល១ឆ្នាំ ខេត្តកំពង់ស្ពឺ ស្រូបទាញវិនិយោគថ្មីបានរហូត ៩៥គម្រោង វ៉ាដាច់ខេត្តទាំងអស់នៅកម្ពុជា

ក្នុងរយៈពេល១ឆ្នាំ ពោលគឺចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែសីហា ឆ្នាំ២០២៤  តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុប ៣៩១គម្រោង ក្នុងនោះឃើញថាខេត្តកំពង់ស្ពឺ បានស្រូបទាញការវិនិយោគថ្មីបានច្រើនជាងគេរហូតដល់ ៩៥គម្រោង វ៉ាដាច់ខេត្តដទៃនៃព្រះរាជាណាចក្រកម្ពុជា ។ យោងតាមរបាយការណ៍ ដែលបង្ហោះដោយ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ កាលពីយប់ថ្ងៃទី ១ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងរយៈពេល១ឆ្នាំ នៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ CDC បានអនុម័តគម្រោងវិនិយោគ ៣៩១ គម្រោង ដែលមានទុនវិនិយោគសរុបជាង ៧,៥ពាន់លានដុល្លារ និងអាចបង្កើតការងារ ៣៤១.០០០ កន្លែង។​ ក្នុងចំណោមគម្រោងវិនិយោគសរុបទាំងនោះ គម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានចំនួន ២៦១គម្រោង និងគម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមានចំនួន ១៣០គម្រោង។ តាមរយៈរបាយការណ៍ខាងលើ ក៏បានបង្ហាញទៀតថា ខេត្តកំពង់ស្ពឺទទួលបានគម្រោងវិនិយោគច្រើនជាងគេ គឺ ៩៥គម្រោង ខណៈតាមពីក្រោយដោយខេត្តស្វាយរៀងទទួលបានគម្រោងវិនិយោគចំនួន ៧៣គម្រោង។ ក្នុងចំណោមគម្រោងវិនិយោគទាំង ៣៩១គម្រោងនេះ ឃើញថាវិស័យឧស្សាហកម្មបានស្រូបទាញទុនវិនិយោគបានរហូតដល់ […]

បច្ចុប្បន្ន ខេត្តកំពង់ស្ពឺ មានរោងចក្រកំពុងដំណើរការសរុបចំនួន ៤២៣, បង្កើតការងារបានជាង ២០ម៉ឹនកន្លែង

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ខេត្តកំពង់ស្ពឹមានរោងចក្រកំពុងដំណើរការសរុបចំនួន ៤២៣កន្លែង ក្នុងនោះមានរោងចក្រថ្មីចំនួន ៣០កន្លែង ទើបបើកដំណើរការក្នុងរយៈពេល៦ខែចុងក្រោយក្នុងឆ្នាំ២០២៤។ នេះបើយោងតាមប្រសាសន៍ ឯកឧត្តម ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ថ្លែងក្នុងជំនួបជាមួយក្រុមវិនិយោគិនចិន ដែលមកពីខេត្តជឺជាំង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤។ នាឱកាសនោះ ឯកឧត្តមអភិបាលបានឱ្យដឹងថា បច្ចុប្បន្នខេត្តមានរោងចក្រសរុបប្រមាណ ៤២៣កន្លែង និងមានសហគ្រាសធុនតូច និងមធ្យមប្រមាណជិត១០០០កន្លែង មានកម្មករ-កម្មការិនីជាង ២សែននាក់ កំពុងធ្វើការ ហើយក្នុងចំណោមរោងចក្រទាំងនោះអ្នកវិនិយោគប្រមាណ ៩០ភាគរយ ជាជនជាតិចិន។ ដោយឡែក បើគិតត្រឹមរយៈពេល៦ខែ ក្នុងឆ្នាំ២០២៤នេះវិញ ខេត្តកំពង់ស្ពឺ មានរោងចក្រចំនួន៣០ ទើបបានបើកទ្វារដំណើរការ និងមានរោងចក្រជាច្រើនផ្សេងទៀតកំពុងសាងសង់។ តាមរយៈជំនួបនេះដែរ ក្រុមវិនិយោគិនចិនទាំងនោះ ក៏បានបង្ហាញពីគោលបំណង់ចង់បោះទុនប្រមាណ៥០លានដុល្លារបន្ថែម ដើម្បីវិនិយោគសាងសង់រោងចក្រផលិតឆ្នាំងចំអិនភីហ្សានៅក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នាពេលខាងមុខឆាប់ៗនេះផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាល ក៏បានអះអាងបន្ថែមពីសក្តានុពលរបស់ខេត្តកំពង់ស្ពឺ ដល់បណ្តារក្រុមអ្នកវិនិយោគបរទេសទាំងនោះថា លទ្ធផលទាំងអស់នេះគឺដោយសារមានការជឿទុកចិត្តលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្រគាំទ្រជាច្រើនដល់បណ្តារអ្នកវិនិយោគជាតិ និងអន្តរជាតិ៕ - Video Advertisement -

គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២ % ហើយ

គិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤ គម្រោងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ដែលមានតម្លៃ ១៥០០លានដុល្លារ ក្នុងដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណ ៨២%ហើយ។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយ AMS Central នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិល បានប្រាប់ប្រភពខាងលើថា បើគិតត្រឹមថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤នេះ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចបានប្រមាណ ៨២ភាគរយហើយ ខណៈនៅសល់មិនដល់ ២០ភាគរយទៀតនោះទេ នឹងត្រូវបញ្ចប់រួចរាល់នៅក្នុងខែតុលា ឆ្នាំ២០២៤ ខាងមុខនេះ។ ឯកឧត្តម ម៉ៅ ហាវណ្ណាល់ បន្តថា៖«ការងារដែលបានសាងសង់រួចរាល់១០០%  រួមមានប៉មត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាស ទីលានចតយន្តហោះសម្រេចបានជាង៩០% ដោយឡែកមជ្ឈមណ្ឌលផ្គត់ផ្គង់ថាមពលរួចរាល់បាន ៨៥% និងការសាងសង់ស្ថានីយអ្នកដំណើរសម្រេចបាន ៨៦%។ សំណង់ដែលសម្រេចបានទាំងអស់នេះ ត្រូវបានចំណាយថវិការអស់ ១២០០ លានដុល្លារនៃថវិការសរុប ១៥០០លានដុល្លារ ខណៈគម្រោងនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន Cambodia Airport Investment Co Ltd (CAIC)»។ […]