Urban Village សហការជាមួយសមាគមអចលនទ្រព្យសកលដើម្បីពង្រឹងការលក់ក្នុងកំឡុងកូវីដ ១៩

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urban Village កាលពីថ្ងៃទី ១៤ កញ្ញា ២០២០នេះ បានចុះអនុស្សរណៈយោគយល់គ្នាជាមួយសមាគមនអចលនទ្រព្យសកល (GRA) ដើម្បីពង្រឹងការលក់របស់ខ្លួន ក្នុងកំឡុងវិបត្តិកូវីដ ១៩។

លោក Ben Li ស្ថាបនិក និងអគ្គនាយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Urban Village បានប្រាប់ទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យថា ៖ «អនុស្សារណៈយោគយល់នេះ គឺដើម្បីជាការជួយគាំទ្រគ្នាទៅវិញទៅមក ពោលគឺ ខាងសមាគម (GRA) នឹងជួយពង្រឹកការលក់ខុនដូរបស់យើង ហើយយើងនឹងជួយគាំទ្រដល់កម្មវិធីផ្សេងៗដល់សមាគមវិញ»។

លោកបានបន្ថែមថា៖ « GRA មានមេដឹកនាំឆ្នើមដូច លោក សំ សុខ នឿន (សេម) ដែលជាបុគ្គលលេចធ្លោនៅក្នុងអចលនទ្រព្យ ដែលតែងតែផ្តោតសំខាន់លើគុណភាព ក៏ដូចជាធ្វើការស្រាវជ្រាវយ៉ាងលម្អិតលើគម្រោងនីមួយៗ។ មុនពេលសហការជាមួយយើង លោក សេម បានខិតខំយកចិត្តទុកដាក់សិក្សាស្រាវជ្រាវលើគម្រោងយើងអស់រយៈពេលជាងកន្លះឆ្នាំ។ នេះជាហេតុផលដែលយើងសហការជាមួយ GRA»។

គួរបញ្ជាក់ផងដែរ គម្រោង Urban Village ដំណាក់កាលទី ២ គឺជាគម្រោងទី ៣ របស់ក្រុមហ៊ុនបន្ទាប់ពីគម្រោង Urban Village ទី១ និង Urban Loft។ គម្រោងដំណាក់កាលទី ២ បច្ចុប្បន្នកំពុងបុកគ្រឹះ ដែលបានប្រមាណ ៤៥០ សសរហើយ ក្នុងចំណោមសសរសរុប ៥៤០ ។

ចំពោះដំណាក់កាលទី ២ គឺគ្រោងនឹងបញ្ចប់ការសាងសង់នៅខែ មិថុនា ឆ្នាំ ២០២៣ ខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]