Urbanland ប្រកាសផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរី និងគម្រោងផ្សារទំនើបលើផ្លូវជាតិលេខ ២
ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈ្នះពាន Urbanland កាលពីថ្មីៗនេះ បានប្រកាសពីផែនការពង្រីកប្លុកថ្មីនៃបុរីចន្ទគីរីរបស់ខ្លួន ព្រមនឹងគម្រោងអភិវឌ្ឍផ្សារទំនើបដ៏ថ្មីស្រឡាងស្របនឹងផ្លូវជាតិលេខ២ ដើម្បីបម្រើជូនដល់អ្នករស់នៅក្នុងបុរី និងអ្នកធ្វើដំណើរកាត់។
គម្រោងបុរីចន្ទគីរី ដែលមានទីតាំងនៅលើផ្លូវជាតិលេខ២ ចម្ងាយប្រមាណ ៥នាទី ពីមហាវិថីសម្តេច ហ៊ុន សែន ជាគម្រោងបុរីដែលទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជនកន្លងមក។
មកដល់សព្វថ្ងៃ បុរីនេះត្រូវបានលក់ដាច់អស់ ៨៥% រួចមកហើយ ដោយមាននៅសល់ប្រភេទផ្ទះប្រណីតដែលកំពុងពេញនិយមតែមួយចំនួនតូចទៀតប៉ុណ្នោះ។
គម្រោងអភិវឌ្ឍន៍ប្លុកថ្មីនៃបុរីនេះ នឹងត្រូវបានសាងសង់លើផ្ទៃដី ៤,៣ ហិកតាបន្ថែម នៅភាគខាងកើតនៃគម្រោងសព្វថ្ងៃ ហើយនឹងចាប់បើកសម្ពោធលក់ជាផ្លូវការចាប់ពីថ្ងៃទី ២៣ ខែតុលាខាងមុខនេះតទៅ។
ការរចនាគម្រោងថ្មីនេះយកចិត្តទុកដាក់លើការរស់នៅជាសហគមន៍ និងការរស់នៅដែលពោរពេញដោយធម្មជាតិ តាមរយៈការបង្កើតបរិក្ខារកាន់តែសម្បូរបែប ដែលមានដូចជាសាលា អាងទឹកឆ្លុះ វាលស្មៅ ទីធ្លាតាំងសមាធិ និងសាលហាត់យោហ្គាជាដើម។
បរិក្ខារទាំងនេះនឹងផ្តល់នូវភាពងាយស្រួល និងបរិយាកាសរស់នៅដែលស្ងប់ស្ងាត់មួយសម្រាប់អ្នករស់នៅក្នុងបុរីទាំងមូល និងល្អឥតខ្ចោះសម្រាប់ការរស់នៅជាលក្ខណៈគ្រួសារដែលមានសមាជិកច្រើន។
ជាងនេះទៅទៀត ក្រុមហ៊ុន Urbanland ក៏មានគម្រោងសាងសង់ផ្សារទំនើបដ៏ថ្មីស្រឡាងមួយនៅតាមបណ្តោយផ្លូវជាតិលេខ ២ ផ្ទាល់។
អ្នករស់នៅក្នុងបុរី ក៏ដូចជាសហគមន៍អ្នករស់នៅជុំវិញបុរី នឹងរីករាយជាមួយនឹងជម្រើសកន្លែងទិញម្ហូបអាហារ គ្រឿងទេស និងរបស់ចាំបាច់ជាច្រើនសម្បូរបែប ក៏ដូចជាការប្រើប្រាស់់សេវាកម្មផ្សេងៗដូចជាម៉ាស៊ីន ATM ធនាគារ មន្ទីរពេទ្យ និងមន្ទីរព្យាបាលមាត់ធ្មេញជាដើម។
អ្នករស់នៅក្នុងបុរីក៏អាចដើរ ឬជិះកង់ពីក្នុងបុរីមកកាន់ផ្សារទំនើបនេះ ក៏ដូចជាតាមផ្លូវជាតិលេខ ២ យ៉ាងងាយស្រួលផងដែរ។
ផ្សារទំនើបនឹងសាងសង់លើផ្ទៃដី ៨ ០០០ ម៉ែត្រការ៉េ ដោយបូករួមនឹងទីធ្លាជួបជុំផ្សេងៗ ព្រមនឹង កន្លែងអង្គុយជាជាន់ៗដ៏ធំទូលាយ ដែលនឹងដើរតួជាកន្លែងហាត់ប្រាណរួម ហាត់យោហ្គា ផ្សារសហគមន៍ប្រចាំសប្តាហ៍ និងជាកន្លែងរៀបចំកម្មវិធីជាច្រើនផ្សេងៗទៀត ជាដើម។
កម្មវិធីសម្ពោធនឹងធ្វើឡើងនៅថ្ងៃទី ២៣-២៤ និងថ្ងៃទី ២៩-៣១ ខែតុលាខាងមុខនេះ សូមអញ្ជើញមកចូលរួម ដើម្បីស្វែងយល់បន្ថែម និងទទួលបានឱកាសបញ្ចុះតម្លៃផ្សេងៗ។
គួរបញ្ជាក់ថា ក្រុមហ៊ុនUrbanland ក៏បានចុះMoU ជាមួយធនាគារដៃគូ ៣ រួមមានធនាគារ ប្រេដ ធនាគារ ស៊ីអាយអឹមប៊ី ភីអិលស៊ី និងធនាគារ ជេ ត្រាស់ រ៉ូយាល់ផងដែរ ដើម្បីផ្តល់ជម្រើសបង់ប្រាក់ ដែលភាពងាយស្រួលដល់អតិថិជន។
សម្រាប់ពត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់ urbanlandasia.com.
——————————–
អំពី អឺបេនលែន ( Urbanland)
ក្រុមហ៊ុន អឺបេនលែន (Urbanland)គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យក្នុងស្រុកមួយដែលមានគោលដៅបង្កើតកន្លែងដែលមានភាពច្នៃប្រឌិតខ្ពស់ដើម្បីឲ្យគ្រប់គ្នារស់នៅ ធ្វើការ និង កម្សាន្ដ ជាមួយការប្ដេជ្ញាទៅលើ គុណភាព ភាពឋិតថេរ និងភាពផ្ចិតផ្ចង់។ ក្រុមហ៊ុន អឺបេនលែន (Urbanland) បានបង្កើតឡើងនៅ ឆ្នាំ ២០១៣ ដោយលោកស្ថាបត្យករ កាំង ហុក ដោយលោកជឿជាក់ថា ការផ្ដោតលើតម្រូវការអ្នករស់នៅជា ចម្បង គឺជាយុទ្ធសាស្រ្តដ៏ល្អដើម្បីជួយលើកកម្ពស់គុណភាព រស់នៅរបស់ពួកគេ និងបង្កើតនូវបរិយាកាសដែលមានផាសុកភាពជាងមុន។
ក្រុមហ៊ុនអឺបេនលែន (Urbanland) ក៏ជាសមាជិកមួយនៃសហព័ន្ធក្រុមហ៊ុន ISI GROUP ដែលជាក្រុមហ៊ុនក្នុងស្រុកខ្នាតធំមួយដែលមានបទពិសោធន៍រហូតដល់២២ឆ្នាំនៅក្នុងវិស័យសំណង់។ ក្រុមហ៊ុនអឺបេនលែន (Urbanland) ត្រូវបានទទួលស្គាល់តាមរយៈការបង្កើតនូវគម្រោង ប្រណីតៗពោរពេញដោយភាពច្នៃប្រឌិតដោយ ប្រើប្រាស់នូវការរចនាផ្ដោតលើតម្រូវការអ្នករស់នៅជាចម្បងដែលឆ្លុះបញ្ចាំងតាមរយៈគម្រោងអភិវឌ្ឍន៍ដែលជាប់ជ័យលាភីរួមមាន Raintree (អគារការិយាល័យ និងពាណិជ្ជកម្ម), Embassy Residences and Embassy Central (ខុនដូបែបប្រណីត) និងសណ្ឋាគាររចនាម៉ូដបែបប្រណីតដំបូង គេនៅក្រុងសៀមរាប Treeline Urban Resort ក៏ដូចជាគម្រោងបុរីចន្ទគីរី ដែលជាគម្រោងបុរីដំបូងគេបង្អស់របស់ក្រុមហ៊ុនដែលមានទីតាំងនៅលើផ្លូវ ជាតិលេខ 2។
សម្រាប់ពត៌មានបន្ថែមសូមអញ្ជើញចូលទៅកាន់ urbanlandasia.com.



- Video Advertisement -