ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មនាំចូលកម្ពុជា កើនជាង១៨% ខណៈទំហំនាំចេញកើនឡើងជាង ១៤%
នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មនាំចូលមានជាង ៣០ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨,៧% ធៀបនឹងឆ្នាំ២០២៤ ខណៈទំហំពាណិជ្ជកម្មនាំចេញមានចំនួន ជាង៣០ប៊ីលានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៤,៦% ធៀបនឹងឆ្នាំ២០២៤ ផងដែរ។ នេះបើយោងតាមកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង អគ្គនាយកដ្ឋានគោលនយោបាយ អគ្គនាយកដ្ឋានពន្ធដារ ព្រមទាំងថ្នាក់ដឹកនាំនិងមន្ត្រីពាក់ព័ន្ធនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជានៅទូទាំងប្រទេស នៅអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា កាលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦។ នៅក្នុងកិច្ចប្រជុំនោះ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានឱ្យដឹងថា នៅឆ្នាំ២០២៥ ទំហំពាណិជ្ជកម្មនាំចូលមានចំនួន ៣៣ ៨៨២,២ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១៨,៧% ធៀបនឹងឆ្នាំ២០២៤ ដែលក្នុងនោះទំនិញនាំចូលសំខាន់ៗមានជាអាទិ៍ ផលិតផលតេលសិលា យានយន្តនិងគ្រឿងចក្រ វត្ថុធាតុដើមវាយនភ័ណ្ឌ វត្ថុធាតុដើមកម្មន្តសាល គ្រឿងម៉ាស៊ីនបម្រើដល់គម្រោងវិនិយោគ គ្រឿងសំណង់ សារធាតុគីមី គ្រឿងឧបភោគបរិភោគ និងទំនិញចម្រុះផ្សេងទៀត។ ចំណែកឯទំហំពាណិជ្ជកម្មនាំចេញវិញ លោកបន្តថា កម្ពុជាសម្រេចបានចំនួន ៣០ ៤២៦,១ លានដុល្លារអាម៉េរិក […]
៨ខែ កម្ពុជារកចំណូលបានជិត ៣៥០លានដុល្លារ ពីការនាំចេញអង្ករជិត ៥០ម៉ឺនតោន
ក្នុងរយៈពេល៨ខែ ពោលគិតចាប់ពីខែមករា-សីហា នៃឆ្នាំ២០២៥ កម្ពុជាបាននាំអង្ករចេញទៅកាន់ទីផ្សារអន្តរជាតិបានចំនួន ៤៧២.៨០៣តោន គិតជាទឹកប្រាក់បានចំនួន ៣៤៨.១៨លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។ ប្រភពដដែលបានឱ្យដឹងថា ក្នុងរយៈពេល៨ខែ នៃឆ្នាំ២០២៥ កម្ពុជាបាននាំចេញអង្ករបានចំនួន ៤៧២.៨០៣តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥១ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៦ ដោយក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបមានចំនួន ២៦ ក្នុងបរិមាណអង្ករចំនួន ២២. ៦៩១តោន គិតជាទឹកប្រាក់ចំនួន ១៧៦.៣៣លានដុល្លារ។ ជាមួយគ្នានេះ បាននាំចេញទៅកាន់ប្រទេសចិន និងហុងកុង ចំនួន ១១៦.៣២០តោន គិតជាទឹកប្រាក់ចំនួន ៦៨,៨៦លានដុល្លារ។ លើសពីនេះ បាននាំចេញទៅកាន់ប្រទេសក្នុងអាស៊ាន ចំនួន ៧ប្រទេស ក្នុងបរិមាណចំនួន ៦២.១៥៨ តោន គិតជាទឹកប្រាក់ចំនួន ៤៣,៥០លានដុល្លារ និងទៅកាន់គោលដៅ ៣២ប្រទេស ផ្សេងទៀតមានដូចជា៖ អាហ្វ្រិក មជ្ឈឹម បូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន។ល។ បានចំនួន ៦៧.៤១១ […]
ក្រុមហ៊ុន Agro King ប្រកាសប្រមូលទិញកសិផលខ្មែរ ៤ប្រភេទ សម្រាប់នាំចេញទៅវៀតណាម
ក្រុមហ៊ុន Agro King Trading Co.ltd ប្រកាសថានឹងប្រមូលទិញកសិផលកម្ពុជាចំនួន៤ប្រភេទ រួមមាន ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង សម្រាប់នាំចេញទៅកាន់ទីផ្សារប្រទេសវៀតណាម។ នេះបើតាមឯកឧត្តម គី ច័ន្ទរំដួល អនុរដ្ឋលេខាធិការក្រសួងកសិកម្ម ក្នុងឱកាសអញ្ជើញដឹកនាំសម្របសម្រួលក្រុមហ៊ុនទិញលក់ Agro King នៅក្នុងខេត្តប៉ៃលិន នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥។ ក្នុងឱកាសនេះដែរ ឯកឧត្តម បានឱ្យដឹងថា ក្រុមហ៊ុន Agro King Trading Co.ltd ជាបុត្រសម្ព័ន្ធក្រុមហ៊ុន Hong Nga Saigon Co.Ltd. នឹងធ្វើការប្រមូលទិញកសិផលកម្ពុជាចំនួន ៤ប្រភេទ ក្នុងនោះរួមមាន ដំឡូងមី ពោតក្រហម គ្រាប់ស្វាយចន្ទី និងគ្រាប់សណ្ដែកសៀង ទៅប្រទេសវៀតណាម។ ឯកឧត្តមបន្តថា ក្រុមហ៊ុននេះ គ្រោងបញ្ជារទិញគ្រាប់ពោតក្រហម ចំនួន ៥០ម៉ឺនតោន, ដំឡូងមី (បកសំបក និងកាប់ដោយដៃ) ចំនួន ៣ម៉ឺនតោន, គ្រាប់ស្វាយចន្ទី […]
ក្រុមហ៊ុន Argentem របស់អាមេរិក បង្ហាញចេតនាចង់បោះទុនវិនិយោគលើវិស័យហិរញ្ញវត្ថុនៅកម្ពុជា
ក្រុមហ៊ុន Argentem Creek របស់សហរដ្ឋអាមេរិក បានបង្ហាញពីចេតនាចង់វិនិយោគលើវិស័យហិរញ្ញវត្ថុនៅប្រទេសកម្ពុជា ខណៈបច្ចុប្បន្នក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយធនាគារជាតិនៃកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងពិភាក្សាលើរឿងនេះរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សារវាងលោកជំទាវ ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ជាមួយលោក Maarten Terlouw ប្រធាន និងសហប្រធានផ្នែកវិនិយោគរបស់ក្រុមហ៊ុនអាមេរិក Argentem Creek កាលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកប្រធានប្រតិបត្តិ និងសហស្ថាបនិកក្រុមហ៊ុនបានឱ្យដឹងថា ក្រុមហ៊ុន Argentem Creek គឺជាក្រុមហ៊ុនបណ្តាក់ទុនវិនិយោគដ៏សំខាន់មួយក្នុងក្រុមហ៊ុន Salmon Group ដែលជាប្រតិបត្តិករបច្ចេកវិទ្យាហិរញ្ញវត្ថុនៅប្រទេសហ្វីលីពីន និងកំពុងស្វែងរកឱកាសវិនិយោគ និងពង្រីកអាជីវកម្មរបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់ ដែលក្នុងនោះក៏មានប្រទេសកម្ពុជាផងដែរ។ លោកបន្តថា អាជីវកម្មរបស់ក្រុមហ៊ុន Salmon Group គឺជាគំរូអាជីវកម្មដែលផ្តោតលើហិរញ្ញវត្ថុឌីជីថល និងសារៈសំខាន់នៃបទប្បញ្ញាត្តិដែលមានភាពអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍនវានុវត្តហិរញ្ញវត្ថុថែមទៀត។ ជាការឆ្លើយតប លោកជំទាវ ជា សិរី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍របស់ក្រុមហ៊ុនខាងលើដែលចង់វិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ខណៈលោកជំទាវក៏បានលើកឡើងពីច្បាប់ស្តីពីវិនិយោគកម្ពុជាដែលមានលក្ខណៈបើកចំហរសម្រាប់វិនិយោគិនបរទេស ព្រមទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុដែលមានលក្ខណៈអំណោយផល។ លើសពីនេះ លោកជំទាវបានណែនាំ និងផ្តល់អនុសាសន៍ពីជម្រើសសំខាន់ៗមួយចំនួនសម្រាប់ការចូលមកវិនិយោគក្នុងវិស័យហិរញ្ញវត្ថុកម្ពុជាលើកដំបូងឱ្យទទួលបានជោគជ័យ ដើម្បីផ្តល់ជាសារដ៏សំខាន់ក្នុងការផ្តល់ទំនុកចិត្តនិងការទាក់ទាញវិនិយោគបន្ថែមទៀតមកកម្ពុជា។ តាមរយៈជំនួបនោះដែរ […]
បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសទាំងអស់នៅកម្ពុជា កំពុងជួយជំរុញការនាំចេញបានជាង ២៣% នៃការនាំចេញសរុប
មកទល់បច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសចំនួន៤៤ ដែលកំពុងជួយជំរុញប្រតិបត្តិការនាំចេញផលិតផលក្នុងស្រុកបានរហូតដល់ ២៣ភាគរយ ទៅ ២៥ភាគរយ នៃការនាំចេញសរុបរបស់កម្ពុជាទៅកាន់ទីផ្សារពិភពលោកចាប់ពីឆ្នាំ២០២២ ដល់ឆ្នាំ២០២៤។ នេះបើតាមការលើកឡើងរបស់លោកបណ្ឌិត សរ សិនិរ៉ា អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា នាពេលថ្មីៗនេះ ក្នុងសិក្ខាសាលាស្តីពីការជំរុញការវិនិយោគបៃតងក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា។ ចំណែកលោក សួន សុផល អគ្គលេខាដ្ឋានរងនៃគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏បានឱ្យដឹងទៀតថា ចាប់ឆ្នាំ២០១១ ដល់ខែតុលា ឆ្នាំ២០២៤ ទំនិញដែលផលិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសបានរួមចំណែកក្នុងការនាំចេញរបស់កម្ពុជាបានរហូតដល់ ៣២,៦ពាន់លានដុល្លារ។ គួររំលឹកថា គិតត្រឹមឆ្នាំ២០២៤ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសរហូតដល់ទៅ ៤៤តំបន់ កំពុងជួយផ្តល់កម្លាំងពលកម្មបានប្រមាណ ១៨៧.០០០កន្លែង និងបានចូលរួមជំរុញការធ្វើពិពិធកម្មខុស្សាហកម្ម សម្រាប់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានការរីកចម្រើនផងដែរ។ (អានបន្ថែម) យ៉ាងណាមិញ បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ទំហំពាណិជ្ជកម្មនាំចេញ-នាំចូលសរុបរបស់កម្ពុជា បានឈានដល់ជាង ៥៥ពាន់លានដុល្លារ កាលពីឆ្នាំ ២០២៤ ខណៈត្រឹមរយៈពេល៥ខែ គិតពីខែមករា ដល់ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ មានទំហំជាង ២៥ពាន់លានដុល្លារ។ (អានបន្ថែម និងបន្ថែម) នៅពេលដែលប្រទេសកម្ពុជាពង្រីកជំហានសេដ្ឋកិច្ចរបស់ខ្លួននៅលើឆាកពិភពលោក កំណើននៃតំបន់សេដ្ឋកិច្ចពិសេសពិតជានឹងដើរតួយ៉ាងសំខាន់ក្នុងផ្លូវឆ្ពោះទៅរកការអភិវឌ្ឍន៍ប្រកបដោយចីរភាព និងការអនុវត្តការនាំចេញដ៏រឹងមាំ។ […]
រយៈពេលជិតកន្លះឆ្នាំនេះ កម្ពុជាលក់សំបុត្រទេសចរណ៍បានជាង ២៥លានដុល្លារ
ក្នុងរយៈពេល៥ខែ គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥នេះ កម្ពុជារកចំណូលបាន ២៥.៦១២.៧៩៧ដុល្លារ ពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានល្បីៗដូចជា ប្រាសាទអង្គរ, ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូកកម្សាន្ត។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយគ្រឹះស្ថានអង្គរនៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៥។ របាយការណ៍ខាងលើបានឱ្យដឹងថា ក្នុងរយៈពេលជិតកន្លះឆ្នាំមកនេះ (៥ខែដើមឆ្នាំ២០២៥) កម្ពុជាទទួលបានភ្ញៀវទេសចរបរទេសចំនួន ៥២៧.៥៧៧នាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ បើគិតជាទឹកប្រាក់មានចំនួនសរុប ២៤.៥៦៩.០២៤ដុល្លារ កើន ១០,៦៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ដោយឡែកការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរក្នុងខែឧសភា តែឯង អាចរកចំណូលបានប្រមាណ ២.៣៦០.២១៤ដុល្លារ ពីភ្ញៀវទេសចរបរទេសចំនួន ៥២.៧៦៧នាក់ កើនឡើង ៣,១០% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៤។ ក្រៅពីចំណូលបានពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ គ្រឹះស្ថានអង្គរបានរកចំណូលបន្ថែមពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានផ្សេងៗទៀត រួមមាន៖ ប្រាសាទកោះកែរ, ប្រាសាទបេងមាលា, ភ្នំក្បាលស្ពាន និងការជិះទូក បើគិតជាទឹកប្រាក់សរុបបានចំនួន ១.០៤៣.៧៧៣ដុល្លារ។ ដើម្បីបង្កើនបទពិសោធន៍ដល់ភ្ញៀវអន្តរជាតិ ទាំងរដ្ឋាភិបាលកម្ពុជា និងមូលនិធិអង្គរ បានអនុវត្តគំនិតផ្តួចផ្តើមជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់វិស័យទេសចរណ៍។ ផែនការទាំងនេះផ្តោតលើការទាក់ទាញអ្នកធ្វើដំណើរមកពីជុំវិញពិភពលោក ដោយសង្កត់ធ្ងន់លើបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា និងទេសភាពធម្មជាតិដ៏គួរឱ្យភ្ញាក់ផ្អើល។(អានបន្ថែម, បន្ថែម និងបន្ថែម) - Video Advertisement […]


English

