វិនិយោគិនបោះទុនជាង២៩៥លានដុល្លារសាងសង់សណ្ឋាគារ និងរោងចក្រសូឡា

ក្រុមហ៊ុនចំនួន៣ នឹងបោះទុនវិនិយោគសរុបប្រមាណជាង ២៩៥លានដុល្លារអាមេរិក ដើម្បីសាងសង់សណ្ឋាគារលំដាប់ផ្កាយ និងរោងចក្រសូឡានៅខេត្តព្រះសីហនុ ខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

កាលពីថ្ងៃទី ២៩ ខែ សីហា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬ ហៅកាត់ថា CDC បានអនុញ្ញាតឲ្យក្រុមហ៊ុន Hai Gang Grand Hotel Co.,Ltd សាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ ៥ ដែលមានបន្ទប់ចំនួន៩០០បន្ទប់ ស្ថិតក្នុង ភូមិ៦ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគចំនួនប្រមាណជា ១៥៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៨១ កន្លែង។

ក្នុងនោះដែរ ក្រុមហ៊ុន Xigang V-Continent International Investment Co.,Ltd ក៏ទទួលបានការអនុញ្ញាតឲ្យសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ដែលមានបន្ទប់ ចំនួន១១១១បន្ទប់ ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្រោមទុនវិនិយោគប្រមាណជា ២២៦លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៦៦៨កន្លែង។

ដោយឡែក ចំពោះក្រុមហ៊ុន Scheitec Sustainable Co.,Ltd វិញ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានអនុញ្ញាតឲ្យក្រុមហ៊ុនសាងសង់ស្ថានីយផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យ កម្លាំង៦០ មេហ្គាវ៉ាត់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ក្រោមទុនវិនិយោគប្រមាណ ៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។

ជាងនេះទៅទៀត ក្រុមហ៊ុនដដែល ក៏នឹងសាងសង់រោងចក្រផលិតថាមពលអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យមួយកន្លែងទៀតស្ថិតនៅភូមិរមាស ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមទុនវិនិយោគប្រមាណ ៥៨លានដុល្លារអាមេរិក។ រោងចក្រនេះ មានកម្លាំងផលិតអគ្គិសនីបានដល់ទៅ៦០ មេហ្គាវ៉ាត់ និងអាចបង្កើតការងារបានចំនួន ៣៥កន្លែង។

គួររម្លឹកផងដែរថា ថ្មីៗនេះ CDC ក៏បានអនុម័តគម្រោងវិនិយោគតម្លៃជាង៣៦លានដុល្លារអាមេរិកនៅខេត្តព្រះសីហនុផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ការដកខ្លួនរបស់ទីភ្នាក់ងារ USAID ត្រួសត្រាយផ្លូវសម្រាប់ការពង្រីកឥទ្ធិពលរបស់ចិននៅកម្ពុជា និងអាស៊ាន

ការបង្កកជំនួយ USAID ភ្លាមៗក្រោមរដ្ឋបាលអាមេរិកថ្មីរបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបញ្ឈប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍន៍សំខាន់ៗនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយ នយោបាយដកថយនេះ បានបន្សល់ទុកចន្លោះប្រហោងឥទ្ធិពលផ្នែកភូមិសាស្ត្រនយោបាយ ដែលនឹង ក្លាយឪកាសដ៏ល្អសម្រាប់ប្រទេសចិនចូលមកបំពេញជំនួស។ ជំនួយបរទេសជិត ៦៨ ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិក ធ្លាប់បានជួយបន្តពីឆ្នាំ ២០២៣ ដល់ប្រទេសនៃអនុតំបន់ទន្លេមេគង្គក្នុងមាន ប្រទេសកម្ពុជាផង ឥឡូវនេះត្រូវបានកាត់ផ្តាច់ ហើយការសម្រេចចិត្តនេះ បានប៉ះពាល់ ដល់មនុស្សរាប់ លាននាក់ដែលកំពុងពឹងផ្អែកលើកម្មវិធីទាំងនេះ យោងតាមសារៈព័ត៌មាន scmp.com រាយការណ៍កាលពីថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥។ ការសម្រេចចិត្តនេះ ផ្តើមចេញពីគោលនយោបាយ “អាមេរិកមុនគេ America First” របស់លោក ដូណាល់ ត្រាំ និងគម្រោងមូលនិធិមត៌ក ២០២៥ ( Heritage Foundation’s 2025) បានធ្វើឱ្យមាន ការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមមហាជន និងអ្នកជំនាញក្នុងតំបន់ ដោយក្រុមអ្នកស្រាវជ្រាវ បានព្រមានអំពីផលវិបាកសេដ្ឋកិច្ច និងនយោបាយរយៈពេលវែង។ យោងតាមលោក Grace Stanhope សហការីស្រាវជ្រាវរបស់វិទ្យាស្ថាន […]

ឆ្នាំ២០២៥នេះ រដ្ឋាភិបាលកម្ពុជាសម្រេចបញ្ចេញថវិកាជាង $១៨លាន សម្រាប់ពង្រឹងវិស័យសុខាភិបាល

ក្នុង​វិធានការ​ដ៏សំខាន់​មួយ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ថែទាំ​សុខភាព រដ្ឋាភិបាល​កម្ពុជា​បាន​ប្រកាស​បញ្ចេញ​ថវិកា​ជាង ១៨លាន​ដុល្លារ​ក្នុង​ឆ្នាំ ២០២៥ ក្នុង​គោលបំណង​ពង្រឹង​វិស័យ​សុខាភិបាល។ កញ្ចប់ថវិកាមួយនេះនឹងផ្តោតជាចម្បងលើការលើកកម្ពស់សមត្ថភាពរបស់អង្គភាពថែទាំអ្នកជំងឺ (ICU) នៅមន្ទីរពេទ្យបង្អែកស្រុកកម្រិត២ និងការផ្គត់ផ្គង់ឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗ។ នេះបើតាមការប្រកាសរបស់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សាចំនួន ២.៥៥១នាក់ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥។ សម្តេចបានបញ្ជាក់ថា ការវិនិយោគនេះនឹងមានសារៈសំខាន់សម្រាប់ដោះស្រាយតម្រូវការផ្នែកវេជ្ជសាស្ត្របន្ទាន់ ដោយអនុញ្ញាតឲ្យអ្នកជំងឺដែលត្រូវការការវះកាត់ជាបន្ទាន់មកព្យាបាលនៅតាមមូលដ្ឋាន ជំនួសការផ្ទេរទៅមន្ទីរពេទ្យខេត្ត។ បច្ចុប្បន្ននេះ កម្ពុជាមានមន្ទីរពេទ្យបង្អែកស្រុកដែលត្រូវបង្កើនសមត្ថភាពលើការជួយសង្គ្រោះបឋមសម្រាប់ធ្វើការវះកាត់តាមលក្ខណៈស្តង់ដារ មានចំនួន ៩៨កន្លែង ប៉ុន្តែក្នុងនោះមានតែជាង ២០កន្លែងប៉ុណ្ណោះ ដែលមានសមត្ថភាពគ្រប់គ្រាន់សម្រាប់ធ្វើការវះកាត់ ហើយនៅសល់ ៦១កន្លែងទៀតដែលខ្វះឧបករណ៍ និងអគារ។ សម្តេចនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីភាពចាំបាច់ក្នុងការធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពថែទាំបឋម ដើម្បីធានាបាននូវលទ្ធផលសុខភាពកាន់តែប្រសើរឡើងសម្រាប់ប្រជាពលរដ្ឋ។ ដើម្បីគាំទ្រគំនិតផ្តួចផ្តើមនេះ រាជរដ្ឋាភិបាលបានប្តេជ្ញាធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ICU នៅក្នុងមន្ទីរពេទ្យទាំងនេះ ដោយនឹងរួមបញ្ចូលការផ្តល់ឧបករណ៍វេជ្ជសាស្ត្រសំខាន់ៗដូចជាម៉ាស៊ីនមន្ទីរពិសោធន៍ និងម៉ាស៊ីនថតកាំរស្មីអ៊ិច ក្នុងគោលបំណងលើកកម្ពស់គុណភាពនៃការថែទាំដែលមានសម្រាប់អ្នកជំងឺ។ ការវិនិយោគជាយុទ្ធសាស្ត្រនេះ ត្រៀមរួចជាស្រេចក្នុងការធ្វើឱ្យមានផលវិជ្ជមានជាច្រើន ធ្វើឱ្យមន្ទីរពេទ្យអាចបម្រើសហគមន៍របស់ពួកគេបានប្រសើរជាងមុន និងទីបំផុតក៏អាចជួយសង្គ្រោះជីវិតមនុស្សបាន។ ការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលនេះបានឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់របស់ខ្លួនក្នុងការធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានការថែទាំសុខភាព និងគុណភាពនៅទូទាំងប្រទេសផងដែរ។ - Video Advertisement -

ក្រុមហ៊ុនចិន ICAP បង្ហើបពីផែនការចង់វិនិយោគផលិតគ្រឿងបង្គុំរថយន្តអគ្គិសនីនៅកម្ពុជា

ក្រុមហ៊ុន Infinite Capital Holding Company (ICAP) មកពីប្រទេសចិន កំពុងស្វែងរកឱកាសវិនិយោគនៅកម្ពុជាដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនីផងដែរ។ នេះបើតាមជំនួបរវាងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និង លោក Zhang Chaomin ប្រធាន និងជាអគ្គនាយកប្រតិបត្តិ កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ ក្នុងជំនួបនេះ លោកប្រធានក្រុមហ៊ុន បានលើកឡើងអំពីប្រតិបត្តិការអាជីវកម្ម ក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់ក្រុមហ៊ុនជាមួយដៃគូផ្សេងៗ ក្នុងនោះក្រុមហ៊ុនបានផ្ដោតលើការវិនិយោគទៅលើវិស័យការផលិតសម្ភារថ្មី, បច្ចេកវិទ្យាបញ្ញានិមិ្មត (AI), សឺមីកុងឌុចទ័រ (Semiconductor), និងសរសៃកាបូន (Carbon Fiber) ជាដើម។ ទន្ទឹមគ្នានោះដែរ លោកប្រធានក្រុមហ៊ុន ក៏បានបង្ហើបប្រាប់សម្ដេចនាយករដ្ឋមន្រ្ដីហ៊ុន ម៉ាណែត អំពីចំណាប់អារម្មណ៍របស់ក្រុមហ៊ុនក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា ដោយផ្តោតលើវិស័យយានយន្ដប្រើប្រាស់ថាមពលស្អាត​ (រថយន្តអគ្គិសនី) ក៏ដូចជាការផលិតនូវគ្រឿងបង្គុំរថយន្តអគ្គិសនី។ ជាការឆ្លើយតប សម្ដេចនាយករដ្ឋមន្រ្ដីបានសម្តែងនូវការគាំទ្រចំពោះក្រុមហ៊ុនដែលបានបង្ហាញចំណាប់អារម្មណ៍នៅក្នុងការស្វែងរកឱកាសវិនិយោគនៅប្រទេសកម្ពុជា ដោយបានគូសបញ្ជាក់អំពីសារៈសំខាន់ និងភាពចាំបាច់របស់កម្ពុជានៅក្នុងការលើកទឹកចិត្តដល់បណ្ដាក្រុមហ៊ុនវិនិយោគ ក្នុងការស្វែងរកឱកាសវិនិយោគទៅលើវិស័យផលិតគ្រឿងបង្គុំរថយន្ត ក៏ដូចជាខ្សែច្រវាក់ផ្គត់ផ្គង់នានា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក, តំបន់ និងពិភពលោក។ សម្តេចនាយករដ្ឋមន្រ្ដី ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តសិក្សាឱ្យបានលម្អិត […]

ស្ពានឆ្ពោះសម្រាប់អនាគត៖ របៀបដែលឌីជីថលភ្លោះជួយស្តារបន្ទាប់គ្រោះមហន្តរាយទឹកជំនននៅរដ្ឋ Kentucky

ដោយ ថូម៉ាស ខេលណឺ  នៅខែកក្កដា ឆ្នាំ 2022 លោក បេន ស៊ីណាបេរី បានមើលព័ត៌មានជាមួយក្តីបារម្មណ៍ជាខ្លាំង ខណៈដែលទឹកជំនន់មានភ្លៀងធ្លាក់រហូតដល់ 16 អ៊ីង នៅក្នុងតំបន់មួយចំនួន ដែលវាបានជនលិចនៅភាគខាងកើតរដ្ឋ Kentucky និងជាទឹកជំនន់ដែលបង្កមហន្តរាយខ្លាំង។ ជ្រលងភ្នំដ៏តូចចង្អៀត ជាមួយល្បឿនទឹក និងការកើនឡើងយ៉ាងឆាប់រហ័សនៃទឹកទន្លេ និងហូរកាត់ជ្រលងភ្នំ Appalachian ដ៏តូចចង្អៀត បានវាយបោកនាំយកផ្ទះសម្បែង ហែកផ្លូវថ្នល់ និងបំបាក់ស្ពានឆ្លងកាត់។ នៅពេលដែលចំនួនអ្នកស្លាប់កើនឡើងឈានដល់ជាង 40 នាក់ លោក ស៊ីណាបេរី ដឹងថាគាត់មានជំនាញដើម្បីធ្វើលើសពីការតាមដានព័ត៌មាន។ គាត់រស់នៅចម្ងាយត្រឹមតែពីរបីម៉ោងភាគខាងលិចនៃក្រុង Louisville រដ្ឋ Kentucky ដែលកំពុងរង់ការបំផ្លិចបំផ្លាញ ហើយគាត់ធ្វើការជាអ្នកសិក្សាវាស់ស្ទង់ស្ថានភាពដី ដែលអាជីពនេះបានក្លាយជាផ្នែកមួយនៃជីវិតរបស់គាត់តាំងពីគាត់នៅក្មេង ពេលគាត់នៅរដ្ឋ Michigan គាត់បានធ្វើដំណើរជាមួយឪពុករបស់គាត់ក្នុងរថយន្តភីកអាប់ Dodge ដើម្បីប្រមូលទិន្នន័យវាស់វែងផ្លូវ។ ពេលនោះម៉ាក់របស់ខ្ញុំបានរំឮកដោយសើចចំអក “គាត់ថា គាត់គ្រាន់តែចង់បញ្ជូនពួកយើងឱ្យចេញផុតពីផ្ទះ”។ អស់រយៈពេល 4 ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន Qk4 ដែលជាក្រុមហ៊ុនវិស្វកម្មសំណង់ស៊ីវិលប្រចាំក្រុង Louisville […]

រដ្ឋាភិបាលកម្ពុជាចេញនីតិវិធីលើកលែងពន្ធគយលើការនំាចូលសម្ភារៈសំណង់ សម្រាប់គម្រោងដែល…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិ​សេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការ​វិនិ​យោគរាជធានី-ខេត្ត។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៧០ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ បើតាមប្រកាសអន្តរក្រសួង រដ្ឋបានដាក់ចេញនូវបែបបទ និងនីតិវិធីនេះសម្រាប់ពិនិត្យសម្រេចលើសំណើនាំចូល នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ.) ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ អ្នកវិនិយោគទាំងអស់ អាចដាក់ពាក្យស្នើសុំ ដើម្បីទទួលបានលិខិតអនុញ្ញាតនាំចូលនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ ដោយត្រូវអនុវត្តតាមនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬអាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវពិនិត្យសម្រេចលើសំណើសុំនាំចូលនូវសម្ភារៈដូចដែលបានរៀបរាប់ខាងលើរួចមកហើយនោះ ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ តាមរយៈយន្តការអន្តរស្ថាប័ន ក្នុងរយៈពេលមិនឱ្យលើសពី ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ […]

ក្រុមហ៊ុន EY មកពីជប៉ុន កំពុងស្វែងរកឱកាសវិនិយោគក្នុងវិស័យសុខាភិបាលនៅកម្ពុជា

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញហេដ្ឋារចនាសម្ព័ន្ធថែទាំសុខភាពរបស់កម្ពុជា ក្រុមហ៊ុនជប៉ុន EY Strategy and Consulting Co., Ltd បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការស្វែងរកឱកាសវិនិយោគនៅក្នុងវិស័យមួយនេះ។ នេះបើតាមកិច្ចប្រជុំដែលបានធ្វើឡើងនៅថ្ងៃទី១០ ខែកុម្ភៈ រវាងឯកឧត្តម លោក កុយ វន្នី រដ្ឋលេខាធិការក្រសួងសុខាភិបាល និងលោក Ushida Masaya តំណាងមកពី EY Strategy and Consulting Co., Ltd ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដែលមានសក្តានុពល។ ក្នុងជំនួបនោះ លោក Ushida បានកោតសរសើរចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងវិស័យថែទាំសុខភាពរបស់ប្រទេសកម្ពុជា និងបានបង្ហាញពីផែនការរបស់ EY ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគរបស់ខ្លួននៅក្នុងតំបន់ដ៏សំខាន់នេះផងដែរ។ លោកបានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការលើកកម្ពស់គុណភាពនៃសេវាថែទាំសុខភាពដែលមានសម្រាប់ប្រជាជនកម្ពុជា។ ជាការឆ្លើយតប ឯកឧត្តម កុយ វ៉ាន់នី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ EY និងបានស្នើឱ្យមានការសិក្សាបន្ថែមលើការវិនិយោគលើបច្ចេកវិទ្យា និងប្រព័ន្ធចម្រោះទឹកសម្រាប់មណ្ឌលសុខភាពដែលមានទីតាំងនៅតំបន់ដាច់ស្រយាលនៃប្រទេសកម្ពុជា។ លោកបានកត់សម្គាល់ថា ការវិនិយោគបែបនេះនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងសុខាភិបាលក្នុងការលើកកម្ពស់សុខុមាលភាពសាធារណៈ និងសម្រេចបាននូវការគ្របដណ្តប់សុខភាពជាសកល ស្របតាមផែនការយុទ្ធសាស្ត្របញ្ចកោនរបស់រាជរដ្ឋាភិបាល។ នៅថ្ងៃដដែលនេះ មានក្រុមហ៊ុន Philippine World Citi Group បានជួបជាមួយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន […]