រោងចក្រផលិតសំបកកង់រថយន្តតម្លៃ៣០០លានដុល្លារ នៅក្រុងព្រះសីហនុ បើកសម្ពោធជាផ្លូវការ

រោងចក្រផលិតសំបកកង់រថយន្ត មានតម្លៃវិនិយោគប្រមាណ ៣០០លានដុល្លារ បានបើកសម្ពោធជាផ្លូវការ ដោយមានសមត្ថភាពផលិតកង់រថយន្តប្រមាណ ១,៣ លានកង់ក្នុងមួយឆ្នាំ។​

ពិធីសម្ពោធរោងចក្រនេះ ត្រូវបានធ្វើឡើង ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២២ ខែឧសភា។​

វិនិយោគដោយក្រុមហ៊ុន ជេនេរ៉ល ថាយអឺរ ថេក​ណឡជី (ខេមបូឌា) រោងចក្រនេះ ជាប្រភេទរោងចក្រដែលប្រើប្រាស់បច្ចេកវិទ្យាទំនើបស្របទៅ​នឹងគោល​នយោបាយអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជា ដែលជាឧស្សាហកម្មមានតម្លៃបន្ថែម​ខ្ពស់។

រោងចក្រនេះ នឹងប្រាស់ប្រើប្រាស់វត្ថុធាតុដើមកៅស៊ូធម្មជាតិ​ដែលមាននៅក្នុងស្រុក​ជិត ៥ពាន់​តោនក្នុងមួយឆ្នាំ ដែលអាចជួយលើកកម្ពស់ទីផ្សារជ័រកៅស៊ូធម្មជាតិរបស់កម្ពុជា។

សម្តេចតេជោថ្លែងថា ៖ “កម្ពុជា ចង់បានរោងចក្រឧស្សាហកម្ម ដែលប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដូចជា កៅស៊ូ ស្វាយចន្ទី ជាដើម ដែលបានចូលរួមបង្កើតការងារធ្វើដល់ប្រជាពលរដ្ឋ និងការវិនិយោគនៃរោងចក្រទាំងនោះ នាំមកនូវប​ច្ចេកវិទ្យាទំនើបៗចូលមកកម្ពុជា ដែលស្របនឹងគោលនយោបាយឧស្សាហកម្មរបស់យើង”។

ជារោងចក្រ ដែលមានទុនវិនិយោគធំជាងគេនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ រោងចក្រនេះអាចផលិតសំបកកង់រថយន្ត នឹងប្រើប្រាស់កម្មករនិយោជិតប្រមាណ ១,១៥០នាក់។​

សូមបញ្ជាក់ថា នេះជារោងចក្រផលិតកង់រថយន្តទីពីរ ដែលបានបើកដំណើរការ បន្ទាប់ពីរោងចក្រផលិតកង់រថយន្តទី១ នៅក្រុងបាវិត ខេត្តស្វាយរៀង ។ រោងចក្រផលិតកង់រថយន្តទី៣ បានបើកការដ្ឋានសាងសង់កាលពីពេលថ្មីៗនេះ នៅខេត្តក្រចេះ។​ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ផ្លូវថ្មីតភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ សម្រេចការងារចាក់បេតុងបាន ៧គីឡូម៉ែត្រហើយ

គម្រោងសាងសង់ផ្លូវប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ កំពុងដំណើរការសាងសង់យ៉ាងមមាញឹក ដោយសម្រេចបាន ៧គីឡូម៉ែត្រហើយ គិតត្រឹមថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ។ នេះបើយោងតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការរបស់ សុខាអចលនទ្រព្យ Sokha Real Estate’s Post  នៅរសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤នេះ ។ ​តាមប្លង់គម្រោងដែលបានធ្វើការសិក្សាដោយក្រសួងសាធារណការ និងដឹកជញ្ជូន ផ្លូវថ្មីដ៏សំខាន់នេះ នឹងត្រូវចាក់បេតុង កម្រាស់ ២០០មីលីម៉ែត្រ ផ្លូវនេះមានទទឹង ២០ម៉ែត្រ ដែលចែកចេញជា ផ្លូវរថយន្តទៅមកទទឹង ៧ម៉ែត្រ ផ្លូវម៉ូតូទៅមក៦ ម៉ែត្រ និងចិញ្ចឹមផ្លូវប្រវែង ៣,៥ម៉ែត្រសងខាង។ ការចាក់បេតុងនេះ ធ្វើឡើងបន្ទាប់ពីផ្លូវថ្មីនេះ បានបញ្ចប់ការងារឈូសឆាយជាស្ថាពរនៅថ្ងៃទី០១ មេសា កន្លងទៅ។ (អានបន្ថែម) នៅពេលសាងសង់រួចផ្លូវថ្មីនេះ នឹងក្លាយជាតំណភ្ជាប់ដ៏សំខាន់ទាំងសម្រាប់ការធ្វើដំណើររបស់ប្រជាពលរដ្ឋមូលដ្ឋាននៅតាមជើងភ្នំកម្ចាយ ជាពិសេសពីតំបន់តាមមាត់សមុទ្រនៃស្រុកកំពង់សីលា ស្រែអំពិល និងព្រៃនប់ ទៅកាន់ភ្នំបូកគោ។ ម្យ៉ាងទៀតផ្លូវនេះ នឹងជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ បង្កើតសកម្មភាពវិនិយោគ និងជំរុញសកម្មភាពទេសចរណ៍ទៅកាន់រមណីយដ្ឋានបូកគោទ្វេដងថែមទៀត ដោយសារអ្នកដំណើរពីភាគខាងជើង និងខាងលិចនៃប្រទេសនឹងលែងចាំបាច់វៀងឆ្ងាយទៅដល់កំពតដើម្បីឡើងភ្នំបូកគោទៀតហើយ។ ដោយគ្រាន់តែធ្វើដំណើរត្រឹម ៦១គីឡូម៉ែត្រ […]

សណ្ឋាគារប្រណិតលំដាប់ពិភពលោក បើកដំណើរការនៅរាជធានីភ្នំពេញហើយ!

សណ្ឋាគារ Shangri-La Phnom Penh លំដាប់ផ្កាយ៥ មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤ ក្រោមអធិបតី ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍។ ក្រសួងទេសចរណ៍ បានឱ្យដឹងថា សណ្ឋាគារ Shangri-La គឺជាសណ្ឋាគារលំដាប់ ផ្កាយ ៥ មាន ៣០៣ បន្ទប់ ហើយត្រូវចំណាយទុន ចំនួន ៥៨០ លានដុល្លារអាម៉េរិក មានទីតាំងស្ថិតនៅក្បែរដងទនេ្លបាសាក់ ត្រើយខាងលិច ដែលមានកម្ពស់ ៥៤ជាន់។ សូមរម្លឹកដែរថា សណ្ឋាគារ Shangri-La ត្រូវបានសម្ពោធ​បើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ២០១៦ ក្រោមអធិបតី ឯកឧត្តម ជា សុផារ៉ា អតីតរដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់។ The shangri-la Hotel ដែល​គេ​ស្គាល់​ថា ជា​សណ្ឋាគារ​មាន​យីហោ (Brand) […]

រដ្ឋបើកដំណើរការរោងចក្រទឹកស្អាតតម្លៃជាង ១លានដុល្លារ នៅខណ្ឌកំបូល រាជធានីភ្នំពេញ

រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ស្ថិតក្នុងសង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ តម្លៃ ១,៤លានដុល្លារអាម៉េរិក ត្រូវបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលពីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ បើតាមការឲ្យដឹងរបស់ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានបញ្ជាក់ថា រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំ ដែលមានលទ្ធភាពផលិតទឹកស្អាតចំនួន៦ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃ អាចធ្វើការផ្គត់ផ្គង់ទឹកស្អាតបាន ១០០ភាគរយដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់បឹងធំ, សង្កាត់ប្រទះឡាង, សង្គាត់ភ្លើងឆេះរទះ, និងសង្កាត់ពងទឹក ក្នុងខណ្ឌកំបូល សរុបប្រមាណជា ៣ពាន់គ្រួសារ។ រោងចក្រនេះ មានបណ្តាញចែកចាយទឹកប្រមាណ ៩១គីឡូម៉ែត្រ ខណៈប្រភពទឹកឆៅត្រូវបានទាញយកពីស្ទឹងព្រែកត្នោ​ត។ ឯកឧត្តម បានបន្តថា សម្រាប់គម្រោងសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតបឹងធំនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានទទួលហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំនៅកម្ពុជាចំនួនជាង ១លាន ៤៩ម៉ឺនដុល្លារអាមេរិក និងថវិកាបដិភាគរបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបឹងធំនេះ នឹងអាចឱ្យរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញមានសមត្ថភាពផលិតទឹកស្អាតសរុបជាង ៩៨ម៉ឺនម៉ែត្រគូប ក្នុងមួយថ្ងៃ និងប្រវែងបណ្តាញចែកចាយទឹកសរុប ៤.៨៧០គីឡូម៉ែត្រ […]

រដ្ឋាភិបាលកម្ពុជាបើកការដ្ឋានអភិវឌ្ឍក្រុងរណបថ្មីបំផុត ទំហំ ២១០ហិកតា នៅអរិយក្សត្រ

ទីក្រុងរណបថ្មីនេះមានឈ្មោះថា ទីក្រុងមេគង្គឃី មានទំហំជាង ២០០ហិកតា ស្ថិតនៅក្នុងទឹកដីក្រុងអរិយក្សត្រ ខេត្ដកណ្ដាល ត្រូវបានបើកការដ្ឋានសាងសង់ជាផ្លូវការកាលព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។ ទីក្រុងរណបថ្មី លើផ្ទៃដី ២១០ហិកតានេះ គឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន TP Moral Group (TPMG) និងក្រុមហ៊ុន Khun Sea Group ។ ក្នុងពិធីបើកការដ្ឋានសាងសង់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងពីសក្តានុពលរបស់គម្រោង ដែលជាកត្តាជំរុញកំណើនសេដ្ឋកិច្ច ដោយមានប្រសាសន៍ថា “ការវិនិយោគនេះមិនត្រឹមតែបង្ហាញពីការងើបឡើងវិញនៃវិស័យអចលនទ្រព្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញពីការបង្កើតឱកាសការងារជូនដល់ប្រជាជនក្នុងតំបន់ផងដែរ ខណៈកាលពីមុនតំបន់នេះគ្រាន់តែជាដីខ្សាច់ដុះស្មៅចោល ឥឡូវកន្លែងនេះនឹងក្លាយទៅជាកន្លែងដែលមាន សេដ្ឋកិច្ចកាន់តែរីកលូតលាស់នាពេលខាងមុខ។” លោក ឃុន សេងផេង នាយកប្រតិបត្តិក្រុមហ៊ុន TP Moral Group បានឱ្យដឹងថា “ទីក្រុងមេគង្គ ឃី ជាគម្រោងមួយត្រូវបានសិក្សាយ៉ាងល្អិតល្អន់នៅលើ ផ្ទៃដីទំហំប្រមាណ ២១០ហិកតា ដែលមានទីតាំងស្ថិតនៅតាមដងទន្លេមេគង្គទល់មុខទន្លេចតុមុខ ហើយចំពោះផ្ទៃដីប្រមាណ ១៤០ ហិកតា […]

ក្រុមហ៊ុនកូរ៉េ​ចំនួន ៥០ ចង់មកវិនិយោគលើវិស័យអាទិភាពនៅកម្ពុជា

បណ្ដារក្រុមហ៊ុនចំនួន ៥០ មកពីសម្ព័ន្ធឧស្សាហកម្មកូរ៉េ (KIAF) ចង់មកវិនិយោគលើវិស័យអាទិភាពសំខាន់ៗនៅកម្ពុជា នាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមហ៊ុនទាំងនេះ បានមកជួបពិភាក្សាជាមួយរដ្ឋាភិបាល ដើម្បីសិក្សាស្វែងយល់ពីវិស័យទាំងនេះរួចរាល់ហើយ។ ថ្លែងក្នុងជំនួបជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ លោក Marn-Ki Jeong ប្រធានវេទិកាសម្ព័ន្ធឧស្សាហកម្មនៃប្រទេសកូរ៉េ (KIAF) បានឱ្យដឹងថា លោកបានដឹកនាំគណៈប្រតិភូធុរកិច្ចកូរ៉េមកពីបណ្ដាក្រុមហ៊ុនចំនួន ៥០ មកកម្ពុជា ក្នុងគោលបំណងស្វែងយល់ពីកាលានុភាពវិនិយោគនៅកម្ពុជា​។ លោកបន្តថា បណ្ដាក្រុមហ៊ុនដែលមកបំពេញបេសកកម្មនៅកម្ពុជា នាពេលនេះ មានបំណងមកស្វែងរកឱកាសវិនិយោគលើវិស័យអាទិភាពរួមមាន៖ វិស្វកម្ម, ការកសាងហេដ្ឋារចនាសម្ព័ន្ធ, ការអភិវឌ្ឍធនធានមនុស្សលើជំនាញ​យានយន្ត​ បច្ចេកទេស​ បច្ចេកវិទ្យា​, សេវាថែទាំសុខភាពនិងកែសម្ផស្ស,​ ការវិនិយោគលើប្រព័ន្ធពាណិជ្ជកម្មទូទៅ និងប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ ជាការឆ្លើយតប សម្ដេច បានស្វាគមន៍ចំពោះសម្ព័ន្ធឧស្សាហកម្មកូរ៉េ ដែលមកកាន់កម្ពុជា ខណៈសម្តេចក៏ បានលើកទឹកចិត្តដល់គណៈប្រតិភូវេទិកាសម្ព័ន្ធឧស្សាហកម្ម បន្តទំនាក់ទំនង និងពិភាក្សាការងារជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបន្ថែមទៀត ដើម្បីចាប់យកនូវកាលានុវត្តភាពវិនិយោគនៅកម្ពុជា។ គួររំលឹកថា ត្រឹមរយៈពេលមួយខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មីចំនួន៤០គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន […]

រដ្ឋបន្តលើកទឹកចិត្តគម្រោងវិនិយោគចំនួន ៤៨ តម្លៃ ៤៨៧លានដុល្លារ នៅខេត្តព្រះសីហនុ

ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បានសម្រេចផ្តល់ជូនការលើកទឹកចិត្តពិសេសដល់គម្រោងវិនិយោ​គ និងធុរកិច្ចចំនួន ៤៨ ទៀត ក្រោមទុនវិនិយោគសរុប ៤៨៧លានដុល្លារ ក្នុងខេត្តព្រះសីហនុ។ នេះបើតាមទំព័រហ្វេកប៊ុកផ្លូវការរបស់ក្រុមការងារ កាលពីថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៤។ ក្នុងនោះ គម្រោងចំនួន ៤៨ រួមមាន គម្រោងពាក់ព័ន្ធនឹងអគារជាប់គាំង ចំនួន ១៦, គម្រោងថ្មី ចំនួន ២៨, និង ការពង្រីកគម្រោង ចំនួន ៤ ដែលមានទុនវិនិយោគសរុប ៤៨៧លានដុល្លារ ជាអាទិ៍ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅស្រុកព្រៃនប់, គម្រោងរោងចក្រផលិត និង កែច្នៃអាលុយមីញ៉ូម, គម្រោងរោងចក្រផលិតសម្ភារៈប្រើប្រាស់ក្នុងផ្ទះដើម្បីនាំចេញទៅទីផ្សារអ៊ឺរ៉ុប និង អាម៉េរិក, គម្រោងបង្កើតសហគមន៍អាជីវកម្មនៅក្រុងរាម, និង គម្រោងអាទិភាពផ្សេងៗទៀត ។ ជាមួយគ្នានេះ ក្រុមការងារបានសម្របសម្រួលដោះស្រាយវិវាទពាក់ព័ន្ធអគារជាប់គាំងដែលអូសបន្លាយ អស់រយៈពេល ៤-៥ឆ្នាំកន្លងមក បានចំនួន ៦គម្រោង ដែលអនុញ្ញាតឱ្យម្ចាស់គម្រោងអាចប្រើប្រាស់អគារឡើងវិញសម្រាប់ប្រកបធុរកិច្ច។ គួរបញ្ជាក់ថា គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ នេះ បន្ទាប់ពីការប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ ដោយសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រី កាលថ្ងៃទី៣១ ខែមករា […]