USAID គ្រោងផ្ដល់ជំនួយ ៣លានដុល្លារ ជួយលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូនត្រជាក់នៅកម្ពុជា

ទីភ្នាក់ងារ USAID កំពុងស្នើរដ្ឋាភិបាលសហរដ្ឋអាមេរិកសុំទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោង ធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនរក្សាសីតុណ្ហភាពត្រជាក់ ឬ Cold Chain Logistic System នៅកម្ពុជា។

នេះបើយោងតាមការលើកឡើងរបស់លោកស្រី Veena Reddy នាយកទីភ្នាក់ងារ USAID ប្រចាំកម្ពុជា ក្នុងជំនួបជម្រាបលាបញ្ចប់បេសកកម្មរបស់ខ្លួននៅកម្ពុជា ជាមួយឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលថ្ងៃទី២៨ ខែមិថុនា។

លោកស្រី Veena Reddy ថា បើសហរដ្ឋអាមេរិកអនុម័តជំនួយ ថវិកានឹងត្រូវយកមកអនុវត្តលើកម្ពស់ ប្រព័ន្ធដឹកជញ្ជូនរក្សាសីតុណ្ហភាពត្រជាក់ ឬ Cold Chain Logistic System ដោយនឹងប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឱ្យកាន់តែល្អប្រសើរ និងមានគុណភាព។

ឯកឧត្តម វេង សាខុន ក៏បានស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះវានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ ក៏ដូចជាលើកស្តង់ដារការវេចខ្ចប់ ថែក្សា និងដឹកជញ្ជូនផលិតផល ជាដើម។

គួរជម្រាប់ដែរថា ឯកឧត្តម វេង សាខុន សក៏បានថ្លែងអំណរគុណដល់ USAID ដែលកន្លងមកតែងតែចូលរួមចំណែកក្នុងការរីកចម្រើនរបស់កម្ពុជាតាមរយៈគម្រោងអភវិឌ្ឍនានា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ល្បីមកពីតៃវ៉ាន់ ចង់វិនិយោគបង្កើតរោងចក្រផលិតរថយន្តអគ្គីសនីនៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏សំខាន់មួយសម្រាប់ឧស្សាហកម្មបៃតងរបស់កម្ពុជា ក្រុមហ៊ុនបច្ចេកវិទ្យាតៃវ៉ាន់ដ៏ល្បីឈ្មោះ ADATA Technology Co., Ltd. កំពុងស្វែងរកឱកាសក្នុងការវិនិយោគបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្រផលិតរថយន្តអគ្គីសនី (Electric vehicle)។ នេះបើតាមជំនួបរវាងឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានទទួលជួបសម្តែងការគួរសមជាមួយលោក ស៊ីម៉ុន ជិន (Simon Chen) អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ADATA Technology Co., Ltd នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៤។ ក្នុងជំនួបនេះ ​ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះក្រុមហ៊ុន ADATA Technology ដែលបានចាប់អារម្មណ៍ចំពោះការវិនិយោគលើឧស្សាហកម្មបៃតង (Caborn Credit) នៅកម្ពុជា តាមរយៈការបង្កើតឱ្យមានរោងចក្រផលិតរថយន្តអគ្គីសនី (Electric vehicle) ដែលជាយានជំនិះប្រើដោយម៉ូទ័រអគ្គិសនី និងថ្មជំនួសឱ្យការប្រើម៉ាស៊ីនចំហេះខាងក្នុងបែបបុរាណដូចជាការប្រើសាំងជាដើម។ ឯកឧត្តមរដ្ឋមន្រ្តី បានបន្ថែមទៀតថា ការវិនិយោ​គលើឧស្សាហកម្មបៃតង (Caborn Credit) នៅកម្ពុជា គឺបានអនុលោមទៅតាមវិធានប្រតិបត្តិសម្រាប់មាត្រា៦នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជា ហើយក្រុមហ៊ុនចាំបាច់ត្រូវអនុវត្តទៅតាមមាត្រានៃកិច្ចព្រមព្រៀងនេះ ដើម្បីទទួលបានផលចំណេញទៅក្រុមហ៊ុនផង ហើយកម្ពុជាក៏ទទួលបានបរិស្ថានល្អមានអព្យាក្រឹតកាបូន ឈានឆ្ពោះទៅជំរុញកំណើនសេដ្ឋកិច្ច […]

កម្ពុជាបើកដំណើរការថ្នាលឌីជីថលថ្មី ដើម្បីជំរុញដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលដៅចម្បងចំនួន០២ ដើម្បលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយនឹងការប្រកាសនេះ សម្តេចបវរធិបតី បានប្រកាសឱ្យដឹងបន្ថែមថា គោលដៅសំខាន់ ០២ នៃថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​គឺ៖ ទី១.ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល យល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះ, អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។ ទី២.ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅពេលថ្មីៗនេះ ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល […]

ថៃ​វិនិយោគ $៥00លាន ​សង់​មជ្ឈមណ្ឌល​ទិន្នន័យ ដើម្បីប្រជែងប្រទេសក្នុងតំបន់

ប្រទេសថៃ ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលទិន្នន័យដ៏សំខាន់របស់ពិភពលោក ខណៈក្រុមហ៊ុន JLL Thailand បានធ្វើលទ្ធកម្មលើដីដ៏សំខាន់មួយកន្លែងតម្លៃ ៥០០លានដុល្លារ នៅលើផ្លូវ Bangna-Trat សម្រាប់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ធំបំផុតមួយរបស់ពិភពលោក ដើម្បីធ្វើការអភិវឌ្ឍ នេះបើយោងតាម retalkasia ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។ គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនេះ គូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសថៃក្នុងការដើរតួជាមជ្ឈមណ្ឌលឌីជីថល ដែលជំរុញដោយអត្រាការជ្រៀតចូលនៃការប្រើប្រាស់អ៊ីនធឺណិតកម្រិតខ្ពស់លើសពី ៨៥% និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល ដូចជាគោលនយោបាយ Cloud First និងការលើកទឹកចិត្តពីក្រុមប្រឹក្សាវិនិយោគ រួមទាំងគោលនយោបាយកម្មសិទ្ធិដីធ្លីសម្រាប់អ្នកវិនិយោគបរទេសជាដើម។ លោក Krit Pimhataivoot ប្រធានទីផ្សារមូលធនប្រចាំនៅក្រុមហ៊ុន JLL Thailand បានលើកឡើងពីការកើនឡើងនៃតម្រូវការសម្រាប់មជ្ឈមណ្ឌលទិន្នន័យដែលមានគុណភាពខ្ពស់នៅក្នុងប្រទេស ដោយសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងរបស់ប្រទេសថៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លោកបានកត់សម្គាល់ថា “ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលខ្លៅដ៍ (Cloud) ដែលកំពុងរីកចម្រើន ភាពសម្បូរបែបនៃការផ្គត់ផ្គង់ថាមពលច្រើន និងគោលនយោបាយលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញ កំពុងជំរុញឱ្យមានការរីកលូតលាស់នៃទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសថៃ ដែលជាកត្តាសំខាន់សម្រាប់បរិវត្តកម្មឌីជីថលរបស់ប្រទេសនេះ”។ នាយកគ្រប់គ្រងរបស់ JLL ប្រចាំប្រទេសថៃ និងឥណ្ឌូនេស៊ី លោក Michael Glancy បានចង្អុលបង្ហាញថា សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យរបស់អាស៊ីបានកើនឡើងទ្វេដង គឺពី […]

ក្រុមហ៊ុន Hong Leong របស់ម៉ាឡេស៊ី ចង់បង្កើតរោងចក្រផលិតទោចក្រយានយន្តនៅកម្ពុជា

តំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី បានឱ្យដឹងថា ក្រុមហ៊ុនកំពុងគិតគូរលើការវិនិយោគបង្កើតរោងចក្រផលិតម៉ូតូនៅកម្ពុជា ខណៈមន្រ្តីជាន់ខ្ពស់កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ រួចក៏បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែមពីទំហំទីផ្សារឱ្យបានច្បាស់លាស់ជាមុនសិន។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាតំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ ឧកញ៉ា Tan Khee Meng តំណាងក្រុមហ៊ុនខាងលើបានលើកឡើងថា ជំនួបពិភាក្សានេះ គឺដើម្បីឱ្យតំណាងក្រុមហ៊ុនជួបពិភាក្សាជាលក្ខណៈបច្ចេកទេសលម្អិតជាមួយឯកឧត្តមអគ្គលេខាធិការ ក្នុងស្វែងរកឱកាសពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដែលក្នុងនោះរួមមាន ៖ ការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ។ ពាក់ព័ន្ធនឹងគម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូ ឯកឧត្តម ជា វុទ្ធី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីទំហំទីផ្សារ  ក៏ដូចជាតម្រូវការក្នុងទីផ្សារកម្ពុជា។ បន្ទាប់មកឯកឧត្តមក៏បានស្វាគមន៍ចំពោះគម្រោងផលិតកម្ម Ceramic និងផលិត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេះ គឺជាការដកស្រង់ចេញពីសុន្ទរកថាគន្លឹះថ្លែងដោយលោក Nicholas Cumins នាយកប្រតិបត្តិ Bentley Systems ក្នុងឱកាសបើកសន្និសីទ 2024 Year in Infrastructure។ ហេដ្ឋារចនាសម្ព័ន្ធសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក។ នៅជុំវិញពិភពលោក តម្រូវការ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ និងប្រសើរជាងមុន កាន់តែមាន​តម្រូវការ​កើនឡើង – ថាតើដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពទាំងនេះ យើងត្រូវការ​ពង្រីក​បណ្តាញ​ថាមពល ធ្វើ​ទំនើប​កម្ម​បណ្តាញ​ដឹកជញ្ជូន ឬជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឡើងវិញ។ ទាំងនេះ​គឺ​ជា​កិច្ចការ​ដ៏មហិមា​ដែល​​ទាមទារ​ការវិនិយោគ​រាប់​ពាន់​​លាន​ដុល្លារ និងការខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍តទៅមុខទៀត។ ទោះបីជាមានតម្រូវការបន្ទាន់ក៏ដោយ ក៏ពេលនេះយើងមិនមានវិស្វករគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ​ទាំង​នេះ​ដែរ។ បន្ទុកការងារកំពុងតែកើនឡើង ហើយគម្រោងក៏បន្តកើនឡើងថ្មីៗដែរ។ កង្វះវិស្វករជំនាញ និង​អ្នកជំនាញ​បច្ចេកទេស​​កំពុង​​ពង្រីក​គម្លាតរវាងអ្វីដែលត្រូវការ និងអ្វីដែលអាចផ្តល់ឱ្យជាក់ស្តែង។ ខណៈពេលដែលយើងខ្វះខាតកម្លាំងវិស្វករ តែយើងមិនមានការខ្វះខាតទិន្នន័យទេ នេះជាភាពខុសគ្នាធំបំផុតនៃ​ឧស្សាហកម្មរបស់យើង។ យើង​មាន​ទិន្នន័យ​ច្រើន​ណាស់ ប៉ុន្តែ​បើ​ធៀប​នឹង​ការ​យល់​ដឹង​នៅមានកម្រិត។ ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ត្រូវបាន​ប្រមូល​ទិន្នន័យក្នុងទំហំជីហ្គាបៃជារៀងរាល់ថ្ងៃ – មិនថាពីឧបករណ៍​ចាប់​សញ្ញា​នៅ​​លើ​​ស្ពាន បណ្តាញឧបករណ៍ប្រើប្រាស់ ឬប្រព័ន្ធផ្សេងទៀតនោះទេ។ ប៉ុន្តែ​មាន​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​នៃ​ទិន្នន័យ​​ត្រូវបាន​យកមកវិភាគ។ អ្នកខ្លះនិយាយថា 10% នៃទិន្នន័យដែលប្រមូលបានត្រូវបានប្រើប្រាស់​សម្រាប់​ការវិភាគ ហើយអ្នកផ្សេង​ទៀត​និយាយ​ថា ទិន្នន័យនេះមិនច្រើននោះទេ។ នៅពេលដែលយើងឈានឆ្ពោះទៅរកប្រតិបត្តិការទ្រព្យសម្បតិ្តនៃហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប និង​ការយល់ដឹង​ដែល​ជំរុញ​ដោយ AI នោះរឿងមួយដែលយើងនឹកស្មានមិនដល់បានក្លាយទៅជាច្បាស់លាស់៖ […]

CDC សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា”

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)” ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព។ ពិធីសម្ពោធប្រព័ន្ធ cdcIPM ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក.ថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន ។ ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រ ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក.អ.ក. បានរៀបចំ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ហៅកាត់ថា “ប្រព័ន្ធ cdcIPM” ដោយមានអនុលោមភាព ជាមួយនឹង អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធ cdcIPM នេះក៏ចូលរួមកសាង […]