គម្រោងស្ថាបនាផ្លូវជាតិពីរខ្សែក្នុងថវិការជាង៦០ លានដុល្លារ នឹងចាប់ផ្តើមនៅខែមេសា

នៅថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០១៨ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូនបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយក្រុមហ៊ុនចិន Sichuan Road and Bridge (Group) Corporation Ltd ដើម្បីលើកកម្រិតនិងថែទាំផ្លូវជាតិលេខ 3 និង 7 ក្នុងទំហំទឹកប្រាក់ ១៦,៩ លានដុល្លារអាមេរិក ក្រោមគម្រោងគ្រប់គ្រង់សម្បត្តិផ្លូវថ្នល់2 ​ដែលគេហៅថា Road Asset Management Project II (RAMP II). ។

ក្រោមប្រាក់កម្ចីសម្បទានពីធនាគារពិភពលោក​ (Word Bank) RAMP II មានទឹកប្រាក់សរុប 60 លានដុល្លារអាមេរិក ហើយគម្រោងទាំងមូលនឹងលើកកម្រិត និងថែទាំផ្លូវជាតិចំនួន 218 គីឡូម៉ែត្រលើកំណាត់ផ្លូវជាតិលេខ 3 និង 7។

RAMP II មានកញ្ចប់ចំនួន 4 ដែលនឹងលើកកម្រិតផ្លូវ 2 ខ្សែ ផ្លូវពីខេត្តកំពតទៅ ស្រុកវាលរេញខេត្តព្រះសីហនុ លើផ្លូវជាតិលេខ 3 និងផ្លូវពីថ្នល់ទទឹងខេត្តកំពង់ស្ពឺ​ ទៅក្រុងក្រចេះតាមបណ្តោយផ្លូវជាតិលេខ 7 ។

ការលើកកម្រិតនេះរួមមានការលើកកម្រិតផ្លូវពីកម្រាលកៅស៊ូប្រភេទ DBST ទៅជាកម្រាលកៅស៊ូប៉េតុង (AC)​ រួមទាំងការស្ថាបនាលូសងខាងផ្លូវ ដើម្បីរំដោះទឹកភ្លៀងចេញនិងជៀសវាងការជន់លិចក្នុងរដូវវស្សា។

គួសបញ្ជាក់ថា​ ក្រុមហ៊ុនចិន Sichuan Road and Bridge (Group) Corporation Ltd នឹងទទួលខុសត្រូវលើកញ្ចប់ 1 និងទី 3 សម្រាប់ផ្លូវសរុប 111,3 គីឡូម៉ែត្រដែលមានតម្លៃ 16,9 លានដុល្លារអាមេរិក។ កញ្ចប់ដែលនៅសេសសល់គឺស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ ក្រុមហ៊ុន Guangdong Provincial Changda Highway Engineering Co Ltd ដែលបានចុះហត្ថលេខាលើកិច្ចសន្យាកាលពីនៅខែធ្នូឆ្នាំ 2017 ។

គម្រោងទាំងមូលរំពឹងថានឹងត្រូវបានបញ្ចប់យ៉ាងពេញលេញនៅខែកញ្ញាឆ្នាំ 2022 ដោយប្រើរយៈពេលសរុបចំនួន 54 ខែ ហើយក្នុងនោះមាន រយៈពេល 18 ខែសម្រាប់ការលើកកម្រិត និងរយៈពេល 36 ខែសម្រាប់ការងារតំហែទាំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ថៃកំពុងពន្លឿនអភិវឌ្ឍគម្រោងធំៗ ដើម្បី​ក្លាយ​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូនដ៏ធំបំផុតនៅ​អាស៊ាន

កាលពីកន្លងទៅថ្មីៗនេះ អាជ្ញាធរថៃ បានប្រកាសពីផែនការសាងសង់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ រួមមាន៖ ចំណតកប៉ាល់ទេសចរណ៍ ការសាងសង់ព្រលានយន្តហោះថ្មី និងស្ពានអាកាស ដើម្បីសម្រេចគោលដៅចង់ក្លាយជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់ និងធំបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមសម្រង់សម្តីរបស់ Manaporn Charoensri អនុរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនថៃ លើសាព័ត៌មាន The Nation នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។ អនុរដ្ឋមន្ត្រីដឹកជញ្ជូនរូបនេះ បានឱ្យដឹងថា រដ្ឋាភិបាលថៃមានមហិច្ឆតាចង់ផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ប្រទេស ដោយដាក់ខ្លួនជាមជ្ឈមណ្ឌលដឹកជញ្ជូនដ៏សំខាន់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ តាមរយៈការអភិវឌ្ឍន៍គម្រោងធំៗជាច្រើនទាំងផ្លូវគោក ផ្លូវសមុទ្រ និងផ្លូវអាកាស។ លោកស្រី Manaporn បានពន្យល់ថា “ទីតាំងភូមិសាស្រ្តរបស់ប្រទេសថៃមានលក្ខណៈអំណោយផល ដែលផ្តល់ជាឱកាសពិសេសមួយដើម្បីក្លាយជាចំណុចឆ្លងកាត់កណ្តាលសម្រាប់អាស៊ីអាគ្នេយ៍”។ យ៉ាងណាមិញ លោកស្រីក៏បង្ហើបបន្ថែមពីផែនការដ៏ធំចម្បងៗរបស់ក្រសួង ក្នុងនោះរួមមានការអភិវឌ្ឍន៍កំពង់ផែ អាកាសយានដ្ឋានថ្មី និងគម្រោងស្ពានអាកាសថ្មី ដែលគេជឿជាក់ថាវានឹងអាចធ្វើបដិវត្តន៍ផ្លូវដឹកជញ្ជូនក្នុងតំបន់បាន។ លោកស្រីបញ្ជាក់បន្ថែមថា “បច្ចុប្បន្ន យើងកំពុងវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធនៅគ្រប់មធ្យោបាយដឹកជញ្ជូនសំខាន់ៗទាំងបួនមានដូចជា៖ ផ្លូវគោក ផ្លូវដែក សមុទ្រ និងផ្លូវអាកាស”។ ការអភិវឌ្ឍន៍សំខាន់ៗទាំងនោះរួមមាន៖ ការសាងសង់កំពង់ផែថ្មីចំនួន ៣ និងអាកាសយានដ្ឋានថ្មីចំនួន ២ ដោយផ្តោតជាពិសេសលើការបង្កើតស្ថានីយនាវាចរណ៍នៅទីក្រុងប៉ាតាយ៉ា ភូកេត និងកោះសាមុយ។ រដ្ឋាភិបាលថៃរំពឹងថាស្ថានីយទាំងអស់នេះអាចបង្កើនប្រាក់ចំណូលពីនាវាទេសចរណ៍ប្រណីតៗពីប្រាំពីរទៅប្រាំបីដង។ លោកស្រី Manaporn […]

រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំក្របខណ្ឌ ដើម្បីពង្រីក និងបង្កើនការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹករបស់ខ្លួន រដ្ឋាភិបាលកម្ពុជាកំពុងជំរុញរៀបចំក្របខ័ណ្ឌដ៏សំខាន់មួយក្នុងគោលបំណងអភិវឌ្ឍ និងគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមនេះ ដឹកនាំដោយ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (EFPC) ដើម្បីជំរុញការអនុវត្តផែនការមេប្រកបដោយប្រសិទ្ធភាពតាមនិតិវិធីច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក និង “ផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្ដុភារកម្មកម្ពុជា ២០២៣-២០៣៣”។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃសេចក្តីព្រាងច្បាប់ដែលមានចំណងជើងថា “ក្របខ័ណ្ឌសម្រាប់ការអភិវឌ្ឍន៍ និងការគ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេនៅកម្ពុជា”។ ក្របខ័ណ្ឌនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ និងការវិនិយោគក្នុងវិស័យដឹកជញ្ជូនតាមដងទន្លេ ដោយផ្តោតលើការពង្រីក និងបង្កើនប្រសិទ្ធិភាពនៃការប្រើប្រាស់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹក។ គោលបំណងសំខាន់ៗដែលបានលើកឡើងក្នុងក្របខណ្ឌនេះរួមមានការកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវទឹក ការបង្កើនប្រសិទ្ធភាពនៃសេវាកម្មកំពង់ផែតាមរយៈបច្ចេកវិទ្យាទំនើប និងចុងក្រោយបង្អស់ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូន។ ការអភិវឌ្ឍន៍ទាំងនេះត្រូវបានគេរំពឹងថានឹងរួមចំណែកដល់និរន្តរភាពនៃកំណើនសេដ្ឋកិច្ចរយៈពេលវែងរបស់កម្ពុជា ខណៈពេលដែលការជំរុញការប្រកួតប្រជែងរបស់ប្រទេសទាំងលើមាត្រដ្ឋានតំបន់ និងពិភពលោក។ ក្របខណ្ឌនេះដែរ មានចំណុចសំខាន់ៗចំនួនពីរ៖ ១) ការកំណត់កំពង់ផែយុទ្ធសាស្ត្ររបស់រដ្ឋ និង ២) ការពង្រឹងក្របខណ្ឌគតិយុត្ត, ការពង្រឹងយន្តការស្ថាប័ន, ការកំណត់អាទិភាពលើយុទ្ធសាស្រ្តវិនិយោគ, ការកំណត់ប្រភពហិរញ្ញប្បទាន និងម៉ូឌែលអភិវឌ្ឍ និងការអនុវត្តបញ្ជីគម្រោង។ ក្នុងកិច្ចប្រជុំនោះ អ្នកចូលរួមបានពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ដោយជំរុញឱ្យក្រុមការងារធ្វើការកែសម្រួលវាក្យស័ព្ទនៃឯកសារ ដើម្បីធានាបាននូវភាពច្បាស់លាស់ និងភាពស៊ីសង្វាក់គ្នា។ សេចក្តីព្រាងចុងក្រោយនៃ “ក្របខ័ណ្ឌ” នឹងដាក់ជូនរាជរដ្ឋាភិបាលពិនិត្យ និងអនុម័តក្នុងពេលឆាប់ៗនេះ។ នៅពេលដែលប្រទេសកម្ពុជាស្វែងរកការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនរបស់ខ្លួន គំនិតផ្តួចផ្តើមនេះបង្ហាញពីការអភិវឌ្ឍន៍ដ៏ជោគជ័យមួយសម្រាប់ការលើកកម្ពស់ប្រសិទ្ធភាព […]

ឆ្នាំ២០២៥ វិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាបន្តមានកំណើនយឺតត្រឹម ២,៥% និង ២,៦% រៀងគ្នា

វិស័យសំណង់ និងអចលនវត្ថុរបស់កម្ពុជាត្រូវបានព្យាករណ៍ដោយក្រសួងសេដ្ឋកិច្ច និងហិរិញ្ញវត្ថុ ថានឹងមានកំណើនតិចតួចនៅឆ្នាំ២០២៥ ដែលកើនបានត្រឹមតែ ២,៥% និង ២,៦% រៀងគ្នាប៉ុណ្ណោះ។ ការប៉ាន់ស្មានទាំងនេះត្រូវបានធ្វើឡើងចំពេលដែលកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញជាបន្តបន្ទាប់ បន្ទាប់ពីការធ្លាក់ចុះដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ ២០២០។ ក្នុងអំឡុងពេលវេទិកាសាធារណៈនាពេលថ្មីៗនេះស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាជាតិឆ្នាំ២០២៥ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងអំពីការងើបឡើងវិញយឺតជាងការរំពឹងទុក។ ពួកគេបានគូសបញ្ជាក់ថា សកម្មភាពសំណង់ និងអចលនវត្ថុដែលធ្លាក់ចុះ គួបផ្សំនឹងលំហូរចូលនៃទុនវិនិយោគបរទេសនៅមានកម្រិត ដែលជាកត្តារួមចំណែកដ៏សំខាន់ដល់អត្រាកំណើនទាបបែបនេះ។ អ្នក​នាំ​ពាក្យ​ក្រសួង​បាន​ថ្លែង​ថា​៖ «​វិស័យ​សំណង់​ទំនង​ជា​បន្ត​យឺត​ជាង​កម្រិត​អនុវត្ត​ធម្មតា​របស់​ខ្លួន​»។ “ជាមួយគ្នានេះដែរ យើងគិតថាការស្ទុះងើបឡើងវិញនៃការវិនិយោគបរទេស ជាពិសេសក្នុងវិស័យទេសចរណ៍ និងសំណង់ពាណិជ្ជកម្មក៏នឹងមានភាពយឺតយ៉ាវផងដែរ។ ទន្ទឹមនឹងនេះ ការសាងសង់លំនៅដ្ឋានត្រូវបានគេរំពឹងថានឹងបង្ហាញពីកំណើនតិចតួចបើប្រៀបធៀបទៅនឹងកម្រិតមុនពេលជំងឺរាតត្បាតកូវីដ១៩” ។ ក្នុង​រយៈ​ពេល​មធ្យម វិស័យ​សំណង់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​ទទួល​បាន​ការ​គាំទ្រ​ដោយ​គម្រោង​លំនៅឋាន​ដែល​ជំរុញ​ដោយ​ភាគលាភ​ប្រជាសាស្ត្រ​ដែល​កំពុង​កើនឡើង​នៅ​កម្ពុជា។ លើសពីនេះទៀត ឃើញថាមាននិន្នាការកើនឡើងក្នុងសកម្មភាពសំណង់ថ្មីនៅក្នុងវិស័យឧស្សាហកម្ម និងរោងចក្រ ដែលអាចជួយជំរុញការអនុវត្តវិស័យទាំងមូលក្នុងរយៈពេលខ្លីដល់មធ្យម។ ទីផ្សារអចលនទ្រព្យកម្ពុជា ត្រូវបានគេរំពឹងថានឹងកើនឡើងក្នុងល្បឿនយឺតជាងឆ្នាំមុនៗ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពជុំវិញប្រតិបត្តិការអចលនទ្រព្យ – ជាពិសេសនៅក្នុងផ្នែកលំនៅដ្ឋានតម្លៃទាបទៅមធ្យម – គួរតែបន្តផ្តល់សន្ទុះមួយចំនួនសម្រាប់វិស័យនេះ។ ក្នុងបរិបទកាន់តែទូលំទូលាយនេះ ក្រសួងសេដ្ឋកិច្ចបានព្យាករណ៍ទៀតថា កំណើនសេដ្ឋកិច្ចទាំងមូលរបស់កម្ពុជានឹងឈានដល់ប្រមាណ ៦,៣% ក្នុងឆ្នាំ ២០២៥ ពោលគឺកើនឡើងបន្តិចពី ៦% ក្នុងឆ្នាំ […]

ថៃ គ្រោងចំណាយ ១១លានដុល្លារ សង់របងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ត្រខេត្តស្រះកែវ

ក្នុង​វិធានការ​ពង្រឹង​សន្តិសុខ​ព្រំដែន អាជ្ញាធរ​ថៃ​បាន​ប្រកាសពី​គម្រោង​សាងសង់​របង​ប្រវែង ៥៥ គីឡូម៉ែត្រ​ តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ក្នុង​ខេត្ត​ស្រះកែវ ដោយ​ចំណាយ​ថវិកាប្រមាណ ៣៩៥លាន​បាត (ឬស្មើនឹងប្រមាណ ១១លាន​ដុល្លារ)។ នេះបើយោងតាមការចុះផ្សាយរបស់វិទ្យុបារាំងអន្តរជាតិ (RFI)នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥។ បើតាមប្រភពខាងលើបានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រី ភូមថាម វេឆាយ៉ាឆៃ ទទួលបន្ទុកបញ្ហាសន្តិសុខ បានផ្តល់ភ្លើងខៀវឱ្យពិនិត្យ និងជំរុញសំណើសុំសាងសង់របងព្រំដែននេះ ដោយលើកឡើងពីសារៈសំខាន់របស់វាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងដែនខុសច្បាប់ ការធ្វើប្រតិបត្តិការឆបោកតាមអនឡាញ និងការជួញដូរមនុស្សពីប្រទេសកម្ពុជា។ ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​របងព្រំដែននេះ អភិបាល​ខេត្ត​ស្រះកែវ លោក Parinya Phothisat ក៏បាន​ស្នើ​ឲ្យ​ពង្រឹង​សន្តិសុខ​​បន្ថែម​ទៀត ដោយត្រូវ​ដំឡើង​កាមេរ៉ា​ឃ្លាំមើល​តាម​របងព្រំដែន ​ដើម្បី​ត្រួត​ពិនិត្យ​សកម្មភាព​ខុសច្បាប់ទាំងនេះឱ្យកាន់​តែ​មាន​ប្រសិទ្ធភាព។ ជាងនេះទៅទៀត អភិបាលខេត្ត Phothisat បានជំរុញឱ្យរដ្ឋាភិបាលថៃបង្កើតការិយាល័យកុងស៊ុលពិសេសមួយ ដើម្បីត្រួតពិនិត្យសុខុមាលភាពរបស់ជនជាតិថៃប្រមាណ ៣ម៉ឺននាក់ ដែលបច្ចុប្បន្នកំពុងធ្វើការនៅទូទាំងខេត្តចំនួនប្រាំបីក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះមានគោលបំណងធានាសុវត្ថិភាព និងសន្តិសុខរបស់ពលរដ្ឋថៃនៅបរទេស។ វិធីសាស្រ្តដ៏ទូលំទូលាយនេះ បានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ប្រទេសថៃក្នុងការពង្រឹងវិធានការសន្តិសុខតាមព្រំដែនរបស់ខ្លួន ខណៈពេលដែលការដោះស្រាយកង្វល់ដែលកំពុងកើតមានទាក់ទងនឹងឧក្រិដ្ឋកម្មឆ្លងដែន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋដែលធ្វើការនៅក្រៅប្រទេស។ - Video Advertisement -

ក្រសួងសេដកិច្ចកម្ពុជាព្យាករថា៖ ក្នុងឆ្នាំ២០២៥នេះ កម្ពុជាមានកំណើនសេដ្ឋកិច្ចស្ថិតក្នុងរង្វង់ ៦.៣%

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានព្យាករកំណើនសេដ្ឋកិច្ចរបស់កម្ពុជាស្ថិតក្នុងរង្វង់ ៦.៣ភាគរយ ក្នុងឆ្នាំ២០២៥ គាំទ្រដោយកំណើនខ្ពស់នៃការនាំចេញផលិតផលសំលៀកបំពាក់ វាយនភណ្ឌ និងផលិតផលកសិកម្ម និងកំណើនវិស័យសេវាកម្ម។ ក្រសួងបានចេញផ្សាយរបាយការណ៍ស្តីពីថវិកាសង្ខេបឆ្នាំ២០២៥ នៅថ្ងៃទី១០ ខែកុម្ភៈ ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រង់ម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ២០២៥។ “យោងតាមការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈរយៈពេលមធ្យម របស់រាជរដ្ឋាភិបាល ចំពោះសេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២៥ ត្រូវបានព្យាករថាស្ថិតក្នុងអត្រាកំណើន ៦.៣ភាគរយ”។ របាយការណ៍បន្ថែមថា វិស័យឧស្សាហកម្ម ត្រូវបានរំពឹងថានឹងមានកំណើន ៨,៦ភាគរយ កំណើនវិស័យសេវាកម្ម ៥,៦ភាគរយ និងកំណើនវិស័យកសិកម្ម ១,‌១ភាគរយ។​ តាមរយៈកំណើននេះ នឹងធ្វើឱ្យ ផ.ស.ស ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វ​ង់ ២០៩១៦៣ ប៊ីលានរៀល សមមូលនឹងប្រមាណ ៥១៣៩៨លានដុល្លារអាមេរិក ខណៈដែល ផ.ស.ស សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថា នឹងកើនដល់ ២៩២៤ដុល្លារអាមេរិក។​ ចំណែកឯ អាត្រាប្តូរប្រាក់រៀល គឺនៅតែបន្តស្ថិតនៅក្នុងរង្វង់ ៤០៦៩រៀល ក្នុងមួយដុល្លារអាមេរិក ក្នុងឆ្នាំ២០២៥ និងអាត្រាអតិផរណាមធ្យមប្រចាំឆ្នាំ ត្រូវបានព្យាករថានឹងស្ថិតក្នុងរង្វ​ង់ ២,៥ភាគរយ ក្នុងឆ្នាំ២០២៥។ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានរំពឹងថា​នឹងបន្តកើនឡើងដល់ […]

៨៥% នៃព្រៃកោងកាងនៅ​អាស៊ីអាគ្នេយ៍ កំពុងរងផលប៉ះពាល់ខ្លាំងពីគម្រោងអភិវឌ្ឍអចលនទ្រព្យ

ការសិក្សាស្រាវជ្រាវមួយបង្ហាញថា ៨៥ភាគរយ នៃព្រៃកោងកាងនៅអាស៊ីអាគ្នេយ៍ ដែលរួមមាន ៣២ភាគរយ នៃផ្ទៃដីព្រៃកោងកាងសកល និងជាឧបករណ៍ធម្មជាតិស្រូបយកឧស្ម័នកាបូនឌីអុកស៊ីតពីបរិយាកាសបានដល់ទៅ ១៥,៩លានតោន ក្នុងមួយឆ្នាំ កំពុងប្រឈមនឹងហានិភ័យធ្ងន់ធ្ងរពីការអភិវឌ្ឍអចលនទ្រព្យ ការពង្រីកកសិកម្ម និងផលប៉ះពាល់បម្រែបម្រួលអាកាសធាតុ។ នេះបើយោងតាមការស្រាវជ្រាវដែលដឹកនាំដោយលោក Valerie Kwan អ្នកជំនាញស្រាវជ្រាវពីសាកលវិទ្យាល័យ Queensland និងត្រូវបាន រាយការណ៍តាមសារៈព័ត៌មាន Eco-business កាលពីថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០២៥។ ដោយឡែកនៅក្នុងប្រទេសកម្ពុជា ទិន្នន័យថ្មីៗពី Global Mangrove Watch បង្ហាញពីតំបន់ព្រៃកោងកាងរបស់ប្រទេសនេះ គ្របដណ្តប់លើផ្ទៃដីប្រមាណ ៦២៦៩១ហិកតា ជាមួយនឹង អត្រាការកាប់បំផ្លាញព្រៃឈើនាពេលបច្ចុប្បន្នចន្លោះពី ៣% ទៅ ៥% ជារៀងរាល់ឆ្នាំ ។ ព្រៃកោងកាងដ៏ធំបំផុតរបស់ប្រទេស គឺដែនជម្រកសត្វព្រៃពាមក្រសោប គ្របដណ្តប់លើផ្ទៃដីប្រមាណ ២៣៧៥០ហិកតា។ ការស្ទង់មតិជីវចម្រុះដ៏ទូលំទូលាយមួយនាពេលថ្មីៗនេះ នៅតំបន់ព្រៃកោងកាងនេះ បានរកឃើញប្រភេទសត្វប្លែកៗជាង ៧០០ នៅក្នុងតំបន់នេះ ។ គំហើញនេះ គូសបញ្ជាក់ពីតម្លៃអេកូឡូស៊ីដ៏សំខាន់នៃប្រព័ន្ធអេកូឡូស៊ីឆ្នេរសមុទ្រទាំងនេះ។ ការរកឃើញនេះ ក៏បានបង្ហាញពីការជាប់ពាក់ព័ន្ធយ៉ាងសំខាន់នៃគម្រោងអភិវឌ្ឍន៍អចលនទ្រព្យតាមឆ្នេរសមុទ្រនៅទូទាំងអាស៊ីអាគ្នេយ៍ ដែលព្រៃកោងកាងបម្រើជារបាំងធម្មជាតិប្រឆាំងនឹងការកើនឡើងនៃកម្រិតទឹកសមុទ្រ និងព្រឹត្តិការណ៍ប្រែប្រួលអាកាសធាតុធំៗ។ […]