វៀតណាមចេញច្បាប់ថ្មី ដើម្បីពង្រីកសិទ្ធិកាន់កាប់អចលនទ្រព្យដល់ជនជាតិវៀតណាមនៅបរទេស

ច្បាប់ភូមិបាលថ្មីរបស់វៀតណាម ដែលទើបនឹងបានធ្វើវិសោធនកម្មនាពេលថ្មីៗនេះ បានពង្រីកសិទ្ធិកាន់កាប់ដីធ្លីដល់ជនជាតិវៀតណាមសញ្ជាតិបរទេសនិងពលរដ្ឋវៀតណាមដែលកំពុងរស់នៅក្រៅប្រទេស ព្រមទាំងជួយផ្តល់កម្លាំងរុញច្រានយ៉ាងសំខាន់ដល់វិស័យអចលនទ្រព្យក្នុងប្រទេសរបស់ខ្លួន នេះបើយោងតាម  Vietnamplus កាលពីថ្ងៃទី ១១ ខែមេសា ឆ្នាំ ២០២៤។

លោកស្រី Lieu Nguyen ឯកអគ្គរដ្ឋទូតនៃសមាគមអ្នកអចលនវត្ថុជាតិសហរដ្ឋអាមេរិកប្រចាំនៅប្រទេសវៀតណាម កម្ពុជា និងឥណ្ឌូនេស៊ី បានសម្តែងសុទិដ្ឋិនិយមចំពោះកំណែទម្រង់ច្បាប់ថ្មីនេះ ដោយបញ្ជាក់ថា ច្បាប់នេះនឹងបង្កើនទំនុកចិត្តដល់ជនជាតិវៀតណាមសញ្ជាតិបរទេស និងអ្នកវិនិយោគបរទេសដែលទាក់ទងនឹងការវិនិយោគអចលនទ្រព្យនៅក្នុងទឹកដីវៀតណាម។

តាមការបញ្ជាក់របស់លោកស្រី Lieu ជនជាតិវៀតណាមវ័យចំណាស់ជាច្រើនដែលរស់នៅក្នុងសហរដ្ឋអាមេរិកប្រាថ្នាចង់ចូលនិវត្តន៍នៅស្រុកកំណើតរបស់ពួកគេ និងចង់វិនិយោគលើអចលនទ្រព្យនៅទីនោះ។ លោកស្រីបានសង្កត់ធ្ងន់លើភាពចាំបាច់សម្រាប់វៀតណាមក្នុងការណែនាំគម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបលំនៅឋាន ដែលតម្រូវតាមទីផ្សារមិនត្រឹមតែសម្រាប់ ជនជាតិវៀតណាមសញ្ជាតិបរទេស ប៉ុណ្ណោះទេ ថែមទាំងសម្រាប់បុគ្គលដែលចូលនិវត្តន៍ពីសហរដ្ឋអាមេរិក និងជប៉ុនដែលកំពុងស្វែងរកលំនៅឋាននៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ។

លោកស្រី Lieu បានបន្ថែមថា “គម្រោងអភិវឌ្ឍន៍រមណីយដ្ឋានបែបលំនៅឋានបែបនេះ គួរតែមានរួមបញ្ចូលនូវសេវាបរិក្ខារដ៏ទូលំទូលាយ រួមទាំងសេវាវេជ្ជសាស្រ្ត និងសេវាផ្គត់ផ្គង់តម្រូវការរបស់មនុស្សចាស់ផងដែរ។”

ចុងក្រោយលោកស្រី Lieu ក៏បានគូសបញ្ជាក់អំពីឥតទ្ធិពលដ៏ធំធេងនៃកំណែទម្រង់ច្បាប់ថ្មីនេះក្នុងចរន្តសេដ្ឋកិច្ច ដោយអះអាងថា វានឹងជួយជំរុញទីផ្សារអចលនទ្រព្យរបស់វៀតណាម ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ និងសេដ្ឋកិច្ចទាំងមូលផងដែរ។

ច្បាប់ភូមិបាលថ្មីវៀតណាមដែលបានកែប្រែ មាន ១៦ ជំពូក និង ២៦០ មាត្រា ត្រូវបានអនុម័តក្នុងសម័យប្រជុំវិសាមញ្ញលើកទី ៥ នៃរដ្ឋសភា នីតិកាលទី ១៥ ក្នុងខែមករា ឆ្នាំ ២០២៤។ ច្បាប់នេះ គ្រោងនឹងចូលជាធរមានចាប់ពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០២៥ លើកលែងបទប្បញ្ញត្តិជាក់លាក់មួយចំនួនដែលនឹងចូលជាធរមាននៅពេលក្រោយ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋនឹងអនុវត្តប្រមូលកម្រៃសេវាប្រើប្រាស់ប្រព័ន្ធលូ បន្ទាប់ពីបែបបទ និងនីតិវិធីត្រូវបានពិនិត្យ និងអនុម័ត

ក្រសួង និងអាជ្ញាធរពាក់ព័ន្ធបានរៀបចំកិច្ចប្រជុំអន្តរក្រស […]

ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ បោះជំហានទៅមុខក្នុងការលើកកម្ពស់បទដ្ឋានសំណង់នៅកម្ពុជា

ឯកឧត្តម សាយ សំអាល់ ដឹកនាំកិច្ចប្រជុំអនុម័តសេចក្តីព្រាងប […]

រដ្ឋប្រកាសបើកខ្សែរថយន្តក្រុងសាធារណៈឆ្ពោះទៅព្រលានតេជោថ្មីបន្ថែមទៀត ដើម្បីសម្រួលចរាចរណ៍

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង (City Bus) រាជ […]

រដ្ឋាភិបាល​កម្ពុជា​អនុម័ត​ស្តង់ដារ​ថ្មី​ចំនួន ២១ ដើម្បី​លើក​កម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​ឧស្សាហកម្ម

នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីជំរុញកំណើនឧស្សាហក […]

សភាកម្ពុជាអនុម័តសេចក្តីព្រាងច្បាប់ឱ្យក្រុមហ៊ុនវិនិយោគវិស័យអគ្គិសនីចំនួន២៤

សភាកម្ពុជាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់រប […]

រដ្ឋាភិបាលកម្ពុជាសម្រេចជាផ្លូវការនូវការដកខ្លួនចេញពីតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម

រដ្ឋាភិបាលកម្ពុជា បានប្រកាសជាផ្លូវការនូវដកខ្លួនចេញពីតំប […]