កម្ពុជា ជប៉ុន និង UNDP រួមគ្នាលុបបំបាត់កាកសំណល់ប្លាស្ទិក ដើម្បីអនាគតបៃតងក្នុងទីក្រុង
នៅក្នុងចលនាបំផុសគំនិតសម្រាប់និរន្តរភាពបរិស្ថាន រដ្ឋាភិបាលកម្ពុជាបានបង្កើតភាពជាដៃគូដ៏មានឥទ្ធិពលជាមួយប្រទេសជប៉ុន និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ដើម្បីប្រយុទ្ធប្រឆាំងនឹងបញ្ហាបន្ទាន់នៃសំណល់ប្លាស្ទិកនៅក្នុងទីក្រុងដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សជារៀងរាល់ឆ្នំា។ កិច្ចសហការនេះ មានឈ្មោះជាផ្លូវការថា “ការពង្រឹងសមត្ថភាពដោះស្រាយសំណល់ប្លាស្ទិកនៅទីប្រជុំជន” ដែលបានចុះហត្ថលេខានៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥។ គម្រោងនេះមានគោលបំណងធ្វើឱ្យប្រសើរឡើងនូវបរិស្ថានស្អាតនៅទូទាំងទីក្រុងចំនួនប្រាំពីរ គឺខេត្តត្បូងឃ្មុំ សៀមរាប និងព្រះសីហនុ និងខេត្តជាប់មាត់សមុទ្ររួមមាន៖ខេត្តកែប កំពត និងកោះកុង។ កិច្ចការរួមគ្នានេះ នឹងក្លាយជាយុទ្ធសាស្ត្រគ្រប់គ្រងសំណល់ប្លាស្ទិកប្រកបដោយនិរន្តរភាព ដែលសន្យាថានឹងជួយលើកកម្ពស់គុណភាពជីវិតនៅក្នុងទីក្រុង និងបង្កើតលក្ខខណ្ឌរស់នៅប្រកបដោយផាសុកភាព។ ក្នុងពិធីចុះហត្ថលេខានេះ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតផ្តួចផ្តើមនេះ ដោយបានសង្កត់ធ្ងន់លើតួនាទីដ៏សំខាន់របស់ខ្លួនក្នុងការលើកកម្ពស់អនាម័យ និងកាត់បន្ថយសំណល់ប្លាស្ទិកក្នុងទីក្រុង។ ឯកឧត្តមបានគូសបញ្ជាក់ពីសារៈសំខាន់នៃការអប់រំបរិស្ថាន ដោយជំរុញឱ្យក្រសួងពង្រឹងយុទ្ធនាការនេះបន្ថែមទៀតនៅតាមបណ្តាសាលារៀន រោងចក្រ សហគមន៍មូលដ្ឋាន និងប្រាសាទនានានៅទូទាំងប្រទេស។ បន្ថែមពីនេះ ឯកឧត្តមបានអំពាវនាវឲ្យមានការចែកធុងសំរាមដើម្បីសម្រួលដល់ការគ្រប់គ្រងសំរាមឲ្យបានត្រឹមត្រូវផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងពីតម្រូវការចាំបាច់ក្នុងការត្រួតពិនិត្យ និងវិសោធនកម្មឯកសារច្បាប់ស្តីពីការប្រើប្រាស់ប្លាស្ទិក ជាពិសេសប្លាស្ទិកដែលប្រើប្រាស់រួច។ ឯកឧត្តមបានជំរុញឱ្យមានការយកចិត្តទុកដាក់បន្ថែម ដោយជំរុញនូវវិធានលើកកម្ពស់ផលិតផលជំនួសប្លាស្ទិក ការប្រើប្រាស់ប្លាស្ទិកឡើងវិញ ការកែច្នៃប្លាស្ទិក ការសាកល្បងគំនិតផ្តួចផ្តើម ទំនួលខុសត្រូវបន្ថែមរបស់អ្នកផលិត ទាក់ទងនឹងឥណទានប្លាស្ទិកសម្រាប់កម្ពុជា។ នាឱកាសនោះ លោកស្រី Alissar Chaker តំណាង UNDP ប្រចាំប្រទេសកម្ពុជា […]
តើកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ Bentley បានជួយផ្លាស់ប្តូរកំពង់ផែមែលប៊ន នៅអូស្ត្រាលីបានយ៉ាងដូចម្តេច?
ផលិតឡើងវិញដោយ Kathleen Moore ចេញពីប្រភព The B1M កំពង់ផែមែលប៊នគឺជាកំពង់ផែកុងតឺន័រដ៏ធំបំផុតរបស់អូស្ត្រាលី ដែលវាកាន់តែមានភាពមមាញឹកជាងមុន។ កំពង់ផែមែលប៊នគ្រប់គ្រងច្រើនជាងមួយភាគបីនៃកុងតឺន័រទាំងអស់ដែលដឹកជញ្ជូនចេញ-ចូលប្រទេសអូស្ត្រាលី ដែលប្រមាណជាង 3.2 លានកុងតឺន័រ ហើយតួលេខនេះរំពឹងថានឹងកើនឡើងទ្វេដងនៅឆ្នាំ 2050។ បញ្ហាប្រឈមតែមួយប៉ុណ្ណោះ គឺរបៀបគ្រប់គ្រងកំណើននោះដោយមិនបន្ថែមការកកស្ទះដល់បណ្តាញផ្លូវដែលកំពុងតែមមាញឹក និងការបំពុលខ្យល់នៅក្នុងទីក្រុងដែលមានប្រជាជនជាង 5 លាននាក់រស់នៅ។ លោក Matthew Brooks អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៅកំពង់ផែមែលបន” បាននិយាយថា “មានតែមធ្យោបាយមួយគត់ដែលអាចដោះស្រាយបាន គឺប្រើបណ្តាញផ្លូវដែលកំពុងមានចរាចរណ៍មមាញឹក” ។ ដូច្នេះហើយ យើងត្រូវរកវិធីផ្សេងទៀតដើម្បីដឹកកុងតឺន័រចេញ-ចូលកំពង់ផែ។ ចម្លើយគឺ ផ្លូវដែក៖ ខ្សែរថភ្លើងមួយអាចផ្ទុកទូកុងតឺន័របានច្រើនជាង ៣០ដង នៃឡានដឹកទំនិញជាមធ្យម។ ប៉ុន្តែដំណោះស្រាយបានទាញមកជាមួយនូវបញ្ហាប្រឈម ដូចជារបៀបយកកុងតឺន័រពីសមុទ្រទៅកាន់ទូរថភ្លើង ដោយគ្មានឡានដឹកទំនិញលើកដាក់ ដែលបច្ចុប្បន្នវាត្រូវបានប្រើប្រាស់ដើម្បីផ្ទេរទូកុងតឺន័រទៅវិញទៅមក និងកន្លែងដែលត្រូវទុកដាក់កុងតឺន័រទាំងអស់នៅលើចំណតដែលកំពុងតែចង្អៀតណែន។ ដំណោះស្រាយ៖ គម្រោងផ្លាស់ប្តូរផ្លូវដែករបស់ទីក្រុងមែលប៊ន។ គម្រោងដ៏ស្មុគស្មាញនេះបានបញ្ចប់នៅឆ្នាំ 2024 ត្រូវបានគេហៅថា ជាស្ថានីយផ្លូវដែកថ្មី និងការកែលម្អបណ្តាញផ្លូវដែកដែលមានស្រាប់ រួមទាំងការតភ្ជាប់ដោយផ្ទាល់ដ៏សំខាន់រវាងកប៉ាល់ និងរថភ្លើង។ កម្រាលថ្មរាប់ពាន់តោនត្រូវវាយកម្ទេច និងបំលែងដើម្បីធ្វើគ្រឹះសម្រាប់ស្ថានីយថ្មី។ គ្រប់ការងារទាំងអស់នេះត្រូវធ្វើឡើងដោយមិនរំខានដល់សកម្មភាពប្រចាំថ្ងៃរបស់កំពង់ផែឡើយ ហើយបញ្ចប់ក្នុងរយៈពេលដ៏ខ្លី។ អ្នកប្រឹក្សាផ្នែករចនា WSP និងអ្នកម៉ៅការ […]
ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាប មានត្រឹមតែ ៣%ប៉ុណ្ណោះ ក្នុងឆ្នាំ២០២៤
នៅឆ្នាំ២០២៤ ឥណទានក្នុងប្រព័ន្ធធនាគារបន្តមានកំណើនទាបត្រឹម ដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និង លក់ដុំនិងរាយ។ របាយការណ៍ចេញផ្សាយដោយធនាគារជាតិនៃកម្ពុជានៅថ្ងៃទី២២ ខែកុម្ភៈ បង្ហាញថា ឥណទានក្នុងប្រព័ន្ធធនាគារមានកំណើន ៣% មានចំនួន ២៤២.៩ទ្រីលានរៀល ឬ៥៩.៩ ពាន់លានដុល្លារអាមេរិក។ លោកជំទាវ ជា សិរី ទេសាភិបាលនៃធនាគារជាតិនៃកម្ពុជា មានប្រសាសន៍ថា កំណើនយឺតនៃឥណទានក្នុងប្រព័ន្ធធនាគារគឺដោយសារកត្តាតម្រូវការនិងផ្គត់ផ្គង់។ លោកទំទាវ មានប្រសាសន៍ថា៖ “ចំពោះកត្តាតម្រូវការ គឺដោយសារការងើបឡើងយឺតនៃវិស័យមួយចំនួនដូចជា វិស័យសំណង់និងអចលនទ្រព្យ ទេសចរណ៍ និងលក់ដុំនិងរាយ ដែលនាំឱ្យអតិថិជនកាត់បន្ថយការខ្ចី”។ លោកជំទាវបន្តថា៖ “ចំពោះកត្តាផ្គត់ផ្គង់ គឺដោយសារគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុបង្កើនការប្រុងប្រយ័ត្នក្នុងការផ្តល់ឥណទាន ក្នុងស្ថានភាពដែលសេដ្ឋកិច្ចតំបន់និងពិភពលោកមានភាពមិនប្រាកដប្រជាខ្ពស់។ បើតាមរបាយការណ៍ដដែល ប្រាក់បញ្ញើបានកើនឡើង ១៦.៣% មានចំនួន ២៣០.៩ទីលានរៀល ស្មើ ៥៧ពាន់លានដុល្លារអាមេរិក។ លោកជំទាវបានបញ្ជាក់ទៀតថា ប្រាក់បញ្ញើបានបន្តកើនឡើងល្អ ដែលបង្ហាញថា ប្រព័ន្ធធនាគារមានភាពធន់ ជាមួយនឹងជំនឿទុកចិត្តរឹងមាំ។ អនុបាតឥណទានមិនដំណើរការ បានបន្ដកើនឡើងក្នុងនោះវិស័យធនាគារមានកម្រិត ៧.៩% និងវិស័យមីក្រូហិវត្ថុមានកម្រិត ៩%។ បច្ចុប្បន្ន នៅកម្ពុជាមានធនាគារពាណិជ្ជ ៥៩ធនាគារឯកទេស ៩គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលបា្រក់បញ្ញើ […]
វិនិយោគិនមកពីសម្ព័ន្ធក្រុមហ៊ុន East Group ប្រកាសបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុ
វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ចង់បង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅខេត្តព្រះសីហនុនាពេលខាងមុខ ខណៈបច្ចុប្បន្នក្រុមអ្នកវិនិយោគនៃក្រុមហ៊ុននេះ បានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីស្នើ និងលើកឡើងពីគម្រោងរួចរាល់ហើយ។ នេះបើយោងតាមជំនួបពិភាក្សាការងារ រវាង ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយវិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group ពាក់ព័ន្ធនឹងគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេស កាលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥។ នាឱកាសនោះ វិនិយោគិននៃសម្ព័ន្ធក្រុមហ៊ុន East Group បានឱ្យដឹងថា ជំនួបពិភាក្សានេះ គឺដើម្បី ធ្វើបទបង្ហាញជូន ឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសរបស់ សម្ព័ន្ធក្រុមហ៊ុន East Group ដែលមានទីតាំងស្ថិតនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។ តាមរយៈជំនួបនេះដែរ វិនិយោគិន ក៏បានគោរពស្នើសុំការចង្អុលបង្ហាញពី ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏ដូចជាថ្នាក់ដឹកនាំជំនាញ សំដៅធ្វើឱ្យគម្រោងស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសមួយនេះ អាចប្រព្រឹត្តទៅបានដោយរលូន ពិសេស មានអនុលោមភាពតាមច្បាប់ និងបទដ្ឋានគតិយុត្តពាក់ព័ន្ធគ្រប់ប្រការផងដែរ។ គិតត្រឹមឆ្នាំ២០២៤ កន្លងទៅនេះ កម្ពុជាមានតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រកំពុងដំណើរការសរុបចំនួន ៣០តំបន់ ស្ថិតនៅ […]
ក្នុងឆ្នាំ២០២៤ កម្ពុជាមានទំនិញដឹកជញ្ជូនតាមផ្លូវអាកាសជិត ៨ម៉ឺនតោន កើន៤០%
ក្នុងឆ្នាំ២០២៤ កន្លងទៅនេះ នៅកម្ពុជាមានការដឹកជញ្ជូនទំនិញតាមផ្លូវអាកាសចំនួន ៧៧.៨៥២តោន កើនឡើង ៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣។ នេះបើយោងតាមរបាយការណ៍ ដែលបង្ហាញដោយប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥។ តាមរយៈប្រភពខាងលើបានឱ្យដឹងថា ការដឹកជញ្ជូនតាមផ្លូវអាកាស ត្រូវបានចាត់ទុកថា ជាកត្តាផលិតកម្មយុទ្ធសាស្ត្រមួយដ៏សំខាន់ នៃដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម តាមរយៈការជួយសម្រួលដល់ការធ្វើដំណើរ ការដឹកជញ្ជូនទំនិញក្នុងរយៈពេលខ្លី និងសុវត្ថិភាពខ្ពស់ ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍ ការលើកកម្ពស់ទំនាក់ទំនងសង្គម និងបានចូលរួមចំណែកបង្កើនចំណូលថវិកាជាតិ។ បន្ថែមពីលើការដឹកជញ្ជូនទំនិញ វិស័យអាកាសចរណ៍ក៏មានភាពរីកចម្រើនសម្រាប់អ្នកដំណើរផងដែរ ដោយការធ្វើដំណើរតាមផ្លូវអាកាសបានកើនឡើង ២២% ដែលមានអ្នកដំណើរសរុប ៦,២៤លាននាក់ក្នុងឆ្នាំ២០២៤។ លើសពីនេះ ចំនួនជើងហោះហើរកើនឡើង ១៤% ដែលឈានដល់ចំនួនជើងហោះហើរដ៏រឹងមាំចំនួន ៥៨.៣៥៤។ គួរបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានអាកាសយានដ្ឋានអន្តរជាតិឈានមុខគេចំនួនបី (ភ្នំពេញ សៀមរាប និងព្រះសីហនុ) ដែលបានដើរតួនាទីយ៉ាងសំខាន់ លើការតភ្ជាប់ជើងហោះហើរអន្តរជាតិទៅកាន់ ១២ប្រទេស ព្រមទាំងតំបន់រដ្ឋបាលពិសេសហុងកុង និងកោះតែវ៉ាន់ផងដែរ ដោយគិតជាសរុបបានភ្ជាប់ការហោះហើរទៅកាន់គោលដៅ ឬរាជធានី/ទីក្រុងចំនួន ៣៤ ក្នុងតំបន់ និងសកលលោក ហើយមានក្រុមហ៊ុនអាកាសចរណ៍ជាតិនិងអន្តរជាតិសរុបចំនួន ៣១ក្រុមហ៊ុន។ […]
ត្រឹមឆ្នាំ២០២៤ នៅកម្ពុជាមានឥណទានទិញផ្ទះផ្តល់ដោយធនាគារជាង ៦,៧៨ពាន់លានដុល្លារ កើន១២.៥%
របាយការណ៍ពីធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារសម្រាប់កម្ចីទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន មានចំនួន ៦,៧៨ ពាន់លានដុល្លារ គិតត្រឹមឆ្នាំ២០២៤ ឬស្មើនឹង ១២.៥% នៃទំហំឥណទានសរុប ៥៤,៣ ពាន់លានដុល្លារ។ បើតាមរបាយការណ៍ខាងលើ ឥណទានផ្តល់សម្រាប់សកម្មភាពជួញដូរអចលនទ្រព្យមាន ១១,៦% និងវិស័យសំណង់ ៩,៧% ឬស្មើនឹង ៦,២៩ ពាន់លានដុល្លារ និង ៥,២៦ ពាន់លានដុល្លារ រៀងគ្នា។ ដោយឡែក ឥណទានផ្តល់ដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទៅលើសកម្មភាពសំណង់មានទំហំ ៣៥៥លានដុល្លារ ឬស្នើនឹង ៦,៧% នៃទំហំឥណទានសរុប ៥,៣ពាន់លានដុល្លារ។ ធនាគារជាតិនៃកម្ពុជាលើកឡើងក្នុងរបាយការណ៍ដដែលថា វិស័យសំណង់បន្តមានកំណើនទាបត្រឹម ០,៥% ក្នុងឆ្នាំ២០២៤ ធៀបនឹងឆ្នាំ២០២៣ មានកំណើន ០,៨% ដែលគាំទ្រជាចម្បងដោយគម្រោងសំណង់សាធារណៈសំខាន់ៗ ដូចជា ផ្លូវ ស្ពាន និងអាកាសយានដ្ឋាន។ ការនាំចូលសម្ភារៈ និងបរិក្ខារសំណង់ បន្តកើនឡើង ៣៣.២% ធៀបនឹងឆ្នាំ២០២៣ ដែលមានកំណើន ៤,៦%។ សម្រាប់វិស័យអចលនទ្រព្យ មានកំណើនបន្តិចត្រឹម ០,២ភាគរយ ក្នុងឆ្នាំ២០២៤ (-0.៦ […]