ក្នុងឱកាសថ្ងៃឈប់សម្រាក មកលេងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាំងអស់គ្នា

ភ្នំពេញ៖ ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល កំពុងបើកដំណើរការសាកល្បង ជាមួយនឹងហាងលក់ទំនិញយ៉ាងសម្បូរបែប សម្លៀកបំពាក់ម៉ាកល្បីៗ ម្ហូបអាហារ និងភេសជ្ជៈរសជាតិឈ្ងុយឆ្ងាញ់ ថែមទាំងមានការរៀបចំតុបតែងលម្អខាងក្នុង និងជុំវិញផ្សារយ៉ាងប្រណីតទៀតផង ពិតជាស័ក្ដិសមឥតខ្ចោះសម្រាប់អ្នកកំពុងស្វែងរកកន្លែងដើរលេងកម្សាន្តក្នុងឱកាសថ្ងៃឈប់សម្រាកនេះ។

ចង់ដឹងទិដ្ឋភាពក្នុងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាក់ទាញយ៉ាងណានោះ តោះ! ទៅទស្សនារូបភាពស្អាតៗទាំងអស់គ្នា។ ឃើញតែតាមរូបថត មិនដូចមកឃើញផ្ទាល់ទេ! ចាំអង្កាល់ទៀត? មកលេងផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ទាំងអស់គ្នា។ 

នៅទីនេះ មានហាងម៉ាកល្បីៗជាច្រើនកំពុងរង់ចាំស្វាគមន៍លោកអ្នក ដូចជាហាងលក់សម្លៀកបំពាក់ H&M, Adidas, Calvin Klein, LYN, Lyn Around, TEN11, Routine ហាងលក់ស្បែកជើង 361° ហាងកាហ្វេ Starbucks, Brown Coffee and Bakery ភោជនីយដ្ឋាន Bong Crab, Pka K’nhey, Steaklub, Misigga BBQ ហាងនំប៉័ង Masao ហាង Potato Corner ហាងតុបតែងសក់ Leekaja ហាងលក់ទឹកអប់ Parfumerie ហាងលក់សម្ភារប្រើប្រាស់ Miniso, Kohnan Japan, Akemi Uchi, Camping Outlet, Baby Village ហាងវ៉ែនតា OWNDAYS ឱសថស្ថាន ឱសថផ្លឹស ផ្សារទំនើប ជីប ម៉ុង Supermarket សំបុកអាយធី និងហាងម៉ាកពេញនិយមជាច្រើនទៀត។

ផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល ឬ “ពិភពនៃប្រេនល្បីៗ” ស្ថិតនៅក្នុងគម្រោង លែនម៉ាក ២៧១ របស់ ជីប ម៉ុង លែន តាមបណ្ដោយផ្លូវលេខ២៧១ ក្បែរផ្លូវ៣៧១ និងផ្លូវ៦០ ម៉ែត្រ (https://goo.gl/maps/K1bohZAZaG3Gbn3D9)។

ព័ត៌មានបន្ថែមអំពីផ្សារទំនើប ជីប ម៉ុង ២៧១ មេហ្គាម៉ល សូមចូលទៅកាន់ទំព័រហ្វេសប៊ុក៖ https://facebook.com/chipmong271megamall/

ទំនាក់ទំនងជួលទីតាំងរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មនៅ ជីប ម៉ុង ២៧១ មេហ្គាម៉ល៖

– លេខទូរស័ព្ទ៖ ០៦៦ ៤០១ ២២២

– តេលេក្រាម៖ ០៦៦ ៤០១ ២២២ (@AmKeolong)

– អ៊ីមែល៖ keolong.am@chipmong.com

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Month Of Love ទទួលបានកាដូនៃក្តីស្រឡាញ់ពីប្រូម៉ូសិនបុរី ប៉េង ហួតដូចគ្នា!

ក្នុងឱកាសទិវានៃក្ដីស្រឡាញ់ខាងមុខនេះ ហើយក៏ជាខែនៃក្តីស្រឡាញ់បុរី ប៉េង ហួត សូមផ្តល់ជូនប្រូម៉ូសិន Month of Love សម្រាប់ការទិញផ្ទះក្នុងខែកុម្ភៈនេះ សម្រាប់អតិថិជនដែលមានបំណងចង់ទិញនៅគេហដ្ឋានថ្មីក្នុងគម្រោង​ណាមួយរបស់បុរី ប៉េង ហួត ឥលូវនេះគឺដឹងតែចំណេញ និងទទួលបានកាដូជាទីគាប់ចិត្តគឺឱកាសចាប់កាដូ Surprising box ដែលនឹងទទួលបានការផ្ដល់ជូនសន្ធឹកសន្ធាប់ដូចជា ៖ –        ប័ណ្ណទឹកប្រាក់ទិញគ្រឿងអេឡិចត្រូនិក រហូតដល់ ៣០០០ដុល្លារ –        ឬដំណើរកម្សាន្តក្រេបទឹកឃ្មុំនៅលើកោះលក្ខណៈ Romantic  រយៈពេល ២ យប់ ៣ថ្ងៃ –        ឬប័ណ្ណទឹកប្រាក់នៅ PH Grand Hall  រហូតដល់ ៣០០០ដុល្លារ ​-        បង់មុនត្រឹមតែ ៥% អាចចូលរស់នៅបានភ្លាមៗ -‌        ការប្រាក់ ០% រយៈពេលវែង សូមបញ្ជាក់ផងដែរថាការផ្តល់ជូនខាងលើមានសុពលភាពត្រឹមថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ២០២៥ នេះតែប៉ុណ្ណោះ។ កុំឲ្យឱកាសដ៏ចំណេញ​នេះរំលងហួសឲ្យសោះបានទាំងគេហដ្ឋានក្នុងក្តីស្រមៃហើយ បានទាំងឱកាសចាប់កាដូ Surprising box ទៀត។ សម្រាប់ព័ត៌មានបន្ថែមអំពីការផ្តល់ជូន […]

ស្ពានឆ្លងកាត់ទន្លេបាសាក់សង់បាន ១៩% ក្រោយបើកការដ្ឋានបាន១១ខែ

គិតមកទល់ពេលនេះ មានរយៈពេល១១ខែហើយ ដែលរដ្ឋាភិបាលកម្ពុជាបានបើកការដ្ឋានសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ដោយបច្ចុប្បន្ន ទទួលបានវឌ្ឍនភាពការងារសម្រេចបាន ១៩% ខណៈមិនមានការយឺតយ៉ាវជាងផែនការដែលគ្រោងទុកនោះទេ។ នេះបើយោងតាមចុះផ្សាយរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៥។ គួរបញ្ជាក់ថា បច្ចុប្បន្នការងារដែលសម្រេចបានរួមមាន៖ ១) ផ្នែកគ្រឹះស្ពាន សម្រេចបានប្រមាណ ៤៦,៦៦% ក្នុងនោះសសរគ្រឹះចំនួន ១៥៦ដើម ចាក់បេតុងរួចចំនួន ៦៩ដើម ២០ជើងតាង សម្រេចបានចំនួន ៦ និងធ្នឹមភ្ជាប់ក្រោមចំនួន១២ សម្រេចបាន ៨ធ្នឹម ២) រចនាសម្ព័ន្ធក្រោមស្ពានសម្រេចបាន៣១.៥% រួមមានតួសសរស្ពាន១២ សម្រេចបានចំនួន៦សសរ សសរស្ពាន ៥២ សម្រេចបាន១៦ និងធ្នឹមភ្ជាប់ក្បាលសសរទទឹងស្ពានចំនួន៣៤ សម្រេចបាន១០ធ្នឹម ព្រមទាំងការងារសំខាន់ៗមួយចំនួនទៀត។ យ៉ាងណាមិញ នៅដើមឆ្នាំ២០២៥ នេះ ក្រុមការងារសាងសង់ក៏កំពុងតែមមាញឹកក្នុងការរៀបចំដំណើរការខួង និងចាក់សសរគ្រឹះ នៅត្រើយខាងលិចទន្លេផងដែរ។ គួររំលឹកដែរថា ស្ពាននេះមានប្រវែងសរុប ១.៦៥០ម៉ែត្រ (ប្រវែងស្ពាន ៨៤៥,៧០ម៉ែត្រ ទទឹងផ្លូវ ២៧ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ៨០៤,៣០ម៉ែត្រ ទទឹងផ្លូវ […]

ក្រុមហ៊ុនមកពីអង់គ្លេស បង្ហាញឆន្ទះចង់ចាប់ឱកាសវិនិយោគលើវិស័យមួយចំនួននៅកម្ពុជា

នៅក្នុងការអភិវឌ្ឍន៍ដ៏គួរឱ្យរំភើបមួយសម្រាប់ទិដ្ឋភាពវិនិយោគដែលកំពុងរីកចម្រើនរបស់កម្ពុជា ក្រុមហ៊ុន Bridgemount Ltd. ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេសបានបង្ហាញពីចេតនារបស់ខ្លួនជាផ្លូវការក្នុងការស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុនបានមកជួបពិភាក្សាជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ ដែលជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកកិច្ចសហការដ៏មានសក្តានុពល។ ក្នុងជំនួបនោះ លោក Kalyan Ghosh នាយកគ្រប់គ្រងនៃក្រុមហ៊ុន Bridgemount Ltd. បានគូសបញ្ជាក់អំពីចក្ខុវិស័យរបស់ក្រុមហ៊ុនក្នុងការចាប់យកទីផ្សារដ៏រស់រវើករបស់កម្ពុជា។ លោកបានសង្កត់ធ្ងន់ថា ការពិភាក្សានេះ ផ្តោតលើការផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងអភិវឌ្ឍនានានៅកម្ពុជា ជាពិសេសពិនិត្យលទ្ធភាពក្នុងការវិនិយោគនៅកម្ពុជា តាមរយៈការចាប់ដៃគូជាមួយវិនិយោគិនក្នុងស្រុក សំដៅអនុវត្តគម្រោងវិនិយោគនៅក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធ, ឧស្សហកម្ម, សុខាភិបាល, ពាណិជ្ជកម្ម, កសិកម្ម, ថាមពលសូឡា និងការគ្រប់គ្រងសំណល់ជាដើម។ ឯកឧត្តម សួន សុផល អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Bridgemount និងបានបង្ហាញពីបរិយាកាសវិនិយោគដ៏អំណោយផលនៅកម្ពុជា។ ឯកឧត្តមបានលើកឡើងពីការលើកទឹកចិត្តផ្សេងៗដែលមាននៅក្រោមច្បាប់វិនិយោគ ដែលត្រូវបានរៀបចំឡើងដើម្បីទាក់ទាញការវិនិយោគពីបរទេស។ ជាមួយគ្នានេះដែរ ឯកឧត្តម ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Bridgemount បន្តពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ដើម្បីវាយតម្លៃឱ្យបានហ្មត់ចត់អំពីលទ្ធភាពនៃគម្រោងវិនិយោគរបស់ពួកគេ។ ភាពជាដៃគូដ៏មានសក្តានុពលនេះកើតឡើងចំពេលដែលកម្ពុជាកំពុងធ្វើកំណែទម្រង់គោលនយោបាយវិនិយោដើម្បីបង្កើនភាពទាក់ទាញដល់វិនិយោគិនបរទេស ខណៈក្រុមហ៊ុនធំៗមួយចំនួននៅទូទាំងពិភពលោកកំពុងធ្វើការវាយតម្លៃប្រតិបត្តិការរបស់ពួកគេឡើងវិញ ដោយសារភាពតានតឹងពាណិជ្ជកម្ម និងការផ្លាស់ប្តូរសេដ្ឋកិច្ច។ (អានបន្ថែម) នៅពេលដែល Bridgemount Ltd. […]

កម្ពុជាកំពុងពន្លឿនការចុះបញ្ជីដីនៃប្រព័ន្ធធារាសាស្ត្រនៅទូទាំងប្រទស ដើម្បីបង្កភាពងាយស្រួលដល់ការអភិវឌ្ឍន៍

នៅក្នុងចលនាដ៏សំខាន់មួយក្នុងការជំរុញការអភិវឌ្ឍន៍ កម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងក្នុងការចុះបញ្ជីដីធារាសាស្ត្រ និងអាងស្តុកទឹកនៅទូទាំងប្រទេស។ គំនិតផ្តួចផ្តើមដែលដឹកនាំដោយក្រសួងធនធានទឹក និងឧតុនិយមនេះ មានគោលបំណងចាត់ថ្នាក់ធនធានសំខាន់ៗទាំងនេះជាសម្បត្តិសាធារណៈ ដើម្បីបង្កើនការគ្រប់គ្រង និងធានាការប្រើប្រាស់ប្រកបដោយនិរន្តរភាព។ ការពន្លឿននេះ បានធ្វើឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាលម្អិតអំពីនីតិវិធី និងដំណោះស្រាយ ដើម្បីជំរុញការចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រ ក្នុងក្របខ័ណ្ឌទូទាំងប្រទស កាលថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២៥។ឯកឧត្តម ឈា ប៊ុនរិទ្ធ រដ្ឋលេខាធិការប្រចាំការ ក្រសួងធនធានទឹក បានបញ្ជាក់ថា ការជំរុញចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រក្នុងក្របខ័ណ្ឌទូទាំងប្រទេសនេះ​ គឺដើម្បីកំណត់ព្រំដីអាងឱ្យបានច្បាស់លាស់ជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ដើម្បីងាយស្រួលនៅក្នុងការគ្រប់គ្រង និងអភិវឌ្ឍ។ ឆ្លៀតឱកាសនោះ ឯកឧត្តម ក៏បានណែនាំដល់មន្ទីរធនធានទឹក និងឧតុនិយមរាជធានី-ខេត្តទាំងអស់ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការពន្លឿនការងារចុះបញ្ជីដីអាងស្តុកទឹក និងអាងទឹកនៃប្រព័ន្ធធារាសាស្ត្រដែលនៅសេសសល់ ដោយផ្អែកលើការសិក្សាតាមលក្ខណៈបច្ចេកទេស ដែលមានកម្រិតកម្ពស់ខ្សែដីឱ្យត្រឹមត្រូវ ហើយសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធ និងអាជ្ញាធរដែនដីពាក់ព័ន្ធ ដើម្បីធ្វើការកំណត់ដីព្រំប្រទល់អាងឱ្យបានច្បាស់លាស់។ គួរបញ្ជាក់ថា នៅទូទាំងប្រទេសមានអាងស្តុកទឹក និងអាងទឹកសរុបចំនួន ១.៥៦២ ដែលចាំបាច់ធ្វើ​ការចុះបញ្ជី​ ក្នុងនោះមានចំនួន ២៤០​ បានចុះបញ្ជីរួច ចំនួន ៤៣២​ បាននិងកំពុងរៀបចំនីតិវិធីដំណើរការចុះបញ្ជី និងចំនួន ៨៩០​ មិនទាន់បានចុះបញ្ជី។នេះបើតាមរបាយការណ៍ពីក្រសួងរៀបចំដែនដី កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៥។ (អានបន្ថែម) […]

ចិន-អាស៊ាន ផ្តួចផ្តើមគំនិតសេដ្ឋកិច្ចខៀវ ដើម្បីធ្វើទំនើបកម្មពាណិជ្ជកម្មដែនសមុទ្ររួម

ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) ត្រៀមធ្វើបដិវត្តពាណិជ្ជកម្មដែនសមុទ្ររវាងចិន និងអាស៊ាន តាមរយៈការជំរុញការដឹកជញ្ជូនតាមផ្លូវសមុទ្រ បច្ចុប្បន្នមានចំនួន ៩៤%នៃ ពាណិជ្ជកម្មបរទេសរបស់ចិន និងជាង ៦០% នៃពាណិជ្ជកម្មបរទេសរបស់អាស៊ាន ដែលតំណាងឱ្យ ៦៥%នៃពាណិជ្ជកម្មទ្វេភាគីរវាងតំបន់ទាំងពីរក្នុងឆ្នាំ ២០២៣។ ការវិវឌ្ឍចរន្ត សេដ្ឋកិច្ចថ្មី ដ៏សំខាន់នេះ លេចចេញជាផ្នែកនៃគំនិតផ្តួចផ្តើមទ្រង់ទ្រាយធំ ដើម្បីលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ដែនសមុទ្រប្រកបដោយនិរន្តរភាព នេះបើយោងតាមបទវិភាគដោយអ្នកជំនាញ សេដ្ឋកិច្ចតំបន់អាស៊ី ក្នុងរបាយការណ៍របស់លោក Chi Fulin ចុះផ្សាយដោយសារៈព័ត៌មានចិន China Daily នៅថ្ងៃទី ៩ ខែមករា ឆ្នាំ ២០២៥។ សក្តានុពលផ្លាស់ប្តូរនៃភាពជាដៃគូដែនសមុទ្រនេះ ទទួលបានសន្ទុះគាំទ្រកាន់តែច្រើនឡើង ពីបណ្តា ប្រទេសជាសមាជិក កាលពីកំឡុងខែមីនា ឆ្នាំ ២០២៣ នៅពេលដែលវិទ្យាស្ថានចិនសម្រាប់កំណែទម្រង់ និងអភិវឌ្ឍន៍ (China Institute for Reform and Development) ដែលធ្វើការរួមគ្នាជាមួយ ក្រុមអ្នករៀបចំយុទ្ធសាស្ត្រ ដែលមានមូលដ្ឋាននៅអាស៊ាន បានបង្ហាញ “គំនិតផ្តួចផ្តើមដើម្បីលើកកម្ពស់ សមាហរណកម្មសេដ្ឋកិច្ចខៀវចិន-អាស៊ាន […]

ក្រសួងបង្ហាញផែនការបង្កើតសួនឌីជីថល ដើម្បីលើកកម្ពស់ចំណេះដឹងក្នុងវិស័យឌីជីថលនៅកម្ពុជា

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា បានប្រកាសពីផែនការដ៏មានមហិច្ឆិតាក្នុងការបង្កើតសួនឌីជីថល ក្នុងគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកឌីជីថល និងជំរុញកំណើនអាជីវកម្មឌីជីថលក្នុងប្រទេសកម្ពុជា។ គំនិតផ្តួចផ្តើមនេះត្រូវបានបំផុសឡើង ក្រោយសិក្សាគំរូពីប្រទេសថៃ លើគម្រោង Thailand Digital Valley។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម​ ហាក់ សុខហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និង​ទូរគមនាគមន៍ ក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ៥ឆ្នាំ ២០២០-២០២៤ នៃដំណើរឆ្ពោះទៅបរិវត្តកម្មឌីជីថល និងលើកទិសដៅការងារបន្ត របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៥។ ឯកឧត្តម​ ហាក់ សុខហេង បាន​ឱ្យដឹងថា សួនឌី​ជីថលនេះ ​នឹងក្លាយជា​ច្រកចេញ-ចូលតែមួយក្នុងការគាំទ្រដល់ធុរកិច្ចថ្មីឌីជីថល, ​ផ្តល់​កា​រគាំ​ទ្រ​កិ​ច្ច​កា​ររ​ដ្ឋ​បា​​ល​ និ​​ងអ​នុលោមភាព, ផ្សារ​ភ្ជាប់ធុរកិច្ចថ្មីឌីជីថលទៅ​នឹង​ឧស្សាហកម្ម និង​ការអប់រំ​ជំ​នាញ​ឌី​ជី​ថ​​លដោ​យ​ផ្សា​រ​ភ្ជា​ប់​​នឹងឱកាស​ការងារ។ ឯកឧត្តម បានបន្តថា សួនឌីជី​ថល​នេះ នឹងដើរតួនាទីជាមជ្ឈ​មណ្ឌលអប់រំ ដោយចាប់ដៃគូជាមួយវិទ្យាល័យ សកលវិទ្យា​ល័យ និងក្រុមហ៊ុនបច្ចេកវិទ្យាធំៗ ដើម្បី​ជំរុញការអភិវឌ្ឍជំនាញឌីជីថល, ផ្តល់​ឱកាសហ្វឹកហាត់ការងារ, ផ្តល់កម្មវិធីបណ្តុះបណ្តាល និងឱកាស​ការងារ​ដោយផ្ទាល់ ក៏ដូចជាការ​ធ្វើការងារពីចម្ងាយ ព្រម​ទាំងលើកទឹកចិត្តសិស្សបញ្ចប់ថ្នាក់វិទ្យាល័យ ចាប់យកជំនាញ​ឌី​ជីថ​ល​ក្នុង​ការ​បន្ត​កា​រ​សិក្សា​នៅសា​​​ក​លវិទ្យាល័យ។ បច្ចុប្បន្ន ក្រសួងកំពុងស្វែងរកទីតាំងដែលសមស្របមួយសម្រាប់បង្កើតសួនឌីជីថល និងរៀបចំសម្រាប់ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធចាំបាច់មួយចំនួន។ ការបង្កើតឧទ្យាននេះត្រូវបានគេរំពឹងថានឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ជំនាញឌីជីថល គាំទ្រដល់អាជីវកម្មឌីជីថលដែលកំពុងរីកចម្រើន […]