រោងចក្រផលិតសំបកកង់រថយន្តដ៏ធំតម្លៃ $៥០០លាន របស់ចិននៅស្វាយរៀង ចាប់ផ្តើមសាងសង់ហើយ

រោងចក្រផលិតសំបកកង់រថយន្តដ៏ធំមកពីប្រទេសចិន តម្លៃ ៥០០លានដុល្លារ របស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ (ខេមបូឌា) ឯ.ក WANLI Tire បើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតីភាព ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

គម្រោងសាងសង់នេះ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិត ក្នុងក្រុងបាវិត នៃខេត្តស្វាយរៀង មានវិសាលភាព​គ្របដណ្តប់លើផ្ទៃដីប្រមាណ ៣២ហិកតា។

គម្រោ​ងនេះ នឹងសាងសង់ជា ២ដំណាក់កាល ជាមួយទំហំទុនវិនិយោគរហូតដល់ប្រមាណ ៥០០លានដុល្លារ ដែលរំពឹងថានឹងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួនប្រមាណ ១.០០០ កន្លែង។

រោងចក្រផលិតសំបកកង់រថយន្តរបស់ក្រុមហ៊ុន វ៉ាន់លី ថាយអឺ ដែលបានបើកការដ្ឋានសាងសង់នេះ ជាការសម្រេចចិត្តដាក់ទុនវិនិយោគនៅកម្ពុជា ដែលកើតចេញពីជំនួបពិភាក្សាទ្វេភាគីរវាង ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជាមួយលោក Jing Guangjun ក្នុងដំណើរបេសកកម្មគោះទ្វារវិនិយោគដល់រោងចក្រ វ៉ាន់លី ថាយអឺ នៅទីក្រុងក្វាងចូវ សាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។ (អានបន្ថែម)

គួរបញ្ជាក់ថា កម្ពុជាមានវត្តមានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ៦ ដែលក្នុងនោះមានគម្រោងវិនិយោគផលិតសំបកកង់យានយន្តចំនួន ២ ដែលបោះទីតាំងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស៊ីនបាវិតនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋាភិបាលកម្ពុជាចេញនីតិវិធីលើកលែងពន្ធគយលើការនំាចូលសម្ភារៈសំណង់ សម្រាប់គម្រោងដែល…

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ បានសម្រេចដាក់ចេញនូវនីតិវិធីផ្តល់ការលើកទឹកចិត្តពន្ធគយ អាករពិ​សេស និងអាករលើតម្លៃបន្ថែម ជាបន្ទុករបស់រដ្ឋ សម្រាប់គម្រោងវិនិយោគដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការ​វិនិ​យោគរាជធានី-ខេត្ត។ នេះបើតាមប្រកាសអន្តរក្រសួងលេខ ០៧០ សហវ.ប្រក ចុះថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥។ បើតាមប្រកាសអន្តរក្រសួង រដ្ឋបានដាក់ចេញនូវបែបបទ និងនីតិវិធីនេះសម្រាប់ពិនិត្យសម្រេចលើសំណើនាំចូល នូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ ចំពោះគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.) និងគម្រោងពង្រីកនៃគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ព.គ.ល.គ.) ដែលបានចុះបញ្ជីនៅអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។ អ្នកវិនិយោគទាំងអស់ អាចដាក់ពាក្យស្នើសុំ ដើម្បីទទួលបានលិខិតអនុញ្ញាតនាំចូលនូវសម្ភារៈសាងសង់ បរិក្ខារសំណង់ សម្ភារៈបរិក្ខារផលិតកម្ម និងធាតុចូលផលិតកម្ម ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុក របស់រដ្ឋ ដោយត្រូវអនុវត្តតាមនីតិវិធីនៃការផ្តល់សេវារបស់អង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត ឬអាចធ្វើឡើងតាមរយៈថ្នាលបច្ចេកវិទ្យាព័ត៌មាន។ បន្ថែមពីនេះ អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត ត្រូវពិនិត្យសម្រេចលើសំណើសុំនាំចូលនូវសម្ភារៈដូចដែលបានរៀបរាប់ខាងលើរួចមកហើយនោះ ដោយពន្ធគយ អាករពិសេស និងអាករលើតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋ តាមរយៈយន្តការអន្តរស្ថាប័ន ក្នុងរយៈពេលមិនឱ្យលើសពី ១៥ (ដប់ប្រាំ) ថ្ងៃនៃថ្ងៃធ្វើការ […]

វិនិយោគិនហ្វីលីពីន បង្ហាញចំណាប់អារម្មណ៍ចង់នាំចូលអង្ករពីកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការជំរុញពាណិជ្ជកម្មកសិកម្ម ក្រុមហ៊ុន Arvin International Marketing Inc. ដែលជាក្រុមហ៊ុនឈានមុខគេរបស់ហ្វីលីពីន បានបង្ហាញពីចំណាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការនាំចូលអង្ករគុណភាពខ្ពស់ពីកម្ពុជា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ជំនួប​រវាង​លោកជំទាវ ចម នីម្មល រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា និង​លោកស្រី Azucena L. Yao ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Arvin International ដែល​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​ម៉ានីល ប្រទេសហ្វីលីពីន នៅថ្ងៃទី១១ កុម្ភៈ ២០២៥។ លោកជំទាវបានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន ដោយបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបង្កើនកិច្ចសហប្រតិបត្តិការក្នុងការលើកកម្ពស់ការនាំចេញកសិផល ជាពិសេសអង្ករ និងស្រូវ។ អង្ករកម្ពុជាទទួលបានការទទួលស្គាល់ជាអន្តរជាតិ ដោយបានជាប់ឈ្មោះជាអង្ករមានគុណភាពល្អបំផុតក្នុងពិភពលោករយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា។ បើតាមសេចក្ដីប្រកាសព័ត៌មាន របស់សហព័ន្ធស្រូវអង្ករកម្ពុជា បានឲ្យដឹងថា​ ក្នុងរយៈពេល ១២ខែ នៃឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករបានចំនួន ៦៥១.៥២២តោន តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៨ ដែលក្នុងនោះបាននាំចេញទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ មានបរិមាណអង្ករចំនួន ៣២៧.១៥៦តោន គិតជាទឹកប្រាក់ចំនួន ២៥៣.១៨ លានដុល្លារ, នំាទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ បានចំនួន ១១៧.៩២៥តោន គិតជាទឹកប្រាក់មានចំនួន […]

ប្រតិភូធុរកិច្ចអូស្រ្តាលី ចង់វិនិយោគលើវិស័យសំខាន់ៗ ៤ នៅកម្ពុជា

នៅក្នុងជំហានដ៏សំខាន់មួយឆ្ពោះទៅរកការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច គណៈប្រតិភូមកពីសមាគមធុរកិច្ចអូស្ត្រាលីបានបង្ហាញផែនការវិនិយោគក្នុងវិស័យសំខាន់ៗចំនួនបួននៅក្នុងប្រទេសកម្ពុជា៖ ពាណិជ្ជកម្ម ការជីកយករ៉ែ កំពង់ផែ និងបច្ចេកវិទ្យាកសិកម្ម។ គំនិតផ្តួចផ្តើមសកម្មនេះត្រូវបានរៀបចំឡើងដើម្បីបង្កើនទំនាក់ទំនងទ្វេភាគី និងរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស។ ការប្រកាសនេះធ្វើឡើងក្នុងជំនួបកម្រិតខ្ពស់ជាមួយលោកជំទាវ ចំនីមុល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជា ដែលធ្វើឡើងនៅទីក្រុងស៊ីដនី កាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះដែរ សមាគមធុរកិច្ចប្រចាំរដ្ឋ New South Wales បានបង្ហាញការសាទរនិងត្រៀមខ្លួនរួចជាស្រេចក្នុងការផ្សារភ្ជាប់ជាមួយវិស័យឯកជននៅកម្ពុជា ខណៈសមាគមក៏បានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការវិនិយោគលើវិស័យដែលមានសក្តានុពលជាច្រើនដូចជា ពាណិជ្ជកម្ម រ៉ែ កំពង់ផែ បច្ចេកវិទ្យាកសិកម្ម​នាពេលខាងមុខផងដែរ។ បើតាមការបញ្ជាក់បន្ថែមរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា សមាគមធុរកិច្ចខាងលើ គឺមានមូលដ្ឋានប្រចាំរដ្ឋ New South Wales ប្រទេសអូស្រ្តាលី។ សមាគមធុរកិច្ច គឺមានវ័យចំណាស់ជាងគេនៅអូស្ត្រាលីនិងមានសមាជិកជាង ១០០.០០០នាក់។ គួររំលឹកថា ក្នុងខែមករាតែមួយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្រោមទុនវិនិយោគសរុបចំនួន ៧៤៨លានដុង។ ខណៈពេលដែលការវិនិយោគភាគច្រើនមានប្រភពមកពីប្រទេសចិន ស្មើនឹង ៧៣,៣៥% វាក៏មានការរួមចំណែកគួរឱ្យកត់សម្គាល់ពីប្រភពក្នុងស្រុក និងការវិនិយោគពីប្រទេសមួយចំនួនទៀត រួមមាន៖ ប្រទេសវៀតណាម ចក្រភពអង់គ្លេស សិង្ហបុរី សហរដ្ឋអាមេរិក […]

កម្ពុជាមានរោងចក្រកែច្នៃថ្មចំនួន ៦៨ក្រុមហ៊ុន, រកបានចំណូល​​បាន ៩០លានដុល្លារ ក្នុងឆ្នាំ២០២៤

នៅក្នុងការអភិវឌ្ឍន៍គួរឱ្យកត់សម្គាល់សម្រាប់សេដ្ឋកិច្ចរបស់កម្ពុជា វិស័យកែច្នៃថ្មបានលេចចេញជាអ្នករួមចំណែកយ៉ាងសំខាន់ ដោយបង្កើតប្រាក់ចំណូលបាន ៩០លានដុល្លារក្នុងឆ្នាំ២០២៤ ។ សមិទ្ធិផលដ៏គួរឱ្យកត់សម្គាល់នេះបានឆ្លុះបញ្ចាំងពីសក្ដានុពលនៃកំណើននៃឧស្សាហកម្ម និងតួនាទីដ៏សំខាន់នៅក្នុងថវិកាជាតិ។ នេះបើតាមរបាយការណ៍ដែលបានចេញផ្សាយដោយក្រសួងព័ត៌មាន នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥។ ប្រភពដដែលបានបង្ហាញថា គិត​មកទល់​បច្ចុប្បន្ន កម្ពុជាមាន​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ថ្មអារ​ទូទាំងប្រទេសចំនួន ៦៨ ក្រុមហ៊ុន ស្មើនឹង ៩០គម្រោង ស្ថិត​ក្នុង​ខេត្តចំនួន ១១។ ក្នុង​ចំណោម​នោះ ខេត្តក្រចេះ​នាំមុខគេ ដែលមានរោងចក្រ​កែច្នៃថ្មអា​ចំនួន ២២ក្រុមហ៊ុន ស្មើ ២៧គម្រោង គ្របដណ្តប់​លើ​ផ្ទៃដីប្រមាណ ២.០៦៥ ហិកតា។ លើសពីនេះ លោកស្រី ឡេង ដាវី ​អនុ​ប្រធាន​សមាគម៍​ថ្ម​អារ បានឱ្យដឹងថា ស្រុក​ចំនួន​ពីរស្ថិត​ក្នុង​ខេត្ត​ក្រចេះ​​មាន​សក្តានុព​ល​លើធនធាន​រ៉ែថ្ម​អារ​សម្រាប់​កែច្នៃ​នោះគឺ​ស្រុក​សំបូរ និង​ស្រុក​ស្នួល។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤តែមួយ ឧស្សាហកម្មកែច្នៃថ្មអារមិនត្រឹមតែជួយជំរុញសេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងបម្រើជាវិស័យនាំចេញដ៏សំខាន់ផងដែរ ដោយផលិតផលថ្មអារជិត ៩០% ត្រូវបាននាំចេញទៅក្រៅប្រទេស បង្កើតជា​ចំណូល​មិនមែនសារពើពន្ធបាន​​ប្រមាណ​ ៩០លានដុល្លារ។ ថ្មអារ គឺសំដៅដល់ប្រភេទថ្មសំណង់ធម្មជាតិដែលកាត់ចេញពីភ្នំ និង ភាគច្រើនគាស់យកចេញពីក្នុងដី មានសណ្ឋានជាថ្មប្លុក អាចកែច្នៃអារជ្រៀកជាថ្មបន្ទះ ឬថ្មសន្លឹក ឬថ្មដុំធំៗ ឬថ្មដុំតូចៗ […]

លោកអ្នកឧកញ៉ា ពុង ឃាវសែ ដឹកនាំវិនិយោគិនចិនចំនួន ១៨ក្រុមហ៊ុន មកស្វែងរកឱកាសវិនិយោគនៅកម្ពុជា

ប្រតិភូវិនិយោគិនចិនមកពី ១៨ក្រុមហ៊ុន មានមូលដ្ឋាននៅទីក្រុងនីងប៉  ខេត្តចឺជាំង សាធារណរដ្ឋប្រជាមានិតចិន តាមរយៈសហការី លោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមកម្ពុជា បានជួបជាមួយ ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីពិភាក្សាក្នុងការស្វែងរកឱកាសវិនិយោគនានានៅព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមជំនួបរវាងប្រតិភូទាំង៨ក្រុមហ៊ុន និងលោកអ្នកឧកញ៉ា ពុង ឃាវសែ ប្រធានប្រធានសមាគមអ្នកសាងសង់កម្ពុជា ជាមួយ ឯកឧត្តមជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥។ នាឱកាសនោះ ឯកឧត្តម ជា វុទ្ធី បានលើកឡើងពីសក្តានុពលក្នុងវិស័យឧស្សាហកម្ម,កម្មន្តសាល, ការកែច្នៃផលិតផល, ការបង្កើតតំបន់សេដ្ឋកិច្ចពិសេស និងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម ជាពិសេសកម្ពុជាមានដំណាំយុទ្ធសាស្ត្រជាច្រើនរួមមានស្រូវ ដំទ្បូងមី និងស្វាយចន្ទីជាដើម ដែលទាមទារឱ្យមានការវិនិយោគកែច្នៃក្នុងស្រុកដើម្បីបង្កើតតម្លៃបន្ថែម។ ឯកឧត្តម ក៏ជំរុញឱ្យវិនិយោគិនចិនគិតគូរបង្កើតខ្សែចង្វាក់ផលិតកម្មក្នុងវិស័យ កសិកម្ម ជាពិសេសការកែច្នៃ ស្របពេលកម្ពុជាមានច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការវិនិយោគបើកចំហដែលមានតម្លាភាព ព្រមទាំងការលើកទឹកចិត្តនានា។ ជាការឆ្លើយតប តំណាងគណៈប្រតិភូទាំង៨ក្រុមហ៊ុនគឺ លោកស្រី លូ ចឺឈីង (Lu Zhiqiong)  អគ្គនាយកធនាគារនីងប៉ […]

ក្នុងឆ្នាំ២០២៤ កម្ពុជាមានសហគ្រាសធុនតូច និងមធ្យមជិត ១៣០០មូលដ្ឋាន ចុះបញ្ជីក្នុងវិស័យឧស្សាហកម្ម

នៅក្នុងការអភិវឌ្ឍន៍ប្រកបដោយជោគជ័យសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានរាយការណ៍ពីការរីកចម្រើនគួរឱ្យកត់សម្គាល់នៅក្នុងសហគ្រាសធុនតូច និងមធ្យម (SMEs) របស់ប្រទេសក្នុងវិស័យឧស្សាហកម្ម។ គិតត្រឹមឆ្នាំ ២០២៤ មានសហគ្រាសធុនតូច និងមធ្យមជិត ១៣០០មូលដ្ឋាន បានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជា។ យោងតាមរបាយការណ៍ថ្មីស្តីពីសមិទ្ធិផលរបស់ក្រសួងក្នុងឆ្នាំ ២០២៤ និងយុទ្ធសាស្រ្តសម្រាប់ឆ្នាំ ២០២៥ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មផ្នែកកម្មន្តសាល សរុបចំនួន ១.២៩២មូលដ្ឋាន ត្រូវបានចុះបញ្ជីជាផ្លូវការនៅក្នុងវិស័យផលិតកម្ម។ ទិន្នន័យ​នេះ បានគូសបញ្ជាក់​ថា​ ក្នុងឆ្នាំ២០២៤ កន្លងទៅ កម្ពុជាមានការចុះបញ្ជីសហគ្រាសធុនតូច និងមធ្យម ចំនួន១៧ មូលដ្ឋាន, ចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានចំនួន ៣៣៨​មូលដ្ឋាន និងតាមបណ្ដាមន្ទីររាជធានី-ខេត្តចំនួន ៨៣១មូលដ្ឋាន និងចុះ​បញ្ជីនៅតាមរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ បានចំនួន ១០៦មូលដ្ឋាន។ លើសពីនេះ ក្នុងឆ្នាំ២០២៤ដដែលនេះ ក្រសួងបានចេញវិញ្ញាបនបត្រប្រតិបត្តិការចំនួន ១.០៥២ និងបានបន្តវិញ្ញាបនបត្រចំនួន ១.៣៣៨ ដែលបានបង្កើតការងារថ្មីចំនួន ២៥,៨៣៣ ដែលជាការរួមចំណែកដ៏សំខាន់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋរបស់យើង។ គិតត្រឹមខែធ្នូ ឆ្នាំ២០២៤ […]