អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ
ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេះ គឺជាការដកស្រង់ចេញពីសុន្ទរកថាគន្លឹះថ្លែងដោយលោក Nicholas Cumins នាយកប្រតិបត្តិ Bentley Systems ក្នុងឱកាសបើកសន្និសីទ 2024 Year in Infrastructure។ ហេដ្ឋារចនាសម្ព័ន្ធសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក។ នៅជុំវិញពិភពលោក តម្រូវការសម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ និងប្រសើរជាងមុន កាន់តែមានតម្រូវការកើនឡើង – ថាតើដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពទាំងនេះ យើងត្រូវការពង្រីកបណ្តាញថាមពល ធ្វើទំនើបកម្មបណ្តាញដឹកជញ្ជូន ឬជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឡើងវិញ។ ទាំងនេះគឺជាកិច្ចការដ៏មហិមាដែលទាមទារការវិនិយោគរាប់ពាន់លានដុល្លារ និងការខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍តទៅមុខទៀត។ ទោះបីជាមានតម្រូវការបន្ទាន់ក៏ដោយ ក៏ពេលនេះយើងមិនមានវិស្វករគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការទាំងនេះដែរ។ បន្ទុកការងារកំពុងតែកើនឡើង ហើយគម្រោងក៏បន្តកើនឡើងថ្មីៗដែរ។ កង្វះវិស្វករជំនាញ និងអ្នកជំនាញបច្ចេកទេសកំពុងពង្រីកគម្លាតរវាងអ្វីដែលត្រូវការ និងអ្វីដែលអាចផ្តល់ឱ្យជាក់ស្តែង។ ខណៈពេលដែលយើងខ្វះខាតកម្លាំងវិស្វករ តែយើងមិនមានការខ្វះខាតទិន្នន័យទេ នេះជាភាពខុសគ្នាធំបំផុតនៃឧស្សាហកម្មរបស់យើង។ យើងមានទិន្នន័យច្រើនណាស់ ប៉ុន្តែបើធៀបនឹងការយល់ដឹងនៅមានកម្រិត។ ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជាច្រើនត្រូវបានប្រមូលទិន្នន័យក្នុងទំហំជីហ្គាបៃជារៀងរាល់ថ្ងៃ – មិនថាពីឧបករណ៍ចាប់សញ្ញានៅលើស្ពាន បណ្តាញឧបករណ៍ប្រើប្រាស់ ឬប្រព័ន្ធផ្សេងទៀតនោះទេ។ ប៉ុន្តែមានតែមួយចំនួនតូចប៉ុណ្ណោះនៃទិន្នន័យត្រូវបានយកមកវិភាគ។ អ្នកខ្លះនិយាយថា 10% នៃទិន្នន័យដែលប្រមូលបានត្រូវបានប្រើប្រាស់សម្រាប់ការវិភាគ ហើយអ្នកផ្សេងទៀតនិយាយថា ទិន្នន័យនេះមិនច្រើននោះទេ។ នៅពេលដែលយើងឈានឆ្ពោះទៅរកប្រតិបត្តិការទ្រព្យសម្បតិ្តនៃហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប និងការយល់ដឹងដែលជំរុញដោយ AI នោះរឿងមួយដែលយើងនឹកស្មានមិនដល់បានក្លាយទៅជាច្បាស់លាស់៖ […]
ទទួលអារម្មណ៍ពិត៖ កម្មវិធី 3D ដ៏អស្ចារ្យនាំមកនូវអនាគតនៃហេដ្ឋារចនាសម្ព័ន្ធសម្រាប់ជីវិតរស់នៅប្រចាំថ្ងៃ
ដោយ Sean O’Neill លោក Greg Demchak ឈរនៅមុខអេក្រង់ LED ដ៏ធំមួយនៅក្នុងបន្ទប់ងងឹតនៃព្រឹត្តិការណ៍ Year in Infrastructure ដែលរៀបចំឡើងក្នុងសណ្ឋាគារមួយនៅទីក្រុងវ៉ាន់ខូវឺ។ ជាមួយនឹងដៃបញ្ជាហ្គេម និងក្តារចុច គាត់បានបញ្ជូនទស្សនិកជនរបស់គាត់ឱ្យទៅដល់ទីក្រុង Barcelona តាមរយៈគំរូឌីជីថលទីក្រុង។ អេក្រង់ភ្លឺផ្លេកបានបង្ហាញពីទិដ្ឋភាពទីក្រុងដ៏ល្បីល្បាញ របស់អេស្ប៉ាញ “manzanas” ដែលជាប្លុកអគារអដ្ឋកោណជាបន្ទាត់ក្រឡាចត្រង្គ រចនាដោយអ្នករៀបចំផែនការទីក្រុងដែលមានចក្ខុវិស័យក្នុងសតវត្សទី19 លោក Ildefons Cerda ។ លោក Greg Demchak បានពង្រីករូប 3D នៃការដ្ឋានសំណង់ថ្មីនៅក្នុងតំបន់ប្រវត្តិសាស្ត្រ ដោយទាញបង្ហាញលម្អិតតាំងពីក្នុងបន្ទប់ និងច្រកផ្លូវដើរនានារបស់អគារដែលបានគ្រោងទុកនៅពេលសាងសង់ហើយ។ គាត់បានស្វែងយល់ពីរចនាបថ ដោយវាយតម្លៃពីរបៀបដែលគម្រោងនេះត្រូវសម្របនឹងប្រវត្តិសាស្រ្តទីក្រុងដែលមានងទម្រង់ជាក្រឡាចត្រង្គ ហើយថែមទាំងបានពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធក្រោមដីដែលនៅខាងក្រោមគ្រឹះ—ការស្វែងយល់ ទាំងអស់នេះ គឺមិនចាំបាច់ចុះទៅដល់ទីតាំងផ្ទាល់នោះទេ។ នេះមិនមែនជាការចម្លងតាមលក្ខណៈវិទ្យាសាស្ត្រទេ វាគឺជាការសម្លឹងមើលទៅក្នុងវេទិកាបើកចំហថ្មីសម្រាប់ការបង្ហាញហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ។ ដំណោះស្រាយរូបភាពបង្ហាញក្នុងកម្រិតខ្ពស់ថ្មីត្រូវបានបង្កើតឡើងដោយកម្មវិធី Bentley Systems ដែលជាកម្មវិធីវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធ និងរួមបញ្ចូលប្លង់និមិត្តពិតជាក់ស្តែងជាមួយនឹងទិន្នន័យភូមិសាស្ត្រ បូករួមព័ត៌មានលម្អិតផ្នែកវិស្វកម្ម និងព័ត៌មានផ្សេងទៀតដើម្បីផ្តល់ឱ្យអ្នកប្រើប្រាស់នូវទិដ្ឋភាពអន្តរកម្មពេញលេញនៃគម្រោងរបស់គេ។ លោក Demchak ជានាយករង Emerging Technologies […]
ចិនកំពុងពន្លឿនបញ្ចប់ការអភិវឌ្ឍន៍បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅកម្ពុជាត្រឹមឆ្នាំ២០២៥
ស្ថិតក្នុងដំណាក់កាលនៃការវិវត្តន៍ខ្លួនទៅរកសម័យបច្ចេកវិទ្យាឌីជីថល ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជី វិនិយោគិនចិនកំពុងតែពន្លឿនបញ្ចប់ការសាងសង់បណ្តាញទូរស័ព្ទចល័តល្បឿនលឿននៅទូទាំងប្រទេសកម្ពុជាត្រឹមឆ្នាំ២០២៥។ គំនិតផ្តួចផ្តើមដ៏មានមហិច្ឆិតានេះ មានគោលបំណងសម្រេចឱ្យបាននូវការគ្របដណ្តប់ប្រព័ន្ធអ៊ីនធើណែតឱ្យបាន ១០០ភាគរយ នៅក្នុងទីក្រុង និង ៧០ភាគរយ នៅតំបន់ជនបទ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម Wang Winpin ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ក្នុងវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចឌីជីថលកម្ពុជា-ចិន ដែលបានធ្វើឡើងនៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៤។ ឯកឧត្តម Wang បានលើកឡើងពីតួនាទីដ៏សំខាន់របស់អ្នកវិនិយោគចិនក្នុងការពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍របស់កម្ពុជា។ ឯកឧត្តម បាននិយាយថា “ភាគីចិនបានចូលរួមយ៉ាងសកម្មក្នុងការសាងសង់បណ្តាញទូរស័ព្ទចល័តនៅកម្ពុជា និងបានធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធគ្របដណ្តប់ទូទាំងប្រទេស”។ វេទិកានេះបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការវិនិយោគលើការរីកចម្រើនផ្នែកបច្ចេកវិទ្យា ដែលជាកត្តាចាំបាច់ក្នុងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា។ នាឱកាសនោះ ឯកឧត្តម Wang ក៏មិនភ្លេចធ្វើការកោតសរសើរដល់វិនិយោគិនចិន សម្រាប់តួនាទីរបស់ពួកគេក្នុងការអនុវត្តគម្រោងនេះប្រកបដោយភាពច្នៃប្រឌិតដូចជា បញ្ញាសិប្បនិមិត្ត (AI) បច្ចេកវិទ្យា(Cloud) និងប្រព័ន្ធទូទាត់រហ័សលើវិស័យផ្សេងៗក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះដែរ ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ក៏បានថ្លែងនៅក្នុងវេទិកានេះ ដោយបានបង្ហាញឱ្យឃើញពីរបៀបដែលបច្ចេកវិទ្យាឌីជីថលទាំងនេះជួយជំរុញការច្នៃប្រឌិតថ្មីៗ ដែលជំរុញផលិតភាព និងប្រសិទ្ធភាព។ ឯកឧត្តមឧបនាយក បានគូសបញ្ជាក់បន្ថែមថា “សម្រាប់ប្រទេសកម្ពុជា ការអភិវឌ្ឍន៍សេដ្ឋកិច្ចឌីជីថលត្រូវបានចាត់ទុកថាជាកត្តាជំរុញដ៏សំខាន់ក្នុងដំណើរការនៃការអភិវឌ្ឍន៍សេដ្ឋកិច្ច”។ នៅពេលដែលការវិនិយោគលើបច្ចេកវិទ្យាបន្តហូរចូលប្រទេសកម្ពុជា ប្រជាជាតិបានត្រៀមខ្លួនសម្រាប់ដំណាក់កាលផ្លាស់ប្តូរដែលមានបំណងភ្ជាប់ពាណិជ្ជកម្មកាន់តែមានប្រសិទ្ធភាពជាមួយសេដ្ឋកិច្ចពិភពលោក។ - Video Advertisement -
Blyncsy បញ្ចេញផែនទីផ្លូវហាយវេថ្មី ដើម្បីគ្រប់គ្រងសុវត្ថិភាព ការថែទាំ និងពន្លឿនហេដ្ឋារចនាសម្ព័ន្ធឌីជីថលទូទាំងប្រទេស
Blyncsy បានផ្តល់លទ្ធភាពថ្មីដល់នាយកដ្ឋានដឹកជញ្ជូនអាមេរិក ជាមួយនឹងសមត្ថភាពក្នុងការត្រួតពិនិត្យ និងប្រៀបធៀប — នៅក្នុងពេលវេលាជាក់ស្តែង — ស្ថានភាពនៃផ្លូវហាយវេសំខាន់ណាមួយនៅក្នុងសហរដ្ឋអាមេរិកទាំងមូលជាមួយនឹងទិន្នន័យដែលមានស្រាប់ សម្រាប់ការសម្រេចចិត្តជាមួយព័ត៌មានគ្រប់គ្រាន់ និងត្រឹមត្រូវ ការប្រកាសផ្សព្វផ្សាយផែនទីឌីជីថលជាសាធារណៈនៃផ្លូវហាយវេឆ្លងកាត់រដ្ឋទាំងអស់នៅសហរដ្ឋអាមេរិកបានបង្ហាញពីហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗជាទ្រព្យរដ្ឋ ដូចជា បង្កាន់ដៃសុវត្ថិភាព ផ្លាកសញ្ញាកំណត់ល្បឿន និងតំបន់ការដ្ឋានការងារ។ល។ គឺដើម្បីគាំទ្រលក្ខខណ្ឌសុវត្ថិភាព និងការថែទាំផ្លូវ។ ឥឡូវនេះទិន្នន័យទាំងនេះអាចរកបានពីភ្នាក់ងារនៃនាយកដ្ឋានដឹកជញ្ជូនរបស់រដ្ឋទាំងអស់ក្នុងប្រទេសអាមេរិក ដែលអនុញ្ញាតឱ្យការដោះស្រាយបញ្ហាសុវត្ថិភាព ការថែទាំ និងការជួសជុលផ្លូវដែលខូច និងការធ្វើការដោយភាពប្រថុយប្រថានកាន់តែមានប្រសិទ្ធភាព និងសន្សំសំចៃជាងមុន ជាពិសេសក្នុងអំឡុងពេលមានគ្រោះមហន្តរាយធម្មជាតិ នេះបើយោងតាមការសេចក្តីប្រកាសរបស់ក្រុមហ៊ុន Blyncsy និង Bentley Systems កាលពីថ្ងៃទី 29 តុលា 2024 នៅក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ AASHTO ក្នុងរដ្ឋ Philadelphia សហរដ្ឋអាមេរិក។ ផែនទីផ្លូវហាយវេឆ្លងកាត់រដ្ឋថ្មីរបស់ Blyncsy បានប្រើប្រាស់រូបភាពកាមេរ៉ា (ដាសខេម) ចេញពីប្រភពរថយន្តជាង 1 លានគ្រឿងដែលកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ននេះ ខណៈពេលភ្ជាប់ជាមួយឧបករណ៍វិភាគរូបភាព AI ដ៏មានអានុភាពរបស់ Blyncsy វាអាចរកឃើញស្ថានភាពផ្លូវជាង 40 ផ្សេងៗគ្នា រាប់ចាប់ពីការកំណត់សារពើភ័ណ្ឌ អាយុកាល ឬលក្ខខណ្ឌនៃផ្លូវក្នុងពេលវេលាជាក់ស្តែង។ បញ្ហាទាំងឡាយ […]
សមត្ថភាពវិភាគកាបូនរបស់ Bentley Systems ជាជំហានថ្មីមួយជួយដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធវាយតម្លៃផលប៉ះពាល់បរិស្ថាន
កម្មវិធី Bentley ជួយឱ្យការវិភាគផលប៉ះពាល់ពីបំភាពកាបូនជាផ្នែកនៃប្រព័ន្ធដំណើរការរចនាសម្រាប់សំណង់ហេដ្ឋារចនាសម្ព័ន្ធថ្មី និងមានស្រាប់ ដើម្បីសម្រួលដល់ធ្វើរបាយការណ៍វាយតម្លៃអំពីកាបូនជាមួយនឹងការបន្ថែមរូបភាព 3D រូបថត៖ Bentley Systems៖ ការបង្ហាញសមត្ថភាពវិភាគកាបូនរបស់ Bentley ដោយការដាក់កាបូនជាក្រុម តាមសមាសធាតុទូទៅសម្រាប់ជារបាយការណ៍ ថ្មីៗនេះ ក្រុមហ៊ុន Bentley Systems បានប្រកាសពីសមត្ថភាពវិភាគកាបូនថ្មីនៅក្នុង iTwin Experience ដើម្បីវាយតម្លៃ និងកាត់បន្ថយផលប៉ះពាល់កាបូនសម្រាប់ហេដ្ឋារចនាសម្ព័ន្ធប្រកបដោយនិរន្តរភាពបន្ថែមទៀត។ នេះបើតាមការចុះផ្សាយរបស់ Bentley System នៅក្នុងព្រឹត្តិការណ៍ប្រចាំឆ្នាំ 2024 Year in Infrastructure ដែលប្រព្រឹត្តិទៅកាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ2024 នៅទីក្រុង Vancouver ប្រទេសកាណាដា។ សមត្ថភាពវិភាគកាបូនថ្មីនេះ អាចជួយវិស្វករងាយស្រួលទាញយកទិន្នន័យវិភាគកាបូន និងការមើលឃើញកាបូនដែលបានបញ្ចូលទៅតាមរូបធាតុនីមួយៗ ជាពិសេស ស្វែងរកជម្រើសសម្រាប់ការរចនាកាន់តែប្រសើរឡើង និងយ៉ាងឆាប់រហ័ស។ កាបូនដែលបានបង្កប់នៅក្នុងធាតុផ្សំនីមួយៗ គឺជាការតាមដានកាបូននៃសំណង់ទាំងមូលមុនពេលវាត្រូវបានសាងសង់ ដោយវាអាចដឹងពីឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញក្នុងអំឡុងពេលដំណើរការសាងសង់ និងក្រោយពេលសាងសង់។ សមត្ថភាពវិភាគកាបូនថ្មីរបស់ Bentley ផ្តល់នូវការវាយតម្លៃ “cradle-to-gate” តាមរយៈបទដ្ឋានកំណត់នៃកាបូនឌីអុកស៊ីត រាប់ចាប់ពីការបំលែងវត្ថុធាតុដើមរហូតដល់វាចេញពីរោងចក្រ ដែលតំណាងឱ្យការរួមបញ្ចូលធំបំផុតសម្រាប់កាបូនដែលបានបញ្ចូលទៅក្នុងគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ។ លោកស្រី […]
Bentley Systems ប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024
ក្រុមហ៊ុនដែលចូលវគ្គប្រកួតផ្តាច់ព្រាត់ចុងក្រោយ ក៏នឹងទទួលបានកិត្តិយសជាស្ថានិកសម្រាប់ហេដ្ឋារចនាសម្ព័ន្ធឈានមុន នៅទីក្រុងវេនខូវឺ កាលពីថ្ងៃទី 9 ខែតុលា ឆ្នាំ 2024 – ក្រុមហ៊ុនសាជីវកម្ម Bentley System ដែលជាក្រុមហ៊ុនផលិតកម្មវិធីសូហ្វវែរឈានមុខសម្រាប់វិស្វកម្មហេដ្ឋារចនាសម្ព័ន្ធសាកល បានប្រកាសអ្នកឈ្នះពានរង្វាន់ Going Digital Awards ប្រចាំឆ្នាំ 2024 ដែលពានរង្វាន់ប្រចាំឆ្នាំនេះ ជាការផ្តល់កិត្តិយសដ៏វិសេសវិសាលមួយដល់អ្នកជំនាញផ្នែកហេដ្ឋារចនាសម្ព័ន្ធ និងការប្រើប្រាស់ប្រកបដោយភាពច្នៃប្រឌិតចេញពីសូហ្វវែររបស់ក្រុមហ៊ុន Bentley ដើម្បីកែលម្អរបៀបដែលហេដ្ឋារចនាសម្ព័ន្ធត្រូវបាន រចនា សាងសង់ និងដំណើរការ។ នៅឆ្នាំនេះ គម្រោងចំនួន 250 ត្រូវបានជ្រើសរើសសម្រិតសម្រាំងចេញពី 36 ប្រទេស។ អ្នកឈ្នះត្រូវបានជ្រើសរើសពីក្នុងចំណោមបេក្ខជនចុងក្រោយចំនួន 36 ក្រុម មកពី 12 ប្រទេស ដែលក្នុងនោះក៏មានប្រទេសកម្ពុជាមួយផងដែរចូលរួមក្នុងវគ្គប្រកួតផ្តាច់ព្រ័ត្រចុងក្រោយ (អានបន្ថែម) ហើយការជ្រើសរើស និងការវិនិច្ឆ័យ ត្រូវបានរៀបចំឡើងដោយក្រុមចៅក្រមឯករាជ្យក្នុងអំឡុងពេលនៃការរៀបចំ ព្រឹត្តិការណ៍ Bentley’s Year in Infrastructure ដែលធ្វើឡើងនៅថ្ងៃទី 8 និង 9 ខែតុលា នៅទីក្រុងវេនខូវឺ […]