WB ផ្តល់កម្ចីបន្ថែម ២៧៤លានដុល្លារ ស្តារសេដ្ឋកិច្ចកម្ពុជា ខណៈធ្លាប់ផ្តល់ ២០០លានដុល្លាររួចហើយ

ធនាគារពិភពលោក (WB) បានផ្តល់ឥណទានចំនួន ២៧៤ លានដុល្លារអាមេរិកបន្ថែមទៀតដល់កម្ពុជា​ក្នុងការស្តារ​សេដ្ឋកិ​ច្ច​​​​ឱ្យ​​ងើបឡើងកាន់តែមាន​ភាពធន់ បន្ទាប់​ពីរងការ​ប៉ះ​ទង្គិច​ពី​​វិបត្តិថ្មីៗនាពេលនេះ។ នេះបើតាមសេចក្តីប្រកាស​ពត៌មានរបស់ធនាគារពិភពលោកកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២។

ឥណទាននេះ ត្រូវ​បាន​ផ្តល់​ដោយ​សមាគមអភិវឌ្ឍន៍អន្តរជាតិ (IDA) ដែល​ជា​មូលនិធិ​របស់​ធនាគារពិភពលោកសម្រាប់ជួយ​ដល់ប្រទេសក្រីក្រ ដោយបានចាក់បន្ថែមទៀតលើហិរញ្ញប្បទានចំនួន ២០០លានដុល្លារអាមេរិក ដែលធ្លាប់បានផ្តល់ឱ្យកម្ពុជាក្នុងឆ្នាំ២០២១ កន្លងមក។

បើតាមការបញ្ជាក់របស់ WB សេដ្ឋកិច្ចរបស់កម្ពុជា​បានរងការ​ខូច​ខាត​ធ្ងន់ធ្ងរពីសំណាក់​ជំងឺរាតត្បាតកូវីដ-១៩ ដោយ​​ធ្វើ​ឱ្យ​ផលិតផ​លក្នុងស្រុ​កសរុបបានធ្លាក់ចុះដល់ -៣,១ ភាគរយ ក្នុងឆ្នាំ២០២០ ដែលជាការធ្លាក់ចុះដ៏ខ្លាំង​លើកដំបូងក្នុង ​រយៈពេល ៣០ឆ្នាំចុង​ក្រោយនេះ​។

ក្រៅពីវិបិត្តិកូវីដ១៩ សេដ្ឋកិច្ចកម្ពុជា ក៏រងផលប៉ះពាល់ពីសង្រ្គាមដែលនៅតែបន្តមាន​​ក្នុងប្រទេសអ៊ុយក្រែន ការធ្លាក់ចុះនៃសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា និងកំណើនយឺតនៅក្នុងប្រទេសចិន កត្តា​ទាំង​អស់​នេះ​ នឹងជះឥទ្ធិពល​មិន​ល្អ​មកលើ​ទស្សនវិស័យពាណិជ្ជកម្មរបស់កម្ពុជា។

ក្រៅពីនេះ ការវិភាគ​ទិន្នន័យ​បាន​បង្ហាញថា អត្រានៃភាពក្រីក្រនៅកម្ពុជាបានកើនឡើងចំនួន ២,៨ភាគរយ ដោយ​រុញ​មនុស្ស​ប្រហែល ៤៦០ ០០០នាក់ ឱ្យ​ធ្លាក់ក្នុងភាពក្រីក្រវិញ​។

ជាមួយនឹងឥណទាននេះ វានឹងជួយទ្រទ្រង់​​ដល់​កំណែទម្រង់ដែលនឹងសម្រួលដំណើរការចុះបញ្ជីអាជីវកម្ម លើកកម្ពស់ការប្រកួតប្រជែង និងពង្រីកលទ្ធភាពទទួលបានហិរញ្ញវត្ថុសម្រាប់សហគ្រាសធុនតូច និងមធ្យម។ កំណែទម្រង់​ផ្សេងទៀត​នឹងបង្កើនភាព​ធន់នៃ​​​សារពើពន្ធ រួមទាំង​ការកែលម្អ​ការគ្រប់គ្រង​ភាពជាដៃ​គូរវាង​ផ្នែក​​សាធារណៈនិងឯកជន និងការ​សម្រួលដល់​ការលក់​ប័ណ្ណ​បំណុល​របស់រដ្ឋាភិបាល​​ក្នុងទីផ្សារក្នុងស្រុក។

មួយផ្នែកទៀតនោះ វានឹងជួយសម្រួលដល់ការផ្តល់ជំនួយទាន់ពេលវេលាដល់ក្រុមគ្រួសារដែលងាយរងគ្រោះ ក្នុងករណីមានគ្រោះមហន្តរាយធម្មជាតិ ឬវិបត្តិសេដ្ឋកិច្ច ណាមួយ​កើតឡើងនាពេលខាងមុខ​។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ADB អនុម័តកម្មវិធីវិនិយោគ $៧៦៣ លានដុល្លារ ពង្រឹងសុវត្ថិភាពទឹកនិងគាំទ្រអនាគតទីក្រុងកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​បានអនុម័តកម្មវិធីវិនិយោគចំនួ […]

សម្ព័ន្ធក្រុមហ៊ុនមកពីកាណាដា ចង់វិនិយោគលើវិស័យសំខាន់ៗចំនួន ៦ នៅកម្ពុជា

សម្ព័ន្ធក្រុមហ៊ុន Lee Li Holdings Group ដេលមានមូលដ្ឋានន […]

រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការជាង ១០ពាន់លានដុល្លារ សម្រាប់ឆ្នាំ២០២៦

ក្នុងឆ្នាំ២០២៦ រដ្ឋាភិបាលកម្ពុជាគ្រោងចំណាយថវិការដ្ឋប្រម […]

កម្ពុជា បន្តទទួលបានគម្រោងថ្មី ៧ទៀត ក្នុងទុនវិនិយោគ ១,៣ពាន់លានដុល្លារ

កម្ពុជា បន្តទទួលបានគម្រោងវិនិយោគថ្មីចំនួន ៧ទៀត ក្នុងទុន […]

រដ្ឋាភិបាលន័រវេស្ស ប្រកាសជួយកម្ពុជា លើសកម្មភាពដោះមីន សម្រាប់រយៈពេល ៣ឆ្នាំ

រដ្ឋាភិបាលន័រវេស្ស បាន​ប្រកាសផ្តល់ថវិកាចំនួន ១.២លានដុល្ […]

ជប៉ុនផ្តល់ជំនួយជាង ២៦ម៉ឺនដុល្លារ សម្រាប់អនុវត្តគម្រោងសំខាន់២ នៅស្វាយរៀង និងកំពង់ស្ពឺ

ជប៉ុន បានសម្រេចផ្តល់ជំនួយមាន​ទំហំ​ទឹកប្រាក់ចំនួន ២៦៧.៣៨ […]