អគារ«សារមន្ទីរតេជោសន្តិភាព»ខេត្តសៀមរាប តម្លៃ១៧លានដុល្លារ បានបញ្ចប់ការសាងសង់ហើយ
អគារសារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាម ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន បានបញ្ចប់ការសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា អគ្គនាយក CMAC កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។ ឯកឧត្តម ហេង រតនា អគ្គនាយកCMAC បានឱ្យដឹងថា អគារសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ត្រូវបានរៀបចំពិធីបញ្ចប់ការសាងសង់ និងផ្ទេរ-ប្រគល់អគារសន្ដិភាព ដែលមានទំហំ ៥២x៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ ព្រមទាំងមានប្លង់បានខឿនអគារទំហំ ១០៨មx១០៨ម៉ែត្រ ដែលមានក្រឡាផ្ទៃសរុបចំនួន ៤.០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសារមន្ទីរតេជោសន្តិភាពទាំងមូលសរុបប្រមាណ ១៤,៨ហិកតា។ ឯកឧត្តមបន្ថែមថា សំណង់អគារនេះ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈJICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC។ អគារសន្ដិភាពនេះសាងសងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltd ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់និងប្រារព្ធពិធីផ្ទេរ-ប្រគល់សំណង់នៅថ្ងៃទី២ ខែមីនានេះ។ ឯកឧត្តមបញ្ជាក់ថា ពិធីផ្ទេរប្រគល់ និងប្រកាសដាក់ឱ្យប្រើប្រាស់ជំនួយនេះជាផ្លូវការនឹងប្រព្រឹត្តិទៅនាពេលខាងមុខ នៅពេលវេលាសមស្របដែលការរៀបចំខ្លឹមសារ […]
មានអ្វីពិសេស! បានជាបុរី ប៉េង ហួត បើកលក់ Pre-Sale គម្រោងថ្មី ភ្លាម មានអតិថិជនកក់ច្រើនបែបនេះ?
នៅថ្ងៃទី ៦-៧-៨ ខែមីនា ឆ្នាំ២០២៦ នេះ បុរី ប៉េង ហួត បានធ្វើកម្មវិធី Pre-Sale គម្រោងថ្មីមួយដែលមានឈ្មោះថា ភូមិនិមិ្មត ដែលមានទីតាំងក្នុងខណ្ឌច្បារអំពៅ ដែលជាតំបន់ដ៏មានសក្ដានុពលសេដកិច្ចខ្លាំងក្លាមួយ។ ក្នុងកម្មវិធីនេះមានអតិថិជនបានចូលរួមយ៉ាងច្រើនកុះករ ដើម្បីសាកសួរព័ត៌មាន ហើយក៏បានកក់ផ្ទះភ្លាមៗ ដើម្បីជ្រើសរើសយកទីតាំងពិសេសៗមុនគេ និងអាចបន្ថែមទំហំដីទៅតាមតម្រូវការ ដែលជាឱកាសតែម្ដងគត់នៅក្នុងការលក់គម្រោងថ្មីនេះ។ លើសពីនេះអតិថិជនក៏ទទួលបានប្រូម៉ូសិនចំណេញដ៏ច្រើនដូចជា៖ បញ្ចុះតម្លៃរបស់រហូតដល់ ១០% ទទួលបានការបញ្ចុះតម្លៃ Extra បន្ថែមពីលើនេះ រហូតដល់ ២ម៉ឺនដុល្លារ ភ្លាមៗ និងឱកាសកោសកាតដើម្បីទទួលបានការបញ្ចុះតម្លៃបន្ថែមមួយតង់ទៀត។ ឱកាសដ៏ពិសេសជាមួយគម្រោងថ្មី ភូមិនិម្មិត នេះនៅសល់រយៈពេល 2 ថ្ងៃទៀត សម្រាប់អតិថិជនដែលមិនទាន់បានចូលរួម។ ដូចនេះប្រសិនជាលោកអ្នកកំពុងស្វែងរកឱកាសចំណេញជាមួយបុរី ប៉េង ហួត សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុតទៅ។ សូមបញ្ជាក់ផងដែរថា គម្រោង ភូមិនិម្មិត មានទីតាំងក្នុងដំណាក់កាលទី ៣ នៃគម្រោង ហ្គ្រេនស្ដា ផ្លាទីនីម ក្នុងតំបន់បឹងស្នោ សង្កាត់ច្បារអំពៅ ដែលតំបន់ដ៏មានសក្ដានុពលមួយក្នុងរាជធានីភ្នំពេញ។ គម្រោងថ្មីនេះ ជាចំណុចកណ្ដាលរវាងតំបន់ ៦០ ម៉ែត្រ […]
តម្លៃផ្ទះថ្មីក្នុងប្រទេសធ្លាក់ចុះខ្លាំងមិនធ្លាប់មានសម្រាប់រយៈពេល៣ឆ្នាំចុងក្រោយ
ខណៈតម្លៃផ្ទះថ្មីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល៣ឆ្នាំនាខែកុម្ភៈ ការវិភាគប្រកបដោយវិជ្ជាជីវៈបានបង្ហាញពីនិន្នាការថ្មីសម្រាប់វិនិយោគិនសកល និងអ្នកតាមដានទីផ្សារ វិស័យអចលនទ្រព្យលំនៅឋានក្នុងប្រទេសចិនកំពុងស្ថិតក្នុងដំណាក់កាលអន្តរកាលដ៏សំខាន់មួយ ដែលផ្ដល់ឱកាសឱ្យអ្នកវិភាគទីផ្សារ និងវិនិយោគិនយុទ្ធសាស្ត្រអាចវាយតម្លៃលើតម្លៃអចលនទ្រព្យក្នុងរយៈពេលវែង។ យោងតាមការស្ទង់មតិឯកជនមួយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters កាលពីថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ តម្លៃផ្ទះថ្មីនៅក្នុងទីក្រុងចំនួន ១០០ បានធ្លាក់ចុះបន្តិចបន្តួចប្រមាណ ០,០៤ ភាគរយ នៅក្នុងខែកុម្ភៈ បើធៀបនឹងខែមុន។ ទិន្នន័យនេះត្រូវបានចងក្រងដោយវិទ្យាស្ថាន China Index Academy ដែលបង្ហាញពីការធ្លាក់ចុះប្រចាំខែខ្លាំងបំផុតចាប់តាំងពីខែធ្នូ ឆ្នាំ ២០២២ ហើយវាបានប្រែត្រឡប់មកវិញនូវកំណើនតិចតួច ០,១៨ ភាគរយដែលបានកត់ត្រាកាលពីខែមករា។ បរិយាកាសទីផ្សារនាពេលបច្ចុប្បន្នត្រូវបានកំណត់ដោយការដាក់ចេញនូវគោលនយោបាយគាំទ្រជាច្រើន ដើម្បីជំរុញតម្រូវការឡើងវិញ។ មជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់ៗដូចជាទីក្រុងស៊ាងហៃ បានដាក់ចេញនូវវិធានការថ្មីៗនាពេលថ្មីៗនេះ រួមមានការបន្ធូរបន្ថយការរឹតត្បិតលើការទិញផ្ទះ និងការផ្ដល់លទ្ធភាពទទួលបានប្រាក់កម្ចីទិញផ្ទះក្នុងកម្រិតខ្ពស់សម្រាប់អ្នកទិញដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ សកម្មភាពទាំងនេះគឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីរៀបចំការរំពឹងទុករបស់ទីផ្សារឡើងវិញ និងជំរុញការប្រើប្រាស់។ ទោះបីជាអ្នកជំនាញដូចជាលោក Larry Hu មកពីក្រុមប្រឹក្សា Macquarie Group យល់ឃើញថា វិធានការបែបនេះអាចនឹងផ្ដល់ការជំរុញក្នុងរយៈពេលខ្លីក៏ដោយ ប៉ុន្តែវាបានបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការធ្វើឱ្យវិស័យនេះមានស្ថិរភាពឡើងវិញ។ សម្រាប់អ្នកដែលកំពុងតាមដាននិន្នាការអចលនទ្រព្យអន្តរជាតិ ទិន្នន័យតម្លៃផ្លូវការសម្រាប់ទីក្រុងចំនួន ៧០ ដែលគ្រោងនឹងចេញផ្សាយនៅថ្ងៃទី ១៦ ខែមីនា នឹងផ្ដល់នូវភាពច្បាស់លាស់បន្ថែមទៀតអំពីទិសដៅរបស់ទីផ្សារ។ ចាប់តាំងពីវិស័យនេះបានចាប់ផ្ដើមដំណាក់កាលកែសម្រួលក្នុងឆ្នាំ […]
អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប ស្តង់ដាទំនើប តម្លៃជាង ២លានដុល្លារ ដាក់ឱ្យដំណើរការហើយ
អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប និងការបំពាក់ឧបករណ៍វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដា ដែលចំណាយទឹកប្រាក់ជាង ២លានដល្លារអាមេរិក បានបើកសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កាលថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាព ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល។ ឯកឧត្តម ឈាង រ៉ា បានលើកឡើងថា មជ្ឈមណ្ឌលបេះដូង ដែលកំពុងសម្ពោធនាពេលនេះ គឺជាការចូលរួមដ៏សំខាន់ក្នុងការឆ្លើយតប និងចូលរួមដោះស្រាយបញ្ហាជម្ងឺបេះដូង ជាពិសេសជម្ងឺស្ទះសរសៃឈាមបេះដូង ជាឃាតករស្ងាត់និងជាមូលហេតុចម្បងមួយនៃមរណភាពនៅកម្ពុជា ដែលនឹងផ្តល់ជាអត្ថប្រយោជន៍ សម្រាប់ប្រជាជនខេត្តសៀមរាប និងប្រជាជននៅតាមបណ្តាខេត្តជុំវិញផងដែរ ។ ឆ្លៀតក្នុងឱកាសនេះ ដើម្បីលើកកម្ពស់សុខាភិបាលខេត្តបន្ថែមទៀត ឯកឧត្តមក៏បានណែនាំ ដល់ថ្នាក់ដឹកនាំសុខាភិបាល និងមន្រ្តីសុខាភិបាលទូទាំងខេត្តសៀមរាប ត្រូវយកចិត្តទុកពង្រឹងគុណភាពសេវា និងក្រមសីលធម៌វិជ្ជាជីវៈបន្ថែមផងដែរ។ សូមជម្រាបដែរថា អគារមជ្ឈមណ្ឌលបេះដូងខេត្តសៀមរាប ដែលបានបំពាក់ឧបករណ៍ វេជ្ជសាស្រ្តទំនើបៗកម្រិតស្តង់ដាដែលបានសាងសង់រួចក្នុងទំហំទឹកប្រាក់ ២ ៤៣៧ ៤៨៦ដុល្លាអាមេរិក គឺសាងសង់ឡើងក្រោមជំនួយរបស់សមាគមសាសនាចក្រនៃព្រះយ៉េស៊ូគ្រីស្គនៃពួកបរិសុទ្ធថ្ងៃចុងក្រោយ ស្ថិតក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ រដ្ឋបាលខេត្តសៀមរាប បានចាត់ទុកថា ការបង្កើតឱ្យមានសេវាសង្គ្រោះ និងព្យាបាលអ្នកជម្ងឺបេះដូងនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ខ្ពស់ លើការលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យសុខាភិបាលនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត៕ - Video Advertisement -
Bentley បើកឱ្យប្រើ MicroStation 2026! មានចំណុចពិសេសថ្មី ៣ សំខាន់ៗ
ក្រុមហ៊ុន Bentley Systems ថ្មី”នេះបានប្រកាសដាក់ឱ្យប្រើប្រាស់នូវ MicroStation 2026 ដែលជាការធ្វើបច្ចុប្បន្នភាពដ៏ធំមួយទៅលើកម្មវិធីរចនាឈានមុខគេរបស់ខ្លួន។ កំណែថ្មីនេះមានគោលបំណងដោះស្រាយបញ្ហាកង្វះខាតវិស្វករនៅទូទាំងសកលលោក ដោយប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងការបង្កើតផែនទី 3D បែប “ពិភពពិត” ដើម្បីជួយអ្នកជំនាញក្នុងការរចនាផ្លូវ ស្ពាន និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតឱ្យបានលឿន និងមានប្រសិទ្ធភាពជាងមុន។ កំណែឆ្នាំ 2026 នៃកម្មវិធី MicroStation នេះផ្តោតលើ ៣ ចំណុចសំខាន់ៗគឺ៖ ១) ប្រព័ន្ធស្វ័យប្រវត្តិកម្ម AI ២)បរិបទ 3D ដូចពិតៗ (Immersive 3D) និង ៣) ការដំឡើងកម្មវិធីដែលរហ័ស និងងាយស្រួល។ ជំនួយការ AI៖ ការសរសេរកូដដោយមិនចាំបាច់ចេះកូដ មុខងារដ៏លេចធ្លោបំផុតគឺ Python Assistant ថ្មី។ កាលពីមុន ការបង្កើតប្រព័ន្ធស្វ័យប្រវត្តិសម្រាប់កិច្ចការគូរប្លង់នានានៅក្នុង CAD) តម្រូវឱ្យមានចំណេះដឹងស៊ីជម្រៅផ្នែកសរសេរកូដកម្មវិធី។ ប៉ុន្តែ ជាមួយនឹងកម្មវិធីថ្មីនេះ អ្នកប្រើប្រាស់អាចប្រើប្រាស់ Chatbot ដើម្បីបង្កើត កែសម្រួល និងជួសជុលកូដស្វ័យប្រវត្តិបាន […]
ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា
ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុជាសម្រាប់គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងគម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង។ ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ ត្រូវបានប្រារព្វឡើងនៅស្ថានទូតជប៉ុន កាលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៦។ បើតាមស្ថានទូតជប៉ុនប្រចាំកម្ពុជា បានឱ្យដឹងថា ជំនួយឥតសំណងសរុបចំនួន ៣០៧,៧២០ ដុល្លារអាមេរិក ក្រោមគម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ គូសាណូណិ និងចុះហត្ថលេខាដោយឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា លោក អ៊ូអិណុ អាត់ស៊ូស៊ី ជាមួយលោកអគ្គនាយកនៃរដ្ឋាករទឹកខេត្តស្វាយរៀង និងលោកប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តស្ទឹងត្រែង។ សូមជម្រាបដែរថា ថវិកាសរុបមានចំនួន ៣០៧,៧២០ ដុល្លារអាមេរិកនេះ នឹងត្រូវអនុវត្តន៍“គម្រោងតម្លើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅភូមិចំនួន៩ ក្នុងឃុំកណ្តៀងរាយ ខេត្តស្វាយរៀង” និង “គម្រោងសាងសង់អគារសាលាបឋមសិក្សាសម្តេចក្រុមព្រះ ក្នុងខេត្តស្ទឹងត្រែង”។ ស្ថានទូតជប៉ុនប្រចាំកម្ពុជា រំពឹងថាជំនួយឥតសំណងទាំងនេះ នឹងរួមចំណែកដល់ការពង្រឹងគុណភាពជីវិតរបស់ប្រជាជនដែលរស់នៅក្នុងទីតាំងគម្រោងនីមួយៗ និងលើកកម្ពស់ទំនាក់ទំនងជប៉ុន-កម្ពុជាបន្ថែមទៀត។ (អានបន្ថែម) - Video Advertisement -


English

