កម្មវិធី «ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ ២០១៨» បង្ហាញពីភាពជោគជ័យមួយទៀតរបស់ Bentley ជាមួយនឹងក�

សន្និសីទ «ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ» ដែលបានប្រមូលផ្តុំអ្នកជំនាញ ឈានមុខគេ លើការអនុវត្តបច្ចេកវិទ្យាល្អបំផុតសម្រាប់ឆ្ពោះទៅរក ពិភពឌីជីថលបានបញ្ចប់ដោយភាពជោគជ័យជាមួយនឹងការប្រកាស ផលិតផលថ្មីៗដ៏គួរឲ្យចាប់អារម្មណ៍។

ក្រោមការរៀបចំឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីហេដ្ឋារចនា សម្ព័ន្ធឈានមុខគេក្នុងពិភពលោក សន្និសីទ Bentley «ឆ្នាំនៃហេដ្ឋា រចនាសម្ព័ន្ធ២០១៨»ដែលដើរតួជាវេទិកាឈានមុខសម្រាប់ពិភាក្សា អាទិភាពនិងឱកាសថ្មីៗដែលនឹងជះឥទ្ធិពលដល់ឧស្សាហកម្មហេដ្ឋា រចនសម្ព័ន្ធបាននាំមកនូវអ្នកដឹកនាំក្នុងឧស្សាហកម្មជាច្រើនក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយព័ត៌មាននៅទូទាំងពិភពលោក។

ព្រឹត្តិការណ៍ដែលបានប្រារព្ធឡើងនៅឯសណ្ឋាគារ Hilton London Metropole ទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេសចាប់ពីថ្ងៃទី ១៥ ដល់ ១៨ ខែតុលា ឆ្នាំ ២០១៨ នេះត្រូវបានចូលរួមដោយបណ្តាញសារព័ត៌មានចំនួន ១៣៦ ពី ២៥ ប្រទេសទូទាំងពិភពលោក ក្នុងនោះក៏ រួមទាំងតំណាងមកពីប្រទេសកម្ពុជាផងដែរ។ សកម្មភាពសំខាន់ៗ ក្នុងសន្និសីទរយៈពេល ៣ថ្ងៃនេះ រួមមានការធ្វើបទបង្ហាញពីអ្នកដឹកនាំឧស្សាហកម្ម ការចូលរួមក្នុងវេទិកានិងកិច្ចពិភាក្សា និងសិក្សាអំពីបច្ចេកវិទ្យានិងការអនុវត្តល្អៗ ដែលនឹងផ្លាស់ប្តូរមុខមាត់នៃការផ្តល់សេវាហេដ្ឋារចនាសម្ព័ន្ធនិងប្រតិបត្តិការនាពេលអនាគត។

នៅថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០១៨ កម្មវិធី Software ថ្មីៗជាច្រើនត្រូវបានណែនាំដើម្បីជាកិច្ចចាប់ផ្តើមនៃសន្និសីទ «ឆ្នាំនៃហេដ្ឋារចនាសម្ព័ន្ធ ២០១៨»។ ប្រកាសដោយនាយកប្រតិបត្តិ លោក Greg Bentley ផលិតផលឌីជីថលភ្លោះឈ្មោះថា iTwinTM Service គឺជាឌីជីថលភ្លោះផ្ទុកទិន្នន័យតាមប្រព័ន្ធអ៊ីនធឺណេត សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ (គម្រោងឌីជីថលភ្លោះ) និងផ្នែកប្រតិបត្តិការ ទ្រព្យសម្បត្តិ (ដំណើរការដោយឌីជីថលភ្លោះ) ឥឡូវជិតមកដល់ហើយ។

លោកបានបន្ថែមយ៉ាងដូច្នេះថា៖ «ឌីជីថលភ្លោះគឺនឹងធ្វើឲ្យគុណភាពនៃទិន្នទ័យល្អជាងមុន ហើយជាលទ្ធផលការគ្រប់គ្រង់ក៏ល្អជាងមុន និងរក្សាទ្រព្យសម្បត្តិគឺបានល្អជាង។ ដូចនេះយើងត្រូវតែទៅឲ្យដល់ និងលើសពី BIM ដែលធ្លាប់ប្រើក្នុងការងារសាងសង់»។

ទន្ទឹមនឹងនេះដែរលោក Keith Bentley ជានាយកផ្នែក EVP/CTO មកពីក្រុមហ៊ុន Bentley System បានណែនាំផលិតផលដែលមាន ឈ្មោះថាបណ្ណាល័យ iModel.js ដែលជាគំនិតផ្តួចផ្តើមកក្នុងការបើកទូលាយ មួយដើម្បីលើកកម្ពស់លទ្ធភាពនាំការប្រើប្រាស់សម្រាប់ទាំងការមើលឃើញ និងការវិភាគហេដ្ឋារចនាសម្ព័ន្ធជាមួយគំរូទិន្នន័យពីឌីជីថលភ្លោះ ‘Digital Twins’។

«យើងជឿយ៉ាងមុតមាំថា iModel.js ព្រមទាំងការពិតនៃមូលដ្ឋានគ្រឹះដែលត្រូវបានបង្កើតឡើងជាមួយវា គឺវាមានភាពបើកទូលាយបំផុតនិងផលិភាពខ្ពស់ ជាមួយវិចារណញាណ ព្រមទាំងមានឥទ្ធិពលដល់ការអភិវឌ្ឍន៍បរិដ្ឋាន ដែលជាដើមទុនសម្រាប់គម្រោង និងជាទិន្នន័យសម្រាប់គ្រប់គ្រងដ៏មានប្រសិទ្ធិភាពនៃហេដ្ឋារចនាសម្ព័ន្ធនៅពេលដាក់ដំណើរការឲ្យប្រើប្រាស់។ យើងមានការរំភើបក្នុងការធ្វើការជាមួយស្ថាប័នអ្នកប្រើប្រាស់ដែលជាដៃគូយុទ្ធសាស្រ្ត និងអ្នកអភិវឌ្ឍពីភាគី ទីបីដើម្បីបង្កើតប្រព័ន្ធ សេដ្ឋកិច្ចដែលបើកទូលាយនៅជុំវិញកម្មវិធីកូដ iModels ដើម្បីទាញយកប្រយោជន៍ពីសក្តានុពលនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថលភ្លោះ។ ជាមួយ iModel.js បច្ចេកទេសនៃការដំណើរការប្រព័ន្ធ cloud និងការអភិវឌ្ឍន៍បណ្ដាញ Web ដ៏ល្អប្រសើរនឹងទទួលបានអានុភាពនៃរូបពិត និងទំនាក់ទំនងនៃភាពពិតជាក់ស្តែងក្នុងរូបរាងឌីជីថលភ្លោះ ជាមួយកំហុសស្ទើរស្មើសូន្យ។ តាមរយៈការបើកទូលាយបណ្ណាល័យដែលយើងប្រើដើម្បីបង្កើតកម្មវិធីសេវា iTwinTM cloud services យើងរំពឹងថានឹងជម្រុញប្រព័ន្ធអេកូថ្មីប្រកបដោយនិរន្តរភាពនិងរស់រវើក»។

ធ្វើបទបង្ហាញដោយលោក Bhupinder Singh នាយកផ្នែក CPO មកពី Bentley System បានលើកឡើងពី «Open application» ដែលជាការបង្កើតបរិយាកាសគំរូដ៏ទូលំទូលាយមួយ សម្រាប់កិច្ចសហប្រតិបត្តិការពហុជំនាញ ដូចជាអ្នកឌីហ្សាញ OpenSite អ្នកឌីហ្សាញ OpenBuildings អ្នកឌីហ្សាញ OpenBridge និង OpenFlows FLOOD ជាដើម គឺបានពង្រីកវិសាលភាពវិស្វកម្មគម្រោង ប្លង់ជាមួយទំហំនៃការវិភាគដ៏សុក្រឹតរបស់ Bentley ។ លោកបានបន្ថែមនៅក្នុងពេលធ្វើបទបង្ហាញថា «Open មានអត្ថន័យបី»។ ទីមួយវាមានន័យថាបើកទូលាយឲ្យដឹងចំពោះបែបបទគំរូជាច្រើន។ ទីពីរ វាមានន័យថាបើកទូលាយចំពោះការវិភាគ និងលំនាំគំរូអនុវត្តពីទិន្នន័យ។ ដោយការប្រើប្រាស់កម្មវិធីផ្សេងគ្នា ជាមួយគោលការណ៍ពីរផ្សេងគ្នា ឧទាហរណ៍ការប្រើប្រាស់វិស្វកម្មបច្ចេកទេសធរណីសាស្រ្ត ‘geotechnical engineer’ និងវិស្វកម្មគ្រឿងបង្គុំ អាចធ្វើការរួមគ្នាទៅលើសំណុំទិន្នន័យដូចគ្នា នៅក្នុងបរិយាកាសគំរូដ៏ទូលំទូលាយរបស់យើង ដោយការវិភាគត្រឡប់ជាឌីជីថល ‘digital feedback loop’ និងបង្កើនការសហការរបស់ពួកគេតាមរយៈលំហូការងារ BIM។ ទីបី ដោយសារតែបច្ចេកវិទ្យា MicroStation វាបានជួយឲ្យអ្នកប្រើប្រាស់កម្មវិធី ‘Open’ អាចផលិតបានច្រើនមុខ និងសម្រេចបាននូវដំណោះស្រាយរវាងគ្នាជាច្រើនពីកម្មវិធីកូដដែលបើទូលាយ’Open’។ បរិយាកាសគំរូដ៏ទូលំទូលាយរបស់ Bentley គឺ ‘Open’ សម្រាប់ លំហូការងារឌីជីថលដែលមានសហប្រតិបត្តិការគ្នាយ៉ាងល្អរវាងកម្ម-វិធីនីមួយៗ»។

ធ្វើបទបង្ហាញដោយលោក Tom Dengenis នាយកជាន់ខ្ពស់ផ្នែក Project Delivery និងជាប្រធានផ្នែកសំណង់ SYNCHRO Digital របស់ Bentley System (អតីតនាយកប្រតិបត្តិរបស់ Synchro Software) បានណែនាំកម្មវិធី «Synchro Software» ដើម្បីពង្រីកលំហូឌីជីថលសម្រាប់កម្មវិធីបែងចែកព័ត៌មាគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធតាមរយៈគំរូរូបសំណង់ 4D។ ជាមួយនឹងលំហូការងារឌីជីថលរបស់ SYNCHRO អ្នកសំណង់នឹងមិនចាំបាច់បង្កើតគំរូសំណង់ 3D ឡើងវិញពីការព្រៀង ដែលមានស្រាប់ក្នុងម៉ូដែលគំរូ BIM ហើយបង្កើតឡើងក្នុងអំឡុងពេលគូសប្លង់។ នៅក្នុងកម្មវិធី ProjectWise ជាមួយក្រុមការងារ និងការចាត់លំហូ ការងារ នឹងធ្វើស្វ័យប្រវត្តិកម្មលំហូការងារឌីជីថលសម្រាប់ផែនការសាងសង់ដើម្បីបង្កើនសមត្ថភាពរបស់ BIM។ នៅក្នុងបរិយាកាសដ៏ ទូលំទូលាយផ្ដោតទៅលើភាពមើលឃើញនៅលើគន្លង និងលំដាប់ លំដោយនៃការសាងសង់ ដោយបញ្ចប់បាននូវការបែកចែកព័ត៌មានគម្រោងបានគ្រប់ជ្រុងជ្រោយ។ បច្ចុប្បន្នក្រុមហ៊ុន Microsoft និង Bentley កំពុងធ្វើការរួមគ្នាលើ កម្មវិធីថ្មី HoloLens បន្ថែមទៀតសម្រាប់ ProjectWise និង SYNCHRO ដែលនឹងត្រូវបានប្រកាសឲ្យដឹងបន្ទាប់ក្នុងឆ្នាំនេះ។ លោកបានពន្យល់ និងប្រៀបធៀបកាលវិភាគសាងសង់ដោយគម្រោងសាងសង់អគារពីរនៅក្នុងទីក្រុងឡុងដិ៍ ដែលបានចាប់ផ្តើមស្របគ្នានៅឆ្នាំ ២០០៧ រវាង អគារ Shard កម្ពស់ ៧២ជាន់ត្រូវបានបញ្ចប់ជាស្ថាពរខណៈដែលអគារ 22 Bishopsgate កម្ពស់ ៦០ជាន់ បានបោះបង់គម្រោងដែលបានបញ្ចប់ត្រឹមតែស្នូលបេតុងកម្ពស់ ៧ ជាន់ប៉ុណ្ណោះ។

យ៉ាងណាម៉ិញ លោក Levente Nagy ដែលជាអ្នកដឹកនាំជាន់ខ្ពស់ សម្រាប់ Microsoft 365 បានផ្តល់ការកត់សម្គាល់នៅក្នុងសេចក្តីប្រកាសព័ត៌មានអំពីលទ្ធភាពនៃការរួមបញ្ចូលគ្នារវាង ProjectWise 365 Services និង Microsoft 365 ។ សមត្ថភាពនៃការសហការ របស់ក្រុម Microsoft និង Microsoft Flow រួមជាមួយការវិភាគពី Microsoft SharePoint និង Microsoft Power BI បច្ចុប្បន្នអាច ត្រូវបានប្រើដើម្បីធ្វើលំហូការងារឌីជីថល តាមប្រព័ន្ធឌីជីថលនៅក្នុង ProjectWise។ ការធ្វើសមាហរណកម្មនេះនឹងបង្កើតកិច្ចសហការ លំហូរការងារឌីជីថលរួមគ្នា ដែលជាព្រំដែននៃនិន្នាការវិវត្តន៍តាមរយៈធនធានក្នុងការបែកចែកព័ត៌មានគម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធក្នុងគោលបំណងធានាបាននូវស្តង់ដារ និងការអនុវត្តកាន់តែប្រសើរគឺត្រូវបានបន្តប្រើប្រាស់ទូទាំងគម្រោង ហើយវានឹងជួយបង្កើនផលិត ភាពនៃការងារដដែលៗ រង្វាស់ការងារកាន់តែធំ មានគុណភាព និង អាចព្យាករណ៍បានដោយមានប្រសិទ្ធិភាពនៅក្នុងទំនើបកម្មឧស្សា- ហកម្មនៃការបែងចែកព័ត៌មានគម្រោង ‘Project Delivery’ ដូចនេះ គ្រប់ក្រុមក្នុងគម្រោងអាចចម្លងបាននូវគំរូទិន្នន័យនៃការអនុវត្តដែលធ្លាប់អនុវត្តបានល្អជាងគេសម្រាប់ភាពជោគជ័យនៃការងារចំពោមុខ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាបើកដំណើរការថ្នាលឌីជីថលថ្មី ដើម្បីជំរុញដល់ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា បានសម្ពោធដាក់ឱ្យដំណើរការថ្នាលឌីជីថល ចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានគោលដៅចម្បងចំនួន០២ ដើម្បលើកកម្ពស់សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ។ ការប្រកាសនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤។ ជាមួយនឹងការប្រកាសនេះ សម្តេចបវរធិបតី បានប្រកាសឱ្យដឹងបន្ថែមថា គោលដៅសំខាន់ ០២ នៃថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ​គឺ៖ ទី១.ការកំណត់អត្តសញ្ញាណអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល យល់ច្បាស់ថា លទ្ធភាព និងសមត្ថភាពរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធនៅមានកម្រិត ហើយការបំពេញអនុលោមភាពតាមច្បាប់ និងបទប្បញ្ញត្តិជាធរមានក៏នៅពុំទាន់អាចធ្វើទៅបាន និងត្រូវមានបន្ទុកចំណាយ។ បន្ថែមលើនេះ, អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធមួយចំនួនធំ មិនទាន់ស្ថិតក្រោមការគ្រប់គ្រង និងការទទួលស្គាល់ ដោយយន្តការនៃក្រសួង-ស្ថាប័នណាមួយនៅឡើយ។ ទី២.ការផ្តល់ការទទួលស្គាល់ ដល់ការប្រកបអាជីវកម្ម មុខរបរ និងការងារ របស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៖ រាជរដ្ឋាភិបាល ទើបបានអនុម័ត «អនុក្រឹត្យ ស្តីពីការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ» នៅពេលថ្មីៗនេះ ដើម្បីឱ្យការចុះឈ្មោះរបស់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានអានុភាពគតិយុត្ត ក្នុងកម្រិតមួយ ដែលក្រសួង ស្ថាប័ន អាចទទួលយកបាន សម្រាប់ផ្តល់ការគាំទ្រនានា។ អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលបានចុះឈ្មោះ នឹងទទួលបាន «វិញ្ញាបនបត្រចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ»ក្នុងទម្រង់ឌីជីថលតាមថ្នាលឌីជីថល […]

ថៃ​វិនិយោគ $៥00លាន ​សង់​មជ្ឈមណ្ឌល​ទិន្នន័យ ដើម្បីប្រជែងប្រទេសក្នុងតំបន់

ប្រទេសថៃ ពង្រឹងជំហររបស់ខ្លួនជាមជ្ឈមណ្ឌលទិន្នន័យដ៏សំខាន់របស់ពិភពលោក ខណៈក្រុមហ៊ុន JLL Thailand បានធ្វើលទ្ធកម្មលើដីដ៏សំខាន់មួយកន្លែងតម្លៃ ៥០០លានដុល្លារ នៅលើផ្លូវ Bangna-Trat សម្រាប់ក្រុមហ៊ុនហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ធំបំផុតមួយរបស់ពិភពលោក ដើម្បីធ្វើការអភិវឌ្ឍ នេះបើយោងតាម retalkasia ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២៤។ គម្រោងអភិវឌ្ឍមជ្ឈមណ្ឌលទិន្នន័យនេះ គូសបញ្ជាក់ពីការត្រៀមខ្លួនរបស់ប្រទេសថៃក្នុងការដើរតួជាមជ្ឈមណ្ឌលឌីជីថល ដែលជំរុញដោយអត្រាការជ្រៀតចូលនៃការប្រើប្រាស់អ៊ីនធឺណិតកម្រិតខ្ពស់លើសពី ៨៥% និងគោលនយោបាយគាំទ្ររបស់រដ្ឋាភិបាល ដូចជាគោលនយោបាយ Cloud First និងការលើកទឹកចិត្តពីក្រុមប្រឹក្សាវិនិយោគ រួមទាំងគោលនយោបាយកម្មសិទ្ធិដីធ្លីសម្រាប់អ្នកវិនិយោគបរទេសជាដើម។ លោក Krit Pimhataivoot ប្រធានទីផ្សារមូលធនប្រចាំនៅក្រុមហ៊ុន JLL Thailand បានលើកឡើងពីការកើនឡើងនៃតម្រូវការសម្រាប់មជ្ឈមណ្ឌលទិន្នន័យដែលមានគុណភាពខ្ពស់នៅក្នុងប្រទេស ដោយសង្កត់ធ្ងន់លើសក្តានុពលដ៏ធំធេងរបស់ប្រទេសថៃ បើប្រៀបធៀបទៅនឹងប្រទេសជិតខាងក្នុងតំបន់ដូចជាម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លោកបានកត់សម្គាល់ថា “ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធឌីជីថលខ្លៅដ៍ (Cloud) ដែលកំពុងរីកចម្រើន ភាពសម្បូរបែបនៃការផ្គត់ផ្គង់ថាមពលច្រើន និងគោលនយោបាយលើកទឹកចិត្តដ៏គួរឱ្យទាក់ទាញ កំពុងជំរុញឱ្យមានការរីកលូតលាស់នៃទីផ្សារមជ្ឈមណ្ឌលទិន្នន័យរបស់ប្រទេសថៃ ដែលជាកត្តាសំខាន់សម្រាប់បរិវត្តកម្មឌីជីថលរបស់ប្រទេសនេះ”។ នាយកគ្រប់គ្រងរបស់ JLL ប្រចាំប្រទេសថៃ និងឥណ្ឌូនេស៊ី លោក Michael Glancy បានចង្អុលបង្ហាញថា សមត្ថភាពមជ្ឈមណ្ឌលទិន្នន័យរបស់អាស៊ីបានកើនឡើងទ្វេដង គឺពី […]

ក្រុមហ៊ុន Hong Leong របស់ម៉ាឡេស៊ី ចង់បង្កើតរោងចក្រផលិតទោចក្រយានយន្តនៅកម្ពុជា

តំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី បានឱ្យដឹងថា ក្រុមហ៊ុនកំពុងគិតគូរលើការវិនិយោគបង្កើតរោងចក្រផលិតម៉ូតូនៅកម្ពុជា ខណៈមន្រ្តីជាន់ខ្ពស់កម្ពុជា បានស្វាគមន៍យ៉ាងកក់ក្តៅ រួចក៏បានស្នើឱ្យក្រុមហ៊ុនធ្វើការសិក្សាបន្ថែមពីទំហំទីផ្សារឱ្យបានច្បាស់លាស់ជាមុនសិន។ នេះបើយោងតាមជំនួបពិភាក្សារវាងឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាមួយឧកញ៉ា Tan Khee Meng ប្រធានសភាពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា និងជាតំណាងក្រុមហ៊ុន Hong Leong Manufacturing Group របស់ម៉ាឡេស៊ី នៅថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤។ នាឱកាសនោះ ឧកញ៉ា Tan Khee Meng តំណាងក្រុមហ៊ុនខាងលើបានលើកឡើងថា ជំនួបពិភាក្សានេះ គឺដើម្បីឱ្យតំណាងក្រុមហ៊ុនជួបពិភាក្សាជាលក្ខណៈបច្ចេកទេសលម្អិតជាមួយឯកឧត្តមអគ្គលេខាធិការ ក្នុងស្វែងរកឱកាសពង្រីកការវិនិយោគនៅកម្ពុជាបន្ថែមទៀត ដែលក្នុងនោះរួមមាន ៖ ការបង្កើតរោងចក្រផលិតម៉ូតូ, ផលិតកម្ម Ceramic, ផលិត Semi-conductor, និងការអភិវឌ្ឍអចលនទ្រព្យ។ ពាក់ព័ន្ធនឹងគម្រោងវិនិយោគបង្កើតរោងចក្រផលិតម៉ូតូ ឯកឧត្តម ជា វុទ្ធី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការសិក្សាស្រាវជ្រាវបន្ថែមអំពីទំហំទីផ្សារ  ក៏ដូចជាតម្រូវការក្នុងទីផ្សារកម្ពុជា។ បន្ទាប់មកឯកឧត្តមក៏បានស្វាគមន៍ចំពោះគម្រោងផលិតកម្ម Ceramic និងផលិត […]

អនាគតវិស្វកម្មហេដ្ឋារចនាសម្ព័ន្ធនឹងបើកទូលាយ

ដោយលោក នីកូឡាស់ ខ្យូមីន នាយកប្រតិបត្តិ ការផ្សព្វផ្សាយនេះ គឺជាការដកស្រង់ចេញពីសុន្ទរកថាគន្លឹះថ្លែងដោយលោក Nicholas Cumins នាយកប្រតិបត្តិ Bentley Systems ក្នុងឱកាសបើកសន្និសីទ 2024 Year in Infrastructure។ ហេដ្ឋារចនាសម្ព័ន្ធសព្វថ្ងៃកំពុងប្រឈមមុខនឹងបញ្ហាដែលមិនធ្លាប់មានពីមុនមក។ នៅជុំវិញពិភពលោក តម្រូវការ​សម្រាប់​ហេដ្ឋារចនាសម្ព័ន្ធដែលមានភាពធន់ និងប្រសើរជាងមុន កាន់តែមាន​តម្រូវការ​កើនឡើង – ថាតើដើម្បី​សម្រេច​បាន​នូវ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាពទាំងនេះ យើងត្រូវការ​ពង្រីក​បណ្តាញ​ថាមពល ធ្វើ​ទំនើប​កម្ម​បណ្តាញ​ដឹកជញ្ជូន ឬជួសជុលហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ឡើងវិញ។ ទាំងនេះ​គឺ​ជា​កិច្ចការ​ដ៏មហិមា​ដែល​​ទាមទារ​ការវិនិយោគ​រាប់​ពាន់​​លាន​ដុល្លារ និងការខិតខំប្រឹងប្រែងជាច្រើនទសវត្សរ៍តទៅមុខទៀត។ ទោះបីជាមានតម្រូវការបន្ទាន់ក៏ដោយ ក៏ពេលនេះយើងមិនមានវិស្វករគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ​ទាំង​នេះ​ដែរ។ បន្ទុកការងារកំពុងតែកើនឡើង ហើយគម្រោងក៏បន្តកើនឡើងថ្មីៗដែរ។ កង្វះវិស្វករជំនាញ និង​អ្នកជំនាញ​បច្ចេកទេស​​កំពុង​​ពង្រីក​គម្លាតរវាងអ្វីដែលត្រូវការ និងអ្វីដែលអាចផ្តល់ឱ្យជាក់ស្តែង។ ខណៈពេលដែលយើងខ្វះខាតកម្លាំងវិស្វករ តែយើងមិនមានការខ្វះខាតទិន្នន័យទេ នេះជាភាពខុសគ្នាធំបំផុតនៃ​ឧស្សាហកម្មរបស់យើង។ យើង​មាន​ទិន្នន័យ​ច្រើន​ណាស់ ប៉ុន្តែ​បើ​ធៀប​នឹង​ការ​យល់​ដឹង​នៅមានកម្រិត។ ទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធជាច្រើន​ត្រូវបាន​ប្រមូល​ទិន្នន័យក្នុងទំហំជីហ្គាបៃជារៀងរាល់ថ្ងៃ – មិនថាពីឧបករណ៍​ចាប់​សញ្ញា​នៅ​​លើ​​ស្ពាន បណ្តាញឧបករណ៍ប្រើប្រាស់ ឬប្រព័ន្ធផ្សេងទៀតនោះទេ។ ប៉ុន្តែ​មាន​តែមួយ​ចំនួន​តូច​ប៉ុណ្ណោះ​នៃ​ទិន្នន័យ​​ត្រូវបាន​យកមកវិភាគ។ អ្នកខ្លះនិយាយថា 10% នៃទិន្នន័យដែលប្រមូលបានត្រូវបានប្រើប្រាស់​សម្រាប់​ការវិភាគ ហើយអ្នកផ្សេង​ទៀត​និយាយ​ថា ទិន្នន័យនេះមិនច្រើននោះទេ។ នៅពេលដែលយើងឈានឆ្ពោះទៅរកប្រតិបត្តិការទ្រព្យសម្បតិ្តនៃហេដ្ឋារចនាសម្ព័ន្ធកាន់តែទំនើប និង​ការយល់ដឹង​ដែល​ជំរុញ​ដោយ AI នោះរឿងមួយដែលយើងនឹកស្មានមិនដល់បានក្លាយទៅជាច្បាស់លាស់៖ […]

CDC សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា”

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (ប្រព័ន្ធ cdcIPM)” ដែលផ្តល់លទ្ធភាពឱ្យវិនិយោគិនអាចដាក់ពាក្យដោយផ្ទាល់ពីគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដើម្បីសម្រួលកិច្ចការវិនិយោគឱ្យកាន់តែមានភាពងាយស្រួល កាត់បន្ថយពេលវេលា ធានាបាននូវតម្លាភាព សុក្រឹតភាព និងប្រសិទ្ធភាព។ ពិធីសម្ពោធប្រព័ន្ធ cdcIPM ត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែវិច្ឆិកា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក.អ.ក.ថ្នាក់ដឹកនាំសំខាន់ៗ ពីក្រសួង-ស្ថាប័នរដ្ឋាភិបាល និងឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងតំណាងអង្គទូត និងសភាពាណិជ្ជកម្មកម្ពុជាតំណាងវិស័យឯកជន ។ ក្នុងគោលបំណងជំរុញការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា និងចូលរួមគាំទ្រ ការអនុវត្ត យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ក.អ.ក. បានរៀបចំ ប្រព័ន្ធគ្រប់គ្រងគម្រោងវិនិយោគកម្ពុជា (CDC Investment Project Management) ហៅកាត់ថា “ប្រព័ន្ធ cdcIPM” ដោយមានអនុលោមភាព ជាមួយនឹង អនុក្រឹត្យ ស្តីពីការអនុវត្តច្បាប់ ស្តីពីវិនិយោគ នៃព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធ cdcIPM នេះក៏ចូលរួមកសាង […]

តើឌីជីថលភ្លោះកំពុងបង្កើតអនាគតតភ្ជាប់ 5G យ៉ាងដូចម្តេច?

យើងមិនអាចមើលឃើញពីតថភាពទាំងស្រុងនោះទេ ប៉ុន្តែវាតែងតែចេញពីគំនិត។ សម្រាប់ក្រុមហ៊ុនផ្តល់សេវាទូរគមនាគមន៍ បង្គោលអង់តែនគឺជាឆ្អឹងខ្នងដ៏សំខាន់ វាផ្តល់ថាមពលគ្រប់យ៉ាងដល់ការផ្ញើសារ និងការហៅទូរស័ព្ទ រហូតដល់វីដេអូ TikTok។ បង្គោលខ្លះមានកម្ពស់រហូត 200ហ្វីត (60ម៉ែត្រ) ដែលឈរខ្ពស់ដូចជាឆ្មាំនៅតាមដងផ្លូវ ឬដំឡើងពីលើដំបូលអគារខ្ពស់។ នៅចុងអង់តែនមានកញ្ចុំដូចស្រទាប់ផ្កាដើម្បីភ្ជាប់បន្ទះអង់តែន ឧបករណ៍បញ្ជូន និងឧបករណ៍ផ្សេងទៀតដែលជួយរក្សាការទំនាក់ទំនងអ្នកប្រើប្រាស់ជាប្រចាំ។ ឥឡូវនេះ ក្រុមហ៊ុនទូរគមនាគមន៍ទាំងឡាយកំពុងរងសម្ពាធក្នុងការធ្វើទំនើបកម្មរបស់ខ្លួន នៅពេលនិន្នាការផ្លាស់ប្តូរពីបណ្តាញ 4G ទៅ 5G ដែលកំពុងបង្កើនសន្ទុះ។ ដើម្បីដំណើរការកិច្ចការទាំងនេះបាន ក្រុមហ៊ុនចាំបាច់ត្រូវប្រើប្រាស់កម្លាំងមនុស្សដើម្បីចុះត្រួតពិនិត្យបង្គោលអង់តែននីមួយៗ មុននឹងកែលម្អ ឬបំពាក់ឧបករណ៍បន្ថែម ព្រមទាំងពិនិត្យការថែទាំដើម្បីធ្វើឱ្យប្រសើរឡើងនូវល្បឿនទិន្នន័យ ជំរុញសមត្ថភាព និងកាត់បន្ថយរាំងស្ទះដល់អតិថិជន។ ឥឡូវនេះយើងមានវិធីដើម្បីធ្វើឱ្យដំណើរការកាន់តែងាយស្រួល ជួយដល់ក្រុមហ៊ុនទូរគមនាគមន៍នាំយកនូវបច្ចេកវិទ្យា 5G ដល់អតិថិជនរបស់ខ្លួនបានលឿនជាងមុន និងរក្សាសេវាឱ្យខ្លាំង។ វិធីសាស្រ្តគឺសាមញ្ញ ដោយគ្រាន់តែប្រើប្រាស់ឌីជីថលភ្លោះ ដើម្បីចម្លង់ចេញជាគំរូឌីជីថលពិតប្រាកដសម្រាប់ការវិភាគ និងគ្រប់គ្រង។ ត្រូវដឹងថាបច្ចេកទេសគំរូឌីជីថលភ្លោះ 3D ដែលចម្លងចេញពីហេដ្ឋារចនាសម្ព័ន្ធដែលជាទ្រពសម្បត្តិរបស់ក្រុមហ៊ុន មិនថា អគារ ផ្លូវថ្នល់ ស្ពាន គ្រឿងម៉ាស៊ីន និងសូម្បីតែទីក្រុងទាំងមូល-គឺអាចបង្ហាញពីវដ្តជីវិតទាំងមូល ចាប់ពីការរចនា និងការសាងសង់រហូតដល់ប្រតិបត្តិការ និងការថែទាំ។ នេះការធ្វើឱ្យប្រសើរឡើងតាមរយៈការបញ្ចូលបញ្ញាសិប្បនិមិត្ត (AI) និងម៉ាស៊ីនសិក្សា (ML) […]