កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង
រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងធ្វើទំនើបកម្មកម្លាំងពលកម្មរបស់ព្រះរាជាណាចក្រ សម្រាប់ឆ្នាំ២០២៦ ដល់ ២០៣០ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង ខណៈភាគីពាក់ព័ន្ធ ប្តេជ្ញាជំរុញការកែលម្អបរិយាកាសការងារនៅតាមអង្គភាពសេដ្ឋកិច្ចទាំងនោះ ឱ្យកាន់តែប្រសើរថែមទៀត។ នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ក្រោមវត្តមានឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។ សិក្ខាសាលាខាងលើ បានឱ្យដឹងថា យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់ក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង។ លើសពីនេះ កម្លាំងពលកម្ម ដែលគាំទ្រដោយសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងសហគ្រាសនិងអ្នកប្រកបមុខរបរអាជីវកម្ម និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណជាង៦លាននាក់។ ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី […]
រដ្ឋពង្រឹងការងារ៤ចំណុច ដើម្បីប្រែក្លាយខេត្តកែបជារបៀងសេដ្ឋកិច្ចដ៏រឹងមាំរបស់សេដ្ឋកិច្ចជាតិ
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យរដ្ឋបាល «ខេត្តកែប» ពង្រឹងការងារសំខាន់ៗចំនួន ៤ចំណុច ដើម្បីបង្កើនសមិទ្ធផលថ្មីៗ និងប្រែក្លាយតំបន់ឆ្នេរមួយនេះជារបៀងសេដ្ឋកិច្ចដ៏រឹងមាំនាពេលខាងមុខ។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកែប ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៥ និងលើកទិសដៅការងារឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តកែបកាលចុងសប្តាហ៍។ នាឱកាសនោះ ដើម្បីប្រែក្លាយតំបន់ឆ្នេរជារបៀងសេដ្ឋកិច្ចសេដ្ឋកិច្ចជាតិ ឯកឧត្តម សាយ សំអាល់ បានជំរុញនិងណែនាំឱ្យក្រុមការងារគ្រប់ថ្នាក់ និងអាជ្ញាធរមូលដ្ឋានខេត្តកែប ត្រូវបន្តយកចិត្តទុកដាក់ក្នុងការអនុវត្តនឹងពង្រឹងការងារ៤ចំណុចរួមមាន៖ ទី១. បន្តធានាឱ្យបាននូវសន្តិសុខ របៀបរៀបរយនៅមូលដ្ឋាន តាមរយៈការបន្តទប់ស្កាត់ឱ្យបាននូវការឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ដោយមិនត្រូវឱ្យមាននៅខេត្តកែប ពង្រឹងការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បញ្ចប់វិវាទដីធ្លី ដោះស្រាយសំណង់មិនរៀបរយ និងទប់ស្កាត់ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ។ ទី២. បន្តយកចិត្តទុកដាក់លើការអនុវត្តផែនការអភិវឌ្ឍន៍ប្រចាំឆ្នាំ កម្មវិធីវិនិយោគ៣ឆ្នាំរំកិល គម្រោងវិនិយោគរបស់រដ្ឋ និងវិស័យឯកជននានា ជាពិសេសពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័ន្ធ និងតភ្ជាប់បណ្តាញអគ្គិសនី និងទឹកស្អាតជូនប្រជាពលរដ្ឋឱ្យបានគ្រប់ខ្នងផ្ទះ។ ទី៣. កសាងខឿនទេសចរណ៍ខេត្តកែប ដោយចាប់ផ្តើមពីការអភិវឌ្ឍតាមសហគមន៍ ដូចជាផ្លូវចូល ចំណតរថយន្ត បន្ទប់ទឹកសាធារណៈ […]
រដ្ឋលើកទឹកចិត្តពិសេសដល់គម្រោងវិនយោគភូមិភាគឦសាន ចំនួន ២២ ក្រោមទុន ៤០០ លានដុល្លារ
គម្រោងថ្មីចំនួន ២២ ដែលលាតសន្ធឹងលើខេត្តក្រចេះ ស្ទឹងត្រែង រតនគីរី និងមណ្ឌលគីរី ទទួលបានការលើកទឹកចិត្តពិសេស ដើម្បីជំរុញកំណើនឧស្សាហកម្ម និងបង្កើតការងារក្នុងស្រុករាប់ពាន់កន្លែង គម្រោងវិនិយោគក្នុងភូមិភាគឦសាន ចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៤០០ លានដុល្លារ ត្រូវបានរដ្ឋាភិបាល បានសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេសដើម្បីលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅក្នុងតំបន់នេះ។ នេះបើយោងតាមរបស់ក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន កាលថ្ងៃទី ២២ ខែ មករា ឆ្នាំ ២០២៦ ដើម្បីពិនិត្យគម្រោងវិនិយោគខាងលើ ដឹកនាំដោយឯកឧត្តម ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារជំរុញការវិនិយោគក្នុងភូមិភាគឦសាន (ក.វ.ឦសាន)។ ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋបានសម្រេចលើការផ្តល់គោលការណ៍ លើកទឹកចិត្តពិសេស សម្រាប់គម្រោងវិនិយោគចំនួន ២២ ក្រោមទុនវិនិយោគសរុបប្រមាណ ៣៩៥ លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៤.១៦០ កន្លែង ។ ក្នុងចំណោមគម្រោងទាំង ២២ មានគម្រោងចំនួន ៥ នៅខេត្តក្រចេះ ១០ នៅខេត្តស្ទឹងត្រែង ២ […]
វិនិយោគិនចិននឹងបន្តកៀងគរដៃគូឱ្យមកវិនិយោគនៅកម្ពុជាលើវិស័យសំខាន់៣
ហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ និងព្រែកហ្វូណនតេជោ ជំរុញទំនុកចិត្តវិនិយោគិននៅក្នុងច្រកទ្វារភាគខាងត្បូងរបស់ប្រទេសកម្ពុជា ក្រុមអ្នកវិនិយោគចិន ថានឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀត ពិសេសពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវ និងវិនិយោគលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍របស់កម្ពុជា។ នេះបើយោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ ជាមួយក្រុមអ្នកវិនិយោគមកពីប្រទេសចិន កាលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៦។ នាឱកាសនោះ ឯកឧត្តម វ៉ី សំណាង បានលើកឡើងថា បច្ចុប្បន្នខេត្តតាកែវកំពុងក្លាយជាគោលដៅយុទ្ធសាស្ត្ររបស់អ្នកវិនិយោគជាតិ និងអន្តរជាតិ ខណៈបច្ចុប្បន្នក៏មានក្រុមហ៊ុនជាច្រើនទៀតកំពុងដាក់សំណើស្នើសុំបណ្ដាក់ទុនបន្ថែមជាបន្តបន្ទាប់។ ឯកឧត្តមថា មូលហេតុគន្លឹះដែលធ្វើឱ្យខេត្តតាកែវមានភាពទាក់ទាញ មានផ្លូវជាតិលេខ២ និងលេខ៣ ដែលមានស្ថានភាពល្អប្រសើរ និងស្ថិតនៅជាប់នឹងព្រលានយន្តហោះអន្តរជាតិថ្មី មហាកម្លាំងចលករ “ព្រែកជីកតេជោហ្វូណន” ជាផ្លូវទឹកប្រវត្តិសាស្ត្រដែលឆ្លងកាត់ខេត្តតាកែវ និងផ្ដល់លទ្ធភាពយ៉ាងមហិមាដល់ការដឹកជញ្ជូន ភាពសម្បូរបែបលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ប្រជាពលរដ្ឋមានភាពឧស្សាហ៍ព្យាយាម និងមានជំនាញច្បាស់លាស់ជាដើម។ ជាការឆ្លើយតប តំណាងក្រុមអ្នកវិនិយោគចិន បានបង្ហាញបំណងចង់បង្កើតក្រុមហ៊ុន និងរោងចក្រនៅក្នុងខេត្តតាកែវក្នុងពេលឆាប់ៗនេះ។ អ្នកវិនិយោគចិនថា នឹងបន្តកៀងគរដៃគូវិនិយោគដទៃទៀតពីប្រទេសចិន ឱ្យមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវលើវិស័យឧស្សាហកម្ម កសិកម្ម និងទេសចរណ៍ ដើម្បីនាំយកទុនមកវិនិយោគនៅទីនេះឱ្យកាន់តែច្រើនបន្ថែមទៀត។ សូមរម្លឹកថា នៅក្នុងឆ្នាំ ២០២៥ ខេត្តតាកែវ មានគម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅ […]
កម្ពុជាបោះជំហានកាន់តែស៊ីជម្រៅក្នុងបរិវត្តកម្មឌីជីថល៖ ឯកឧត្តម ជា វ៉ាន់ដេត ដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល
នៅក្នុងកិច្ចប្រជុំដ៏មានសារៈសំខាន់មួយដែលបានរៀបចំឡើងនៅទីស្តីការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល បានដឹកនាំកិច្ចប្រជុំលើកទី៨ នៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដើម្បីពិភាក្សាយ៉ាងស៊ីជម្រៅលើគំនិតផ្ដួចផ្ដើមឌីជីថលសំខាន់ៗ។ កិច្ចពិភាក្សានេះមានគោលដៅចម្បងក្នុងការលើកកម្ពស់អភិបាលកិច្ច និងការផ្ដល់សេវាសាធារណៈនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព តាមរយៈការប្រើប្រាស់បច្ចេកវិទ្យាទំនើប។ កិច្ចប្រជុំនេះមានការចូលរួមពីអនុប្រធានគណៈកម្មាធិការ សមាជិកបង្គោល និងមន្ត្រីរាជការមកពីបណ្ដាក្រសួង ស្ថាប័ននានាសរុបប្រមាណ ១១០រូប ដែលបានរួមគ្នាបង្កើតនូវបរិយាកាសកិច្ចសហការផ្តោតលើការរីកចម្រើននៃបច្ចេកវិទ្យាសម្រាប់បម្រើសេវាសាធារណៈ។ នៅក្នុងរបៀបវារៈដ៏សំខាន់នៃកិច្ចប្រជុំនេះ សមាជិកទាំងអស់បានពិនិត្យមើលវឌ្ឍនភាពនៃការអនុវត្តវេទិកា VERIFY.GOV.KH ដែលជាគម្រោងដ៏លេចធ្លោមួយក្នុងគោលបំណងសម្រួលដល់សេវាឌីជីថលនៅតាមស្ថាប័នរដ្ឋាភិបាល។ អង្គប្រជុំបានវាយតម្លៃលើស្ថានភាពបច្ចុប្បន្ន និងស្វែងរកលទ្ធភាពក្នុងការពង្រីកការប្រើប្រាស់ឱ្យកាន់តែទូលំទូលាយ តាមរយៈកិច្ចសហការជាមួយប្រទេសដៃគូ ដើម្បីបង្កើនតម្លាភាព និងប្រសិទ្ធភាពនៃប្រតិបត្តិការការងាររបស់រដ្ឋាភិបាល។ បន្ថែមពីលើវេទិកាបញ្ជាក់ភាពត្រឹមត្រូវនេះ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលក៏បានពិនិត្យលើសេចក្ដីព្រាងគោលនយោបាយអភិបាលកិច្ចទិន្នន័យ ដែលជាក្របខ័ណ្ឌការងារសម្រាប់គ្រប់គ្រង និងប្រើប្រាស់ទិន្នន័យក្នុងវិស័យសាធារណៈប្រកបដោយការទទួលខុសត្រូវ។ គោលនយោបាយនេះត្រូវបានរំពឹងថានឹងជួយពង្រឹងជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើប្រព័ន្ធគ្រប់គ្រងរបស់រដ្ឋាភិបាល ស្របពេលដែលធានាបាននូវកិច្ចការពារទិន្នន័យ និងសិទ្ធិឯកជនភាពយ៉ាងហ្មត់ចត់។ ក្រៅពីការគ្រប់គ្រងទិន្នន័យ កិច្ចប្រជុំក៏បានលើកយកសេចក្ដីព្រាងគោលនយោបាយ Cloud First មកពិភាក្សាផងដែរ។ ទិសដៅយុទ្ធសាស្ត្រនេះជំរុញឱ្យមានការប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យា Cloud នៅក្នុងប្រតិបត្តិការរបស់រដ្ឋាភិបាល ដើម្បីកាត់បន្ថយចំណាយ បង្កើនភាពងាយស្រួលក្នុងការទទួលបានព័ត៌មាន និងជំរុញការច្នៃប្រឌិតថ្មីៗ។ គណៈកម្មាធិការបានទទួលស្គាល់ថា ការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា Cloud គឺជាកត្តាំបាច់សម្រាប់ការធ្វើទំនើបកម្មសេវាសាធារណៈ និងការបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរ។ […]
កម្ពុជាពង្រឹងគោលនយោបាយលំនៅឋានដែលមានតម្លៃសមរម្យជាមួយនឹងសសរស្តម្ភយុទ្ធសាស្ត្រថ្មីចំនួនបួន
ដើម្បីធានាបាននូវប្រសិទ្ធភាពក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីលំនៅឋាន រាជរដ្ឋាភិបាលតាមរយៈក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កំពុងរៀបចំ និងកែសម្រួល នឹងដាក់បញ្ចូលនូវចំណុចសំខាន់ៗចំនួន៤ លើសេចក្តីព្រាង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ»។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងគោលនយោបាយនេះ ក្រោមវត្តមានឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ.) កាលថ្ងៃទី ២២ ខែ ធ្នូ ឆ្នាំ ២០២៥។ ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបឱ្យដឹងថា គោលនយោបាយថ្មី ដែលត្រូវធ្វើបច្ចុប្បន្នភាពនេះ នឹងត្រូវជំនួសឱ្យ «គោលនយោបាយស្តីពីការលើកទឹកចិត្ត និងការបង្កើតកម្មវិធីជាតិសម្រាប់ការអភិវឌ្ឍលំនៅឋានតម្លៃសមរម្យ ឆ្នាំ២០១៧» និង «គោលនយោបាយអភិវឌ្ឍន៍លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ» ត្រូវបានរៀបចំឡើងក្នុងគោលដៅជំរុញដល់ការអនុវត្តគោលនយោបាយជាតិ ស្តីពីលំនៅឆ្នាំឆ្នាំ២០១៤ និងធានានិរន្តភាពក្នុងការដោះស្រាយបញ្ហាប្រឈមក្នុងវិស័យលំនៅឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព ដើម្បីចូលរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន។ គោលបំណងជាយុទ្ធសាស្ត្រចំនួន ២ ឯកឧត្តបន្តថា គោលនយោបាយថ្មី នេះមានគោលបំណងពីរធំៗ ១) ផ្គត់ផ្គង់លំនៅឋានសង្គម និងលំនៅឋានតម្លៃសមរម្យ កម្មសិទ្ធិប្រកបដោយគុណភាព សុវត្ថិភាព និងមានការតភ្ជាប់ដល់ប្រជាជនដែលមានចំណូលកម្រិតទាប មធ្យម […]


English

