កំណត់ហេតុក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់៖ មករា-កុម្ភៈ ២០១៧

០៣ មករា៖ ឯកឧត្តម ជា សុផារ៉ា ប្រធានគណកម្មាធិការសម្បទានដីធ្លី បានដឹកនាំកិច្ចប្រជុំ មួយដើម្បីរំឭកពីសកម្មភាពទាំងឡាយក្នុងការដាក់ទិសដៅនាពេលអនាគតរបស់គណកម្មាធិការនេះ។ ពួកគេបានប្តេជ្ញាផ្តល់ដីសម្បទានដល់គ្រួសារដែលបាត់បង់ឱកាសការងារដែល ត្រូវការដីជាចាំបាច់ ដូចជា ជនចាស់ជរា ជនពិការ និងគ្រួសារក្រីក្រ ព្រមទាំងគ្រួសារទាហាន រស់នៅតាមបណ្តោយព្រំដែនដើម្បីទ្រទ្រង់ដល់ជីវភាពរស់នៅរបស់ពួកគេ។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បើកគម្រោងផ្ទះដែលមានតម្លៃសមរម្យ ជាលើកដំបូង

០៧ មករា៖ ឯកឧត្តម ជា សុផារ៉ា បានបើកគម្រោងផ្ទះដែលមានតម្លៃ សមរម្យជាលើកដំបូងនៅលើដី ២៥,០៤ ហិចតា មានទីតាំងនៅឃុំរការខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល។ គម្រោងនេះត្រូវបានរៀបចំដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ Worldbridge Land Co., Ltd.។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ដោះស្រាយករណី លោក ហួរ

០៩ មករា៖ ឯកឧត្តម ជា សុផារ៉ា បានដឹកនាំគណកម្មាធិការ រួមមានអភិបាលខេត្តកណ្តាល ក្នុងការត្រួតពិនិត្យការវាស់វែងដីធ្លី និងដំណើរការផ្តល់កម្មសិទ្ធិដល់ក្រុមគ្រួសារ ដែលបានឈ្នះ ក្នុងជម្លោះដីធ្លីជាមួយលោក ហួរ មកពីគណបក្សប្រជាជនកម្ពុជា។ ហេតុការណ៍នេះកើតឡើង ក្រោយពេលដែលរដ្ឋាភិបាលបានសម្រេចកាលពីថ្ងៃ ០៦ មករា ផ្តល់ដីជិត ៣០០០ ហិចតា របស់លោក ហួរ ទៅប្រជាជនក្នុងស្រុក ២ នៃខេត្តកណ្តាល។

គណៈប្រតិភូនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ សិក្សាពីគោលគំនិត នៃការគ្រប់គ្រងដីធ្លីនៅក្នុងប្រទេសជប៉ុន

១២ មករា៖ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដែលដឹកនាំដោយឯកឧត្តម ជា សុផារ៉ា បានចុះទស្សនកិច្ចនៅប្រទេសជប៉ុនពីថ្ងៃទី ០៩ ដល់ ១២ ខែមករា តាមរយៈការអញ្ជើញរបស់ក្រសួងហេដ្ឋារចនាសម្ព័ន្ធដីធ្លី និងដឹកជញ្ជូនរបស់ ប្រទេសជប៉ុន ដើម្បីរៀនអំពីការគ្រប់គ្រងដីកម្រិតខ្ពស់ និងគំនិតរៀបចំផែនការ នគរូបនីយកម្ម។ ដំណើរទស្សនកិច្ចនេះសម្រេចបានលទ្ធផលចំនួនបី ៖ អនុស្សរណៈ យោគយល់គ្នាមួយដែលបានចុះហត្ថលេខារវាងភាគីទាំងពីរលើការលើកកម្ពស់ជីវភាពរស់នៅ និងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពនៅលើលំនៅដ្ឋាន ការគ្រប់គ្រង ដីធ្លី និងការចុះបញ្ជីសុរិយោដីសំណង់។ គណៈប្រតិភូនេះបានទៅទស្សនា ការអភិវឌ្ឍ លំនៅដ្ឋាន និងការធ្វើផែនការការអភិវឌ្ឍទីក្រុង ដោយប្រើប្រាស់ផ្កាយរណប JAXA និង GSI របស់ជប៉ុន លើគម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ។

ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បូកសរុបការងារឆ្នាំ ២០១៦ ហើយដាក់គោលដៅសម្រាប់ឆ្នាំ ២០១៧

១៧ មករា៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់បានរៀបចំសន្និសីទ មួយនៅសណ្ឋាគារ Garden City ដែលនិយាយអំពីការងារក្នុងឆ្នាំ ២០១៦ និងទិសដៅនាពេល ខាងមុខសម្រាប់សម្រេចបាននូវសមិទ្ធិផលក្នុងឆ្នាំ ២០១៧ ។

ដំណៅស្រាយជម្លោះដីធ្លីជាមួយលោកស្រី ស៊ុយ សុផាន បានចាប់ផ្តើម

០៣ កុម្ភៈ ៖ បន្ទាប់ពីទទួលភ្លើងខៀវពីរដ្ឋាភិបាល ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ នឹងដឹកនាំការដោះស្រាយជម្លោះដីធ្លី រវាងគ្រួសាររងគ្រោះដែលរស់នៅក្នុង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងស្រុកពញាព្ញ ខេត្តកណ្តាល ជាមួយលោកស្រី ស៊ុយ សុផាន។ សារាចរណែនាំរបស់រដ្ឋាភិបាលបានបញ្ជាឲ្យដោះស្រាយជម្លោះនេះដោយសន្តិវិធី ដោយទាមទារឲ្យលោកស្រី ស៊ុយ សុផាន ចូលរួមដោះស្រាយ និងទទួលយកដំណោះស្រាយ ដែលកំណត់ដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។

ពង្រឹងចំណងមិត្តភាពជាមួយដៃគួបារាំង

០៦ កុម្ភៈ៖ ឯកឧត្តម ជា សុផារ៉ា បានចូលរួមពិធីជប់លៀងអាហារថ្ងៃត្រង់ ក្នុងព្រឹត្តិការណ៍បណ្តាញអាជីវកម្ម រៀបចំឡើងដោយទូតបារាំងនៅភ្នំពេញ ដែលនៅទីនោះ គាត់បានផ្លាស់ប្តូរទំនាក់ទំនង និងទស្សនៈ ជាមួយនាយកប្រតិបត្តិមកពីក្រុមហ៊ុនបារាំង និងអង្គការក្រៅរដ្ឋាភិបាល។

ក្រសួងបានស្វាគមន៍មន្ត្រីរាជការថ្មីៗលើសពី ២០៥នាក់

១៣ កុម្ភៈ៖ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានស្វាគមន៍មន្ត្រីរាជការទើបតែចូលថ្មី ២០៥នាក់ ដើម្បីពង្រឹងសេវាកម្មរបស់ខ្លួន ចំពោះប្រជាជន ក៏ដូចជាលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ ឯកឧត្តម ជា សុផារ៉ា បានលើកទឹកចិត្តបុគ្គលិកថ្មីឲ្យឧស្សាហ៍ ស្មោះត្រង់ និងខំធ្វើការឲ្យអស់ពីសមត្ថភាពរបស់ខ្លួន។

ការអភិវឌ្ឍន៍ផ្ទះដែលមានតម្លៃសមរម្យនៅលើបំពង់បង្ហូរប្រេង

១៣ កុម្ភៈ៖ ឯកឧត្តម ជា សុផារ៉ា បានប្រកាសថានឹងមានគម្រោងផ្ទះតម្លៃសមរម្យ នឹងអភិវឌ្ឍនៅតំបន់ផ្សេងៗក្នុងរាជធានីភ្នំពេញមុនដំណាច់ឆ្នាំ ២០១៧។ គម្រោងទាំងនោះ នឹងជួយប្រជាជនដែលមានជីវភាពទាប ឲ្យមានផ្ទះ ១០ឆ្នាំ ជាមួយតម្លៃចាប់ពី ២៥.០០០ ទៅ ៣០.០០០ ដុល្លារអាមេរិក។ គម្រោងច្រើនទៀតនឹងអភិវឌ្ឍតាមបណ្តោយផ្លូវជាតិលេខ ១ ២

៣ ៤ ៥ ដោយអាទិភាពលើផ្លូវជាតិលេខ ៣ ៤ និង៥។

គណៈកម្មាធិការជាតិតំបន់ឆ្នេរ បានទស្សនៈកិច្ចតំបន់ឆ្នេរ

២១ កុម្ភៈ៖ គណៈកម្មាធិការរៀបចំតំបន់ឆ្នេរជាតិ ដែលមានសមាសភាពចូលរួម រួមមានឯកឧត្តម ជា សុផារ៉ា ជាប្រធាន ឯកឧត្តម ថោង ខុន និងឯកឧត្តម សាយ សំអាល់ ជាអនុប្រធាន បានដើរទស្សនាឆ្នេរពីស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ទៅដល់ស្រុកបុទុមសាគរ ខេត្តកោះកុង ដែលជាផ្នែកនៃឆ្នេរសមុទ្រប្រវែង ៤៤០គ.ម របស់កម្ពុជា ក្នុងគោលបំណងរៀបចំគម្រោង អភិវឌ្ឍន៍ឆ្នេរដែលរួមមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការការពារបរិស្ថាន ហើយនិងការផ្តល់កម្មសិទ្ធិដីធ្លី។ ដំណើរទស្សនកិច្ចនេះត្រូវបានបំផុសគំនិតដោយការបង្គាប់របស់ រដ្ឋាភិបាលដែលបានចេញនៅថ្ងៃទី ៣ ខែកុម្ភៈ ឆ្នាំ ២០១២ ស្តីពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ តំបន់ឆ្នេររបស់រាជាណាចក្រកម្ពុជា។

- Video Advertisement -

Related Post

Slow Credit Growth in Cambodia’s Banking Sector in 2024

In 2024, Cambodia’s banking system experienced slow credit growth, reaching only 3 percent. This modest increase is attributed to the sluggish recovery of key sectors such as construction, real estate, tourism, as well as wholesale and retail businesses. A report released by the National Bank of Cambodia (NBC) on February 22 revealed that the total […]

East Group Announces Plans for Special Economic Zone in Preah Sihanouk Province

Investors from East Group have unveiled their ambitious plans to establish a special economic zone in Preah Sihanouk Province, marking a significant move aimed at boosting local economic development. In a working meeting with HE Sun Chanthol, Deputy Prime Minister and First Vice President of the Council for the Development of Cambodia, East Group representatives […]

2024 Sees a Surge: Cambodia’s Air Freight Volume Jumps 40% with Nearly 80,000 Tons Transported

In 2024, Cambodia made significant strides in its air transport sector, successfully transporting 77,852 tons of goods by air, marking a remarkable 40% increase compared to the same period in 2023. This achievement was highlighted in a report presented by Prime Minister Hun Manet on March 5, 2025. Air transport has emerged as a crucial […]

Cambodia’s Home Loans with Bank Reach USD 6.78 Billion as of 2024: NBC Report

In a recent report, the National Bank of Cambodia announced that as of 2024, the country had seen a significant surge in home loans, totaling over USD 6.78 billion, marking a 12.5% increase. This figure represents 12.5% of the total loan volume in Cambodia, which stands at USD 54.3 billion. The report highlights that loans […]

Two Foreign Companies Partner to Launch Waste Recycling Park in Phnom Penh

In a significant move towards sustainable urban waste management, Vinci Construction and Sage Engineering have announced a collaborative project to establish a cutting-edge “Waste Recycling Park” in Phnom Penh. This initiative aims to harness advanced technologies for treating urban solid waste and generating clean energy, ultimately enhancing the quality of life for city residents. During […]

Japan Invests Over USD 240K in Cambodia’s Clean Water Initiative

In a significant step towards enhancing access to clean water in Cambodia, the Japanese government has allocated over USD 240,000 for the development of a water supply system in the Kampong Khleang commune, located in Siem Reap province. This funding is part of the Kusanagi Grant Agreement, aimed at supporting Small-Scale Human Security Projects. The […]