ទំហំកម្ចីទិញផ្ទះមានដល់ ៦,៤ពាន់លានដុល្លារ គិតត្រឹមខែធ្នូ ឆ្នាំ២០២១ កើនឡើង ២៦%

គិតត្រឹមដំណាច់ឆ្នាំ ២០២១ ទំហំប្រាក់កម្ចីទិញផ្ទះនៅកម្ពុជាមានដល់ ៦,៤ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹង៥៤,១៥% នៃសមតុល្យកម្ចីសរុបជាង ១១,៨៩ ពាន់លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា ខូ អិលធីឌី (CBC) កាលពីថ្មីៗនេះ។

ទំហំប្រាក់កម្ចីទិញផ្ទះនេះមានការកើនឡើង ២៦% បើធៀបនឹងទំហំកាលពីចុងឆ្នាំ២០២០។

របាយការណ៍បានបន្ថែមថា ពាក្យស្នើសុំកម្ចីទិញផ្ទះគិតត្រឹមត្រីមាសទី ៤ ឆ្នាំ ២០២១ មានចំនួន ១៥៩ ៥៧០ ពាក្យ ឬស្មើនឹង ១១,៨២% នៃពាក្យស្នើសុំកម្ចីសរុបចំនួន១,៣៥ លាន។

CBC ក៏បានបន្ថែមថា គុណភាពឥណទាន នៅតែល្អ ដោយអត្រាបង់ប្រាក់យឺតជាងកាលដំណត់លើសពី ៣០ ថ្ងៃ មានត្រឹម ២% ប៉ុណ្ណោះសម្រាប់កម្ចីគ្រប់ប្រភេទ ចំណែកឯ កម្ចីទិញផ្ទះមានត្រឹមប្រមាណ ១% ប៉ុណ្ណោះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋចិនចំណាយ $៤២ពាន់លាន ដើម្បីស្តារវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាកខ្លាំង

ក្នុងចំណាត់ការដ៏បន្ទាន់ថ្មីមួយ ធនាគារប្រជាជនចិន (PBOC) កំពុងបង្កើតកម្មវិធីទ្រង់ទ្រាយធំទូទាំងប្រទេស ដែលផ្តល់ប្រាក់កម្ចីដល់ទៅ ៣០០ពាន់លានយន់ (៤១,៥ ពាន់លានដុល្លារ) ដើម្បីស្តារទីផ្សារអចលនទ្រព្យដែលកំពុងជួបការលំបាក ឲ្យមានស្ថិរភាពឡើងវិញ នេះបើយោងតាមប្រភពពី CNN ចុះថ្ងៃទី ១៧ ឧសភា ឆ្នាំ ២០២៤។ ចំពោះចំណាត់ការនេះ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានប៉ាន់ប្រមាណថា ការបញ្ចេញលុយរដ្ឋដើម្បីដោះស្រាយបញ្ហាជាលើកដំបូងនេះ នឹងអាចប្រែក្លាយទៅប្រភពឥណទានដែលមានទំហំប្រមាណ ៥០០ពាន់លានយន់ (៦៩ពាន់លានដុល្លារ)។ ការជំរុញហិរញ្ញវត្ថុដ៏សំខាន់នេះ ធ្វើឡើងក្នុងរូបភាពជាការផ្តល់លទ្ធភាពដល់រដ្ឋបាលមូលដ្ឋានទូទាំងប្រទេស អាចទិញផ្ទះដែលមិនទាន់បានលក់ពីក្រុមហ៊ុនអ្នកអភិវឌ្ឍន៍អចលនទ្រព្យដែលកំពុងជាប់គាំងទុនបង្វិល។ អចលនទ្រព្យ (ផ្ទះ) ដែលទទួលបានពីលទ្ធកម្មរដ្ឋទាំងនេះ នឹងត្រូវបានបំប្លែងទៅជាលំនៅឋានសង្គមដែលមានតម្លៃសមរម្យ សម្រាប់ប្រជាជនដែលកំពុងស្វែងឱកាសក្នុងទីផ្សារលំនៅឋាន។ សេចក្តីប្រកាសនេះ គឺជាចំណុចរបត់ដ៏មានសក្ដានុពលមួយសម្រាប់វិស័យអចលនទ្រព្យ ដែលជាផ្នែកដ៏សំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសចិន។   ទោះជាយ៉ាងណាក៏ដោយ ការធ្លាក់ចុះនៃការលក់ និងទំហំវិនិយោគ នៅតែបន្តជាបញ្ហាចាក់ស្រេះដែលត្រូវការវិធីសាស្រ្តដោះស្រាយច្រើនជាងនេះ។ ប្រតិកម្មចំពោះចំណាត់ការថ្មីនេះ   លោក Larry Hu ប្រធានសេដ្ឋវិទូចិនប្រចាំនៅក្រុមហ៊ុន Macquarie Group បានអត្ថាធិប្បាយថា “ជំហានថ្មី (របស់រដ្ឋ) ក្នុងការទិញយកផ្ទះដែលលក់មិនចេញនេះ គឺមានភាពវិជ្ជមានសម្រាប់វិស័យអចលនទ្រព្យ” ។ ទោះជាយ៉ាងណាក៏ដោយ ក្តីបារម្ភនៅតែមានទាក់ទងនឹងភាពជាក់លាក់នៃផែនការ ជាពិសេសយុទ្ធសាស្ត្រផ្តល់មូលនិធិរយៈពេលវែង។   បញ្ហាគឺនៅត្រង់ថា […]

AMRO ព្យាករថា ២០២៤សេដ្ឋកិច្ចកម្ពុជានឹងកើនដល់ ៥,៦%, និង ៥,៩%នៅឆ្នាំ២០២៥

ថ្មីៗនេះ ការិយាល័យស្រាវជ្រាវម៉ាក្រូសេដ្ឋកិច្ចអាស៊ាន+៣ (AMRO) បានព្យាករថា នៅឆ្នាំ ២០២៤ សេដ្ឋកិច្ចកម្ពុជានឹងកើនឡើង ៥,៦ភាគរយ និង ៥,៩ភាគរយនៅឆ្នាំ ២០២៥ ធៀបនឹង ៥ភាគរយ នៅឆ្នាំ ២០២៣។ ការងើបឡើងវិញនៃវិស័យកាត់ដេរ និងការពង្រីកប្រកបដោយនិរន្តរភាពនៃការនាំចេញផលិតកម្មផ្សេងទៀតត្រូវបានគេរំពឹងថានឹងគាំទ្រដល់កំណើននេះ។ លោក Jinho Choi ប្រធានសេដ្ឋវិទូរបស់ AMRO បាននិយាយថា ការស្ទុះងើបឡើងវិញនៃវិស័យកាត់ដេរ រួមជាមួយនឹងការពង្រីកប្រកបដោយនិរន្តរភាពនៃការនាំចេញផលិតកម្មផ្សេងទៀត និងការងើបឡើងវិញនៃវិស័យទេសចរណ៍ គឺជាកត្តាដ៏សំខាន់សម្រាប់គាំទ្រដល់ការងើបឡើងវិញនៃសេដ្ឋកិច្ច។ ក្នុងនោះដែរ លោកបានបញ្ជាក់ទៀតថា បើក្រឡេកមើលពីកំណើននៃបណ្តាប្រទេសអាស៊ីអាគ្នេយ៍ក៏ត្រូវបានជំរុញជាចម្បងដោយការនាំចេញសម្លៀកបំពាក់ ទេសចរណ៍ កសិកម្ម សំណង់ និងអចលនទ្រព្យផងដែរ។ ទោះជាយ៉ាងណាក៏ដោយ លោកក៏បានកត់សម្គាល់ផងដែរថា ការងើបឡើងវិញនៅតែប្រឈមនឹងហានិភ័យខាងក្រៅ និងភាពងាយរងគ្រោះក្នុងស្រុក។ លោក Hoe Ee Khor ប្រធានសេដ្ឋវិទូនៅ AMRO ក៏បានសង្កត់ធ្ងន់ផងដែរអំពីសារៈសំខាន់នៃវិស័យកាត់ដេរក្នុងការជំរុញកំណើន ដោយវាបង្ហាញពីការកើនឡើងនៃតម្រូវការសម្រាប់ទំនិញប្រើប្រាស់នៅក្នុងទីផ្សារសំខាន់ៗ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា វិស័យ​មិនមែន​កាត់ដេរ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​រក្សា​សន្ទុះ​កំណើន​ខ្លាំង​ដោយ​មាន​ការ​គាំទ្រ​ពី​លំហូរ​វិនិយោគ​ផ្ទាល់​ពី​បរទេស។ អតិផរណាផ្អែកលើសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់ត្រូវបានព្យាករណ៍ថានឹងឈានដល់ ២,៥ ភាគរយនៅឆ្នាំ២០២៤ និង ២,៦ភាគរយនៅឆ្នាំ២០២៥ ។ - […]

ជប៉ុននាំចេញបានជិត ៩ពាន់លានដុល្លារ កើន ៨,៣%, បើគិតជាបរិមាណមានការធ្លាក់ចុះ ៣,២%

ទិន្នន័យផ្លូវការដែលចេញផ្សាយដោយក្រសួងហិរញ្ញវត្ថុជប៉ុនបានបង្ហាញកាលពីថ្ងៃពុធសប្ដាហ៍មុនថា ការនាំចេញគិតជាទឹកប្រាក់ (Export in Value Term) របស់ប្រទេសជប៉ុន បានកើនឡើងរយៈពេលប្រាំខែជាប់ៗគ្នារហូតមកទល់ចុងខែមេសានេះ ដែលមានតម្លៃនាំចេញសរុបឈានដល់ចំនួន ៨,៩ ពាន់ពាន់លានយ៉េន (៥៧ ពាន់លានដុល្លារ) ពោលគឺកើនឡើង ៨,៣% ខណៈការនាំចេញគិតជាបរិមាណទំនិញ(Export in Volume Term) មានការធ្លាក់ចុះ ៣,២% ធៀបនឹងឆ្នាំមុន នេះបើយោងតាម បច្ចុប្បន្នភាពដោយ NikkeiAsia កាលពីថ្ងៃទី ១១ ខែ០៥ ឆ្នាំ ២០២៤។ តាមន័យសេដ្ឋកិច្ច វិសមិតភាពរវាងការនាំចេញគិតជាតម្លៃលុយ និងការនាំចេញគិតជាបរិមាណទំនិញ​ នេះ បង្ហាញពីស្ថានភាពសេដ្ឋកិច្ចទាំងវិជ្ជមាននិងអវិជ្ជមាន។ ប្រសិនបើតម្លៃនាំចេញរបស់ជប៉ុនកើនឡើង ៨,៣% ប៉ុន្តែបរិមាណនាំចេញជាក់ស្តែង បានធ្លាក់ចុះ ដល់ទៅ ៣,២% នោះ វាមានន័យថា៖ ប្រាក់ចំណូលសរុបបានមកពីការនាំចេញបានកើនឡើង ៨,៣%។ នេះជាសញ្ញាវិជ្ជមានសម្រាប់ប្រាក់ចំណូលនាំចេញរបស់ជប៉ុន។ ប៉ុន្តែវាជាសញ្ញាអវិជ្ជមានសម្រាប់បណ្តាប្រទេសក្នុងតំបន់ យ៉ាងហោចណាស់គិតត្រឹមផលិតផលនាំចេញសំខាន់ៗពីជប៉ុន ពីព្រោះ ចំនួនពិតប្រាកដនៃទំនិញនាំចេញបានថយចុះ ៣,២% ។ នេះ​អាច​បណ្តាលមក​ពី​ការ​ធ្លាក់​ចុះ​ផលិតកម្ម ឬ​ការ​ធ្លាក់​ចុះ​នៃ​តម្រូវ​ការ​ទំនិញ​ជប៉ុន​នៅ​បរទេសរាប់ទាំងបណ្តាប្រទេសក្នុងតំបន់អាស៊ីផងដែរ ដែលបង្ហាញពីចរាចរផលិតផលក្នុងទីផ្សារថយចុះ […]

រដ្ឋាភិបាលកម្ពុជាកំពុងរៀបផែនការយុទ្ធសាស្រ្តថវិការ ដើម្បីពង្រឹងប្រសិទ្ធិភាពចំណាយ-ចំណូល ឆ្នាំ២០២៥

រដ្ឋាភិបាលកម្ពុជាកំពុងរៀបចំចេញសេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងថវិកាឆ្នាំ២០២៥ ដោយបានដាក់ចេញនូវយុទ្ធសាស្រ្តាសំខាន់ៗមួយចំនួន ដើម្បីពង្រឹងប្រសិទ្ធិភាពថិកា ខណៈកម្ពុជាកំពុងហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់ ដោយសារកំណើនថមថយនៃសេដ្ឋកិច្ចសកល និងបញ្ហាប្រឈមផ្សេងៗទៀត ។ នេះបើតាមសារចរលេខ.០៦.ស.រ ស្តីពី ការរៀបចំយុទ្ធសាស្រ្តថវិកា២០២៥-២០២៧ និងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង់ឆ្នាំ២០២៥ ចេញថ្ងៃទី១៣ ឧសភា ឆ្នាំ២០២៤។ គួរបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នកំពុងស្ថិត ក្នុងស្ថានភាពមួយដែលត្រូវបានហ៊ុមព័ទ្ធដោយហានិភ័យ និងភាពមិនប្រាកដប្រជាខ្ពស់, ដោយសារកំណើនថមថយនៃសេដ្ឋកិច្ចសកល និងចិន, ការបន្តរិតបន្តឹងគោលនយោបាយរូបិយវត្ថុសកល ភាពតានតឹងនៃកត្តាភូមិសាស្រ្តសេដ្ឋកិច្ចដែលអាចបន្ទច់បង្អាក់ដល់ប្រចវាក់ផ្គត់ផ្គង់សកល និងនាំទៅដល់ការកើនថ្លៃទំនិញជាអន្តរជាតិ ការបែកខ្ញែកភូមិសាស្រ្តសេដ្ឋកិច្ច និងពាណិជ្ជកម្ម ពិសេសផលប៉ះពាល់កាន់តែធ្ងន់ធ្ងរពីការប្រែប្រួលអាកាសធាតុ និងគ្រោះធម្មជាតិផងដែរ។ ដូច្នេះរាជារដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ចេញ នូវគោលនយោបាយហិរញ្ញវត្ថុសាធារណៈ និងវិធានការចាំបាច់ និងបន្ទាន់នានាក្នុងការគ្រប់គ្រងអាទិភាពចំណាយឱ្យចំទិសដៅ ពិសេសគ្រប់គ្រង់ចំណូល ដោយសង្កត់ធ្ងន់លើការអនុវត្តយ៉ាងម៉ឺងម៉ាត់ និង មុតស្រួច ក្នុងការប្រមូលចំណូលក្នុងផ្នែកពន្ធគយនិងរដ្ឋាករ ផ្នែកពន្ធដារ និង ផ្នែកចំណូលមិនមែនសារពន្ធ។ លើសពីនេះ រដ្ឋាភិបាលបានកំណត់ឱ្យថ្នាក់ដឹកនាំគ្រប់ក្រសួង-ស្ថាប័ន និងមន្រ្តីគ្រប់លំដាប់ថ្នាក់ចាំបាច់ត្រូវខិតខំប្រកបដោយឆន្ទៈប្តូរផ្តាច់ ជាពិសេសត្រូវតែផ្លាស់ប្តូរឥរិយាបទ និងផ្នត់គំនិតក្នុងការរៀបចំថាវិកា ដោយខិតខំគោរពឱ្យបានខ្ជាប់ខ្ជួនតាមលក្ខខណ្ឌ ព្រមទាំងគោលការណ៍ និងបច្ចេកទេសទាំងឡាយ ទាំងផ្នែកចំណូល និងចំណាយដែលបានកំណត់ដោយសារាចរខាងលើនេះ។ - Video Advertisement -

ប្រទេសអាស៊ីរកស៊ីជាមួយចិន ខាតច្រើនជាងចំណេញ ប៉ុន្តែនៅតែមិនអាចចោលចិនបាន!

នៅក្នុងរបត់ថ្មីនៃបរិបទសេដ្ឋកិច្ចសកល ដែលត្រូវបានអ្នកជំនាញសង្កេតឃើញតាំងពីខែធ្នូឆ្នាំ ២០២៣ មកម្ល៉េះ នោះគឺសហរដ្ឋអាមេរិកបានវ៉ាដាច់ប្រទេសចិន ក្លាយជាគោលដៅនាំចេញដ៏សំខាន់របស់កូរ៉េខាងត្បូង និងតៃវ៉ាន់។ ការមានប្រៀបជាថ្មីនេះ កំពុងមាននិន្នាការផ្លាស់ប្តូរដ៏សំខាន់នៅក្នុងទិដ្ឋភាពពាណិជ្ជកម្មរបស់អាស៊ី  និងបង្ហាញថាសេដ្ឋកិច្ចប្រទេសនៅក្នុងតំបន់អាស៊ី កំពុងមានការនាំចេញតិចជាងមុនទៅកាន់ប្រទេសចិន ដែលភាគរយនៃការនាំចេញសរុបរបស់ពួកគេ ទៅកាន់ប្រទេសចិនបានធ្លាក់ចុះដល់ ១៧,៩% នៅក្នុងខែកុម្ភៈ ២០២៤ ពីកម្រិតខ្ពស់បំផុតគឺ ២២% ក្នុងខែមេសា ឆ្នាំ ២០២១  ដែលតំណាងឱ្យការធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ និងអាចរាប់ថាជាតួលេខធំបំផុតមិនធ្លាប់មានក្នុងរវាងពេលជាង ២ ទសវត្សរ៍កន្លងមកនេះ នេះបើយោងតាមប្រភពពី Asia.nikkei.com ចុះផ្សាយថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៤។ ការថយចុះនៃការនាំចេញពីបណ្តាប្រទេសតំបន់អាស៊ីទៅកាន់ប្រទេសចិន ត្រូវបានសន្មតថា មានកត្តាចម្បងធំៗពីរ៖ (១) ការធ្វើពិពិធកម្មនៃខ្សែច្រវាក់ផ្គត់ផ្គង់នៅឆ្ងាយពីប្រទេសចិន ដែលជំរុញដោយការបន្តដាក់សម្ពាធរបស់សហរដ្ឋអាមេរិកឱ្យមានការកាត់ផ្តាច់ និង (២) ការធ្លាក់ចុះនៃតម្រូវការក្នុងស្រុកនៅក្នុងប្រទេសចិន ជាពិសេសពីវិស័យអចលនទ្រព្យរបស់ចិន ចំពេលស្ថានភាពទីផ្សារកំពុងជួបវិបត្តិរកផ្លូវងើបមិនរួចអស់រយៈកាលដ៏យូរ។ ទោះបីជាមាននិន្នាការផ្លាស់ប្តូរចរន្តនៃការនាំចេញសឹងតែទូទាំងទ្វីបអាស៊ីយ៉ាងដូច្នេះក៏ដោយ ប៉ុន្តែប្លែកអីតែប្រទេសវៀតណាម និងឥណ្ឌូនេស៊ីបានលេចចេញជាករណីលើកលែងគួរឱ្យកត់សម្គាល់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយការនាំចេញផលិតផលកែច្នៃរបស់វៀតណាមទៅកាន់ប្រទេសចិន បែរជាមានការកើនឡើងគួរកត់សម្គាល់ ហើយបើងាកទៅមើលប្រទេសឥណ្ឌូណេស៊ី ក៏កំពុងបង្កើនការនាំចេញផលិតផលនីកែល ដែក និងដែកថែបទៅកាន់ប្រទេសចិនដែរ។ ប៉ុន្តែកំណើននៃការនាំចេញទៅចិននេះ អាចថាមានការជំរុញដោយសារមានការវិនិយោគរបស់ចិនយ៉ាងច្រើននៅក្នុងយុទ្ធសាស្រ្តពិពិធកម្មពាណិជ្ជកម្មរបស់ទីក្រុងហ្សាកាតា ដើម្បីងាកចេញពីការពឹងផ្អែកតែលើការនាំចេញរ៉ែឆៅតែមួយមុខប៉ុណ្ណោះ។ […]

ក្រុមហ៊ុនជប៉ុន Minebea គ្រោងពង្រីកទុនវិនិយោគជាង ៣២០លានដុល្លារ នៅកម្ពុជា និងថៃ

ក្រុមហ៊ុន MinebeaMitsumi ជាអ្នកផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិចរបស់ជប៉ុន គ្រោងវិនិយោគ ៥០ពាន់លានយ៉េន ស្មើនឹង ៣២១លានដុល្លារ ដើម្បីសាងសង់រោងចក្រនៅកម្ពុជា និងពង្រីកទិន្នផលរោងចក្រថាមពលសូឡានៅថៃ។ នេះបើតាមកាសែត NIKKEI ASIA ចុះផ្សាយកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ បើតាមប្រភពខាងលើ ក្រុមហ៊ុន គ្រោងនឹងចំណាយទុន ៣២ពាន់លានយ៉េន ស្មើនឹងជាង ២០៥លានដុល្លារ សាងសង់រោងចក្រនៅកម្ពុជាក្នុងឆ្នាំនេះ ដែលគ្រោងនឹងបើកដំណើរការនៅដើមឆ្នាំក្រោយ ហើយគ្រោងនឹងផលិតគ្រឿងបង្គុំរថយន្ត និងម៉ាស៊ីន រួមជាមួយនឹងផលិតផលផ្សេងទៀត។ រោងចក្រថ្មីនេះ នឹងសាងសង់លើផ្ទៃដី ៥០០.០០០ម៉ែត្រក្រឡា ដែលធំជាងរោងចក្រដែលកំពុងដំណើរការនៅកម្ពុជាចំនួន ២,៥ដង។ ដោយឡែកនៅប្រទេសថៃវិញ ក្រុមហ៊ុនជប៉ុននេះ ក៏គ្រោងនឹងបោះទុន ១៧ពាន់លានយ៉េន ស្មើនឹងជាង ១០៩លានដុល្លារ ដើម្បីបង្កើនសមត្ថភាពផលិតថាមពលសូឡានៅរោងចក្រដែលកំពុងដំណើរការ ដែលគ្រោងនឹងតម្លើងឧបករណ៍ផលិតក្នុងឆ្នាំ២០២៥ ខាងមុខនេះ និងអាចបង្កើនថាមពលដល់ ១៧០មេហ្កាវ៉ាត់ ខណៈមាន ១៦.៥មេហ្កាវ៉ាត់រួចមកហើយ។ ជាមួយនឹងគម្រោងនេះ ក្រុមហ៊ុន អាចប្រើប្រាស់ថាមពលសូឡាបានរហូតដល់ទៅ ៥០% នៃតម្រូវការប្រើប្រាស់ថាមពលអគ្គិសនីសរុបរបស់ខ្លួននៅប្រទេសថៃ។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន បានកំណត់គោលដៅរបស់ខ្លួន ក្នុងការចូលរួមកាត់បន្ថយការបញ្ចេញឧស្ម័នកាបូនិចចំនួន ៣០% នៅត្រឹមឆ្នាំ២០៣០។ […]