ព្រលានតារាសាគរ ពន្យាពេលដាក់ដំណើរការសាកល្បងទៅខែ មិថុនា ឆ្នាំ២០២២

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ក្នុងស្រុកបទុមសាគរ ខេត្តកោះកុង ត្រូវបានពន្យាពេលដាក់ដំណើរការបណ្តោះអាសន្ន ទៅដល់ពាក់កណ្តាលឆ្នាំ២០២២នេះ។ នេះបើយោងតាមរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៩ មីនា នេះថា គម្រោងនេះ បានរងផលប៉ះពាល់ពីវិបត្តិកូវិដ១៩ ដែលធ្វើឱ្យការបើកដំណើរការសាកល្បង ត្រូវពន្យាពេល។

ឯកឧត្តម ស៊ិន ចាន់សេរីវុត្ថា ថ្លែងថា៖ «ដោយសារផលប៉ះពាល់ពីកូវីដខ្លាំង ដូច្នេះគាត់ពន្យាពេល។ ដំបូងគាត់ថានឹងបើកដាក់ដំណើរការនៅដើមឆ្នាំ២០២២នេះ ដូច្នេះរំកិលទៅពាក់កណ្តាលឆ្នាំ២០២២វិញ»។

វិនិយោគដោយក្រុមហ៊ុន Chinese firm Tianjin Union Development Group ជាមួយទុនវិនិយោគ ៣៥០លានដុល្លារ អាកាសយានដ្ឋាន នឹងអាចទទួលយន្តហៅប្រភេទយន្ត ហោះរយៈចំងាយឆ្ងាយ ដូចជា Boeing 777 និងAirbus A340 ជាដើម៕

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

គម្រោងសាងសង់ព្រលានយន្តហោះថ្មីក្នុងទឹកដីភូមិភាគឦសាន ទទួលបានការឯកភាពជាគោលការណ៍

គម្រោងអាកាសយានដ្ឋានថ្មីលើផ្ទៃដីជាង ១,៩០០ ហិកតា ក្នុងស្រុកលំផាត់ នឹងក្លាយជាក្បាលម៉ាស៊ីនរុញច្រានកំណើនសេដ្ឋកិច្ច និងទេសចរណ៍នៅក្នុងទឹកដីភូមិភាគឦសាន រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចឯកភាពជាគោលការណ៍លើគម្រោងសាងសង់អាកាសយានដ្ឋានថ្មីមួយនៅក្នុងខេត្តរតនគិរី ដើម្បីលើកកម្ពស់សក្តានុពលសេដ្ឋកិច្ច និងការតភ្ជាប់ក្នុងភូមិភាគឦសាន បើយោងតាមការបញ្ជាក់របស់ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ក្នុងបទសម្ភាសន៍នាជាមួយ ស្ថានីយ៍វិទ្យុ និងទូរទស្សន៍មហាផ្ទៃ ស្ដីពី វឌ្ឍនភាពការងារ ប្រចាំឆមាសទី២ ឆ្នាំ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។ គម្រោងដ៏ធំមួយនេះនឹងត្រូវរៀបចំឡើងនៅក្នុងភូមិសាស្ត្រស្រុកលំផាត់ ដោយគ្របដណ្តប់លើផ្ទៃដីសរុបជាង ១,៩០៥ ហិកតា។ ការសម្រេចចិត្តនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងការធ្វើសមាហរណកម្មខេត្តនៅតាមព្រំដែនឱ្យចូលទៅក្នុងបណ្តាញដឹកជញ្ជូន និងឡូជីស្ទីកជាតិ។ តាមរយៈការបង្កើតឱ្យមានអាកាសយានដ្ឋានទំនើបថ្មីនេះ រដ្ឋាភិបាលមានបំណងទាក់ទាញភ្ញៀវទេសចរអន្តរជាតិឱ្យមកទស្សនាសម្រស់ធម្មជាតិ និងវប្បធម៌ដ៏សម្បូរបែបនៃខេត្តរតនគិរីឱ្យបានកាន់តែច្រើន។ បន្ថែមលើនេះ ព្រលានយន្តហោះថ្មីនេះនឹងដើរតួជាស្ពានចម្លងដ៏សំខាន់សម្រាប់ការដឹកជញ្ជូនកសិផល និងទំនិញនានា ដែលជួយគាំទ្រដល់អាជីវកម្ម និងជីវភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ ឯកឧត្តមបានបង្ហើបឱ្យដឹងថា គម្រោងនេះ ត្រូវការរយៈពេល ៣ ទៅ ៤ឆ្នាំ ដើម្បីសិក្សាសមិទ្ធិលទ្ធភាព និងផលប៉ះពាល់ ក្នុងនោះក៏មានក្រុមហ៊ុនមកពីអាមេរិកចូលរួមសិក្សាផងដែរ។ បច្ចុប្បន្ន គម្រោងនេះស្ថិតក្នុងដំណាក់កាលសិក្សាលម្អិតដើម្បីធានាឱ្យបាននូវនិរន្តរភាពបរិស្ថាន និងលក្ខណៈបច្ចេកទេសឱ្យបានគ្រប់ជ្រុងជ្រោយ។ រដ្ឋបាលខេត្តកំពុងសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ដើម្បីរៀបចំផែនការមេសម្រាប់សមិទ្ធផលប្រវត្តិសាស្ត្រនេះ។ នៅពេលបញ្ចប់ការសាងសង់ ព្រលានយន្តហោះនេះនឹងក្លាយជាសក្ខីភាពនៃការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍតំបន់ដាច់ស្រយាលឱ្យមានភាពរីកចម្រើន […]

បច្ចេកវិទ្យាទំនើបថ្មី ៣ ដែលជួយឱ្យព្រលានយន្តហោះមានប្រសិទ្ធភាពជាងមុន

ដំណោះស្រាយឌីជីថលកំពុងផ្លាស់ប្តូរគម្រោងអាកាសយានដ្ឋាននានាជុំវិញពិភពលោក ដោយជួយបង្កើនប្រសិទ្ធភាពលើការរចនា បន្ដវដ្តជីវិតហេដ្ឋារចនាសម្ព័ន្ធឱ្យវែងជាមុន ក៏ដូចជាពង្រឹងការគ្រប់គ្រង និងការថែទាំផងដែរ។ ទាំងនេះគឺជាឧទាហរណ៍ជាក់ស្តែងនៃអាកាសយានដ្ឋានល្បីៗចំនួន ៣ កន្លែងដែលបាន និងកំពុងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលរបស់ក្រុមហ៊ុន Bentley ។ អាកាសយានដ្ឋានអន្តរជាតិ Guangzhou Baiyun គឺជាឧទាហរណ៍ដ៏ល្អមួយនៃការប្រើដំណោះស្រាយឌីជីថលក្នុងដំណាក់ការរចនា និងសាងសង់។ ដោយប្រើ Bentley OpenRoads Designer និង Bentley View ម្ចាស់គម្រោងអាចសម្រួលលើដំណើរការគំរូរប្លង់ និងកាត់បន្ថយការកែប្រែសំណង់តាមក្រោយ បានយ៉ាងច្រើន។ យុទ្ធសាស្ត្រទាំងនេះបានជួយបង្កើនផលិតភាពជាង 15% និងកាត់បន្ថយកំហុសក្នុងការរចនា 2% ។ ដោយប្រើកម្មវិធីនេះ ម្ចាស់គម្រោងអាចដឹងបានដោយច្បាស់ថាត្រូវកែចំណុចណាខ្លះ ដោយការបង្កើតគំរូការសាងសង់ដូចពិតជាក់ស្ដែង មុនចាប់ផ្ដើមការសាងសង់ពិតៗ។ កម្មវីធីនេះនឹងជួយស្កេនចាប់បញ្ហាដែលអាចនឹងកើតមានបានដោយរហ័ស ហើយត្រូវចំណុច មុននឹងបញ្ហាកើតឡើងទៅទៀត ដូច្នេះពួកគេអាចបញ្ចៀសបញ្ហានោះបាន។ លើសពីនេះ ការដឹងពីបញ្ហាមុននេះ ក៏ជាការជួយលើកត្តាសុវត្ថិភាពក្នុងគម្រោងសំណង់ផងដែរ។ វិធីនេះក៏ធ្វើគុណភាពគម្រោងកាន់ប្រសើរ និងកាត់បន្ថយការចំណាយ ពិេសសលើការជួសជុលកំហុសសំណង់។ វាក៏នឹងធ្វើឱ្យបទពិសោធន៍ និងការប្រើប្រាស់ព្រលានប្រសើរជាងមុនផងដែរ។ បច្ចេកវិទ្យាថ្មីមួយទៀត គឺគំរូសំណង់ 4D សម្រាប់ហេដ្ឋារចនាសម្ព័ន្ធព្រលានយន្តហោះស្មុគស្មាញ។ ឧទាហរណ៍ដូចជា ការសាងសង់ផ្លូវដើរថ្មើរជើងដែលវែងជាងគេបំផុតក្នុងពិភពលោកនៅឯអាកាសយានដ្ឋានអន្តរជាតិ Seattle-Tacoma Clark […]

ហេដ្ឋារចនាសម្ព័ន្ធគឺសំដៅលើមនុស្ស មិនមែនបេតុង៖ នេះជារបៀបដែលមេដឹកនាំកំពុងគិតឡើងវិញនូវរបៀប ទីកន្លែង និងអ្វីដែលគេចំណាយដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ

ដោយលោក Tomas Kellner ​គ្មាន​អ្វី​ច្បាស់លាស់ឋិតឋេរទេ ក្រៅ​ពី​សេចក្តីស្លាប់ និង​ពន្ធ ​ – ជាសុភាសិត៏ពេលនិយមរបស់លោកខាងលិច ប៉ុន្តែពេលនេះសូម្បីតែការកំណត់ពន្ធក៏មិនអាចគិតឃើញដែរ ដូចជាតម្លៃនៃហេដ្ឋារចនាសម្ព័ន្ធដែលបំបែកជាផ្នែកៗ។ លោក Tom Smith នាយកប្រតិបត្តិនៃសមាគមវិស្វករសំណង់ស៊ីវិលអាមេរិក (ASCE) បានលើកឡើងថា “នៅពេលដែលយើងបរាជ័យក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ នោះវាគឺជាបន្ទុកពន្ធដែលបង្កប់សម្រាប់អ្នកគ្រប់គ្នាត្រូវបង់នៅថ្ងៃនេះ”។ “ជំនួសឱ្យបន្ទុកពន្ធពិតប្រាកដដែលនឹងផលិតអ្វីមួយ ជាការឆ្លើយតប យើងកំពុងរង់បន្ទុកពន្ធទៅនឹងហេដ្ឋារចនាសម្ព័ន្ធដែលមិនដំណើរការ។” លោក Smith បានប៉ាន់ប្រមាណថាពន្ធដែលបានបង្កប់នេះមានតម្លៃប៉ះពាល់ដល់គ្រួសារអាមេរិកនីមួយៗប្រហែល $2,000 ក្នុងមួយឆ្នាំ ហើយវាអាចកើនឡើងដល់ $2,700 ប្រសិនបើយើងបរាជ័យក្នុងការបន្តវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងច្បាប់វិនិយោគដែលយើងមានសព្វថ្ងៃនេះ”។ លោក Smith បាននិយាយនៅក្នុងវេទិកា Transforming Infrastructure Performance (TIP) នៅទីក្រុងញូវយ៉ក ដែលជាវេទិកា ប្រមូលផ្តុំទស្សនៈអ្នកដឹកនាំពីជុំវិញពិភពលោក ដើម្បីទទួលបាន “ការប្រមូលផ្តុំគំនិតល្អបំផុតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ”។ មានអ្នកចូលរួមល្បីដូចជា អភិបាលរងរដ្ឋមែរីលេន លោកស្រី Aruna Miller ដែលបាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់លោកស្រីក្នុងការសាងសង់ស្ពាន Francis Scott Key នៅទីក្រុង Baltimore។ លោកស្រី […]

រដ្ឋប្រកាសប្តូរពេលវាលាបើកដំណើរការព្រលានតេជោថ្មី៖ ប្តូរពីខែកក្កដា ទៅខែកញ្ញា វិញ  

រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រកាសពីការផ្លាស់ប្តូរពេលវេលាក្នុងការបើកប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ លំដាប់ថ្នាក់ 4F ពីថ្ងៃទី១០ ខែកក្កដា ទៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ វិញ។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលដែលបានចេញផ្សាយនៅថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥។ ទន្ទឹមនឹងនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ក៏បានបញ្ជាក់បន្ថែមពីការកំណត់យកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៥ សម្រាប់រៀបចំពិធីសម្ពោធបើកឱ្យប្រើប្រាស់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។ គួររលឹកថា គិតត្រឹមពាក់កណ្តាលខែឧសភានេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណជាង ៩៦%  ហើយបានចំណាយទុនអស់ប្រមាណជា ១,៦ពាន់លានដុល្លារ។ (អានបន្ថែម) គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានចាប់ផ្តើមកាលពីថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ២០២០ ដែលលាតសន្ធឹងលើផ្ទៃដីទំហំ ២,៦០០ ហិកតា នៅទូទាំងស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងស្រុកបាទី ខេត្តតាកែវ។ ពាក់ព័ន្ធនឹងគម្រោងនេះ រដ្ឋាភិបាលអាម៉េរិក ទើបបានបង្ហាញពីផែនការដែលខ្លួនកំពុងសិក្សាវាយតម្លៃពីលទ្ធភាពផ្ដល់ហិរញ្ញប្បទានសម្រាប់គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅនេះផងដែរ។(អានបន្ថែម) គួរបញ្ជាក់ថា ក្រោយអាកាសយានដ្ឋានថ្មីនេះ បើកដំណើរការ […]

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងបើកដំណើរការហោះហើរនៅខែវិច្ឆិកា ខណៈកំពុងធ្វើតេស្ត ឧបករណ៍បច្ចេកទេស

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង កំពុងត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខនេះ។ ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍នេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ដោយមានការចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ។​ ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះថា ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍នេះ រួមមាន​​ការហោះហើរឆែកនូវឧបករណ៍បច្ចេកទេស នាំផ្លូវអាកាស វិទ្យុទាក់ទងជាមួយអាកាសយាននិក និងកង្វះខាតនានាដែលត្រូវ ដោះស្រាយបន្ថែមទៀត។ ឯកឧត្តមបានបញ្ជាក់ថា «បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ»។ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។ បច្ចុប្បន្នអាកាសយានដ្ឋាននេះ […]

មរតកភណ្ឌអនាគត Noida: អាកាសយានដ្ឋាន Jewar កំណត់គោលដៅក្លាយជាអាកាសយានបៃតងរបស់ឥណ្ឌា

នេះជារបៀបដែលគំរូឌីជីថល 3D បង្ហាញពីការគ្រប់គ្រងទឹកប្រកបដោយនិរន្តរភាពសម្រាប់អាកាសយានដ្ឋាន Noida របស់ឥណ្ឌា ដែលនឹងក្លាយជាដំបូងបង្អស់របស់ឥណ្ឌាមិនបំភាយឧស្ម័នពុល រដ្ឋ Uttar Pradesh របស់ឥណ្ឌាបានបង្ហាញពីកិច្ចខិតខំប្រឹងប្រែងមួយក្នុងគោលបំណងកំណត់ឡើងវិញ​នូវ​អនាគត​នៃ​ការធ្វើដំណើរតាមផ្លូវអាកាសនៅក្នុងប្រទេសឥណ្ឌា។ អាកាសយានដ្ឋានអន្តរជាតិ Noida ដែលត្រូវបានគេស្គាល់ថាជាអាកាសយានដ្ឋាន Jewar កំពុងកំណត់ស្តង់ដារថ្មីជាអាកាសយានដ្ឋាន​ធំបំផុត​របស់​ប្រទេស និង​ជាលើកដំបូងរបស់ខ្លួនដើម្បីសម្រេចឲ្យបានការបំបាត់ការបំភាយឧស្ម័នពុលទាំងស្រុង ហើយគម្រោង​ដំបូង​នេះនឹងក្លាយគំរូសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងវិស័យអាកាសចរណ៍ផងដែរ។ លាតសន្ធឹងលើផ្ទៃដី 5,000 ហិកតា និងត្រូវបានអភិវឌ្ឍជា ៤ដំណាក់កាល អាកាសយានដ្ឋាន Jewar ត្រូវបានគេរំពឹងថានឹងក្លាយជាភាពអស្ចារ្យនៃវិស្វកម្មទំនើប និងការគ្រប់គ្រងបរិស្ថាន។ ការរចនានេះរួមមានផ្លូវរត់ និង​អគារស្ថានីយ​ទំនើប​ចំនួនពីរ ដែលធានាថាវាអាចបម្រើអ្នកដំណើរប្រមាណ 120 លាន​នាក់​ជារៀងរាល់ឆ្នាំ​នៅពេល​ឈាន​ដល់​សមត្ថភាពប្រតិបត្តិការពេញលេញ។ គំនិតចម្បងនៃស្ថាបត្យកម្ម និងប្រតិបត្តិការរបស់ខ្លួន អាកាសយានដ្ឋាន Jewar រួមបញ្ចូល​​វិធីសាស្រ្ត​ពេញលេញក្នុង​ការគ្រប់គ្រងទឹក ដែលរួមបញ្ចូលទាំងបណ្តាញទំនើបសម្រាប់ទឹកស្អាត ទឹកកខ្វក់ និងទឹកជំនន់ ដែល​ត្រូវបាន​រចនា​ឡើង​ដើម្បី​ប្រមូលផ្តុំ និងប្រើប្រាស់ទឹកឡើងវិញប្រកបដោយប្រសិទ្ធភាព ខណៈដែលវាបាន​ផ្តល់នូវវិធីសាស្រ្តគ្រប់គ្រាន់ក្នុងការការពារទឹកជំនន់។ លក្ខណៈពិសេស​នៃការច្នៃប្រឌិត​បែប​នេះ​មាន​គោលបំណង​ការពារ​ទឹកជំនន់​យ៉ាងហោចណាស់បាន 100 ឆ្នាំទៅ ខណៈពេលដែលវាអាចកាត់បន្ថយតម្រូវការប្រភពទឹកខាងក្រៅបានរហូតដល់ទៅ 90,000 ម៉ែត្រគូបក្នុងមួយឆ្នាំ។ ការបង្កើតប្លង់មេសម្រាប់អាកាសយានដ្ឋានដែលមិនប៉ះពាល់ដល់បរិស្ថាននេះតម្រូវឱ្យយកចិត្តទុកដាក់​លើ​បញ្ហា​ប្រឈម​ជាច្រើន ជាពិសេសក្នុងការរចនាគ្រឿងបរិក្ខារស្មុគស្មាញរបស់វា។ Ramboll India ប្រើប្រាស់ OpenFlows និង […]