ប្រទេសមីយ៉ាន់ម៉ាកំពុងផ្តោតលើលំនៅដ្ឋានតម្លៃសមរម្យ

អាជ្ញាធរនៅក្នុងប្រទេសមីយ៉ាន់ម៉ាបាននិងកំពុងផ្តោតលើការបង្កើនលទ្ធភាពនិងគុណភាពនៃលំនៅដ្ឋានដែលមានតំលៃសមរម្យ។

អាន​បន្ថែម

ជម្រើសសម្រាប់ការវិនិយោគអចលនទ្រព្យជួល

ភាគច្រើននៃខុនដូនៅកម្ពុជាសព្វថ្ងៃ គឺត្រូវបានផ្តល់ជូនក្រោមទម្រង់ «ការជួលនិងផ្តល់សិទិ្ធលើទ្រព្យសម្បត្ដិ» ឬ freehold basis។ ទោះជាយ៉ាងណាក្តី ប្រសិនបើជម្រើស «ការជួលនិងផ្តល់សិទិ្ធលើទ្រព្យសម្បត្ដិ»

អាន​បន្ថែម

គម្រោងបុរីទេសចរណ៍ដ៏អស្ចារ្យរបស់សម្ព័ន្ធសហគ្រាសកាណាឌីយ៉ា បានបង្ហាញជីវិតរស់នៅបែប

បុរីទេសចរណ៍ជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលធំជាងគេ និងទទួលបានការគាំទ្រច្រើនជាងគេផងដែរ ក្នុងខេត្តសៀមរាប លើវិស័យលំនៅដ្ឋានបែបស្នាក់នៅ និងលំនៅដ្ឋាន អាជីវកម្ម។

អាន​បន្ថែម

ទីផ្សារខុនដូនៅរាជធានីភ្នំពេញផ្លាស់ប្តូរយ៉ាងខ្លាំងក្នុងឆ្នាំ ២០១៩

ទីផ្សាខុនដូនៅរាជធានីភ្នំពេញនឹងត្រូវផ្លាស់ប្តូរយ៉ាងខ្លាំងនៅឆ្នាំ ២០១៩ ជាមួយនឹងការផ្គត់ផ្គង់កំពុងផ្លាស់ប្តូរទៅរកការអភិវឌ្ឍន៍ខុនដូតម្លៃសមរម្យវិញ នេះបើយោងតាមការឲ្យដឹងពីក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា CBRE Cambodia។

អាន​បន្ថែម

ក្រុមហ៊ុនម៉ាឡេស៊ីលុបចោលគម្រោងបង្កើតសួន Jurassic នៅខេត្តព្រៃវែង

ក្រុមហ៊ុនវិនិយោគដ៏ធំនៅរបស់ប្រទេសម៉ាឡេស៊ី MQ Technology Berhad បានសម្រេចលុបចោលកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន Cambodia Resort and Entertainment (CRE)

អាន​បន្ថែម

ទុនវិនិយោគបរទេសបាននិងកំពុងជំរុញទីផ្សារអចលនទ្រព្យនៅវៀតណាមយ៉ាងខ្លាំង

ប្រតិបត្តិការលក់ធំៗក្នុងឆ្នាំ២០១៨ពីទីផ្សារអចលនទ្រព្យលំនៅដ្ឋានដែលកំពុងមានការរីកចម្រើននៅប្រទេសវៀតណាមនោះគឺភាគច្រើនធ្វើ់ឡើងដោយវិនិយោគិនបរទេស នេះបើយោងតាមក្រុមហ៊ុនអន្តរជាតិផ្នែកអចលនទ្រព្យ CBRE។

អាន​បន្ថែម

ការវិនិយោគរយៈពេលវែងក្នុងវិស័យអចលនទ្រព្យ

វិនិយោគិន «ដែលមិនហ៊ានប្រថុយនឹងហានិភ័យ» តែងតែជ្រើរើសការវិនិយោគលើទ្រព្យរូបីដូចជាអចលនទ្រព្យ។ មានវិធីច្រើនយ៉ាងដែលគេអាចវិនិយោគលើវិស័យអចលនទ្រព្យដូចជា៖

អាន​បន្ថែម

ក្រុមហ៊ុនOkuraដ៏ធំរបស់ជប៉ុនប្រកាសបើកសណ្ឋាគារដ៏ប្រណីតនៅតំបន់ទួលទំពូង

ក្រុមហ៊ុនធំៗរបស់ប្រទេសជប៉ុនកំពុងចាប់អារម្មណ៍លើទីផ្សារសណ្ឋាគារនៅកម្ពុជាបន្ថែមទៀតហើយតាមរយៈការប្រកាសបើកសម្ពោធសណ្ឋាគារដ៏ប្រណីតមួយទៀតនៅតំបន់ទួលទំពូងដែលបច្ចុប្បន្នកំពុងបង្ហាញខ្លួនបណ្តើរៗក្នុងវិស័យអចលនទ្រព្យ។

អាន​បន្ថែម

ការប្រែប្រួលតម្លៃដីតាមបណ្តាខេត្តនិងរាជធានីក្នុងរយៈពេល៦ខែចុងក្រោយ

កំណើនសេដ្ឋកិច្ចនិងការអភិវឌ្ឍន៍ខ្ពស់របស់ប្រទេសកម្ពុជាបានធ្វើឲ្យតម្លៃដីធ្លីមានការប្រែប្រួលគួរឲ្យកត់សម្គាល់ជាពិសេសក្នុងរយៈពេល៦ខែចុងក្រោយនៃឆ្នាំ២០១៨នេះ។

អាន​បន្ថែម

អ្នកជំនាញ៖តើវិស័យដីធ្លីក្នុងខេត្តព្រះសីហនុនឹងនៅបន្តមានសក្តានុពលដល់ពេលណា?

អគារពាណិជ្ជកម្ម កាស៊ីណូ សណ្ឋាគារ ភោជនីយដ្ឋាននិងលំនៅដ្ឋានជាដើម បាននិងកំពុងផុសឡើងជាបណ្តើរៗដែលអគារទាំងនេះនឹងផ្លាស់ប្តូរសម្រស់បុប្ផានាទិសនិរតីនៃប្រទេសកម្ពុជាក្នុងរយៈកាលដ៏ខ្លីខាងមុខ។ សកម្មភាពសំណង់ពាណិជ្ជកម្មទាំងនេះបានធ្វើឲ្យខេត្តព្រះសីហនុក្លាយខ្លួនជាទិសដៅសំខាន់សម្រាប់បណ្តាវិនិយោគិនទាំងក្នុងនិងក្រៅស្រុកក្នុងការសម្រុកអភិវឌ្ឍគម្រោងថ្មីៗដើម្បីទាញយកផលប្រយោជន៍ពីតំបន់សម្បូរទៅដោយសក្តានុពលមួយនេះ។ ការសម្រុកបង្កើតគម្រោងអភិវឌ្ឍថ្មីៗនេះទៀតសោតបានធ្វើឲ្យតម្លៃដីធ្លីក្នុងខេត្តមួយនេះកើនឡើងយ៉ាងគំហុកក្នុងអត្រាមួយដែលយើងនឹកស្មានមិនដល់ទាលតែសោះ។ តើការរីកលូតលាស់នៃវិស័យដីធ្លីនេះអាចបន្តមានសក្តានុពលដល់ពេលណា? ឆ្លើយតបទៅនឹងសំណួរខាងលើ អ្នកជំនាញផ្នែកវិស័យដីធ្លីនិងជាស្ថាបនិកក្រុមហ៊ុនអចលនទ្រព្យKey Real Estateលោក សន សៀប បានចូលរួមចែករំលែកការយល់ឃើញរបស់លោកបន្ទាប់ពីលោកបានធ្វើការស្រាវជ្រាវគួបផ្សំជាមួយបទពិសោធន៍ក្នុងវិស័យនេះអស់រយៈកាលជាច្រើនឆ្នាំកន្លងមក។ លោក សន សៀប បានឲ្យដឹងថាវិស័យនេះនឹងបន្តមានសក្តានុពលក្នុងរយៈកាលយូរអង្វែងតទៅទៀតដោយហេតុថាខេត្តព្រះសីហនុគឺជាតំបន់ដ៏សម្បូរបែបហើយការអភិវឌ្ឍន៍តំបន់នេះឲ្យក្លាយជាទីក្រុងទំនើបមួយគឺនឹងត្រូវប្រើរយៈពេលវែងផងដែរ។ ក្នុងន័យនេះ លោក បានឲ្យដឹងថា៖«ជាទូទៅដើម្បីកសាងទីក្រុងមួយឲ្យស្អាតដូចជាទីក្រុងភូកេតប្រទេសថៃជាដើមវាត្រូវការប្រើពេលយូរហើយសម្រាប់ខេត្តព្រសីហនុអាចមានសក្តានុពលរហូតដល់ទៅ២០ទៅ៣០ឆ្នាំខាងមុខទៀតឯណោះ»។ ម្យ៉ាងវិញទៀត ខេត្តព្រះសីហនុមានលក្ខណៈសម្បត្តិជាច្រើនដែលអំណោយផលដល់ការវិនិយោគនៅក្នុងតំបន់នេះតួយ៉ាងដូចជា កំពង់ផែ រោងចក្រឧស្សាហកម្មច្រើនប្រភេទ តំបន់ទេសចរណ៍ ផ្លូវហាយវេដែលនឹងជិតសាងសង់ ហើយទាំងអស់នេះគឺជាចំណុចសំខាន់សម្រាប់ការធ្វើជាពាណិជ្ជកម្ម។ ជាក់ស្តែង តាមរយៈការធ្វើធុរកិច្ចកន្លងមក លោក សន សៀបបានឲ្យដឹងថាបណ្តាវិនិយោគិនចម្រុះទាំងក្នុងនិងក្រៅស្រុកសុទ្ធសឹងតែជ្រើសរើសការវិនិយោគនៅខេត្តព្រះសីហនុជាជាងនៅតាមបណ្តាខេត្តដែលមានសក្តានុពលដែរនោះដូចជាខេត្តសៀមរាបជាដើម។ ជាងនេះទៅទៀត ការវិនិយោគទៅលើវិស័យដីធ្លីក្នុងខេត្តព្រះសីហនុហាក់មានសក្តានុពលដោយហេតុថាទោះបីតម្លៃដីក្នុងតំបន់នេះមានការកើនឡើងយ៉ាងគំហុកក៏ពិតមែនក៏វានៅមានអត្រាទាបជាងខេត្តធំៗដូចជាខេត្តសៀមរាប។ យោងតាមរបាយការណ៍វាយតម្លៃដីធ្លីចងក្រងដោយក្រុមហ៊ុនអចលនទ្រព្យដែលមានឯកទេសផ្នែកដីធ្លី Key Real Estate តម្លៃដីក្នុងខេត្តព្រះសីហនុមានអត្រាជាមធ្យមត្រឹម ៣០០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ទីតាំងតាមបណ្តោយផ្លូវសំខាន់ៗក្នុងតំបន់សង្កាត់០៤ដូចជាផ្លូវឯករាជ្យជាដើម។ អត្រានេះគឺនៅទាបនៅឡើយបើធៀបទៅនឹងអត្រាជាមធ្យម៥៥០០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េសម្រាប់ប្លុកAដែលមានតម្លៃខ្ពស់ជាងគេក្នុងខេត្តសៀមរាប។

អាន​បន្ថែម