កូវីដ១៩ បង្ខំសិង្ហបុរីឱ្យផ្អាកស្ថានីយចុះចតលេខ ៤ នៃអាកាសយានដ្ឋានចាងស៊ី មួយទៀតហើយ

អាកាសយានដ្ឋានសិង្ហបុរី ចាងស៊ី ប្រកាសបិទស្ថានីយចុះចតលេខ ៤ (Terminal 4) របស់ខ្លួន ចាប់ពីថ្ងៃទី ១៦ ឧសភា ទៅ បន្ទាប់ពីព្រលានយន្តហោះនេះ បានផ្អាកដំណើរការស្ថានីយលេខ ២ (Terminal 2) មួយរួចមកហើយ កាលពីដើមខែឧសភាកន្លងទៅ។

ការប្រកាសបិទធើមីណលលេខ៤ បណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងដោយសារតែចំនួននៃការហោះហើរ បានធ្លាក់ចុះខ្លាំង បណ្ដាលមកពីវិបត្តិកូវីដ ១៩ នេះបើយោងតាមសេចក្តីប្រកាសរបស់ព្រលានយន្តហោះចាងស៊ីប្រទេសសិង្ហបុរី កាលពីថ្ងៃទី ១២ ខែឧសភាកន្លងទៅ ។

សម្រាប់ជើងហោះហើរទាំងអស់ ដែលធ្លាប់ចុះចត និងហោះហើរនៅស្ថានីយទី៤ (Terminal 4) នេះ ត្រូវប្ដូរទីតាំងទៅដំណើរការនៅស្ថានីយផ្នែកទី ១ ( Terminal 1) និងទី៣ ( Terminal 3) វិញ។ សម្រាប់ជើងហោះហើររបស់ក្រុមហ៊ុនកាថាយ (Cathay Pacific) និងក្រុមហ៊ុនយន្តហោះកូរ៉េ (Korean Air) ត្រូវប្តូរទៅស្ថានីយផ្នែកទី១ (Terminal 1) ចំណែកស្ថានីយចុះចត សម្រាប់ជើងហោះហើរដទៃទៀត នឹងប្រកាសបន្ត បន្ទាប់ពីយន្តហោះទាំងនោះចុះចតនៅចាងស៊ី។

ចំពោះពេលវេលានឹងដាក់ឱ្យដំណើរការឡើងវិញនៅពេលណានោះ នៅមិនទាន់ច្បាស់នៅឡើយទេ ក៏ប៉ុន្តែ ខាងក្រុមហ៊ុនអាកាសយានដ្ឋានចាងស៊ី (CAG) បានឱ្យដឹងថា វាអាស្រ័យលើកំណើនតម្រូវការធ្វើដំណើរតាមជើងហោះហើរងើបឡើងវិញ និងអាស្រ័យតម្រូវការជើងហោះហើរអន្តរជាតិសុំភ្ជាប់មកចាងស៊ីឡើងវិញ។

អ្វីដែលគួរឱ្យចាប់អារម្មណ៍ពីដំណឹងនេះ គឺថាទន្ទឹមការប្រកាសផ្អាកស្ថានីយចុះចត អស់ពីរបីកន្លងមកក្តី តែសិង្ហបុរីឆ្លៀតយកឱកាសផ្អាកជើងហោះហើរនេះ ដើម្បីធ្វើការកែលម្អ និងពង្រីកព្រលានយន្តហោះបន្ថែមទៀត។

លោក Khaw Boo Wan រដ្ឋមន្ត្រីទទួលបន្ទុកខាងហេដ្ឋារចនាសម្ព័ន្ធ និងដំណឹកជញ្ជូនបានបង្ហោះនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកថា “អនាគតកូវីដ១៩យ៉ាងណានោះ នៅតែមានភាពមិនប្រាកដប្រជា តែយើងនៅតែមានសុទិដ្ឋិនិយមចំពោះការងើបឡើងវីញនៃវិស័យអាកាសចរណ៍រវាងអាកាសយានដ្ឋានចាងស៊ីង និងដៃគូរបស់ខ្លួន។”

គួរបញ្ជាក់ផងដែរថា ព្រលានយន្តហោះចាងស៊ី ធ្លាប់បានប្រកាសផ្អាកស្ថានីយចុះចតលេខ២ ម្តងរួចមកហើយ កាលពីថ្ងៃទី ១ ខែមេសាឆ្នាំ ២០២០ដោយសារមេរោគកូវីដ១៩។ ក៏ប៉ុន្តែ ក្រុមហ៊ុន បានឆ្លៀតយកពេលនេះ ពន្លឿនការសាងសង់ពង្រីកព្រលានយន្តហោះនេះ ឲ្យលឿនជាងការគ្រោងទុកចំនួន ១ ឆ្នាំ ខណៈដែលគម្រោងនេះគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៤។

កាលពីខែមេសាកន្លងទៅ អាកាសយានដ្ឋានចាងស៊ីមានចំនួនអ្នកដំណើរប្រមាណ ២៥ ២០០ នាក់ និងជើងហោះហើរចំនួន ៣ ៨៧០ជើង និងដឹកទំនិញបានប្រមាណ ៩៦ ៥០០ តោន។

រហូតមកដល់ពេលនេះ សិង្ហបុរីប្រកាសរកឃើញអ្នកឆ្លងជំងឺកូវីដ ១៩ ចំនួន ៨៨៤ នាក់បន្ថែមទៀត ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបក្នុងប្រទេសនេះ កើនដល់ចំនួន ២០ ៥៤១ ករណីហើយ។ ក្នុងនោះ ១ ០៩៣ ករណីកំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ។ នេះបើយោងទៅតាម ទិន្នន័យក្នុងគេហទំព័ររដ្ឋាភិបាលសិង្ហបុរី ថ្ងៃទី១១ ឧសភា ឆ្នាំ២០២០នេះ។

ប្រទេសសិង្ហបុរីបានសម្រេចយកមជ្ឈមណ្ឌលតាំងពិព័រណ៍ដ៏ល្បីរបស់ខ្លួន គឺមជ្ឈមណ្ឌលពិព័រណ៍ចាងស៊ី ( Changi Exhibition Centre) ធ្វើជាមជ្ឈមណ្ឌលថែទាំអ្នកជំងឺកូវីដ ១៩ ខណៈដែលប្រទេសនេះ ក្លាយជាប្រទេសដែលមានករណីឆ្លងច្រើនជាងគេនៅអាស៊ី បន្ទាប់ពីប្រទេសចិន ឥណ្ឌា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ខុនដូ Ashton Asoke ទើបនឹងសាងសង់រួច តម្លៃ $១៦៨ លាន ប្រឈមនឹងការរុះរើតាមដីកាតុលាការកំពូលថៃ

អគារខុនដូ Ashton Asoke តម្លៃ ៦ពាន់លានបាត (១៦៨ លានដុល្លារអាមេរិក) ស្ថិតនៅក្នុងសង្កាត់វឌ្ឍនៈ Watthana នៃទីក្រុងបាងកក កំពុងស្ថិតក្នុងដំណាក់កាលនៃការរុះរើចេញ តាមដីកាសេចក្តីសម្រេចរបស់តុលាការរដ្ឋបាលកំពូលរបស់ប្រទេសថៃ នេះបើយោងតាមសារព័ត៌មាន  Aseannow ចុះថ្ងៃទី ០៨ ខែមីនា ឆ្នាំ ២០២៤។ ដីកាសម្រេចរបស់តុលាការកំពូលថៃ ដែលបានចេញកាលពីខែកក្កដាឆ្នាំមុន បានធ្វើអសុពលភាពលិខិតអនុញ្ញាតសាងសង់អគារដោយសំអាងហេតុថា ច្រកចូលសំខាន់ៗនៃគម្រោងអគារនេះមានទទឹងមិនគ្រប់គ្រាន់ ដែលជាការមិនអនុលោមតាមច្បាប់គ្រប់គ្រងអគារថៃ។ សេចក្តីសម្រេចនេះ បានបណ្តាលឱ្យគម្រោងខុនដូដែលទើបនឹងបានសាងសង់រួចរាល់បញ្ចប់ទាំងស្រុងទៅហើយ ប្រែជាស្ថិតក្នុងស្ថានភាពមិនច្បាស់លាស់ ថែមទាំងអាចនឹងត្រូវបានរុះរើចេញ ប្រសិនបើរកមិនឃើញដំណោះស្រាយផ្លូវច្បាប់ក្នុងរយៈពេលបីខែខាងមុខ នេះបើតាមសេចក្តីថ្លែងការណ៍ដោយមន្ត្រីតុលាការ។ ចំណុចសំខាន់នៃវិវាទលើសំណង់អគារនេះ គឺស្ថិតនៅច្រកចូលសំខាន់របស់ខុនដូ ត្រង់ចំណុចឆ្ពោះទៅផ្លូវអសោក (Asoke)  ដែលទន្ទ្រានកាន់កាប់ដីរបស់អាជ្ញាធរដឹកជញ្ជូនរហ័ស (MRTA) ដែលជាដីបម្រុងទុកសម្រាប់ធ្វើច្រកចូលស្ថានីយ៍រថភ្លើងក្រោមដី។ កត្តា​នេះ​ហើយ​ដែល​ធ្វើ​ឱ្យ​លិខិត​អនុញ្ញាត​សាងសង់​អគារនេះ ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ចេញ​ដោយ​ខុស​ច្បាប់។ លោក Prawit Boonthiem អ្នកទទួលខុសត្រូវផ្នែកការខូចខាតនិងបំណុលនៃតុលាការរដ្ឋបាលកំពូល បានផ្តល់ឱសានវាទដល់រដ្ឋបាលក្រុងបាងកក (BMA) ស្ថាប័ន Ananda MF Asia Asoke Co និងអាជ្ញាធរ MRTA រយៈពេលបីខែ ដើម្បីកែតម្រូវស្ថានការណ៍ឱ្យស្របតាមច្បាប់គ្រប់គ្រងអគារ។ […]

អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី សម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

អគារចក្ខុរោគនៅមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ដែលមានតម្លៃជិត ៩ម៉ឺនដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ នេះបើតាមពិធីសម្ពោធ ក្រោមអធិបតីភាព ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង រដ្ឋលេខាធិការនៃក្រសួងសុខាភិបាល កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ បើតាមលោកវេជ្ជបណ្ឌិត ទុយ ស្រស់ ប្រធានមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី បានឲ្យដឹងថា អគារចក្ខុរោគនៃមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរី ចាប់ផ្ដើមជួសជុលកែលម្អចាប់ពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣ និងសាងសង់រួចជាស្ថាពរនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រោមការគាំទ្រថវិកាពីអង្គការមូលនិធិថែទាំ សុខភាពភ្នែក ចំណាយទឹកប្រាក់ចំនួន ៨៤.៩៧៣ដុល្លារ។ ក្នុងនោះ ចំនួនទឹកប្រាក់ជួសជុលអគារសរុបចំនួន ៣១.២៥៨ដុល្លារ និងបំពាក់សម្ភារចក្ខុសាស្ត្រសរុបទឹកប្រាក់ចំនួន ៥៣.៥១៥ដុល្លារ ព្រមទាំងថវិកាបដិភាគមន្ទីរពេទ្យបង្អែកខេត្តមណ្ឌលគិរីចំនួន ១.០០០ដុល្លារ។ គួរបញ្ជាក់ថា អគារចក្ខុរោគនេះ មានបន្ទប់សម្រាក ១បន្ទប់ មាន៤គ្រែ បន្ទប់វាស់ និងកាត់ វ៉ែនតា១បន្ទប់ បន្ទប់ពិគ្រោះជំងឺ ១បន្ទប់ បន្ទប់ត្រៀមវះកាត់ ១បន្ទប់ បន្ទប់វះកាត់១បន្ទប់ និងលាងចំហុយសម្ភារ ១បន្ទប់៕ ថ្លែងក្នុងពិធីសម្ពោធនេះដែរ ឯកឧត្តមវេជ្ជបណ្ឌិត លី ឈួង […]

ណូវែលហ្សឺឡង់ផ្តល់ជំនួយជាង ៣លានដុល្លារ ជួយដោះមីននៅកម្ពុជា

ប្រទេសណូវែលហ្សឺឡង់ បានផ្តល់ជំនួយបន្ថែម ៣,១លានដុល្លារ សម្រាប់គម្រោងបោសសម្អាតមីននៅកម្ពុជា  ក្នុងដំណាក់កាលទី៤។​ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានរវាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) តំណាងដោយលោកស្រី Alissar Chaker ប្រធាន UNDP ប្រចាំកម្ពុជា និងក្រសួងការបរទេស និងពាណិជ្ជកម្មនៃប្រទេសណូវែលហ្សឺឡង់ តំណាងដោយ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣។ តាមរយៈគម្រោងនេះ  អាជ្ញាធរមីន បាននិងកំពុងរៀបចំផែនការបោសសម្អាតមីនក្នុងខេត្តបន្ទាយមានជ័យ និងខេត្តព្រះវិហារ។ ឯកឧត្តម Jonathan Kings ឯកអគ្គរាជទូតណូវែលហ្សឺឡង់ បានលើកឡើងថាសកម្មភាពមីននៅកម្ពុជាពិតជាមានផលវិជ្ជមានដល់ប្រជាពលរដ្ឋកម្ពុជា។  ឯកឧត្តម បានកោតសរសើរកម្ពុជាដែលបានបំពេញការងារយ៉ាងល្អក្នុងកិច្ចសង្គ្រោះជនរងគ្រោះ និងការបញ្ជ្រាបយេនឌ័រចូលរក្នុងសកម្មភាពមីន។ ឯកឧត្តម ក៏បានគូសបញ្ជាក់ផងដែរថា ដើម្បីសម្រេចបានគោលដៅរួម វាទាមទារឱ្យមានកិច្ចសហប្រតិបត្តិការខ្ពស់ ហើយទោះបីជាកម្ពុជាសម្រេចបានសមិទ្ធផលគួជាទីកត់សម្គាល់ កម្ពុជានៅមានកិច្ចការជាច្រើនទៀតដែលត្រូវធ្វើដើម្បីធានាសម្រេចបានគោលដៅកម្ពុជាគ្មានមីនឆ្នាំ២០២៥។ គូសបញ្ជាក់ផងដែរថា  កាលពីឆ្នាំ២០២១ ប្រទេសណូវែលហ្សឺឡង់ ក៏ធ្លាប់បានផ្តល់ហិរញ្ញប្បទានដល់គម្រោងបោសសម្អាតមីន សម្រាប់ដំណាក់កាលទី៤ ចំនួន ៣,៨ លានដុល្លារ ម្តងរួចមកហើយ។ - Video Advertisement -

មន្ទីរពេទ្យបង្អែក​ស្រុកក្រូចឆ្មារដ៏ទំនើបត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ

មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ដែលជាមន្ទីរពេទ្យដ៏ទំនើបនៅខេត្តត្បូងឃ្មុំ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារនេះមានទីតាំងស្ថិតនៅភូមិខ្សាច់ប្រឆេះលើ ឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ជាអំណោយ របស់សម្តេចតេជោ ហ៊ុន សែន ហើយដឹកនាំការសាងសង់ដោយឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារថ្មីនេះ មានអគារធំៗចំនួន២ ដែលអគារទាំងពីរមានទំហំប៉ុនគ្នា ១៨ម៉ែត្រ គុណ ៦២ម៉ែត្រ មានកម្ពស់៤ជាន់ ស្មើ ១៥,១០ម៉ែត្រ។ អគារទី១ មានតម្លៃ ១,៤លានដុល្លារ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី ២៧ ខែកក្កដា ឆ្នាំ ២០២០ បញ្ចប់ការសាងសង់នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២២។ អគារទី២ បានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ ២០២១ និងបញ្ចប់ការសាងសង់នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ (អានបន្ថែម) […]

ត្រឹមខែមីនា-២០២៣ កម្ពុជារំដោះផ្ទៃដីមានមីនបាន ១០ខេត្ត-ក្រុង  សល់តែ ១៥ខេត្ត ទៀតប៉ុណ្ណោះ

គិតត្រឹមខែមីនា ឆ្នាំ២០២៣នេះ រដ្ឋាភិបាលកម្ពុជារំដោះផ្ទៃដីមានមីនបានចំនួន ១០ខេត្ត-ក្រុងហើយ ខណៈខេត្តកណ្តាលត្រូវបានប្រកាសជាខេត្តអស់មីនទី១០ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣ ដូច្នេះកម្ពុជាបច្ចុប្បន្ននៅសល់តែ ១៥ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាមគំហែងដោយសារគ្រាប់មីន។ នេះបើយោងតាមការបញ្ជាក់របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៣។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានបង្ហាញការសាទរចំពោះខេត្តកណ្តាល ដែលក្លាយជាខេត្តអស់មីនទី១០ មានន័យថា យើងនៅសល់តែ ១៥ ខេត្តទៀតប៉ុណ្ណោះ ដែលនៅមានការគម្រាមគំហែងដោយសារគ្រាប់មីន។ ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ក្នុងឆ្នាំ២០២៣នេះ កម្ពុជាគ្រោងនឹងប្រកាសខេត្តចំនួន ៨ទៀត ជាខេត្តអស់មីន បន្ទាប់ពីខេត្តកណ្តាល ក្នុងនោះ រួមមាន៖ ខេត្តតាកែវ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ, ខេត្តសៀមរាប, ខេត្តក្រចេះ, ខេត្តមណ្ឌលគិរី និងខេត្តរតនគិរី។ ជាមួយគ្នានោះដែរ ឯកឧត្តមអភិបាលខេត្តបានបញ្ចាក់បន្ថែមថា បើទោះបីជាខេត្តកណ្តាលបានប្រកាស ជាខេត្តអស់មីនក៏ពិតមែន ក៏ប៉ុន្តែមិនមានន័យថា ខេត្តអស់បញ្ហាយុទ្ធភណ្ឌមិនទាន់ផ្ទុះដទៃទៀតនោះទេ […]

មន្ទីរពេទ្យបង្អែកតឧត្តរមានជ័យតម្លៃជាង ២លានដុល្លារ សម្ពោធដាក់ឱ្យប្រើប្រាស់

អគារមន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យថ្មី ដែលតម្លៃជាង ២លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធក្រោមអធិបតីភាពឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣។ អគារមន្ទីរពេទ្យថ្មី១ខ្នងនេះ មានទំហំ ៣២ម៉ែត្រ គុណនឹង ៤២ម៉ែត្រ និងមានចំនួន ១៨បន្ទប់។ បន្ទប់នីមួយៗ នឹងប្រើប្រាស់ជាមធ្យោបាយសម្រាប់ផ្តល់សេវាបង្គ្រប់កម្រិត៣ ដែលមានផ្នែកសម្ភព រោគស្ត្រី វះកាត់តូច-ធំ ជំងឺទូទៅមនុស្សចាស់-កុមារ និងសេវាផ្សេងទៀត។ គួរបញ្ជាក់ថា អគារថ្មីនេះ ត្រូវបានសាងសង់ឡើងដោយប្រើរយៈពេល ១៨ខែ ដោយស្ថិតក្រោមថវិកាគម្រោងលើកកម្ពស់គុណភាព និងសមធម៌សុខាភិបាល (H-EQIP) ដោយចំណាយថវិកាសាងសង់សរុប ២.៣៧៤.២២៧ដុល្លារ ដែលចំណាយលើសំណង់អគារ បំពាក់បរិក្ខារវេជ្ជសាស្ត្រ គ្រឿងសង្ហារឹម និងគ្រឿងបរិក្ខារមន្ទីរពិសោធន៍។   - Video Advertisement -