ការបង្កើតក្រុងរុនតាឯកថ្មី ជាគំរូសម្រាប់ការរៀបចំទីក្រុងនៅពេលអនាគត។ ហេតុអ្វី?

សម្ដេចនាយករដ្ឋមន្ដ្រីហ៊ុន សែន បានប្រកាសថា រដ្ឋាភិបាលនឹងអភិវឌ្ឍតំបន់រុនតាឯក ឱ្យក្លាយជាកូនក្រុងសក្ដានុពលថ្មីមួយ ដែលមានហេដ្ឋារចនាសម្ព័ន្ធចាំបាច់គ្រប់ជ្រុងជ្រោយ សាកសម្យនឹងការរស់នៅ និងប្រកបអាជីពរបស់ពលរដ្ឋជាង ៦០០០ គ្រួសារ នាពេលអនាគត។

សម្ដេចនាយករដ្ឋមន្ដ្រី បានបញ្ជាក់ក្នុងកិច្ចសំណេះសំណាលជាមួយពលរដ្ឋរុនតាឯកនៅថ្ងៃទី ១៣ កញ្ញានេះ ថា ការបង្កើតទីក្រុងរុនតាឯកថ្មីនេះ នឹងក្លាយជាតួយ៉ាង និងគំរូដ៏សំខាន់សម្រាប់ការអភិវឌ្ឍទីក្រុង និងរៀបចំគ្រប់គ្រងតំបន់អាណាធិបតេយ្យផ្សេងទៀតបានដោយមានប្រសិទ្ធភាព។

សម្ដេចបន្ដថា នេះជាការដោះស្រាយបញ្ហាក្រោមគោលនយោបាយយូរអង្វែង ពោលគឺប្រជាជនដែលធ្លាប់រស់នៅដោយគ្មានសណ្ដាប់ធ្នាប់ក៏ទទួលបានផ្ទះសម្បែងសម្យរម្យ និងមានទីតាំងប្រកបរបរចិញ្ចឹមជីវិត ខណៈរដ្ឋក៏មានឱកាសដោះស្រាយបញ្ហាទីក្រុងដែលខ្វះសណ្ដាប់ធ្នាប់ឡើងវិញ។

«បើការរៀបចំ ទីក្រុងរុនតាឯក ទទួលបានជោគជ័យ វានឹងក្លាយជាគំរូ សម្រាប់ការដោះស្រាយបញ្ហាប្រជាជនរស់នៅគ្មានសណ្ដាប់ធ្នាប់ទៅជាទិសដៅផ្សេងៗទៀត នៅទូទាំងប្រទេស បានដោយមានប្រសិទ្ធភាព ដែលចាត់ទុកថាជាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងមានប្រសិទ្ធភាព» សម្ដេចបានបន្ដ។

ទីក្រុងរុនតាឯក ដែលមានទីតាំងនៅស្រុកបន្ទាយស្រី នឹងក្លាយជាកូនទីក្រុងថ្មីមួយ  ដែលជាលំនៅឋានថ្មី របស់ប្រជាពលរដ្ឋជាង ៦០០០ គ្រួសារ ដែលរស់នៅគ្មានសណ្ដាប់ធ្នាប់តាមដងស្ទឹងសៀមរាប និងពលរដ្ឋដែលរស់នៅដីតំបន់អប្សរាមួយចំនួនទៀត។

បើតាមផែនការ តំបន់នេះនឹងមានផ្លូវកៅស៊ូនិងផ្លូវបេតុងប្រវែងសរុប ១៤០គម (បច្ចុប្បន្នសង់បានជាង ១៨គម) គម្រោងរោងចក្រផលិតទឹកស្អាតតម្លៃ ៣លានដុល្លារ (គ្រោងនឹងសាងសង់ភ្លាមៗ)  ប្រព័ន្ធលូ ប្រព័ន្ធទឹកស្អាត ការសាងសង់មន្ទីរពេទ្រ សាលារៀនឱ្យមានដល់វិទ្យាល័យតែម្តង សង់ផ្សារ មានការលើកទឹកចិត្តប្រជាជនដែលព្រមប្តូរមកទីនេះ ដោយផ្តល់បណ្ណក្រីក្រ បណ្ណកូវីដ បណ្ណមានផ្ទៃពោះ និង ប្រាក់ឧបត្តម៤ដងក្នុងអំឡុងមានផ្ទៃពោះ ជាពិសេសសម្តេចក៏បានផ្តល់ជាប្រាក់ឧបត្ថម ១លានរៀលក្នុងការរុះរើផ្ទះចេញពីតំបន់អង្គរថែមទៀតផង។

លើសពីនេះ ប្រជាជនដែលស្ម័គ្រចិត្តរើលំនៅឋានពីដងស្ទឹងសៀមរាបទាំងអស់ នឹងទទួលបានបណ្ណកម្មសិទ្ធដីភ្លាមៗ ដោយមិនចាំបាច់រង់ចាំរហូតគ្រប់៥ឆ្នាំនោះទេ។

បន្ថែមពីនេះ សម្តេចក៏អំពាវនាវជំនួយពីវិស័យឯកជនក្នុងការអភិវឌ្ឍទីក្រុងថ្មីមួយនេះផងដែរលើគ្រប់វិស័យ ពិសេសបានស្នើដល់ទៅស្ថាប័នមីក្រូហិរញ្ញវត្ថុឱ្យយោគយល់ និងផ្តល់អាទិភាពអោយកម្ចីដល់ពលរដ្ឋនៅរុនតាឯក ជាមួយការប្រាក់ទាប ដើម្បីឱ្យពួកងាយស្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិត។

សម្ដេចបាន បន្ដថា បញ្ជារបស់សម្ដេចទាំងអស់ក្នុងថ្ងៃនេះ គឺជាគោលនយោបាយរយៈពេលវែងរហូតដល់ទៅ ១០ ឆ្នាំ ហើយរដ្ឋាភិបាល ក៏គ្រោងចេញជា សជណ ដើម្បីគ្រប់គ្រង និងអនុវត្តការងារនេះឱ្យជាក់លាក់ផងដែរ។

គួរបញ្ជាក់ថា ការរៀបចំទីក្រុងថ្មីធ្វើឡើងស្របពេលដែល រដ្ឋាភិបាលកំពុងធ្វើយុទ្ធនាការ ទ្រង់ទ្រាយធំ ដើម្បីចុះវាស់វែង កំណត់និយាមកាក្បាលដី និងអត្តសញ្ញាណអ្នកកាន់កាប់ដី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដែលស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]