ផែទេសចរណ៍លើកោះទន្សាយ ពន្យារពេលបើកការដ្ឋានពីខែតុលា ទៅវិច្ឆិកា ដោយសារភ្លៀងធំ

កាលបរិច្ឆេទបើកការដ្ឋានផែទេសចរណ៍ថ្មីដែលស្ថិតនៅត្រើយខាងកោះទន្សាយផ្ទាល់ ត្រូវបានពន្យារពេលពីខែតុលា ទៅដើមខែវិច្ឆិកា ឆ្នាំ២០២១ នេះវិញ ដោយសារបញ្ហាអាកាសធាតុ មានភ្លៀងធ្លាក់ខ្លាំង។

លិខិតរបស់ឯកឧត្តម ស៊ុយ សាន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ទៅកាន់អភិបាលខេត្តកែប ចុះថ្ងៃទី ១៨ ខែតុលា បញ្ជាក់ថា ក្រុមហ៊ុន វិមានជ័យ គ្រុប ខូលអិលធីឌី នឹងចាប់ផ្តើមអនុវត្តការងារ សម្រាប់អនុគម្រោងសាងសង់កំពង់ផែទេសចរណ៍កោះទន្សាយចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ តទៅ។

គម្រោងផែនេះ នឹងប្រើប្រាស់ថវិកាសម្រាប់សាងសង់ ១,៦លានដុល្លារ ដែលជាជំនួយរបស់ ADB ដោយនឹងប្រើពេលសាងសង់ ១៥ខែ ពោលគឺគ្រោងនឹងបញ្ចប់នៅដើមឆ្នាំ២០២៣។ (អានបន្ថែម)

គួរបញ្ជាក់ថា កំពង់ផែនេះគឺខុសពីកំពង់ផែកោះទន្សាយ ដែលស្ថិតនៅត្រើយដីគោកខាងប៉ែកខេត្តកែប ដែលបច្ចុប្បន្នសាង់សង់ជិតរួចរាល់ហើយ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]