រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ
រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត្តច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជាហើយ។ នេះបើតាមអនុក្រឹត្យលេខ ១៣៩ អនក្រ.បក ចុះថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣។
អនុក្រឹត្យថ្មីនេះ មាន ៧ជំពូក និង ២៨មាត្រា ដែលមានវិសាលភាពអនុវត្តចំពោះគម្រោងវិនិយោគ ដែលត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឬដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត។
គួរបញ្ជាក់ថា ច្បាប់ស្តីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានប្រកាសឱ្យប្រើកាលពីអំឡុងខែតុលា ឆ្នាំ២០២១ ដែលមានគោលបំណងដើម្បីទាក់ទាញ និងលើកកម្ពស់បរិយាកាសវិនិយោគនៅកម្ពុជា។ (អានបន្ថែម)
មិនត្រឹមតែប៉ុណ្ណោះ ច្បាប់នេះ មានលក្ខណៈអនុគ្រោះយ៉ាងច្រើន ជាពិសេសទទួលបានការលើកទឹកចិត្តលើផ្នែកពន្ធដារ ចំពោះគម្រោង ឬក្រុមហ៊ុនដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់។ (អានបន្ថែម)
- Video Advertisement -

