ស្រុកកំពង់ត្រាចគ្រោងនឹងស្វាគមន៍មជ្ឈមណ្ឌលពាណិជ្ជកម្មជាប់សមុទ្រតម្លៃជាង ២៥លានដុល្លារ

ក្រុមហ៊ុន Gold Coast International Development Co.,LTD គ្រោងនឹងវិនិយោគ ២៤,៨ លានដុល្លារ បង្កើតមជ្ឍមណ្ឌលពាណិជ្ជកម្មជាប់មាត់សមុទ្រដ៏ធំមួយ លើផ្ទៃដី ៤២ហិកតា ក្នុងស្រុកកំពង់ត្រាច ខេត្តកំពត។ នេះបើយោងតាមរដ្ឋបាលខេត្តកំពត កាលពីថ្ងៃទី ១៣ សីហានេះ។

គម្រោងដែលបានដាក់ស្នើនេះ មានទីតាំងស្ថិតនៅភូមិថ្កូវ ឃុំឬស្សី ស្រុកកំពង់ត្រាច ខេត្តកំពត។ គម្រោងនេះទាំងមូលរួមមាន មជ្ឈមណ្ឌលពាណិជ្ជកម្ម សណ្ឋាគារកម្រិតផ្កាយ៤ អាគារផ្សារទំនើប មណ្ឌលកំសាន្ត ខុនដូរ និងសេវាទេសចរណ៍។

ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានមានប្រសាសន៍ថា៖ «រដ្ឋបាលខេត្ត បានទទួលយកសំណើសុំវិនិយោគរបស់ក្រុមហ៊ុនរួចហើយ និងត្រៀមរៀបចំក្រុមការងារជំនាញធ្វើការលើការងារបច្ចេកទេស ផ្លូវច្បាប់ និងឯកសារពាក់ព័ន្ធ»។

«ក្រោយសិក្សារួច នឹងគោរពស្នើសុំទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ពិនិត្យ និងសម្រេចលើគម្រោងស្នើសុំនេះ» ឯកឧត្តម បានបន្ត។

គួរបញ្ជាក់ផងដែរថា អ្នកជំនាញអចលនទ្រព្យ កាលពីថ្មីៗនេះ បានឱ្យដឹងថា ទោះបីជាមានវិបត្តិកូវីដក្ដី ខេត្តកំពត នៅតែជាខេត្តមានសក្ដានុពលមួយ ដោយនៅតែមានចរន្តទិញលក់ធម្មតា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]