កម្ពុជា-កូរ៉េ ឯកភាពគ្នាសិក្សាបង្កើតតំបន់សេដ្ឋកិច្ចពិសេស ដើម្បីទាក់ទាញវិនិយោគមកកម្ពុជា

កម្ពុជា និងកូរ៉េ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ដោយឯកភាពគ្នាសិក្សាលទ្ធភាព ដើម្បីបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-កូរ៉េ តាមវិស័យជាក់លាក់ សំដៅដល់ការទាក់ទាញរំហូរវិនិយោគិនកូរ៉េមកកម្ពុជាឱ្យបានកាន់តែច្រើន។

អនុស្សរណៈនៃការយោគយល់គ្នានេះ ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគ ត្រូវបានចុះហត្ថលេខាដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពល នៃសាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាពសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម យូន ស៊ុកយ៉ល (YOON Suk Yeol) ប្រធានាធិបតី នៃសាធារណរដ្ឋកូរ៉េកាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤។

ជាមួយគ្នានេះដែរ អនុស្សរណៈខាងលើ ត្រូវបានរៀបចំឡើងដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើការសម្របសម្រួលការវិនិយោគនៅរវាងប្រទេសទាំងពីរ តាមរយៈការបង្កើតបរិយាកាសអំណោយផល ដែលសម្រួលដល់ការបង្កើតប្រតិបត្តិការ និងការពង្រីកការវិនិយោគ និងសកម្មភាពអាជីវកម្ម។

គួររម្លឹកដែរថា កន្លងមកក្រៅពីកូរ៉េ ជប៉ុនក៏មានគម្រោងសិក្សានិងរៀបចំបង្កើតតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន ដែលជាតំបន់សេដ្ឋកិច្ចពិសេសដ៏ធំមួយ ដែលបង្កើតឡើងដើម្បីជំរុញលើកទឹកចិត្តបណ្តាវិនិយោគិនជប៉ុន ឱ្យងាកមកវិនិយោគនៅកម្ពុជាឱ្យបានកាន់តែច្រើន។ (អានបន្ថែម)

ទន្ទឹមនឹងនេះដែរ អង់គ្លេស​ ក៏បានស្នើសុំកិច្ចសហការជាមួយកម្ពុជាលើគម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស “Green Special Econo​mic​ Zone” នៅក្នុងប្រទេសកម្ពុជា ដើម្បីជាការរួមចំណែកក្នុងការការពារបរិស្ថានពិភពលោក ខណៈដែលឥណ្ឌាចង់មកបង្កើតតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ​ ដោយផ្តោតលើវិស័យបច្ចេកវិទ្យា។​ (អានបន្ថែម និងបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]