អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងបើកដំណើរការហោះហើរនៅខែវិច្ឆិកា ខណៈកំពុងធ្វើតេស្ត ឧបករណ៍បច្ចេកទេស

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ តម្លៃ២០០លានដុល្លារ ស្ថិតនៅក្នុងខេត្តកោះកុង កំពុងត្រូវបានធ្វើការតេស្តសាកល្បង ដើម្បីត្រួតពិនិត្យឧបករណ៍ (Flight Engineering Inspection and Calibration) រយៈពេល២ថ្ងៃ គឺនៅថ្ងៃទី២៩ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដើម្បីឈានទៅបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូចក្នុងស្រុកនៅចុងខែវិច្ឆិកាខាងមុខនេះ។

ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍នេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៩ ខែកញ្ញា ដោយមានការចូលរួមពីលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងតំណាងក្រុមហ៊ុនវិនិយោគលើអាកាសយានដ្ឋានអន្តរជាតិតារាសាគរ។​

ឯកឧត្តម ស៊ីន ចាន់សិរីវុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរស៊ីវិល បានឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះថា ការហោះហើរសាកល្បងពិនិត្យបច្ចេកទេសលើឧបករណ៍នេះ រួមមាន​​ការហោះហើរឆែកនូវឧបករណ៍បច្ចេកទេស នាំផ្លូវអាកាស វិទ្យុទាក់ទងជាមួយអាកាសយាននិក និងកង្វះខាតនានាដែលត្រូវ ដោះស្រាយបន្ថែមទៀត។

ឯកឧត្តមបានបញ្ជាក់ថា «បើគ្មានអ្វីប្រែប្រួលទេនោះ ការបើកឲ្យប្រតិបត្តការសម្រាប់ការហោះហើរយន្តហោះប្រភេទស្រាលខ្នាតតូច ក្នុងស្រុក នៅអាកាសយានដ្ឋានអន្តរជាតិតារាសាគរ អាចនឹងធ្វើឡើងនៅចុងខែវិច្ឆិកាខាងមុខនេះ»។

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ត្រូវបានសាងសង់លើផ្ទៃដី ២១៨ហិចតា ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group ក្នុងទំហំទឹកប្រាក់២០០លានដុល្លារ (ដំណាក់កាលទី១) ។

បច្ចុប្បន្នអាកាសយានដ្ឋាននេះ សាងសង់បានប្រមាណ១០០% និងមានលក្ខណៈបច្ចេកទេសគ្រប់គ្រាន់ ក្នុងការធ្វើការប្រតិបត្តិការហោះហើរក្នុងស្រុក។ អាកាសយានដ្ឋាននេះ មានសមត្ថភាពផ្តល់ការចុះចតប្រភេទយន្តហោះលំដាប់ 4E បាន ដូចជាយន្តហោះប្រភេទ តូចរហូត ដល់ធុនមធ្យម៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]