ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]
ផ្សារទំនើបភ្នំពេញមេហ្គាលម៉លបានបញ្ចប់ការសាងសង់ប្រមាណ ៩៩.៤ភាគរយ ហើយ គ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី៤ នៃឆ្នាំ ២០២០នេះ។ នេះបើយាងតាមការឱ្យដឹងពីម្ចស់គម្រោងផ្ទាល់។ ។
លោក Olvy Othsaman ប្រធាននិងនាយកប្រតិបត្តិក្រុមហ៊ុន Hassan (Cambodia) Development ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើគម្រោងនេះ បានប្រាប់ទស្សនាវដ្ដីសំណង់ និង អចលនទ្រព្យថា ៖ «គម្រោងនេះគឺសឹងតែបញ្ចប់ ១០០ ភាគរយទៅហើយ ពោលគឺប្រមាណ ៩៩.៤ភាគរយ ប៉ុន្តែយើងមិនទាន់បើកព្រោះនៅរងចាំការសម្រេចពីថ្នាក់លើ។
«តាមផែនការគឺអាចនឹងបើកត្រីមាសទី ៤ ឆ្នាំនេះ ដោយឡែកកាលបរិច្ឆេទជាក់លាក គឺពុំទាន់ដឹងនោះទេ គឺយើងរងចាំការយល់ព្រមពីវត្តមានដល់ខ្ពស់ខ្ពង់ពីសំណាក់សម្តេចតេជោហ៊ុនសែន ដើម្បីចូលរួមសម្ពោធផ្សារមួយនេះ» លោកបានបន្ត។
មានទីតាំងស្ថិតនៅតាមបណ្ពោយមហាវិថីសហពន្ធ័រុស្សី ក្បែរស្ពានអាកាសតិចណូ ផ្សារទំនើបភ្នំពេញមេហ្គាម៉លនេះ មានកម្ពស់ ១០ជាន់ និងផ្ទៃក្រឡាប្រមាណជាង ១០ ម៉ឺនម៉ែត្រការ៉េ ដែលអាចទទួលអាជីវកម្មឱ្យបើកលក់បានរហូតដល់ទៅ ៤០០ ហាង។ (អានបន្តែម)
ដំបូងឡើយផ្សារទំនើបនេះមានឈ្មោះថា Parkson ហើយក្រោយមកត្រូវបានដាក់ឈ្មោះជាផ្លូវការថា ផ្សារភ្នំពេញមេហ្គាម៉ល (Phnom Penh Mega Mall) ។ បន្ទាប់ពីចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០១២ និងត្រូវបើកដំណើរការនៅឆ្នាំ២០១៦ ឬដើមឆ្នាំ ២០១៧ ផ្សារនេះត្រូវបានពន្យារពេលបើកដំណើរជាបន្តបន្ទាប់។ (អានបន្ថែម)