ព្រលានពោធិ៍ចិនតុងនឹងបិទទ្វាទាំងស្រុង នៅពេលព្រលានថ្មីបើកដំណើរការនៅខែកក្កដា, បច្ចុប្បន្នសង់ជាង៩៦%

គិតត្រឹមពាក់កណ្តាលខែឧសភានេះ អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ សម្រេចការសាងសង់បានប្រមាណជាង ៩៦%  ហើយបានចំណាយទុនអស់ប្រមាណជា ១,៦ពាន់លានដុល្លារ។ ចំពោះការងារដែលនៅសេសសល់ក្រុមហ៊ុនសាងសង់កំពុងពន្លឿនបញ្ចប់ ដើម្បីអាចបើកដំណើរការជាផ្លូវការនៅថ្ងៃទី១០ ខែកក្កដាខាងមុខ។ ពេលវាលាដ៏សំខាន់នេះ នឹងត្រូវចារក្នុងប្រវត្តិសាស្រ្ត ព្រោះវាក៏ជាថ្ងៃបិទបញ្ចប់ប្រតិបត្តិការទាំងស្រុងនូវ​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ (ឬព្រលានពោធិ៍ចិនតុង) ក្នុងនោះក៏មានក្រុមហ៊ុនអាកាសចរណ៍ Korean Air បានក្លាយជាក្រុមហ៊ុនមានជើងហោះហើរចុងក្រោយបង្អស់នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញនេះផងដែរ។

នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ស៊ីន ចាន់សេរីវុត្ថា រដ្ឋលេខាធិការ និងអ្នកនាំពាក្យ នៃរដ្ឋលេខាដ្ឋានអាកាសចរណ៍ស៊ីវិល នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥នេះ។

ឯកឧត្តមបានគូសបញ្ជាក់ថា ការងារដែលនៅសេសសល់ ភាគច្រើនពាក់ព័ន្ធនឹងការងាររៀបចំតុបតែង ការងារលម្អ និងដំឡើងផ្លាកសញ្ញា ជាដើម។

សម្រាប់ជំហានបន្ទាប់ ឯកឧត្តមបានឱ្យដឹងថា នឹងមានកិច្ចប្រជុំដើម្បីពិនិត្យវាយតម្លៃ និងសាវនកម្មលើកទី២ នៃការងារសាងសង់ ដែលគ្រោងធ្វើឡើងនៅចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំ២០២៥ នេះ។

“ដូច្នេះបើគ្មានអ្វីប្រែប្រួលនោះទេ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ គឺជាថ្ងៃគោលដៅដែលភាគីពាក់ព័ន្ធទាំងអស់បានគ្រោងទុក ក្នុងការដាក់ឱ្យប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA/ KTI) ជាផ្លូវការហើយ!”។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការក៏បានរំលឹកពីពេលវេលានៃការបិទបញ្ចប់ប្រតិបត្តិការអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ(ឬព្រលានពោធិ៍ចិនតុង) ដែលនឹងត្រូវបិទដំណើរការទាំងស្រុងនៅម៉ោង០០:00 យប់រំលងអធ្រាត្រថ្ងៃទី៩ ឈានចូលថ្ងៃទី១០ ខែកក្កដា ២០២៥ ដោយសារប្រតិបត្តិការទាំងអស់ នឹងត្រូវរើទៅកាន់ព្រលានយន្តហោះអន្តរជាតិតេជោតាមផែនការដែលបានគ្រោងទុក។ ទន្ទឹមនឹងនេះ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Korean Air បានក្លាយជាជើងហោះហើរចុងក្រោយបង្អស់ក្នុងប្រវត្តិសាស្ត្រនៅព្រលានយន្តហោះពោធិ៍ចិនតុង។

អាកាសយានដ្ឋានអន្តរជាតិតេជោនេះ ត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុនវិនិយោគអាកាសយានដ្ឋានកម្ពុជា (CAIC) ដែលជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុន OCIC មានផ្ទៃដីទំហំ ២.៦០០ហិកតា។ អាកាសយានដ្ឋានថ្មីនេះ នឹងក្លាយទៅជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់វិស័យទេសចរណ៍ និងពាណិជ្ជកម្ម ដែលជំរុញកំណើនសេដ្ឋកិច្ច និងការតភ្ជាប់សម្រាប់កម្ពុជា។(អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

តើឌីជីថលភ្លោះផ្ដល់ដំណោះស្រាយអ្វីខ្លះដល់គម្រោងសំណង់ហេដ្ឋារចនាសម្ព័ន្ធ?

កម្មវិធីឌីជីថលភ្លោះ ឬ iTwin កំពុងធ្វើបដិវត្តគម្រោងសាង់ស […]

គម្រោងប្រឡាយពង្វាងទឹកជំនន់រាជធានីភ្នំពេញ៖ ប្រឡាយរំដោះទឹករលាំងជ្រៃ-ស្លាគូនឹងដាក់ឱ្យប្រើប្រាស់ឆាប់ៗ

ប្រឡាយថ្មីប្រវែង ៥៨ គីឡូម៉ែត្រនៅខេត្តកំពង់ស្ពឺ សម្រេចបា […]

ចំណាយក្នុងវិស័យសំណង់ទូទាំងពិភពនៅឆ្នាំ ២០២៥ នឹងមានដល់ទៅ ១០ ទ្រីលានដុល្លារ

ខណៈការប្រើប្រាស់ AI កំពុងរីកលូតលាស់លើគ្រប់វិស័យ ដូចគ្នា […]

ស្ពានមិត្តភាពកម្ពុជា-ចិន ឆ្លងទន្លេមេមេគង្គក្នុងខេត្តក្រចេះ សង់បានជិត១០០%ហើយ

គិតត្រឹមដើមខែវិច្ឆិកា ឆ្នាំ២០២៥នេះ ស្ពានមិត្តភាពកម្ពុជា […]

ប្រព័ន្ធរំដោះ និងពង្វាងទឹកចេញពីភូមិសាស្ត្រភ្នំពេញ និងតំបន់រណបចំនួន៣ សង់ជិតរួចរាល់ហើយ

គម្រោងប្រព័ន្ធរំដោះទឹក និងពង្វាងទឹកចេញពីភូមិសាស្ត្ររាជធ […]

រដ្ឋប្រកាសចាប់ផ្តើមជីកព្រែកហ្វូណនតេជោ នៅអំឡុងដើមខែធ្នូខាងមុខនេះ!

បើគ្មានអ្វីប្រែប្រួលទេ ព្រែកជីកហ្វូណនតេជោ នឹងចាប់ផ្តើមជ […]