ពិធីបើកការដ្ឋានសាងសង់ជាផ្លូវការគម្រោង Marum Estate ការអភិវឌ្ឍប្រកបដោយចក្ខុវិស័យខ្ពស់នៅប្រទេសកម្ពុជា

រាជធានីភ្នំពេញ ថ្ងៃទី ៥ ខែតុលា ឆ្នាំ២០២៣  – សិ្ថតនៅតំបន់កំពុងមានការអភិវឌ្ឍ និងរីកចម្រើនយ៉ាងឆាប់រហ័សក្នុងខេត្តកណ្តាល គម្រោង Marum Estate ដែលជាគម្រោងអភិវឌ្ឍន៍ប្រកបដោយចក្ខុវិស័យដ៏ខ្ពស់របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd., បានប្រារព្វពិធីបញ្ជុះបឋមសិលា និងបើកការដ្ឋានសាងសង់ នាថ្ងៃទី ៤ ខែតុលា​ ឆ្នាំ ២០២៣ សម្រាប់ការផ្តើមជាផ្លូវការដ៏សំខាន់នៃការសាងសង់គម្រោង Marum Estate ដែលទទួលបានពានរង្វាន់លើការអភិវឌ្ឍន៍ទីក្រុងរណប និងការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះ។ ពិធីចុះបឋមសិលា និងបើកការដ្ឋានសាងសង់នេះគឺជាកិច្ចអបអបរពីចក្ខុវិស័យ និងការប្តេជ្ញាចិត្តដ៏ខ្ពស់របស់អ្នកអភិវឌ្ឍន៍គម្រោងនេះក្នុងទីផ្សារអចលនទ្រព្យប្រទេសកម្ពុជា។ ទស្សនវិស័យក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ក្រុមអ្នកដឹកនាំធុរកិច្ចដែលមានចក្ខុវិស័យខ្ពស់មួយក្រុមបានមកដល់ប្រទេសកម្ពុជាកាលពី៧ឆ្នាំមុន និងបានឃើញ ទីតាំងមានសក្តានុពលខ្ពស់មួយដែលអាចត្រូវបានអភិវឌ្ឍទៅជាតំបន់លំនៅដ្ឋាន និងពាណិជ្ជកម្មដែលមួយដែលមិនអាចប្រៀបផ្ទឹមបាន។ ប៉ុន្មានឆ្នាំនាពេលខាងមុខ គម្រោង Marum Estate នឹងកែប្រែទិដ្ឋភាពមុខមាត់ទីផ្សារអចលនទ្រព្យនៃប្រទេសកម្ពុជា ដោយនាំមកនូវការរចនាបែបបទ និង​ស្ថាបត្យកម្មថ្មីមួយសម្រាប់គ្រប់ក្រុមគ្រួសារក៏ដូចជាម្ចាស់អាជីវកម្មនាៗ ដែលមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជា។ គម្រោង Marum Estate: ពិធីចុះបឋមសិលា និងបើកការដ្ឋានសាងសង់នេះមិនត្រឹមតែជាការកំណត់នៃការចាប់់ផ្តើមគម្រោងនេះប៉ុណ្ណាះទេ ប៉ុន្តែវាជាការកំណត់ជាក់ស្តែងនៃការសម្រេចបាននូវចក្ខុវិស័យមួយដែលនឹងផ្លាស់ប្តូរមុខមាត់ខេត្តកណ្តាល មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ដែលត្រូវបានរំពឹងថាជាច្រកចេញចូលយ៉ាងសំខាន់សម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ […]

អាន​បន្ថែម

ក្រុមហ៊ុនជីហ្គៀ បង្ហាញពីសក្ដានុពលនៃផលិតផលអេឡិចត្រូនិកដ៏ទំនើប និងចុងក្រោយបំផុតក្នុងទីផ្សារកម្ពុជា

ក្រុមហ៊ុន ជីហ្គៀ គ្រុបបានដាក់តាំងបង្ហាញផលិតផល LG Electronics សំរាប់ឆ្នាំ ២០២៣ និង២០២៤ ដើម្បីបង្ហាញពីការរចនារូបរាងប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថ្មីសំរាប់ដៃគូអាជីវកម្ម ដែលនៅតាមបណ្តាខេត្តក្រុងហ៊ុំព័ទ្ធរាជធានីភ្នំពេញ។​ ផលិតផល LG ដែលនាំចូលមកប្រទេសកម្ពុជា និងបានដាក់តាំងបង្ហាញនៅឆ្នាំនេះ បានផ្តោតសំខាន់លើបច្ចេកវិទ្យាឆ្លាតវៃ ការច្នៃប្រឌិតលើរូបរាង គុណភាពខ្ពស់ ធន់ មានតម្លៃសមរម្យ ស័ក្តិសមសំរាប់អតិថិជនក្នុងស្រុក។ មិនតែប៉ុណ្ណោះ ក្រុមហ៊ុន ជីហ្គៀ គ្រុបបានត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់សេវាកម្មជិតបំផុតសំរាប់អតិថិជន ដោយមានកន្លែងផ្តល់សេវាដំឡើង ថែទាំ និងប្រឹក្សាយោបល់ចំនួនជាង ១០ទីតាំងនៅទូរទាំងប្រទេស។ លោក ហ៊ ហាប់ នាយកប្រតិបត្តិផ្នែកអាជីវកម្មនៃក្រុមហ៊ុន ជីហ្គៀ គ្រុបមានប្រសាសន៍ថាក្រុមហ៊ុន ជីហ្គៀ គ្រុប និងក្រុមហ៊ុន LG Electronics បានសហការនាំចូលផលិតផលអេឡិចត្រូនិចមកកាន់ទីផ្សារកម្ពុជាដោយបានគិតគូសំរាប់អ្នកប្រើប្រាស់ជាចម្បងលើកត្តាសុខភាព បរិស្ថាន ការសន្សំសំចៃភ្លើង ថវិការ និងមានបច្ចេកវិទ្យាខ្ពស់ប៉ុន្តែមានភាពងាយស្រួលប្រើប្រាស់។ លោកបន្ថែមថា «ផលិតផលLG មានការគាំទ្រខ្លាំង និងមានភាពល្បីល្បាញនៅក្នុងប្រទេសកម្ពុជា ព្រោះក្រុមហ៊ុន​យើងមិនត្រឹមតែប្រឹងប្រែងលក់តែផលិតផលមួយមុខប៉ុណ្ណោះនោះទេ ប៉ុន្តែយើងបាន ផ្សព្វផ្សាយ និងជំរុញ​ឱ្យអ្នកប្រើប្រាស់ទាញយកផលប្រយោជន៍ពីបច្ចេកវិទ្យានៃផលិតផលទាំងអស់នោះ តាមរយៈវគ្គបណ្តុះបណ្តាលទៅកាន់ដៃគូអាជីវកម្មចែកចាយគ្រប់ផ្នែក បុគ្គលិកផ្នែកលក់ ផ្នែកផ្តល់សេវាកម្ម […]

អាន​បន្ថែម

ក្រុមហ៊ុន Pointer បានសិទ្ធិផ្តាច់មុខ លក់គម្រោងពាណិជ្ជកម្មខ្នាតយក្ស «Zion City» នៅវិថី ៦០ម៉.

នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ គម្រោងអចលនទ្រព្យបែបពាណិជ្ជកម្ម Zion បានចុះកិច្ចព្រមព្រៀងជាដៃគូផ្ដាច់មុខផ្នែកលក់ និងទីផ្សារជាមួយនឹងក្រុមហ៊ុន Pointer ដែលជាក្រុមហ៊ុនអចលនទ្រព្យឈានមុខមួយក្នុងប្រទេសកម្ពុជា ក្រោមវត្តមានរបស់ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរប្រកបដោយសាមគ្គីភាព និងយោគយល់ខ្ពស់ ក្នុងន័យលើកកម្ពស់ឱ្យវិស័យអចលទ្រព្យក្នុងប្រទេសកម្ពុជា ពិសេសសម្រាប់តំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញ ឱ្យកាន់តែមានភាពសម្បូរបែប។ Zion ជាគម្រោងដ៏ធំមួយ ដែលប្រមូលផ្តុំដោយអចលនទ្រព្យបែបពាណិជ្ជកម្មដំបូងគេ និងឈានមុខគេក្នុងប្រទេសកម្ពុជា មានទីតាំងស្ថិតនៅលើផ្ទៃដីសរុប ៧ហិកតា តាមបណ្តោយមហាវិថីសម្ដេចតេជោ ៦០ម៉ែត្រ។ គម្រោងនេះ ផ្ដោតសំខាន់លើការពាំនាំនូវបរិបទអាជីវកម្មថ្មីសន្លាង អមដោយការរស់នៅ និងការកំសាន្តដ៏សម្បូរបែប។ គួរបញ្ជាក់ថា នៅដំណាក់កាលដំបូង Zion នឹងផ្ដោតសំខាន់លើការអភិវឌ្ឍវិថីពាណិជ្ជកម្មហ្សាយអនស៊ីធី ក្នុងនោះរួមមានអគារអាជីវកម្មហ្សាយអន ដែលនឹងបំពេញនូវតម្រូវការអាជីវកម្មប្រកបដោយសក្ដានុពលនៅតំបន់ភាគខាងត្បូងនៃរាជធានីភ្នំពេញនេះ ជាមួយនឹងទីតាំងពោរពេញដោយសក្ដានុពលនេះ បានផ្តល់នូវភាពងាយស្រួល ដោយអាចធ្វើដំណើរទៅកាន់ទីតាំងសំខាន់ៗ ដូចជាអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ផ្សារទំនើប Aeon Mall ទី3 និងជាតំបន់ដែលប្រមូលផ្តុំដោយក្រុមហ៊ុនធំៗ ដែលនេះជាកត្តាជំរុញឱ្យហ្សាយអនស៊ីធីក្លាយជាប៉ូលដ៏ធំមួយក្នុងការទាក់ទាញនូវបណ្ដាអាជីវកម្មជាច្រើនទៀតមករួមគ្នា ដើម្បីអាចក្លាយជាវិថីពាណិជ្ជកម្មដំបូងគេក្នុងទីក្រុងភ្នំពេញ ក៏ដូចជាប្រទេសកម្ពុជាទាំងមូល។ តាមរយៈកិច្ចសហការវាងហ្សាយអនស៊ីធី និងក្រុមហ៊ុន Pointer ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនទាំងពីរមានសុទិដ្ឋិនិយមជារួមថា គម្រោងហ្សាយអនស៊ីធី នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការអភិវឌ្ឍវិស័យអចលនទ្រ្យបែបពាណិជ្ជកម្មនៅកម្ពុជា ដែលនេះជាការរួមចំណែកក្នុងការទាក់ទាញបណ្ដា​វិនិយោគិនទាំងក្នុងស្រុក និងក្រៅស្រុកឱ្យមកស្វែងរកឱកាសវិនិយោគបន្ថែមទៀត ជាពិសេសបាននាំមកនូវវឌ្ឍនភាពថ្មីមួយក្នុងវិស័យអចលនទ្រព្យ និងពាណិជ្ជកម្មឱ្យឆ្ពោះទៅមុខបានយ៉ាងលឿនរហ័សថែមទៀតផង៕   […]

អាន​បន្ថែម

គម្រោង Marum Estate ឈ្នះរង្វាន់ពិសេស៤ ពីកម្មវិធី «អចលនទ្រព្យកម្ពុជា​ PropertyGuru Cambodia Property Awards 2023»

រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២៣​ – ភាពជោគជ័យបានបង្ហាញឡើងនៅពិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា PropertyGuru Cambodia Property Awards លើកទី៨ ខណៈដែល Marum Estate ដែលជាគម្រោងប្រកបដោយចក្ខុវិស័យដ៏ខ្ពស់របស់ក្រុមហ៊ុន Sir Stamford Raffles (Cambodia) Co. Ltd. ទទួលបានរង្វាន់ពិសេសចំនួនបួន ពង្រឹងកេរ្តិ៍ឈ្មោះរបស់ខ្លួនជាសញ្ញានៃ នរានុវត្ត និង ឧត្តមភាពក្នុងវិស័យអាចលនទ្រព្យ។ ព្រឹត្តិការណ៍ដ៏ធំឱឡារិកនេះបានធ្វើឡើងនៅល្ងាចថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅក្នុង Grand Ballroom ដ៏ប្រណិតនៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ល្បីល្បាញ និងមានកេរ្តិ៍ឈ្មោះ មកប្រកួតប្រជែងដណ្តើមយកពានរង្វាន់ដែលមានតាមប្រភេទរៀងៗខ្លួន។ គម្រោង Marum Estate មានភាពលេចធ្លោសម្រាប់វិធីសាស្រ្តប្រកបដោយភាពច្នៃប្រឌិតក្នុងការកសាងសហគមន៍ ការរចនាសំណង់ចម្រុះប្រភេទ និងការកសាងលំនៅដ្ឋានដែលមានបរិយាកាសប្រកបដោយភាពឆ្នៃប្រឌិត។  គម្រោងនេះត្រូវបានទទួលស្គាល់សម្រាប់បួនប្រភេទផ្សេងគ្នា៖ ការអភិវឌ្ឍន៍ទីក្រុងរណបល្អបំផុត ( Best Township Awards) ការអភិវឌ្ឍន៍សម្រាប់ការប្រើប្រាស់ចម្រុះល្អបំផុត ( Best Mixed Use […]

អាន​បន្ថែម

ប៉េង ហួត គ្រុប រៀបចំព្រឹត្តិការណ៍បរិស្ថាន និងសប្បុរសធម៌ “PH Eco Day” ក្រោមប្រធានបទ «ចាស់យើង ថ្មីគេ»

ក្រុមហ៊ុន ប៉េង ហួត គ្រុប បានរៀបចំព្រឹត្តិការណ៍បរិស្ថាន និងសប្បុរសធម៌ “PH Eco Day” ក្នុងគោលបំណងដើម្បីចូលរួមលើកកម្ពស់ការយល់ដឹង និងការអនុវត្តបរិស្ថានឱ្យបានត្រឹមត្រូវ ព្រមជាមួយការទទួលបាននូវការបរិច្ចាគសម្ភារប្រើប្រាស់ និងសម្ភារសិក្សាពីសប្បុរសជន ដើម្បីយកទៅបរិច្ចាគបន្តជូនដល់អង្គការ សាលារៀន ដែលប្រឈមការខ្វះខាតខ្លាំង។ ជាមួយគ្នានេះក្រុមហ៊ុន ប៉េង ហួត គ្រុប បានឧបត្ថម្ភបន្ថែមនូវថវិកាចំនួន $20,000 (ពីរម៉ឺនដុល្លារ) ដល់មន្ទីរពេទ្យកុមារអង្គរ  ដើម្បីគាំទ្រសេវាព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅទីតាំងការិយាល័យលក់បុរី ប៉េង ហួត ហ្គ្រេនស្តាផ្លាទីនីម (បឹងស្នោ) ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ព្រឹត្តិការណ៍បរិស្ថាន PH Eco Day នេះមានសារៈសំខាន់ធំចំនួនពីរ ដែលទីមួយគឺដើម្បីបំផុសការយល់ដឹងដល់សាធារណជនចូលរួមគាំពារបរិស្ថាន និងការអនុវត្តបរិស្ថានឱ្យបានត្រឹមត្រូវ ខណៈ​បរិស្ថានគឺជាចំណែកដ៏សំខាន់នៃជីវិតរស់នៅសម្រាប់មនុស្ស សត្វ រុក្ខជាតិ។ល។ ខណៈទីពីរគឺដើម្បីលើកទឹកចិត្តឱ្យមានជាការបរិច្ចាគជាសម្ភារដែលមិនប្រើប្រាស់ផ្សេងៗពីសប្បុរសជន ដែលនេះជាទង្វើដ៏ប្រសើរចូលរួមលើកកម្ពស់បរិស្ថាន និងក៏ជាសកម្មភាពមនុស្សធម៌ផ្ដល់ទៅសង្គមដូចជា អង្គការ និងសាលារៀនកំពុងប្រឈមនិងជីវភាពខ្វះខាតខ្លាំងជាដើម។  ​ ក្នុងព្រឹត្តិការណ៍នេះ ក៏មានការចែករំលែកចំណេះដឹងអំពីបរិស្ថានពីមន្រ្តីជំនាញក្រសួងបរិស្ថាន និងយុវជនជាអ្នកបង្កើតមាតិការអំពីបរិស្ថាន […]

អាន​បន្ថែម

រដ្ឋសម្បទានដីជិត ១ម៉ឺនហិកតា ដល់ឯកជន ដើម្បីអភិវឌ្ឍវិស័យកសិ-ឧស្សាហកម្ម នៅស្ទឹងត្រែង

ក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ បានសម្រេចផ្តល់ដីសម្បទាន ៩៧៧២ហិកតា ដល់ក្រុមហ៊ុនក្នុងស្រុក LSCG Group និងក្រុមហ៊ុនចិន  Green Sea Agriculture Co., Ltd ដើម្បីអភិវឌ្ឍន៍វិស័យកសិ-ឧស្សាហកម្ម និងអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស។ លោក លី សុខឆាយ អគ្គនាយកនៃក្រុមហ៊ុន LSCG Group  បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោក ទទួលបានសិទ្ធិវិនិយោគលើផ្ទៃដីសរុប ៩៧៧២ហិតានៅខេត្តស្ទឹងត្រែង ដោយការវិនិយោគនេះ ត្រូវបានសហការជាមួយក្រុមហ៊ុនចិន Green Sea Agriculture Co., Ltd តំណាងដោយ លោក សុខ សំណាង ដើម្បីធ្វើការអភិវឌ្ឍជាតំបន់សេដ្ឋកិច្ចពិសេស កសិ-ឧស្សាហកម្ម តំបន់ប្រើប្រាស់ច្រើនយ៉ាងមានដូចជា៖ Auto-High Tech Green House (គឺជាប្រភេទកសិកម្មបែបបច្ចេកវិទ្យាទំនើបក្នុងផ្ទះកញ្ចក់) ប្រព័ន្ធធារាស្រ្ត និងបង្កើតជាស្ថានីអគ្គីសនីសូឡាថាមពលស្អាតដើរដោយពន្លឺព្រះអាទិត្យធំជាងគេនៅក្នុងខេត្តស្ទឹងត្រែង។ លោកបន្តថា បច្ចុប្បន្ន ក្រុមហ៊ុនទទួលបានឯកសារស្របច្បាប់រួចរាល់អស់ហើយ និងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីរដ្ឋាភិបាល ជាពិសេសទទួលបានការអនុម័តពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) លើគម្រោងវិនិយោគដ៏ធំមួយនេះរួចរាល់ហើយដែរ។ […]

អាន​បន្ថែម

ក្រុមហ៊ុនអឺបេនលែនចាប់ដៃគូ ជាមួយក្រុមហ៊ុន ហ្វីលីព ត្រាស់ធី ដើម្បីសម្រួលដល់អតិថិជនបរទេសក្នុងការទិញផ្ទះបុរីចន្ទគីរី 

ក្រុមហ៊ុនអឺបេនលែន បានប្រារព្ធពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាផ្លូវការជាមួយ  ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី (ខេមបូឌា) ឯ.ក ដើម្បីបំពេញនូវតម្រូវការទីផ្សារអចលទ្រព្យ និងផ្តល់ជូននូវភាពងាយស្រួលដល់អតិថិជនបរទេសទាំងអស់ ដើម្បីអាចក្លាយជាម្ចាស់គេហដ្ឋាននៅបុរីចន្ទគីរី តាមរយៈរដ្ឋបាលបរធនបាលកិច្ច របស់ក្រុមហ៊ុន ហ្វីលីព ត្រាស់ធី។ លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និង លោក ព្រឿង សុភាព ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ហ្វីលីព ត្រាស់ធី ចុះហត្ថាលេខាលើកិច្ចព្រមព្រៀង ក្រុមហ៊ុនអឺបេនលែន និងក្រុមហ៊ុន ហ្វីលីព ត្រាស់ធី មានគោលដៅរួមមួយ គឺការបំពេញតម្រូវការរបស់អតិថិជនគ្រប់រូប។ តាមរយៈកិច្ចសហប្រតិបត្តិការនេះ គ្រប់អតិថិនជនបរទេសទាំងអស់ នឹងទទួលបានការគាំទ្រ និងស្វាគមន៍យ៉ាងកក់ក្តៅពីក្រុមហ៊ុនទាំងពីរ ក្នុងការទិញគេហដ្ឋាននៅបុរីចន្ទគីរី ជាមួយសេវាកម្ម ប្រកបដោយ ទំនុកចិត្ត និងភាពងាយស្រួល។ កម្មវិធីនេះ បានប្រព្រឹត្តិឡើងនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៧ ខែ កញ្ញា ឆ្នាំ២០២៣ នេះ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក កាំង ហុក អគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន អឺបេនលែន និង លោក […]

អាន​បន្ថែម

កម្ពុជា-កូរ៉េ រួមគ្នាអភិវឌ្ឍភូមិរុនតាឯក និងពាក់ស្នែងឱ្យក្លាយជាក្រុង មានរចនាបទបែបខ្មែរលាយនិងសហសម័យ

ក្រុមហ៊ុនស្ថាបត្យកម្មនិងសំណង់ក្នុងស្រុក AGENT21 GLOBAL បានចាប់ដៃគូ ជាមួយក្រុមហ៊ុនដ៏ធំមួយមកពីប្រទេសកូរ៉េ ដើម្បីអភិវឌ្ឍតំបន់ភូមិធម្មជាតិរុនតាឯក និង តំបន់អភិវឌ្ឍន៍ពាក់ស្នែងឱ្យក្លាយជាទីក្រុងដែល មានរចនាបទបែបខ្មែរលាយនិងសហសម័យ។ ដូច្នេះក្រុមហ៊ុនAGENT21 GLOBAL បានរៀបចំកម្មវិធីបើកការដ្ឋានសាងសង់ផ្ទះគំរូ និងការតាំងបង្ហាញម៉ូតផ្ទះខ្មែរ ក្នុងខេត្តសៀមរាប នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ ។ លោកស្រី លី ច័ន្រ្ទលក្ស្មី អគ្គនាយិកាក្រុមហ៊ុនបានលើកឡើងថា ក្រុមហ៊ុនមានចក្ខុវិស័យក្នុងការអភិវឌ្ឍន៍តំបន់ភូមិធម្មជាតិរុនតាឯក ស្រុកបន្ទាយស្រី និង តំបន់អភិវឌ្ឍន៍ពាក់ស្នែង ភូមិពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប”  អោយក្លាយជាទីក្រុងដែលមានលំនៅដ្ឋានដែលមានរចនាបទបែបខ្មែរលាយនិងសហសម័យផ្ទះដែលមានតំលៃសមរម្យនិងអាចរកចំណូលបានតាមរយះការរចនាម៉ូតពិសេសមិនត្រឹមតែជាលំនៅដ្ឋានហើយអាចជាផ្ទះប្រកបអាជីវកម្មបែបទេសចរណ៏ថែមទៀតធ្វើអោយតំបន់អភិវឌ្ឍន៍នេះអាចទាក់ទាញទេសចរណ៏បែបវប្បធម៌ និងកសិទេសចរណ៏បែបធម្មជាតិ។ ជាចុងក្រោយលោកស្រីអគ្គនាយិកាសូមអរគុណដល់អាជ្ញារធដែនដីនិងប្រជាជននៅតំបន់ភូមិធម្មជាតិរុនតាឯកដែលបានចូលរួមការបើកការដ្ឋានសាងសង់ផ្ទះគំរូ និងទស្សនាការតាំងបង្ហាញម៉ូតផ្ទះខ្មែររបស់ក្រុមហ៊ុនAGENT21 GLOBALយ៉ាងច្រើនកុះករនិងទទួលបានការគាំទ្រម៉ូតផ្ទះខ្មែររបស់ប្រជាជននយ៉ាងខ្លាំង។ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខតេឡេក្រាម: ០៩៦ ៣៨៩ ៣៣៣៣  

អាន​បន្ថែម

មហាវិថីសំរោង ភ្ជាប់ផ្លូវជាតិលេខ៥ ទៅផ្លូវក្រវាត់ក្រុងទី៣ បើកសម្ពោធជាផ្លូវការ

នាព្រឹកថ្ងៃចន្ទ ទី២១ ខែសីហា ឆ្នាំ២០២៣នេះ មហាវិថីសំរោង មានទីតាំងនៅជាប់នឹងបុរីភូមិសំរោង ក្នុងខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានបើកសម្ពោធជាផ្លូវការ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាល នៃគណអភិបាលរាជធានីភ្នំពេញ តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត។ ពិធីទាំងមូលបានបញ្ចប់ទៅជាស្ថាពរ ប្រកបដោយបរិយាកាសរីករាយ និងឱឡារិកក្រៃលែង ជាមួយស្នាមញញឹមនៃបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករដែលបានចូលរួមក្នុងពិធី។ សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធថ្មីនេះមានប្រវែងសរុបប្រមាណ៥.២គីឡូម៉ែត្រ និងទទឹង ៣០ម៉ែត្រ ត្រូវបានស្ថាបនារួចរាល់នៅជាប់នឹងបុរីភូមិសំរោង នៃខណ្ឌព្រែកព្នៅ ស្ថិតក្នុងភាគខាងជើងរាជធានីភ្នំពេញ។ ផ្លូវមួយខ្សែនេះតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅដល់ផ្លូវលេខ១៣០ អមដោយប្រព័ន្ធលូ ភ្លើងបំភ្លឺផ្លូវ និងការលម្អផ្សេងៗរួមជាមួយនឹងអត្ថប្រយោជន៍នៃការធ្វើដំណើរជាច្រើន។ បន្ទាប់ពីដាក់ឱ្យប្រើប្រាស់នូវមហាវិថីសំរោងរួច ផ្លូវនេះនឹងធ្វើឱ្យប្រសើរឡើងយ៉ាងខ្លាំងនូវប្រសិទ្ធភាពនៃការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅភាគខាងជើងនៃរាជធានីភ្នំពេញ។ ប្រជាពលរដ្ឋនៅតំបន់ភាគខាងជើងអាចធ្វើដំណើរទៅកាន់តំបន់សំខាន់ៗនៃរាជធានីភ្នំពេញបានយ៉ាងលឿន។ ស្របពេលជាមួយគ្នា មហាវិថីសំរោង បានតភ្ជាប់ផ្លូវជាតិលេខ ៥ និង ផ្លូវក្រវាត់ក្រុងទី៣ ដោយអាចធ្វើដំណើរទៅផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-សៀមរាប (គ្រោងនឹងសាងសង់) ផ្លូវជាតិលេខ ៦A ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ២ ផ្លូវជាតិលេខ១ និងផ្លូវជាតិសំខាន់ៗផ្សេងទៀតបានយ៉ាងលឿន។ សារៈសំខាន់មួយទៀតនៃការដាក់ឱ្យប្រើប្រាស់ […]

អាន​បន្ថែម

PropertyGuru Cambodia Property Awards លើកទី៨នេះ ជាភាពជោគជ័យដ៏អស្ចារ្យក្នុងទីផ្សារអចលនទ្រព្យកម្ពុជា

OCIC Group ឈ្នះពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត ដែលជាកិត្តិយសកំពូលប្រចាំឆ្នាំក្នុងកម្មវិធី PropertyGuru Cambodia Property Awards 2023 ភ្នំពេញ៖ ក្រុមហ៊ុន PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យឈានមុខគេនៅអាស៊ីអាគ្នេយ៍ ថ្ងៃនេះ បានប្រកាសអ្នកឈ្នះពានរង្វាន់ PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទី៨ ដែលគាំទ្រដោយ CBRE Cambodia ក្រុមហ៊ុន Dewan Architects and Engineers និង SALTO Systems ។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ និងគម្រោងអចលនៈទ្រព្យមកពីគ្រប់ទិសទីនៃព្រះរាជាណាចក្រកម្ពុជាបានចូលរួមប្រកួតប្រជែងដណ្តើមពានរង្វាន់កិត្តិយសកាលពីថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣ នៅសាល Grand Ballroom នៃសណ្ឋាគារសូហ្វីតែលភ្នំពេញភូគីត្រា។ ដំបូងគឺ ក្រុមហ៊ុន OCIC Group បានឈ្នះពានរង្វាន់កំពូលជាអ្នកអភិវឌ្ឍន៍ល្អបំផុតជាលើកដំបូងដែលមិនធ្លាប់មាន ខណៈដែលគម្រោង Diamond Bay Garden បានឈ្នះពានរង្វាន់ចំនួន២ រួមមាន […]

អាន​បន្ថែម